នារី​២​នាក់​ដែល​តម្រួត​​ថៃ​រក​ឃើញ​លាក់​ខ្លួន​ក្នុង​រថយន្ត​មួយ​គ្រឿង​នោះ គឺ​ជា​ជន​ជាតិ​ភូមា មិន​មែន​ស្ត្រី​ខ្មែរ​ទេ

ស្រប​ពេល​ព័ត៌មាន​ទាក់ទ​ងនឹង​ការ​ឃាត់​ខ្លួ​នពលករខ្មែរ​ដែល​ព្យាយា​ម​ចូល​ទៅ​កាន់​ប្រទេសថៃ​ដោយខុសច្បាប់ បាន​កើត​ឡើង​ជា​រឿយ​ៗ​នោះ​ វីដេអូ​ឃ្លីបមួយ​ បង្ហាញ​​ស្រ្តី​ ២នាក់​លាក់​ខ្លួន​នៅ​ក្នុង​ហិប​រថយន្ត​មួយ​គ្រឿង​ និង​​ឃាត់​ខ្លួន​ដោយ​អាជ្ញាធរ​ថៃ​ ត្រូវ​បាន​បង្ហោះ​ឡើង​ដោយ​ទំព័រ​ហ្វេសប៊ុក​មួយ​​ជាមួយ​ការ​អះ​អាង​ថា​ ពួកគេ​ជា​ពល​ករ​ខ្មែរ​។​ វីដេអូ​ឃ្លីបភ្ជាប់​នឹង​ការ​អះ​អាង​​នេះ​ ត្រូវ​បាន​ចែក​ចាយ​ និង​បង្ហោះ​យ៉ាង​ផុស​ផុល​នា​ពេល​ថ្មី​ៗ​នេះ​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ ការ​អះ​អាង​​លើ​​វីដេអូ​នេះ​ មិន​ត្រឹម​ត្រូវនោះ​ឡើយ។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​២០​ ខែ​កុម្ភៈ​ ឆ្នាំ​២០២៣​ ទំព័រ​ហ្វេសប៊ុក​មួយ​ ឈ្មោះ​ថា​ «គណបក្ស​ភ្លើ​ងទៀន​ខេត្ត​ត្បូង​ឃ្មុំ-Tbong Khmum Candle light Party»​ បាន​បង្ហោះ​វីដេអូ​ឃ្លីប​មួយ​​ដែល​បង្ហាញ​​ស្រ្តី​ ២នាក់​ ត្រូវ​បាន​ក្រុម​តម្រួត​​ថៃ​ រក​ឃើញ​នៅ​ក្នុង​ហិប​រថយន្ត​ភីកអាប់​មួយ​គ្រឿង​។​ ទំព័រ​ហ្វេសប៊ុក​ដដែល​​នេះ​ ក៏​បាន​អះ​អាង​ផង​ដែរ​ថា​ ស្ត្រី​ទាំង​ ២នាក់​នោះ​ គឺ​ជា​ពល​ករ​ខ្មែរ​​ខុស​ច្បាប់​ ដែលត្រូវ​បាន​សមត្ថកិច្ច​ថៃ​ខ្លួន។ ទំព័រ​ហ្វេសប៊ុក​​ខាង​លើ​​ ពុំ​បាន​បញ្ជាក់​ព័ត៌មាន​លម្អិត​នៃ​ហេតុការណ៍ និង​ទីតាំង​​ដែល​បាន​កើត​ឡើង​នោះ​ឡើយ​ ដែល​នេះ​ធ្វើ​ឲ្យ​អ្នក​ប្រើ​ប្រាស់នៅ​តាម​​បណ្ដាញ​សង្គម​ បាន​ចែក​រំលែក​ជាច្រើន​ដង រួម​ជាមួយ​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​បែប​ផងដែរ។ ខាង​ក្រោម​នេះ​ គឺ​ជា​វីដេអូ​ឃ្លីប​ទាំង​ស្រុង​ ដែល​បាន​បង្ហោះ​ដោយ​ទំព័រ​ហ្វេសប៊ុក​​ខាង​លើ​ ដែល​បាន​សរសេរ​ថា​ «ពលករ​ខ្មែរ​ខុស​ច្បាប់​ ត្រូ​វបាន​អាជ្ញាធរ​ថៃចា​ប់ខ្លួន​ អាណិត​ជាតិសាសន៍ខ្មែរណាស់​ ដើម្បី​បាយ​បីពេ​ល […]

Continue Reading