រូបថត​នេះ​មិន​មែន​ជា​កូន​គោ​ក្បាល​បី​ពិត​ប្រាកដ​ឡើយ

International Misleading

រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​ឱ្យ​ឃើញ​កូន​គោ​មួយ​មាន​ក្បាល​ដល់​ទៅ​បី ត្រូវ​បាន​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ឆ្នាំ​មុន ដែល​នាំ​ឱ្យ​មាន​ការ​ចែក​រំលែក​បន្ត​រហូត​ដល់​ជិត ១៥០​ដង និង​មាន​ការ​បញ្ចេញ​ប្រតិកម្ម​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា រូបថត​មួយ​សន្លឹក​នេះ មិន​មែន​ជា​កូន​គោ​ក្បាល​បី​ពិត​ប្រាកដ​នោះ​ឡើយ។

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម

រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​​កូន​គោ​មួយ​មាន​ក្បាល ៣ ត្រូវ​បាន​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ខែ​កក្កដា ឆ្នាំ​២០២១​កន្លង​មក​នេះ ដែល​នាំ​ឱ្យ​​មាន​ការ​ចែក​រំលែក​បន្ត​រហូត​ដល់​ជិត ១៥០​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍របស់​ទំព័រ​ហ្វេសប៊ុក LR studio ដែល​បាន​បង្ហោះ​រូបភាព​មួយ​សន្លឹក​នេះ​កាល​ពី​ថ្ងៃ​ទី​៦ ខែ​កក្កដា ឆ្នាំ​២០២១ ជាមួយ​សំណេរ​ថា «មិន​ដែល​ឃើញ​ទេ… មែន​ទេ? … ជឿ​ឬ​អត់??»។

Facebook Post | Archived Link

ការ​ត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​រូបថត​មួយ​សន្លឹក​នេះ​តាម​រយៈ​ការ​ដំណើរការ​ reverse image search ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការពិត​ដូច​ខាង​ក្រោម​នេះ។

រូបថត​កូន​មាន​ក្បាល​បី​នេះ ត្រូវ​បាន​​ផ្សាយ​ដោយ​វេបសាយ​ The Davidson Leader កាល​ពី​ថ្ងៃ​ទី​១ ខែ​មេសា ឆ្នាំ​២០១៩ នៅ​ក្នុង​អត្ថបទ​មួយ​មាន​ចំណង​ជើង​ថា «AMAZING CALF!»។

The Davidson Leader’s Article | Archived Link

មួយ​សប្ដាហ៍​ក្រោយ​មក វេបសាយ​ដដែល​នេះ បាន​ចេញ​ផ្សាយ​អត្ថបទ​មួយ​ទៀត ដោយ​បាន​រៀបរាប់​ថា រូបថត​​កូន​គោ​ក្បាល​បី​នេះ គឺ​ជា​រូបថត​កាត់​ត​សម្រាប់​ថ្ងៃ​បោក​បញ្ចោត ឬ​ភាសា​អង់គ្លេស​ហៅ​ថា April Fool’s Day។

វេបសាយ​ដដែល​នេះ បាន​រៀបរាប់​ថា មិន​មាន​កូន​គោល​ក្បាល​បី​ទេ ប៉ុន្តែ ​រូបថត​កូន​ក្បាល​បី​ដែល​ផ្សាយ​កាល​ពី​មួយ​សប្ដាហ៍​មុន​នោះ គឺ​ជា​រូបថត​កូន​គោ​ក្បាល​ពីរ​ដែល​កើត​តាំង​ ២០​ឆ្នាំ​មុន​ម៉្លេះ។ អត្ថបទ​ទាំង​ស្រុង​របស់​វេបសាយ​ The Davidson Leader អាច​រក​អាន​បាន​នៅ​ទីនេះ ឬ​នៅ​តំណ​ភ្ជាប់​ដែល​ត្រូវ​បាន​រក្សា​ទុក​នៅ​ទីនេះ

The Davidson Leader’s Post | Archived Link

រូបថត​កូន​គោ​ក្បាល​បី​នេះ ក៏​ត្រូវ​បាន​ផ្ទៀង​ផ្ទាត់​ដោយ​ស្ថាប័ន​ត្រួត​ពិនិត្យ​ព័ត៌មាន​ក្លែង​ក្លាយ​​​មួយ​ឈ្មោះ​ថា Check Your Fact ដែល​រក​ឃើញ​ថា រូបថត​មួយ​សន្លឹក មិន​មែន​ជា​កូន​គោ​ក្បាល​បី​នោះ​ឡើយ។ អត្ថបទ​ទាំង​ស្រុង​របស់​ស្ថាប័ន​ត្រួត​ពិនិត្យ​ព័ត៌មាន​ក្លែង​ក្លាយ​នោះ អាច​រក​អាន​បាន​តាម​រយៈ​តំណ​ភ្ជាប់​នៅ​ទីនេះ

សម្រាប់​អត្ថបទ​ត្រួត​ពិនិត្យ​ការពិត​ដទៃ សូម​ចូល​ទៅ​កាន់​តំណ​ភ្ជាប់​ខាង​ក្រោម៖

Facebook Twitter Telegram Google News

សន្និដ្ឋាន

Fact Crescendo Cambodia បាន​រក​ឃើញ​ថា រូបថត​កូន​គោល​ក្បាល​បី​ដូច​ដែល​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​នោះ មិន​មែន​ជា​ការ​ពិត​នោះ​ឡើយ។ រូបថត​មួយ​សន្លឹក​នេះ មាន​ប្រភព​ចេញ​ពី​វេបសាយ The Davidson Leader ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ប្រឌិត​​ឡើង​សម្រាប់​ថ្ងៃ​បោក​បញ្ឆោត ឬ April Fool’s Day កាល​ពី​ថ្ងៃ​ទី​១ ខែ​មេសា ឆ្នាំ​២០១៩​កន្លង​មក។

Avatar

Title:រូបថត​នេះ​មិន​មែន​ជា​កូន​គោ​ក្បាល​បី​ពិត​ប្រាកដ​ឡើយ

Fact Check By: Jay Udom 

Result: Misleading

Leave a Reply

Your email address will not be published.