សុនខ​សង្គ្រោះ​មួយ​ក្បាលនៅ​អាមេរិក​មិន​ជាប់​ពាក់​ព័ន្ធ​នឹង​គ្រោះ​រញ្ជួយ​ដី​នៅ​​តួកគី​ថ្មី​ៗ​នេះ​ទេ

False International

បន្ទាប់​ពី​​ប្រទេស​តួក​គី​​រង​​គ្រោះ​រញ្ជួយ​ដី​កាល​ពី​ខែ​មុន​​ដែល​​បណ្ដាល​​ឱ្យ​​មនុស្ស​​រា​ប់​ពា​ន់​នា​ក់​ស្លា​ប់ ​​របួស​ និង​បាត់​ខ្លួន​​ជា​​ច្រើន​នាក់​នោះ​ រូប​ថត​មួយ​សន្លឹក​​ដែល​បង្ហាញ​​សត្វ​ឆ្កែ​មួយ​ក្បាល​ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះ​អាង​ថា សត្វ​សុនខ​មួយ​ក្បាល​នេះ បាន​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស​រហូត​ដល់ ១០​នាក់​ក្រោយ​ហេតុការណ៍​រញ្ជួយ​ដី។ ការ​អះ​អាង​បែប​នេះ​ ត្រូវ​បាន​ចែក​ចាយ​ និង​ប្រតិកម្ម​ជា​ច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​យ៉ាង​ផុស​ផុល​នា​ពេល​ថ្មី​ៗ​នេះ​​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ ការ​អះ​អាង​ដែល​ទំព័រ​ហ្វេស​ប៊ុក​បង្ហោះ​​នៅ​លើ​បណ្តាញ​សង្គម​នោះ​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​​។​

ការ​អះ​អាង​លើ​បណ្តាញសង្គម

កាល​ពី​ថ្ងៃ​ទី​១៣​ ខែ​កុម្ភៈ​ ឆ្នាំ​២០២៣​កន្លង​ទៅ​ថ្មី​ៗ​នេះ​ ទំព័រ​ហ្វេសប៊ុក​មួយ​​ឈ្មោះ​ថា​ «កំសាន្ដ» បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​​ដែល​បង្ហាញ​​សត្វ​ឆ្កែ​មួយ​ក្បាល​ ដែល​សម្បុរ​ពណ៍​ស​ និង​មាន​សភាព​ប្រឡាក់​ដាមទៅ​​ដោយ​ភក់​។​

រូប​ថត​បង្ហោះខាង​លើ​នេះ​ ត្រូវ​បាន​​ភ្ជាប់​ទៅ​នឹង​ការ​លើក​ឡើង​ថា​ សត្វ​ឆ្កែ​មួយ​ក្បាល​នេះ​ បាន​ជួយ​សង្គ្រោះ​​រង​គ្រោះ​នៅ​ក្នុង​ហេតុការណ៍​រញ្ជួយ​ដី​នៅ​ក្នុង​ប្រទេស​តួកគី​ដល់​ទៅ​១០​នាក់​។​

ការ​អះ​អាង​ទៅ​លើ​រូបថត​មួយ​សន្លឹក​នេះ​ ត្រូវបាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​ជាច្រើន​ដង រួម​ជាមួយ​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​បែប​ផងដែរ។

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​​ទំព័រ​ហ្វេសប៊ុក​ខាង​លើ​​ ដែល​បាន​សរសេរ​រៀប​រាប់​ជា​ភាសា​អង់គ្លេស​ថា​ «This is how a dog that after one shift of work searching through the ruins in Turkey found 10 people and saved their lives» ឬ​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​មាន​អត្ថន័យ​ថា​ «នេះ​គឺ​ជា​ទិដ្ឋភាព​សត្វ​ឆ្កែ ដែល​បាន​សង្គ្រោះ​នៅ​គំនរ​បាក់​បែក​ ក្នុង​ប្រទេស​តួកកី​ និង​បាន​រក​ឃើញ​ជន​រង​គ្រោះ​ជាង​១០​នាក់​»​។​

Facebook Post | Archived Link

ការត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​​ទៅ​លើ​រូបថត​ និង​ការ​អះ​អាង​​​ខាង​លើ​នេះ​​តាម​រយៈ​ Google Reverse Image Search ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការពិត​ដូច​ខាង​ក្រោម​នេះ។

រូប​ថត​សុនខ​មួយ​ក្បាល​នេះ ត្រូវ​បាន​រក​ឃើញ​​ចុះ​ផ្សាយ​ដោយ​​ទីភ្នាក់ងារ​ព័ត៌មាន​ Reuters កាល​​ឆ្នាំ​២០១៤​កន្លង​មក។​ ខ្លឹមសារ​សរសេរ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​មួយ​នេះ បាន​ឱ្យ​ដឹង​ថា សុនក​មួយ​ក្បាល​នេះ​ឈ្មោះ Tryon រង់ចាំ​នៅ​កន្លែង​កម្ចាត់​មេរោគ នៅ​កន្លែង​រអិល​បាក់ដី បន្ទាប់​ពី​ស្វែង​រក​ជន​រង​គ្រោះ​នៅ​តំបន់ Oso ស្ថិត​ក្នុង​រដ្ឋ​វ៉ាស៊ីងតោន កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​២០១៤​កន្លង​មក។

Reuters Link | Archived Link

ករណី​ខាង​លើ​ ក៏​ត្រូវ​បាន​ផ្ទៀង​ផ្ទាត់​ និង​ត្រួត​ពិនិត្យ​ការ​ពិត​ផង​ដែរ​ដោយ​​ទីភ្នាក់ងារ​ព័ត៌មាន​ AP កាល​ពី​ថ្ងៃ​ទី​០៩​ ខែ​កុម្ភៈ​ ឆ្នាំ​២០២៣​ថ្មី​ៗ​កន្លង​ទៅ​។​ សូម​មើល​​ខ្លឹមសារ​ទាំង​ស្រុង​នៅ​ទីនេះ

ដើម្បី​ស្វែង​រក​ព័ត៌​មាន​ពិត​ សូម​តាម​ដាន​ការ​ផ្សាយ​របស់​យើង​តាម​រយៈ​ប្រព័ន្ធ​ដូច​ខាង​ក្រោម​៖

Facebook Twitter Telegram Google News     TikTok

សន្និដ្ឋាន

Fact Crescendo Cambodia រក​ឃើញ​ថា ​ការ​អះ​អាង​ទៅ​លើ​រូបថ​​ដូច​ដែល​ត្រូវ​បាន​រៀប​រាប់​ខាង​លើ​នេះ ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​ សត្វ​​សុនខ​មួយ​ក្បាល​ឈ្មោះ Tryon រង់​ចាំ​ឆ្ល​ងកា​ត់កន្លែង​កម្ចាត់​មេរោ​គ​ នៅ​តំបន់​ដែល​មាន​​ការរអិល​បាក់​ដី​​មួយ​កន្លែង​ បន្ទា​ប់​ពីស្វែ​ងរ​កជន​រងគ្រោះ​នៅ​តំបន់ Oso រដ្ឋ​​វ៉ាស៊ីងតោន កាល​ពី​ថ្ងៃ​ទី​៣០​ ខែ​មីនា​ ឆ្នាំ​២០១៤កន្លង​ទៅ​។​

Avatar

Title:សុនខ​សង្គ្រោះ​មួយ​ក្បាល​នៅ​អាមេរិក​មិន​ជាប់​ពាក់​ព័ន្ធ​នឹង​គ្រោះ​រញ្ជួយ​ដី​នៅ​​តួកគី​ថ្មី​ៗ​នេះ​​ទេ

Fact Check By: Kakada Sim 

Result: False

Leave a Reply

Your email address will not be published. Required fields are marked *