Fact Check: តើ​នេះ​ពិត​ជាគម្រោង​អាកាស​យាន​ដ្ឋាន​សៀម​រាប​ថ្មី​​​មែន​ឬ​​?​

សំណង់​ធំៗ​ជាច្រើន ត្រូវ​បាន​សាង​សង់​ឡើង​នៅ​តំបន់​ប៉ូល​សេដ្ឋកិច្ច​សំខាន់ៗ​របស់​ប្រទេស​កម្ពុជា ដូចជា​រាជ​ធានី​ភ្នំពេញ ខេត្ត​ព្រះសីហនុ និង​ខេត្ត​សៀមរាប ដែល​ជា​មណ្ឌល​ទេសចរណ៍​វប្បធម៌​ដ៏​ល្បីល្បាញ​។​ ​​​រូបថត និង​រូបភាព​នៃ​សំណង់​ថ្មីៗ​ទាំង​នោះ ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ជារឿយៗ​។ ក្នុង​ចំណោម​នោះ រូបភាព​ចំនួន​បួន​​សន្លឹក​​នៃទិដ្ឋ​ភាព​ព្រ​លាន​​យន្តហោះ​មួយ​ ​​​ត្រូវ​​បាន​​បង្ហោះ​​នៅ​លើ​​បណ្ដាញ​​សង្គម​​ជាមួយ​​នឹង​​ការអះ​អាង​​​ថា វា​​ជាគម្រោង​​ព្រ​លាន​​យន្តហោះសៀម​រាប​។ ទោះ​​យ៉ាង​​ណា​​ ការ​​​ផ្ទៀង​​​ផ្ទាត់​​របស់​ Fact Crescendo Cambodia បាន​​បង្ហាញ​​ថា ​ការ​អះអាង​​​នេះ​ […]

Continue Reading

Fact-Check: ទាហាន​ឈុត​ខ្មៅ​ថៃ​ត្រូវ​បាន​អះ​អាង​ថា​ជា​ក្រុម​នារី​ភូមា​ស្ម័គ្រ​កាន់​អាវុធ​ប្រយុទ្ធ​នឹង​ទាហាន​នៃ​របប​សឹក​ប្រទេស​នេះ

ចាប់​តាំង​ពី​ប្រទេស​ភូមា​ធ្លាក់​ចូល​ក្នុង​វិបត្តិ​នយោបាយ​ក្រោយ​រដ្ឋ​ប្រហារ​យោធា​កាល​ពី​ដើម​ខែ​កុម្ភៈ​កន្លង​មក ព័ត៌មាន​អំពី​អំពើ​ហិង្សា បាតុកម្ម ការ​សម្លាប់​មនុស្ស និងការ​វាយ​ប្រយុទ្ធ ត្រូវ​បាន​បង្ហោះ និង​ចែក​រំលែក​ជា​បន្ត​បន្ទាប់​នៅ​លើ​បណ្ដាញ​សង្គម។ ទន្ទឹម​គ្នា​នេះ រូបថត​នារី​ស្លៀក​ឈុត​ខ្មៅ​បំបាក់​ដោយ​អាវុធ​នោះ ត្រូវ​បាន​បង្ហោះ​លើ​ហ្វេសប៊ុក​ជាមួយ​ការ​អះ​អាង​ថា នារី​ទាំង​នោះ​ជា​ជន​ជាតិ​ភូមា​ដែល​បាន​ស្ម័គ្រ​ចិត្ត​កាន់​អាវុធ​ចូល​រួម​ប្រយុទ្ធ​នឹង​កង​ទ័ព​របស់​របប​សឹក​ភូមា។ រូបថត​ជាមួយ​នឹង​ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​ជាច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់ Fact Crescendo Cambodia រក​ឃើញ​ថា ការ​អះ​អាង​ជាមួយ​រូបថត​មួយ​សន្លឹក​នេះ […]

Continue Reading

Fact Check: តើ​រូបថត​នេះ​បង្ហាញ​ជ្រុង​មួយ​នៃ​វិបត្តិ​កូវីដ-១៩​នៅ​ឥណ្ឌា​មែន​ឬទេ​?​

ការ​​ផ្ទុះ​​ឡើង​នូវ​ចំនួន​ឆ្លង​ និង​​ករណី​​ស្លាប់​​ដ៏​​ច្រើន​​ជា​រៀង​​រាល់​​ថ្ងៃ​​នៅ​​ក្នុង​​ប្រទេស​​ឥណ្ឌា​​ ដោយ​សារ​​តែ​​ជំងឺ​​​កូវីដ​១៩​​បំម្លែង​​​ថ្មី​​នោះ​​ បាន​ធ្វើ​ឲ្យ​ឥណ្ឌា​ជួប​ប្រទះ​នូវ​ការ​លំបាក​ជា​ច្រើន​ ដែល​ជា​ពិ​សេស​នោះ​ គឺ​ការ​រៀប​ចំ​ទុក​ដាក់សព​ស្លាប់​ដោយ​សារ​តែ​មេរោគ​ឆ្លង​មួយ​នេះ​។​ ទន្ទឹម​គ្នា​នេះ ​រូបថត​មួយ​សន្លឹក​​ដែល​បាន​បង្ហាញ​អំពី​ទិដ្ឋ​ភាព​សាក​សព​រលួយ​មួយ​ ត្រូវ​បាន​សត្វ​ស៊ី​នៅ​តាម​មាត់​ទឹក​មួយ​កន្លែងនោះ​ ​​​ត្រូវ​​បាន​​បង្ហោះ​​នៅ​លើ​​បណ្ដាញ​​សង្គម​​ជាមួយ​​នឹង​​ការអះ​អាង​​​ថា វា​​ជា​ទិដ្ឋ​ភាព​សាកសព​អ្នក​ស្លាប់​ដោយ​សារ​តែ​ជំងឺ​កូវីដ​១៩​ នៅ​ក្នុង​ប្រទេស​​ឥណ្ឌ​ា​​។ ទោះ​​យ៉ាង​​ណា​​ ការ​​​ផ្ទៀង​​​ផ្ទាត់​​របស់​ Fact Crescendo Cambodia បាន​​បង្ហាញ​​ថា ​ការ​អះអាង​​​នេះ​ គឺ​​មិន​​ត្រឹម​​ត្រូវ​​​នោះ​​ឡើយ​។ […]

Continue Reading

Fact-Check: រូបថត​បង្ហាញ​ការ​​ឈូស​ឆាយ​ព្រៃ​ឈើ​នៅ​ឥណ្ឌូនេស៊ី​ ត្រូវ​បាន​អះ​អាង​ថា​ជា​​ព្រៃឈើ​តំបន់​ព្រៃឡង់​កម្ពុជា

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​១២ ខែ​មេសា ឆ្នាំ​២០២១ គណនី​ហ្វេសប៊ុក​​មួយ​ឈ្មោះ​ថា គណបក្ស​សម្រែក​យុត្តិធម៌​សង្គម បាន​បង្ហោះ​បំណែក​រូបថត​ពីរ​សន្លឹក​​​លើ​បណ្ដាញ​សង្គម​របស់​ខ្លួន។ បំណែក​មួយ​នៃ​រូបថត​នោះ បង្ហាញព្រៃ​ឈើ​នៅ​តំបន់​មាន​ទឹក ហើយ​មាន​សំណេរ​ថា «កោះ​កុង​ក្រៅ​ត្រៀម​ខ្លួន​អភិវឌ្ឍន៍» ខណៈ​បំណែក​មួយ​ទៀត​នៃ​រូបថត​នោះ បង្ហាញ​​នូវ​​វាល​ល្វឹង​ល្វើយ​ បន្ទាប់​ពី​ការ​កាប់​ឆ្ការ​ឈូស​ឆាយ​ព្រៃឈើ។ សំណេរ​លើ​បំណែក​នៃ​រូបថត​នេះ សរសេរ​ថា គម្រប់​ព្រៃឈើ​នៅ​តំបន់​ការពារ​ព្រៃឡង់ ត្រូវ​បាន​កាប់ឆ្ការ និង​បោស​សម្អាត​ក្លាយ​ទៅ​ជា​ទីវាល​ល្វឹង​ល្វើយ។ រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​គណនី​ហ្វេសប៊ុក​នោះ […]

Continue Reading