រូបថតទាហានរុស្ស៊ីដឹកជញ្ជូនម៉ាស៊ីនបោកគក់នៅលើរថពាសដែក គឺជារូបភាពកាត់
ខណៈដែលសង្គ្រាមឈ្លានពានរបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន បានអូសបន្លាយមកជាង ១ខែមកហើយ រូបថតមួយសន្លឹកដែលបង្ហាញឱ្យឃើញម៉ាស៊ីនបោកគក់ត្រូវបានដឹកជញ្ជូននៅលើរថពាសដែកមួយគ្រឿង ត្រូវបានបង្ហោះ និងចែករំលែកនៅលើបណ្ដាញសង្គម ដោយមានការអះអាងថា ទាហានរុស្ស៊ីប្រមូលយកម៉ាស៊ីនបោកគក់របស់ប្រជាជនអ៊ុយក្រែន។ រូបថតដែលមានការអះអាងបែបនេះ ត្រូវចែករំលែកជាច្រើនដង និងមានការបញ្ចេញមតិជាច្រើនផងដែរ។ បន្ទាប់ពីដំណើរការផ្ទៀងផ្ទាត់ យើងរកឃើញថា រូបថតនេះត្រូវបានកាត់ត។ ការអះអាងលើបណ្ដាញសង្គម រូបថតមួយស្លឹកដែលបង្ហាញរថពាសដែកយោធាមួយគ្រឿងដឹកម៉ាស៊ីនបោកគក់មួយគ្រឿង ត្រូវបានបង្ហោះនៅលើបណ្ដាញជាមួយការអះអាងថា ទាហានរុស្ស៊ីបានប្រមូលយកទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋអ៊ុយក្រែនអំឡុងពេលពួកគេឈ្លានពានចូលប្រទេសមួយនេះអស់រយៈជាង ១ខែមកនេះ។ រូបថតជាមួយនឹងការអះអាងបែបនេះ […]
Continue Reading