Fact Check: រូបថត​មេដឹកនាំ​បក្ស​ប្រឆាំង លោក​ សម​ រង្ស៊ី​ អង្គុយ​ក្បែរ​សត្វ​ឆ្កែ​ដេក​លើ​កៅអី គឺ​​ជា​រូប​ថត​កាត់​ត​

លោក​ សម​ រង្ស៊ី​ ដែល​ជា​អតីត​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​ដែល​ធ្លាប់​ទទួល​បាន​អាសនៈ​ចំនួន​៥៥​ ​នៅ​ក្នុង​ចំណោម​អាសនៈ​រដ្ឋ​សភា​សរុប​ទាំង​១២៣​ ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៣​ នោះ​ បាន​កំពុង​រស់​នៅ​និរទេស​ខ្លួន​ចាប់​តាំង​ពី​ឆ្នាំ​២០១៥​មក​ ដោយ​តែង​តែ​ត្រូវ​បាន​គេ​រិះ​គន់ និង​វាយ​បក​ជា​រឿយ​ៗ​ពី​សំណាក់​ថ្នាក់​ដឹក​នាំ​រដ្ឋាភិបាល​ និង​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​។​ ក្នុង​ចំណោម​នោះ​ រូប​ថត​មួយ​សន្លឹក​ដែល​បាន​បង្ហាញ​អំពី​ទិដ្ឋភាព​រូប​លោក​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ សម​ រង្ស៊ី​ កំពុង​អង្គុយ​កាន់​ដៃ​ក្បែរ​នឹង​សត្វ​ឆ្កែ​ និង​បុរស​ម្នាក់​កំពុង​តែ​ដេក​​នៅ​លើ​ដី​​ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ម្នាក់​យក​មក​បង្ហោះ​ និង​ចែក​ចាយ​យ៉ាង​ផុស​ផុល​នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​។​ […]

Continue Reading

Fact-Check: តើ​សត្វ​ពស់​មួយ​ប្រភេទ​នេះ​គេ​ហៅ​ថា​ពស់​អ្វី?

ក្រសួង​បរិស្ថាន​កម្ពុជា បាន​ផ្សព្វផ្សាយ​ទៅ​ដល់​មហាជន​អំពី​ធន​ធាន​ធម្មជាតិ និង​ជីវៈ​ចម្រុះ​ដ៏​កម្រ​របស់​កម្ពុជា​ជា​បន្ត​បន្ទាប់​ តាម​រយៈ​ការ​បង្ហោះ​រូបថត វីដេអូ និង​ព័ត៌មាន​ផ្សេងៗ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក។ ទន្ទឹម​គ្នា​នេះ អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​កម្ពុជា ក៏​បាន​បង្ហោះ​នូវ​រូបថត​ពីរ​សន្លឹក ដែល​បង្ហាញ​នូវ​សត្វ​ពស់​មួយ​ប្រភេទ។ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់ អះ​អាង​ថា សត្វ​ពស់​នោះ ត្រូវ​បាន​គេ​ហៅ​ថា ពស់​ត្បាល់។ ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​ដល់​ទៅ​រាប់​រយ​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ រួម​ជាមួយ​មតិ​ចម្រុះ​បែប​ផង​ដែរ។ ទោះជាយ៉ាងណា បន្ទាប់​ពី​ការ​ផ្ទៀង​ផ្ទាត់​​ជាមួយ​ឯកសារ​របស់​អ្នក​វិទ្យាសាស្ត្រ​ […]

Continue Reading

Fact Check: រូប​ថត​បង្ហាញ​​ រ៉ាស្មាច់​ សើច​សប្បាយ​ គឺ​ជា​រូប​ថតកាត់​ត​

នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ កាល​ពីជាង​២០​ឆ្នាំ​មុន បណ្ដា​អ្នក​មាន​ និង​ឧកញ៉ា​ជា​ច្រើន មាន​ការ​ភ័យ​ខ្លាច​ចំពោះ​មហាចោរ រ៉ា​ស្មាច់ យ៉ាង​ខ្លាំងដោយសារ​ជំនាញ​ប្លន់ និង​ចាប់​ជំរិត​កក្រើក​ក្រុង ហើយ​មាន​ជន​រង​គ្រោះ​យ៉ាង​ហោច​ណាស់​ក៏​ជិត ២០​នាក់​ដែរ ត្រូវ​ក្រុម​ចោរ​រ៉ាស្មាច់​ធ្វើ​សកម្មភាព​បាន​សម្រេច។  ទន្ទឹម​នឹង​នេះ​ មាន​រូប​ថត​ចាស់​មួយ​សន្លឹក​ដែល​បានបង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​នា​ពេល​ថ្មី​ៗ​នេះ​ ដោយ​បាន​​បង្ហាញ​អំពី​ទិដ្ឋ​ភាព​សើច​ញញឹម​របស់​ជន​ចាប់​ជំរិត​ និង​ប្លន់​ដ៏​ល្បី​ឈ្មោះ​​ម្នាក់​កាល​ពី​អំឡុង​ឆ្នាំ​២០០០​ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​លោក​ រ៉ា​ស្មាច់​។​ រូប​ថត​នេះ​មាន​ការ​ចាប់​អារម្មណ៍​ និង​ចែក​ចាយ​តៗ​គ្នា​ជា​ច្រើន​ដង​។​ ទោះ​ជា​យ៉ាង​ណា​ […]

Continue Reading

Fact Check: ពុំ​មាន​ការ​ចាប់​ខ្លួន​អ្នក​វិភាគ​នយោបាយ​ លោក​ សេង​ សារី​ នោះ​ឡើយ​

កាល​ពី​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ​ តុលាការ​កម្ពុជា​ បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​សមត្ថកិច្ច​តាម​ចាប់​អ្នក​វិភាគ​នយោបាយ​ម្នាក់​ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ លោក​ សេង​ សារី​។ ការ​ចេញ​ដីកា​នេះ​ កើត​ឡើង​នៅ​ពេល​ដែល​លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន​ សែន​​ បាន​ប្រកាស​ជា​សាធារណៈ​នៅ​​ក្នុង​ពិធី​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​-១៩​ ឲ្យ​កុមារ​អាយុ​ពី​៦ឆ្នាំ​ ទៅ​១២​ឆ្នាំ​ នៅ​ឯ​វិមាន​សន្តិភាព​ នា​ថ្ងៃ​ទី​១៧​ ខែ​កញ្ញា​ ​ឆ្នាំ​២០២១​កន្លង​ទៅ​។ ទន្ទឹម​នឹង​នេះ​ មាន​រូប​ថត​មួយ​សន្លឹក​បង្ហាញ​អំពី​ទិដ្ឋ​ភាព​ក្រុម​ប៉ូលីស​បាន​ចាប់​ចង​លោក​ […]

Continue Reading

Fact-Check: តើ​រូបថត​នេះ​គឺ​ជា​រូប​សំណាក​មេដឹកនាំ​វៀតណាម លោក ហូ ជីមិញ មែន​ឬទេ?

​ក្រុម​អ្នក​នយោបាយ​មួយ​ចំនួន​របស់​កម្ពុជា តែង​តែ​បង្ហោះជា​រឿយៗ​​នូវ​​រូបថត វីដេអូ ឬ​សារ​មួយ​ចំនួន​នៅ​លើ​បណ្ដាញ​សង្គម​ប្រឆាំង​នឹង​ប្រទេស​វៀតណាម ដែល​ត្រូវ​បាន​ចោទ​ថា ប៉ុន​ប៉ង​លេប​យក​ទឹក​ដី​កម្ពុជា។ ក្នុង​នោះ រូបថត​រូប​សំណាក​លោក ហូ ជីមិញ ស្ថាបនិក​នៃ​ប្រទេស​វៀតណាម​​សង្គម​និយម ដែល​កាន់​ដាវ​ក្នុង​ដៃ និង​អង្គុយ​លើ​ទម្រ​មួយ​នោះ ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម។ រូបថត​នៃ​រូប​សំណាក​នេះ ត្រូវ​បាន​បង្ហាញ​ក្នុង​ន័យ​ថា រូប​សំណាក​នេះ ត្រូវ​បាន​សាង​សង់​ឡើងនៅ​ក្នុង​ប្រទេស​ឡាវ។ រូបថត​រូប​សំណាក​​លោក ហូ […]

Continue Reading

Fact-Check: តើ​ក្រុម​កុមារ​ា​ទាំង​នេះ​លើក​បញ្ឈរ​ដង​ទង់​ជាតិ​កម្ពុជា​មែន​ឬទេ?

កាលពី​ខែ​សីហា​កន្លង​មក​នេះ រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​កុមារា​មួយ​ក្រុម​លើក​បញ្ឈរ​ទង់​ជាតិ​កម្ពុជា​នោះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម ហើយ​ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ។ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ខ្លះ បាន​កោត​សរសេរ​ដល់​សកម្មភាព​របស់​កុមារា​ទាំង​នោះ។ ទោះជាយ៉ាងណា ក្រោយ​ផ្ទៀង​ផ្ទាត់​រួច​មក យើង​រក​ឃើញ​ថា រូបថត​មួយ​សន្លឹក​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​១០ ខែ​សីហា​កន្លង​មក​នេះ រូបថត​មួយ​សន្លឹក​ ដែល​បង្ហាញ​កុមារ​ា​មួយ​ក្រុម​លើក​ទង់​ជាតិ​កម្ពុជា​​ ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ហើយ​ចែក​រំលែក​ចូល​ទៅ​ក្នុង​ក្រុម​បណ្ដាញ​សង្គម​សម្លេង​មនសិការ​ខ្មែរ។ រូបថត​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន​ដង​​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ […]

Continue Reading

Fact-Check: តើ​វីដេអូ​ឃ្លីប​នេះ​បង្ហាញ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​មែន​ទេ?

សុខភាព​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន តែង​តែ​ជា​ប្រធាន​បទ​​នៃ​ការ​ជជែក និង​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម​ជា​រឿយៗ បន្ទាប់​ពី​លោក​ខក​ខាន​បង្ហាញ​វត្តមាន​ជា​សាធារណៈ​ជាច្រើន​សប្ដាហ៍ ដោយសារ​តែ​ការ​រឹត​បន្តឹង​វិធានការ​សុខាភិបាល​ដើម្បី​ទប់​ស្កាត់​នឹង​ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ-១៩។ ថ្មីៗ​នេះ វីដេអូ​ឃ្លីប​មួយ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះ​អាង​ថា លោក ហ៊ុន សែន ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​នៅ​ឯ​ក្រៅ​ប្រទេស។ វីដេអូ​ជាមួយ​ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​គ្នា​ផង​ដែរ។ ទោះជាយ៉ាងណា យើង​រក​ឃើញ​ថា ការ​អះ​អាង​ភ្ជាប់​ជាមួយ​វីដេអូ​នេះ មិន​ត្រឹម​ត្រូវនោះ​ឡើយ។ […]

Continue Reading

Fact Check: ផ្ទាំង​ថ្ម​ដែល​មាន​រាង​ជា​សត្វ​ដំរី​ គឺ​ជា​រូប​ថត​កាត់​ត

ការ​រីក​រាល​ដាល​ និង​រលក​នៃ​ការ​ឆ្លង​នូវ​​ជំងឺ​កូវីដ-​១៩​បាន​ធ្វើ​ឲ្យ​មាន​ផល​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​ទៅ​លើ​គ្រប់​វិស័យ​ ជា​ពិសេស​​វិស័យ​ទេស​ចរណ៍​ ដែល​ប្រទេសមួយ​ចំនួន​នៅ​តែ​កំពុង​តែ​បន្ត​ការ​ហាម​ឃាត់​ និង​ទប់​ស្កាត់​ការ​ធ្វើ​ដំណើរ​ពល​រដ្ឋ​របស់​ខ្លួន​ផ្លាស់​ទី ឬ​ទៅ​កាន់​រមណីយដ្ឋាន​ទេសចរណ៍​នានា​។ ទន្ទឹម​នឹង​នេះ​​ មាន​រូប​ថត​មួយ​សន្លឹក​បាន​បង្ហាញ​អំពី​ទិដ្ឋ​ភាព​ផ្ទាំង​ថ្ម​ស្រស់​ស្អាត​មួយ​កន្លែង​ មាន​ទម្រង់​រាង​ជា​សត្វ​ដំរី​ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បង្ហោះ​ និង​ចែក​ចាយ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​នា​ពេល​ថ្មី​​ៗ​នេះ​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ការ​ពិត​ និង​ផ្ទៀង​ផ្ទាត់​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​ដែល​អ្នក​ប្រើ​ប្រាស់​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​នោះ​ គឺ​ជា​រូប​ថត​កែ​ច្នៃ​។​ […]

Continue Reading

Fact Check: រូប​ថត​បង្ហាញ​សភាព​​ចំណាស់​របស់​លោក​ សម​ រង្ស៊ី​ ជា​រូប​ថត​កាត់​ត​

ការ​បោះ​ឆ្នោត​ជាតិ​សំខាន់ៗ​កាន់​តែ​ខិត​ជិត​ចូល​មក​ដល់​នៅ​ក្នុង​រយៈ​ពេល​ពីរ​ឆ្នាំ​ខាង​មុខ​ទៀត​ ចំណែក​ឯ​ការ​រិះ​គន់​ និង​វាយ​ប្រហារ​គ្នា​ជា​ពាក្យ​សម្តី​ខាង​នយោបាយ បាន​ក្លាយ​​ទៅ​ជា​ប្រធាន​បទ​មួយ​នៃ​ការ​ជជែក​ដេញ​ដោល​ រវាង​អ្នក​ប្រើ​ប្រាស់​គ្រប់​មជ្ឍ​ដ្នាន​​ និង​ចែក​រំលែក​យ៉ាង​ផុស​ផុលនៅ​លើ​បណ្ដាញ​សង្គម​នា​នា​។ ក្នុង​ចំណោម​នោះ​ មាន​រូប​ថត​មួយ​សន្លឹក​បង្ហាញ​អំពី​ទិដ្ឋ​ភាព​​របស់​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ សម​ រង្ស៊ី​ មាន​សភាព​មុខ​មាត់​ និង​ទម្រង់​ជា​មនុស្ស​ចំណាស់​ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​យក​មក​ចែក​ចាយ​ និង​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​កម្ពុជា​។  ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ការ​ពិត​ និង​ផ្ទៀង​ផ្ទាត់​របស់​ក្រុម​ការងារ​ Fact Crescendo […]

Continue Reading

Fact-Check: តើ​រូបថត​នេះ​ពិត​ជា​បង្ហាញ​រូប​ឧកញ៉ា ទ្រី ភាព មួយ​កំណាត់​ខ្លួន​មែន​ឬទេ?

ការ​បាត់​បង់​ព្រៃឈើ និងគម្រប់​ព្រៃ​ឈើ​បៃតង​នៅ​កម្ពុជា តែង​តែ​ជា​ប្រធាន​បទ​នៃ​ការ​ជជែក និង​ចែក​រំលែក​ជារឿយៗ​នៅ​លើ​បណ្ដាញ​សង្គម។ ក្នុង​ចំណោម​នោះ រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​រូប​ឧកញ៉ា ទ្រី ភាព ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ជាមួយ​សំណេរ​​ជំរុញ​ការ​ថែ​រក្សា​ព្រៃ​ឈើ។ រូបថត​នេះ ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​ដល់​ទៅ​រាប់​រយ​ដង​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​មក​នេះ។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការ​ពិត រក​ឃើញ​ថា រូបថត​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ទេ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​០៨ ខែ​កញ្ញា ឆ្នាំ​២០២១ […]

Continue Reading