រូបថតព្រឹត្តិការណ៍ស៊ីហ្គេមនៅវៀតណាមត្រូវបានបង្ហោះជាមួយសំណេរនាំឱ្យយល់ច្រឡំ
ខណៈដែលកម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ស៊ីហ្គេម (SEA GAME)លើកទី៣២នោះ រូបថតមួយសន្លឹកដែលបង្ហាញនារីម្នាក់ស្ថិតក្នុងសម្លៀកបំពាក់ប្រពៃណីវៀតណាម កាន់ស្លាកកម្ពុជានោះ និងដើរមុខក្រុមអត្តពលិកកម្ពុជានោះ ត្រូវបានគេបង្ហោះលើបណ្ដាញសង្គមជាមួយការអះអាងថា ជាពិធីបើកព្រឹត្តិការណ៍នេះនៅកម្ពុជាកាលពីថ្ងៃម្សិលមិញ។ ការបង្ហោះខ្លឹមសារជាមួយរូបថតនេះ ទទួលបានការចែករំលែកបន្តយ៉ាងច្រើន។ ទោះជាយ៉ាងណា យើងរកឃើញថា រូបថតមួយសន្លឹកនេះ ត្រូវបានបង្ហោះជាមួយខ្លឹមសារមិនត្រឹមត្រូវ។ ការអះអាងលើបណ្ដាញសង្គម រូបថតមួយសន្លឹកដែលបង្ហាញស្ត្រីម្នាក់ស្លៀកពាក់ឈុតសម្លៀកបំពាក់វៀតណាមកាន់ស្លាកអក្សរ«Cambodia»ដើរមុខក្រុមអត្តពលិកកម្ពុជានោះ ត្រូវបានគេបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកកាលពីថ្ងៃម្សិលមិញនេះ។ អ្នកប្រើប្រាស់បណ្ដាញសង្គមដែលបានបង្ហោះរូបថតមួយសន្លឹកនេះ បានរៀបរាប់ក្នុងន័យថា នារីក្នុងរូបថតនេះ […]
Continue Reading