Fact Check: ​តើ​គ្រូ​បង្រៀន​ជន​ជាតិ​ចិនម្នាក់​គូស​ផែនទី​ប្រទេស​កម្ពុជា​មែន​ឬទេ?​​

False Political

បញ្ហា​ព្រំដែន​កម្ពុជា-វៀតណាម តែង​តែ​ជា​ប្រធាន​បទ​នៃ​ការ​ជជែក​ពិភាក្សា និង​ការ​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម​ជាច្រើន​ឆ្នាំ​មក​ហើយ ក្នុង​នោះ​ក៏​មាន​ផង​ដែរ​នូវ​ការ​អះ​អាង​មួយ​ចំនួន​ដែល​ពុំ​មាន​ការ​ផ្ទៀង​ផ្ទាត់​ត្រឹម​ត្រូវ។ ថ្មីៗនេះ​ ​អ្នក​ប្រើ​​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​មួយ​ដែល​បាន​បង្ហាញអំពី​គំនូរ​ផែន​ទី​របស់​​ប្រទេស​កម្ពុជា​នៅ​លើ​ក្តារ​ខៀន​ ថែម​ទាំង​មានពាក្យ​សរសេរ​​​ថា «​កោះ​ត្រល់​ជា​របស់​ខ្មែរ​»។​ ការ​ពិនិត្យ​ និង​ផ្ទៀង​​ផ្ទាត់​របស់ Fact Crescendo Cambodia បង្ហាញ​ថា ការ​អះអាង​​នេះ ​​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

ការ​អះ​អាង​លើ​បណ្តាញសង្គម

កាល​ពី​ថ្ងៃ​ទី​២៦​ ខែ​ឧសភា​ ឆ្នាំ​២០២១​កន្លង​ទៅ​​នេះ​ ​មាន​អ្នក​ប្រើ​ហ្វេស​ប៊ុក​ម្នាក់​​ បាន​​​​បង្ហោះ​រូប​ថត​​មួយ​សន្លឹក​ដែល​បង្ហាញ​​គ្រូ​​បង្រៀន​ម្នាក់កំពុង​តែ​គូរ​​ផែន​ទី​ប្រទេស​កម្ពុជា​​ដោយ​ភ្ចាប់​ជាមួយ​​ការ​សរសេរ​​នៅ​លើ​ផ្ទៃ​ក្តារ​ខៀន​នោះ​ពាក់​ព័ន្ធ​​​​​ទៅ​នឹង​បញ្ហា​ជម្លោះ​ផែន​ទិី​។ នៅ​ក្នុង​រូប​គំនូរ​នៅ​លើ​ក្តារ​ខៀន​នោះ​ យើង​ក៏​ឃើញ​មាន​ការ​​គូរ​រង្វង់​ក្រហម​ផង​ដែរ​ទៅ​លើ​ទី​តាំង​កោះ​ត្រល់​ និង​បាន​បញ្ជាក់​​ថា «កោះ​ត្រល់​ជា​របស់​ខ្មែរ​»។ 

រូប​ភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​​គណនី​ហ្វេសប៊ុក​នោះ​​ រៀប​រាប់ថា​ «កោះត្រល់ជារបស់ខ្មែរ ពេល ហ៊ុន សែន អស់​អំណាច​រដ្ឋាភិបាល​ថ្មី ត្រូវតែទាមទារយកមកវិញឲ្យខានតែបាន!»។

Facebook Post | Archived Link 

ការត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់​ផ្តើម​​​ត្រួត​ពិនិត្យ និង​​ផ្ទៀង​ផ្ទាត់​រូប​ថត​​តាមរយៈ​កម្មវិធី​ Google Reverse Image​ ​ដែល​នាំ​ឲ្យ​ទៅ​រក​ឃើញ​ប្រភព​ដើម​នៃ​រូប​គំនូរ​នៅ​លើ​ក្តារ​ខៀន​​មួយ​នេះ​ដែល​​​មាន​​ទម្រង់​​ដូច​គ្នា​ទាំង​ស្រុង។

រូប​ថត​​ជា​ច្រើន​​សន្លឹក​ទៀតដែល​​​​​បង្ហាញ​​ពី​​ទិដ្ឋ​​ភាពគ្រូ​បង្រៀន​ម្នាក់​ដែល​បាន​គូរ​រូប​ផែន​ទី​ពិ​ភព​លោក​មួយ​​នេះ ក៏​​ត្រូវ​​បាន​ចុះ​ផ្សព្វ​ផ្សាយ​ដោយ​​គេហ​ទំព័រ​សារព័ត៌មាន​ News Talk កាល​ពី​ខែ​កញ្ញា​ ឆ្នាំ​២០១៤​កន្លង​ទៅ​​។​ គេហទំព័រ​មួយ​នេះ​ ក៏​បាន​លើក​ឡើង​ផង​ដែរ​អំពី​ប្រភព​នៃ​រូបថត​ដែល​ត្រូវ​បាន​រក​ឃើញ​ដំបូង​​នៅក្នុងបណ្តាញ​សង្គម​ចិន​ Weibo ហើយ​ក្រោយ​មក​ត្រូវ​បាន​ចែក​រំលែក​យ៉ាង​ផុស​ផុល​​ម្តង​ទៀត​នៅ​ក្នុង​​គេហទំព័រ​ ChinaSMACK​។​ 

សារព័ត៌មាន​មួយ​នេះ បាន​ឱ្យ​ដឹង​ថា ​បុរស​ម្នាក់​ដែល​គូ​ផែនទី​ពិភព​លោកនេះ គឺ​លោក​ Zhao Dengming ជា​គ្រូ​បង្រៀន​ប្រវត្តិ​សាស្ត្រ​នៅ​សាលា​រៀន​មួយ​នៅ​ភូមិ​ភាគ​​ឦ​សាន ​នៃ​ប្រទេស​ចិន​។ លោក​គ្រូ Zhao បាន​គូស​ផែនទីពិភពលោក​​នៅ​លើ​ក្តារ​ខៀន​បាន​យ៉ាង​ល្អ​បែប​នេះក្នុង​រយៈ​ពេល​មិន​ដល់​​ពីរ​នាទី​ផង។

ការ​បញ្ចេញ​​មតិ​មួយ​ផង​ដែរ​នៅ​ក្នុង​គេហ​ទំព័រ​​មួយ​នេះ​ជា​ភាសា​អង់គេ្លសថា ​«This has already become one of the most popular microblog posts. Looks like my Dongbei Normal University Affiliated Middle School’s Teacher Zhao Dengming has become famous! This old man is very adorable, teaching class with his loud, northwest accent» ឬ​ប្រែ​សម្រូល​ជា​ភា​សា​ខ្មែរ​មាន​ន័យ​ថា ​«នេះ​បាន​ក្លាយ​ជា​ការ​ប្រកាស​មួយ​ដែល​ពេញ​និយម​បំផុត​។ មើល​ទៅ​ដូច​​សាលា​​សកល​វិទ្យាល​័យ Dongbei ដែល​មាន​លោក​គ្រូ​ឈ្មោះ​ Zhao Dengming ដែល​កំពុង​តែ​ល្បី​ល្បាញ​នេះ​។ លោក​គ្រូ​ម្នាក់​​នេះ​ គួរ​ឲ្យ​ស្រឡាញ់​ណាស់​ជាមួយ​នឹង​ការ​សង្កត់​សំឡេង​ធ្ងន់​ៗ​​ តាម​តំបន់ភូមិ​ភាគ​​ឦ​សាន​​»។​

ChinaSMACK Report | Archived Link

រូប​ភាព​ផ្ដាម​ចេញ​ពី​គេហ​ទំព័រ​​​ដែល​បាន​សរសេរ​រៀប​រាប់​​​ជា​ភាសា​អង់គ្លេស​ថា​ «This teacher is considerably better at drawing a map of the world than you» ​ប្រែសម្រួល​​ជា​ភាសា​ខ្មែរ​មាន​ន័យ​ថា «គំនូរ​ផែនទី​ពិភពលោក​ដែល​លោក​គ្រូ ​ម្នាក់​នេះបាន​គូរ​​អាច​ថា​ល្អ​ជាង​អ្នក​ទៅ​ទៀត​​​​​​»។

News Talk Report | Archived Link

សន្និដ្ឋាន (Conclusion)

Fact Crescendo Cambodia បាន​រក​ឃើញ​ថា រូបថត​​គំនូរផែន​ទី​ប្រទេស​កម្ពុជា​ដែល​គូរ​ដោយ​បុរស​ម្នាក់​ដូច​តាម​​ការ​អះអាង​ខាង​លេីនេះ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡេីយ​។ រូប​ថត​មួយ​សន្លឹក​នេះ​ មិន​មែន​ជា​ទិដ្ឋ​ភាពគ្រូ​បង្រៀន​ដែល​កំពុង​តែ​គូរ​ផែន​ទី​​ប្រទេស​កម្ពុជា​នោះទេ។ ការ​ពិត រូប​ថត​មួយ​សន្លឹក​នេះ​ គឺ​​បង្ហាញ​​​លោក Zhao Dengming គ្រូ​បង្រៀន​ជនជាតិ​​ចិន​ម្នាក់​​ដែល​បាន​កំពុង​គូរ​ផែន​ទិី​ពិភព​លោក​នៅ​ក្នុង​ថ្នាក់​រៀន​មួយ។​

Avatar

Title:​តើ​គ្រូ​បង្រៀន​ជន​ជាតិ​ចិនម្នាក់​គូស​ផែនទី​ប្រទេស​កម្ពុជា​មែន​ឬទេ?​​

Fact Check By: Kakada Sim 

Result: False

Leave a Reply

Your email address will not be published.