Fact-Check: រូបថត​មួយ​សន្លឹក​ត្រូវ​បាន​អះ​អាង​ដោយ​មិន​ត្រឹម​ត្រូវ​ថា​ជា​សហគមន៍​បណ្ដែត​ទឹក​វៀតណាម​នៅ​កម្ពុជា

កាល​ពី​ថ្ងៃ​ទី០២ ខែ​មិថុនា ឆ្នាំ​២០២១ សាលា​រាជ​ធានី​ភ្នំពេញ​បាន​ទុក​ពេល ១​សប្ដាហ៍​ឱ្យ​រុះ​រើ​សំណង់​បណ្ដែត​ទឹក​នានា​នៅ​ក្នុង​ភូមិសាស្ត្ររាជ​ធានី​ភ្នំពេញ ដែល​សំណង់​បណ្ដែត​ទឹក​ទាំង​នោះ ត្រូវ​បាន​គេ​ដឹង​ថា ជា​សហគមន៍​ជន​ជាតិ​វៀតណាម​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ចាប់​តាំង​ពី​ពេល​នោះ​មក សហគមន៍​បណ្ដែត​ទឹក​ជន​ជាតិ​វៀតណាម បាន​ក្លាយ​ជា​ប្រធាន​បទ​នៃ​ការ​ជជែក និង​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម​ជា​បន្ត​បន្ទាប់។ ក្នុង​ចំណោម​នោះ រូបថត​មួយ​សន្លឹក ត្រូវបាន​ចែក​រំលែក​លើ​បណ្ដាញ​សង្គម​ជាមួយ​នឹង​ការ​អះ​អាង​ថា វា​គឺ​ជា​សហគមន៍​បណ្ដែត​ទឹក​មួយ​របស់​ក្រុ​មជន​ជាតិវៀតណាម​ ដែល​កំពុង​រស់នៅ និង​ប្រកប​របរ​ការងារ​នៅ​កម្ពុជា។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​ការ​ពិត […]

Continue Reading

Fact-Check: តើ​ក្រុមហ៊ុន​កូកា​កូឡា​នៅ​កម្ពុជា​​ផ្ដល់​រង្វាន់​ជា​ថ្នូរ​នឹង​ការ​ចូល​រួម​ស្រង់​មតិ​​តាម​អនឡាញ​​មែន​ទេ?

ខណៈ​ដែល​កម្ពុជា​កំពុង​ប្រយុទ្ធ​នឹង​ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ-១៩​នោះ ក្រុមហ៊ុន​ឯកជន​នានា​បាន​បរិច្ចាគ​ថវិកា​សម្រាប់​ចូលរួម​ក្នុង​​បុព្វ​ហេតុ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រាត​ត្បាត​នៃ​មេរោគ​កូវីដ-១៩​នោះ។ ទន្ទឹម​គ្នា​នេះ​ដែរ តំណ​ភ្ជាប់​មួយ ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះ​អាង​ថា ក្រុមហ៊ុន​ភេសជ្ជ​ៈ​កម្ពុជា​កូកាកូឡា បាន​បង្កើត​មូលនិធិ​សុខមាលភាព និង​បាន​ផ្ដល់​រង្វាន់​តប​ស្នង​ដល់​អ្នក​បាន​ចូលរួម​ដំណើរការ​ស្រង់​មតិ​តាម​អនឡាញ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​ការ​ពិត រក​ឃើញ​ថា ការ​អះ​អាង​នេះ មិន​មែន​ជា​ការ​ពិត​ទេ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​០២ ខែ​មិថុនា ឆ្នាំ​២០២១ គណនី​ហ្វេសប៊ុក Sky Bot […]

Continue Reading