វីដេអូ​មួយ​ត្រូវ​បាន​កាត់​ត​បង្ហាញ​លោក ហ៊ុន ម៉ាណែត ស្រែក​ឡូឡា​ពេល​​ច្រៀងឆ្លើយ​ឆ្លង

បន្ទាប់​ពី​​លោក ហ៊ុន ម៉ាណែត បាន​កាន់​តំណែង​នាយករដ្ឋ​មន្ត្រី​កម្ពុជា​បន្ត​ពី​ឪពុក​របស់​លោក​អស់​រយៈ​ពេល ៤​ខែ​មក​ហើយ​នោះ  វីដេអូ​មួយ​ដែល​បង្ហាញ​លោក​ស្រែក​ឡូឡា​អំឡុង​ពេល​ច្រៀង​ឆ្លើយ​ឆ្លង​ជាមួយ​អ្នក​ចម្រៀង​នារី​ម្នាក់ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម។ វីដេអូ​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន​ដង ហើយ​មាន​អ្នក​បញ្ចេញ​មតិ​ជាច្រើន។ ទោះជាយ៉ាងណា យើង​បាន​រក​ឃើញ​ថា វីដេអូ​នេះ គឺ​ជា​វីដេអូ​កាត់​ត​តែ​ប៉ុណ្ណោះ។

Continue Reading

វីដេអូ​សម្ដែង​ជា​អាប​ស៊ី​ត្រី​កំពុង​បង្ក​ការ​ភាន់​ច្រឡំ​ក្នុង​ចំណោម​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម

វីដេអូ​មួយដែល​មាន​រូបភាព​អាប​​ហោះ​ស៊ី​ត្រី​នៅ​ក្នុង​អាង​ចិញ្ចឹម​ត្រី​នៅ​មុខ​ផ្ទះ​មួយ​នោះ ត្រូវ​បាន​គេ​បង្ហោះ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​រៀបរាប់​ថា ជា​អាប​ពិត​ប្រាកដ​ដែល​ថត​បាន​ដោយ​កាមេរ៉ា​សុវត្ថិភាព។ វីដេអូ​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ព្រោងព្រាត ហើយ​មាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ជាច្រើន បាន​បញ្ចេញម​តិ​យោបល់​ដែល​ជឿ​ថា ជា​អាប​ពិត​ប្រាកដ។ ទោះជា​យ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា ការ​អះអាង​បែប​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

Continue Reading

មន្ត្រី​បញ្ជាក់​ថា ដាវ​ដែល​កសិករ​រក​ឃើញ​នៅ​ខេត្ត​ព្រះវិហារ មាន​លក់​នៅផ្សារ​ទួលទំពូង

ការ​អះអាង​ដ៏​ផុស​ផុល​មួយ​នៅ​ដើម​សប្ដាហ៍​នេះ បាន​លើក​ឡើង​ថា កសិករ​ម្នាក់​នៅ​ខេត្ត​ព្រះវិហារ បាន​ប្រទះ​ឃើញ​ព្រះ​ខ័ន​រាជ្យ​សម័យ​បុរាណ​មួយ។ ការ​អះអាង​នេះ ត្រូវ​បាន​ចែក​រំលែក​ព្រោង​ព្រាត​ និង​មាន​អ្នក​បញ្ចេញ​មតិ​យោបល់​សារទរ​ចំពោះ​ការ​រក​ឃើញ​ព្រះ​ខ័នរាជ្យ​នេះ​ផង​ដែរ។ ទោះជាយ៉ាងណា យើង​រក​ឃើញ​ថា ការ​អះអាង​នេះ​មិន​ត្រឹម​ត្រូវ​ទេ។

Continue Reading

ការអះអាង​គ្មាន​មូលដ្ឋាន​ថា លោក រ៉ុង ឈុន​ មាន​ស្នេហា​អាថ៌​កំបាំង​ជាមួយ​ស្ត្រី​ម្នាក់

ការ​អះអាង​មួយ​នៅ​លើ​បណ្ដាញ​សង្គម បាន​អះអាង​ថា លោក រ៉ុង ឈុន ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ​ដែល​ទើប​បង្កើត​ថ្មីៗ បាន​នាំ​ស្រី​ស្នេហ៍​ចូល​ផ្ទះ​មួយ​កន្លែង។ ការ​អះអាង​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន​ដង​នៅ​លើ​បណ្ដាញ​សង្គម និង​នាំ​ឱ្យ​មាន​ការ​ចោទ​សួរ​ពី​ការ​ពិត​នៃ​វីដេអូ​នេះ។ ទោះជាយ៉ាងណា យើង​រក​ឃើញ​ថា ការ​អះអាង​នេះមិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

Continue Reading

រូបភាព​បន្ទះ​ក្រាហ្វិក​កាត​ខ្នាត​ធំ​គឺ​ជា​រូបភាព​បង្កើត​ឡើង​ដោយ​កម្មវិធី​បញ្ញា​សិប្ប​និម្មិត

រូបភាព​បួន​សន្លឹក​ ត្រូវ​បាន​គេ​បង្ហោះ​លើ​បណ្ដាញ​សង្គម​ជាមួយ​សំណេរ​រៀបរាប់​ថា វា​ជា​រូបភាព​បន្ទះ​ក្រាហ្វិក​កាត​កុំព្យូទ័រ​ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​សម័យ លន់ នល់។ រូបភាព​ជាមួយ​សំណេរ​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​ច្រើន​ដង​ដោយ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម។ ទោះជាយ៉ាងណា យើង​រក​ឃើញ​ថា ការ​អះអាង​ខាង​លើ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

Continue Reading

តើ​នេះ​គឺ​ជា​សិលា​ចារឹក​​ភាសា​ខ្មែរ​ចំណាស់​ជាង​គេ​ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​អង្គរបុរី​មែន​ឬទេ?

ថ្មីៗ​នេះ រូបភាព​ផ្ដាម​ពី​ផ្ទាំង​សិលា​ចារឹក​មួយ ត្រូវ​បាន​គេ​បង្ហោះ​លើ​បណ្ដាញ​សង្គម​ជាមួយ​នឹង​ការ​អះអាង​ថា ជា​សិលា​ចារឹក​ចារ​ជា​ភាសា​ខ្មែរ​មាន​អាយុ​ចំណាស់​ជាង​ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​ស្រុក​អង្គរបុរី។ ការ​អះអាង​នេះ ត្រូវ​បាន​ចែក​រំលែក​យ៉ាង​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា ការ​អះអាង​ខាង​លើ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

Continue Reading

តើ​ពលរដ្ឋ​វៀតណាម​ទទួល​បាន​សញ្ជាតិ​កម្ពុជា​មាន​ចំនួន​ប៉ុន្មាន?

ថ្មីៗ​នេះ មាន​ការ​អះអាង​នៅ​លើ​បណ្ដាញ​សង្គម​ថា មាន​ជន​ជាតិ​វៀតណាម​ជាង ១០​ម៉ឺន​នាក់​បាន​ចូល​សញ្ជាតិ​កម្ពុជា​ក្នុង​មួយ​ឆ្នាំៗ។ ការ​អះអាង​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​យ៉ាង​ច្រើន និង​ទទួល​បាន​មតិ​យោបល់​ចម្រុះ​ពី​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា ការ​អះអាង​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

Continue Reading

រូបថត​មួយ​សន្លឹក​ត្រូវ​បាន​​ភ្ជាប់​មិន​ត្រឹម​ត្រូវ​នឹង​ការ​បោះ​បង់​ជំនឿ​សាសនា​របស់​បុរស​ប៉ាឡេស្ទីន

ខណៈ​ដែល​សង្គ្រាម​បង្ហូរ​ឈាម​អ៊ីស្រាអែល-ហាម៉ាស់​ប៉ាឡេស្ទីន​បន្ត​កើត​មាន​ជា​ហូរ​ហែរ​នោះ រូបថត​មួយ​សន្លឹក​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ជាមួយ​សំណេរ​រៀប​រាប់​ថា បុរស​មូស្លីម​ជាង ២០០​នាក់​នៅ​តំបន់​កាហ្សា បាន​ទទួល​យក​ព្រះ​យេស៊ូ បន្ទាប់​ពី​ពួកគេ​យល់​សប្តិ​ឃើញ​ព្រះ​យេស៊ូ​ក្នុង​យប់​តែ​មួយ​ដូច​គ្នា។ រូបថត​ជាមួយ​សំណេរ​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​យ៉ាង​ផុស​ផុល​លើ​បណ្ដាញ​សង្គម​រួម​ជាមួយ​ការ​បញ្ចេញ​មតិ​យោបល់​ចម្រុះ​បែប។ ទោះជាយ៉ាងណា យើង​រក​ឃើញ​ថា ការ​អះអាង​ទៅ​លើ​រូបថត​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

Continue Reading

តើ​រដ្ឋាភិបាល​វៀតណាម​អនុញ្ញាត​ខ្មែរ​ក្រោម​លើក​ទង់​តាម​ផ្ទះ​មែន​ឬទេ?

រឿង​រ៉ាវ​ខ្មែរ​ក្រោម​នៅ​ភាគ​ខាង​ត្បូង​វៀតណាម​សព្វថ្ងៃ​នេះ នៅ​តែ​ជា​ប្រធាន​បទ​នៃ​ការ​ជជែក​នៅ​លើ​បណ្ដាញ​សង្គម​ដដែល។ នៅ​ដើម​ខែ​វិច្ឆិកា​នេះ ព័ត៌មាន​មួយ​ត្រូវ​បាន​ផ្សព្វផ្សាយ​ថា អាជ្ញាធរ​វៀតណាម​បាន​អនុញ្ញាត​ឱ្យ​លើក​ទង់​តំណាង​ខ្មែរ​ក្រោម​នៅ​តាម​ផ្ទះ។ ព័ត៌មាន​នេះ ត្រូវ​បាន​ចែក​រំលែក​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម និង​ទទួល​បាន​មតិ​យោបល់​ចម្រុះ​បែប​ផង​ដែរ។ ទោះជាយ៉ាងណា យើង​រក​ឃើញ​ថា ព័ត៌មាន​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះអាង​លើ​បណ្ដាញ​សង្គម ការ​អះអាង​មួយ​ដែល​ផុស​ផុល​នៅ​លើ​ប​ណ្ដាញ​សង្គម​កាល​ពី​ដើម​ខែ​វិច្ឆិកា​នេះ បាន​លើក​ឡើង​ថា អាជ្ញាធរ​វៀតណាម​បាន​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​ លើក​ទង់​ជាតិ​កម្ពុជា​ក្រោម​នៅ​ក្នុង​ផ្ទះ​របស់​ពួកគេ។ ការ​អះអាង​នេះ ទទួល​បានការ​ចែក​រំលែក​យ៉ាង​ព្រោង​ព្រាត និង​មតិយោបល់​ចម្រុះ​បែប​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ​។ ខាង​ក្រោម​នេះ គឺ​ជា​វីដេអូ​ដែល​ផ្ដាម​ចេញ​ពី​ការ​អះអាង​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី​០២ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ ដែល​រៀបរាប់​ថា «ជោគជ័យ​ធំ​ហើយ​ខ្មែរ​ក្រោម! អាជ្ញាធរ​យួន​អនុញ្ញាត​ឱ្យ​ខ្មែរ​ក្រោម​អាច​លើក​ទង់​ជាតិ​របស់​ខ្លួ​នៅ​ក្នុង​ផ្ទះ​បាន​ដោយ​គ្មាន​បញ្ហា»។ Facebook Post | Archived Link ការ​អះអាង​ដដែល​នេះ ក៏​ត្រូវ​បាន​បង្ហោះ​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ទៀត​នៅ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក ហើយ​ក៏​ទទួល​បាន​ការ​ចែក​រំលែក​បន្ត និង​មតិ​យោបល់​ជាច្រើន​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះអាង​ដែល​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ថ្ងៃ​ទី​០៦ ខែវិច្ឆិកា​ជាមួយ​សំណេរ​រៀបរាប់​ថា «ជោគជ័យ​ធំ​ហើយ​ខ្មែរ​ក្រោម! អាជ្ញាធរ​យួន​អនុញ្ញាត​ឱ្យ​ខ្មែរ​ក្រោម​អាច​លើក​ទង់​ជាតិ​របស់​ខ្លួន​នៅ​ក្នុង​ផ្ទះ​បាន​ដោយ​គ្មាន​បញ្ហា»។ Facebook Post | Archived Link គេ​អាច​រក​មើល​ការ​អះអាង​ដដែល​នេះ​ដែល​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដទៃ​ទៀត​តាម​រយៈ​តំណ​ភ្ជាប់​នៅ​ទីនេះ ឬ​តាម​រយៈ​តំណ​ភ្ជាប់​មួយ​ទៀត​នៅ​ទីនេះ ឬ​តាម​រយៈ​តំណ​ភ្ជាប់​មួយ​នៅ​ទីនេះ (archived)។ FACT CHECK Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ […]

Continue Reading

សេចក្ដី​រាយការណ៍​មិន​ត្រឹម​​ត្រូវ​មួយ​ថា មេដឹកនាំ​អ៊ុយក្រែន​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​តំណែង

ខណៈ​ដែល​សង្គ្រាម​រុស្ស៊ី–អ៊ុយក្រែន​បន្ត​​អូស​បន្លាយ​ពេល​អស់​រយៈ​ជិត ២​ឆ្នាំ​ហើយ​នោះ សេចក្ដី​រាយការណ៍​ព័ត៌មាន​ដែល​ធ្វើ​ឡើង​ដោយ​អ្នក​ផលិត​មាតិកា​ព័ត៌មាន​មួយ បាន​ផ្សព្វផ្សាយ​កាល​ពី​ថ្ងៃ​ម្សិ​លមិញថា ប្រធានាធិបតី​អ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី (Volodymyr Zelenskyy) ត្រូវ​បាន​គេ​បណ្ដេញ​ចេញ​ពី​តំណែង​ហើយ។ ព័ត៌មាន​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន​ដង​នៅ​លើ​បណ្ដាញ​សង្គម និង​មាន​ការ​បញ្ចេញ​មតិ​យោបល់​ផ្សេងៗ​ពី​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង បាន​រក​ឃើញ​ថា ព័ត៌មាន​នេះ​មិន​ពិត​នោះ​ឡើយ។ ការ​អះអាង​លើ​បណ្ដាញ​សង្គម ព័ត៌មាន​មួយ​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​អ្នក​បង្កើត​មាតិកា​ក្នុង​ស្រុក បាន​រាយការណ៍​ថា ប្រធានាធិបតី​អ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលែនស្គី (Volodymyr Zelenskyy) ត្រូវ​បាន​គេ​បណ្ដេញ​ចេញ​ពី​តំណែង​ហើយ ដើម្បី​បើក​ផ្លូវ​សម្រាប់​ការ​ចរចា​សន្តិភាព​ជាមួយ​ប្រទេស​រុស្ស៊ី។ ព័ត៌មាន​នេះ ត្រូវ​បាន​ចែក​រំលែក​ជាច្រើន​ដង​ ​មតិយោបល់​ជាច្រើន​ និង​ប្រតិកម្ម​ចម្រុះ​បែប​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ។ ខាង​ក្រោម​នេះគឺ​ជា​វីដេអូ​ទាំង​ស្រុង​នៃ​ព័ត៌មាន​អន្តរជាតិ​ផ្សាយ​ដោយ​ទំព័រ​ហ្វេសប៊ុក KH Daily News កាល​ពី​ថ្ងៃទី​១៣ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ ដែល​មាន​សំណេរ​រៀបរាប់​ថា «ចប់​បាត់ ហ្សេលេនស្គី​ត្រូវ​បណ្ដេញ​ចោល​ពី​តំណែង​ហើយ»។ Facebook Post | Archived Link ព័ត៌មាន​ដដែល​នេះ ក៏​ត្រូវ​បាន​ផ្សព្វផ្សាយ​ដោយ​ទំព័រ​ហ្វេសប៊ុក​មួយ​ទៀត​ឈ្មោះ Amazing Top Share ដែល​សរសេរ​រៀបរាប់​ថា «ចប់​បាត់​ហើយ! […]

Continue Reading

តើ​ផលិត​ផល​ទាំង​នេះមាន​ប្រភព​ពី​ប្រទេស​អ៊ីស្រាអែល​ឬទេ?

បន្ទាប់​ពី​សង្គ្រាម​អ៊ីស្រាអែល–ហាម៉ាស់​ប៉ាឡេស្ទីន​បាន​ផ្ទុះ​ឡើង ការ​អះអាង​មួយ​នៅ​លើ​បណ្ដាញ​សង្គម បាន​បង្ហោះ​ឈ្មោះ​ផលិត​ផល​ជាច្រើន ដែល​ត្រូវ​បាន​គេ​អះអាង​ថា ជា​ផលិត​ផល​របស់​ប្រទេស​អ៊ីស្រាអែល។ ការ​អះអាង​ដដែល​នេះ ក៏​បាន​អំពាវ​នាវ​ទៅ​មហាជន​ឱ្យ​ឈប់​ទិញ​ផលិត​ផល​ទាំង​នោះ​ផង​ដែរ។ ការ​អះអាង​នេះ ត្រូវ​បាន​ចែក​រំលែក​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម។ ទោះជាយ៉ាងណា យើង​រក​ឃើញ​ថា ការ​អះអាង​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះអាង​លើ​បណ្ដាញ​សង្គម ការ​អះអាង​មួយ​នៅ​លើ​បណ្ដាញ​សង្គម បាន​លើក​ឡើង​ថា ក្រុមហ៊ុន​ធំៗ​នៅ​លើ​ពិភព​លោក គឺ​ជា​កម្មសិទ្ធិ​របស់​ប្រទេស​អ៊ីស្រាអែល ហើយ​ភាគ​ហ៊ុន​នៃ​ក្រុមហ៊ុន​ទាំង​នោះ បាន​ចាប់​ផ្ដើម​ធ្លាក់​ចុះ បន្ទាប់​ពី​បណ្ដា​ប្រទេស​ប្រតិបត្តិ​សាសនា​អ៊ិស្លាម​ជាច្រើន បាន​ប្រកាស​ឈប់​គាំ​ទ្រ​ផលិត​ផល​ទាំង​នោះ។ ការ​អះអាង​ដដែល​នេះ បាន​បង្ហាញ​ឈ្មោះ និង​ពាណិជ្ជ​សញ្ញា​របស់​ក្រុមហ៊ុន​ទាំង​នោះ មាន​ក្រុម​ហ៊ុន​អាហារ និង​ភេសជ្ជៈ Nestle ក្រុមហ៊ុន​ផលិត​រថយន្ត Hyuandai ក្រុមហ៊ុន​ផលិត​កុំព្យូទ័រ HP ក្រុមហ៊ុន​តែ Lipton ក្រុមហ៊ុន​​បញ្ចាំង​ភាពយន្ត​អនឡាញ Netflix ក្រុមហ៊ុន​លក់​អាហារ McDonald ក្រុមហ៊ុន​លក់​សម្លៀក​បំពាក់​កីឡា PUMA ក្រុមហ៊ុន​​នំ​ដំឡូង​កញ្ចប់ Lays ក្រុមហ៊ុន​ផលិត​បារី Marlboro ក្រុមហ៊ុន​ផលិត​ភេសជ្ជៈ Pepsi ក្រុមហ៊ុន​​ភោជនីយដ្ឋាន KFC ក្រុមហ៊ុន​​បច្ចេកវិទ្យា Siemens ក្រុមហ៊ុន​ភេសជ្ជៈ CocaCola ក្រុមហ៊ុន​ភេសជ្ជៈ Fanta ក្រុមហ៊ុន​លក់​រាយ Carrefour […]

Continue Reading

រាជ​វាំង​ច្រាន​ចោល​រាជសារ​ក្លែង​ក្លាយ​និមន្ត​ព្រះ​សង្ឃ​មួយ​អង្គ​ចូល​រួម​បុណ្យ​កឋិនទាន

បន្ទាប់​ពី​ព្រះតេជគុណ វន វាសី ចន្ទមុនី បាន​ល្បី​ព្រះ​នាម​នៅ​លើ​បណ្ដាញ​សង្គម​នាប៉ុន្មាន​សប្ដាហ៍​ថ្មីៗ​នេះ រាជសារ​មួយ​សន្លឹក​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​នៅ​ថ្ងៃ​នេះ ដោយ​លើក​ឡើង​ថា ហ្លួង​ម៉ែ​បាន​និមន្ត​ព្រះ​សង្ឃ​អង្គ​នេះ​ចូលរួម​ទេសនា​ក្នុង​ពិធី​បុណ្យ​កឋិនទាន​នៅ​វត្ត​មួយ​នៅ​ឯ​ខេត្ត​កំពត។ រាជសារ​នេះ ត្រូវ​បាន​បង្ហោះ និង​ចែក​រំលែក​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម​នៅ​ថ្ងៃ​នេះ។ ទោះជាយ៉ាងណា យើង​រក​ឃើញ​ថា រាជសារ​នេះ​ក្លែង​ក្លាយ​តែ​ប៉ុណ្ណោះ។ ការ​អះអាង​លើ​បណ្ដាញ​សង្គម រូបថត​មួយ​សន្លឹក​នៃ​​ព្រះ​រាជសារ​មួយ​សន្លឹក​របស់​ព្រះ​រាជ​វាំង ត្រូវ​បាន​បង្ហោះ​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម​នៅ​ថ្ងៃ​នេះ ដែលបាន​លើក​ឡើង​ថា ព្រះ​មហាក្សត្រី នរោត្ដម មុនីនាថ សីហនុ ព្រះ​មាតា​នៃ​ព្រះ​មហាក្សត្រ នរោត្ដម សីហមុនី បាន​និមន្ត​ព្រះ​តេជគុណ វន វាសី ចន្ទមុនី ចូល​រួម​ក្នុង​ព្រះ​រាជ​ពិធី​បុណ្យ​កឋិន​ទានដែល​គ្រោង​រៀបចំ​ធ្វើ​ឡើង​នៅ​ឯ​វត្ត​មួយ​ស្ថិត​ក្នុង​ស្រុក​អង្គរជ័យ ខេត្ត​កំពត​ នៅ​ខែ​ក្រោយ​នេះ។ ព្រះតេជគុណ វន វាសី ចន្ទមុនី គឺ​ជា​ព្រះ​សង្ឃ​នៅ​ខេត្ត​កំពង់ឆ្នាំង ដែល​កំពុង​ល្បី​ល្បាញ​លើ​បណ្ដាញ​សង្គម​ថា ជា​សង្ឃ​ធុតង្ត​ និង​មាន​សិល្បិ៍​វិជ្ជាការ ដែល​អូស​ទាញ​បាន​ការ​គោរព​ពី​ប្រជាជន​កម្ពុជា​ជាច្រើន។ ការ​អះអាង​ខាង​លើ​នេះ បាន​បង្ហោះ​មក​ជាមួយ​នូវ​រូបភាព​នៃ​លិខិត​មួយ​ច្បាប់របស់​ព្រះ​រាជ​វាំង ដែល​មាន​ព្រះ​រាជ​ហត្ថលេខា​របស់​ព្រះ​មហាក្សត្រ នរោត្ដម សីហមុនី និង​ព្រះ​មាតា​របស់​ទ្រង់​ផង​ដែរ។ ការ​អះអាង​នេះ ត្រូវ​បាន​ចែក​រំលែក​យ៉ាង​ច្រើន និង​ទទួល​បាន​ការ​បញ្ចេញ​មតិ​ចម្រុះ​បែប​ផង​ដែរ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​ការ​អះអាង​លើ​បណ្ដាញ​សង្គម​នៅ​ថ្ងៃ​ទី​២៥ ខែ​តុលា ឆ្នាំ​២០២៣ ដែលរៀបរាប់​ថា […]

Continue Reading

តើ​រូបនេះ​គឺ​ជា​រូបថត​ជាក់​ស្ដែង​បង្ហាញ​កម្លាំង​សាមគ្គី​របស់​ប្រជាជន​អ៊ីស្រាអែល​មែន​ឬទេ?

បន្ទាប់​ពី​សង្គ្រាម​អ៊ីស្រាអែល–ហាម៉ាស់​ប៉ាឡេស្ទីន​បាន​ផ្ទុះ​ឡើង​កាលពី​ជាង ២​សប្ដាហ៍​មុន​មក ព័ត៌មាន រូបថត និង​វីដេអូ​ជាច្រើន ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ពាក់​ព័ន្ធ​នឹង​សង្គ្រាម​មួយ​នេះ។ ក្នុង​នោះ មាន​រូបភាព​មួយ​សន្លឹក​ដែល​បង្ហាញ​មនុស្ស​ជាច្រើន​​គ្រវី​ដៃ​ពី​លំនៅឋាន​របស់​ពួកគេ​ទៅ​កាន់​កង​ទ័ព​នោះ ត្រូវ​បាន​គេ​បង្ហោះ​លើ​បណ្ដាញ​សង្គម​ជាមួយ​ខ្លឹមសារ​ថា ជា​ការ​បង្ហាញ​សាមគ្គីភាព​នៃ​ប្រជាជន​អ៊ីស្រាអែល។ រូបភាព​នេះ ត្រូវ​បាន​ចែក​រំលែក និង​បញ្ចេញ​មតិ​យ៉ាង​ផុស​ផុល​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​កម្ពុជា។ ទោះជាយ៉ាងណា យើង​រក​ឃើញ​ថា រូបភាព​នេះ​ត្រូវ​បាន​បង្ហោះ​ជាមួយ​ខ្លឹមសារ​មិន​ត្រឹម​ត្រូវ​។ ការ​អះអាង​លើ​បណ្ដាញ​សង្គម រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​ប្រជាជន​អ៊ីស្រាអែល​គ្រវី​ដៃ​ទៅ​កាន់​ក្រុម​ទាហាន​ប្រដាប់​ដោយ​អាវុធ​ធ្វើ​ដំណើរ​តាម​ដង​ផ្លូវ​នោះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​នា​ពេល​ថ្មីៗ​នេះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​កម្ពុជា។ រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​កម្ពុជា​បង្ហោះ​លើ​បណ្ដាញ​សង្គម​ជាមួយ​ខ្លឹមសារ​ថា ជន​ជាតិ​អ៊ីស្រាល​មាន​សាមគ្គីភាព​រឹង​មាំល្អ ដើម្បី​ការពារ​ប្រទេស​របស់​ពួកគេ​ពី​សត្រូវ។ រូបថត​មួយ​សន្លឹក​នេះ​ជាមួយ​ខ្លឹមសារ​ដូច​ដែល​ត្រូវ​បាន​រៀបរាប់​ខាង​លើ​នេះ ទទួល​បានការ​ចែក​រំលែក​យ៉ាង​ច្រើន​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ហើយ​មាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​កម្ពុជា​ជាច្រើន បាន​បញ្ចេញ​មតិ​យោបល់​ចំពោះ​រូបភាព​មួយ​សន្លឹក​នេះផងដែ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាពផ្ដាម​ចេញ​ពី​បណ្ដាញ​សង្គមដែល​បាន​បង្ហោះ​រូបភាព​កាល​ពី​ថ្ងៃ​ទី១៩ ខែ​តុលា ឆ្នាំ​២០២៣ ដែល​រៀបរាប់​ថា «មូលហេតុ​ដែល​ជន​ជាតិ​អ៊ីស្រាអែល​ខ្លាំង។ ខ្លាំង​ជាមួយ​សត្រូវ​តែ​មិន​ខ្លាំង​ជាមួយ​ជាតិ​សាសន៍​ខ្លួន​ឯង ចុះ​ខ្មែរ?»។ Facebook Post | Archived Link ​រូបភាព​ដដែល​នេះ ក៏​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០២៣ ជាមួយ​សំណេរ​រៀបរាប់​ថា រូបភាព​មួយ​សន្លឹក​បង្ហាញ​ពី​ការ​រួប​រួម​សាមគ្គី​របស់​ប្រជាជន​អ៊ីស្រាអែល ដើម្បី​ប្រយុទ្ធ​នឹង​សត្រូវ។ រូបភាព​ជាមួយ​សំណេរ​បែប​នេះ ក៏​ទទួល​បាន​ការ​ចែក​រំលែក​បន្ត​ជាច្រើន​ផង​ដែរ ហើយ​ក៏​ទទួល​បាន​មតិ​យោបល់​ជាច្រើន​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពីបណ្ដាញ​សង្គមដែល​សរសេរ​រៀបរាប់​ថា «មិន​សរសើរ​មិន​បាន អ៊ីស្រាអែល​រួប​រួម​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​សត្រូវ តែ​ខុស​ពី​ប្រទេស​ខ្លះ […]

Continue Reading

រូបថត​អ្នកស្រី មូរ សុខហួរ ឱប​សកម្មជន​ម្នាក់​ក្នុង​អាង​ទឹក គឺ​ជា​​រូបភាព​កាត់​ត​តែ​ប៉ុណ្ណោះ

បើ​ទោះ​បី​ជា​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​រំលាយ​ចោល​អស់​រយៈ​ពេល​ជាច្រើន​ឆ្នាំ​ហើយ​ក្ដី ប៉ុន្តែ មេដឹកនាំ​បក្ស​ប្រឆាំង​ដ៏​ធំ​មួយ​នេះ នៅ​តែ​ទទួល​បាន​ការ​វាយ​ប្រហារ​ជារឿយៗ។ ជា​ឧទាហរណ៍ ថ្មីៗ​នេះ រូបថត​អ្នកស្រី មូរ សុខហួរ មេដឹកនាំ​បក្ស​ប្រឆាំង​មួយ​រូប​មាន​ភាព​ស្និទ្ធ​ស្នាល​ជាមួយ​សកម្មជន​បក្ស​ប្រឆាំង​នៅ​កូរ៉េ​ខាង​ត្បូង ត្រូវ​បាន​គេ​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដែល​នាំ​ឱ្យ​មាន​ការ​យល់​ច្រឡំ​ថា ពួកគេ​ជា​គូ​ស្នេហ៍​នឹង​គ្នា។ ទោះជាយ៉ាងណា យើង​រក​ឃើញ​ថា រូបភាព​មួយ​សន្លឹក​នេះ គ្រាន់​តែ​ជា​រូបភាព​កាត់​ត​តែ​ប៉ុណ្ណោះ។ ការ​អះអាង​លើ​បណ្ដាញ​សង្គម រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​អ្នកស្រី មួរ សុខហួរ មេដឹកនាំ​បក្ស​ប្រឆាំង​ឈាន​មុខ​មួយ​រូប មានឱប​ជាមួយ​សកម្មជន​បក្ស​ប្រឆាំង​ម្នាក់​នៅ​កូរ៉េ​ខាង​ត្បូង ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​កាល​ពី​សប្ដាហ៍​មុន ក្នុង​មាន​សំណេរ​ក្នុង​ន័យ​ថា អ្នក​ទាំង​ពីរ​មាន​ទំនាក់​ទំនង​ស្នេហា​ជាមួយ​គ្នា។ រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​ចែករំលែក​បន្ត​ និង​ទទួល​បាន​មតិ​យោបល់​ជាច្រើន​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ បន្ទាប់​ពី​វា​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​កាល​ពី​សប្ដាហ៍​មុន។ ខាង​ក្រោមនេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី​១៣ ខែ​តុលា ឆ្នាំ​២០២៣ ដោយ​មាន​សំណេរ​រៀបរាប់​ថា «រឿង​និទាន​ស្នេហារ​កម្លោះ​ក្រមុំ ១​គូ ព្រោះ​តែ​ការ​ស្រឡាញ់​ទើប​សុំ​ស្នេហ៍​អូន​រហូត​បាន​ចូល​រោងការ បន្ទាប់​មក​យើង​រក​ស៊ី​ជុំគ្នា​រហុត​មាន​បាន​កើត​ជា​មហា​សេដ្ឋី ព្រោះ​តែ​កម្ម​ពៀរ​ពី​អតីត ស្នេហា ១​គូនោះ​ត្រូវ​ប្រេះ​ស្រាអ​ដោយសារ​ខាង​ស្រី​ចូល​តួ​អំនួត រហូត​អូន​ស្នើ​សុំ​បង​លែង​លះ​គ្នា​ព្រើ​តែ​គំនិត? ព្រោះ​តែ​ស្នេហ៍​ស្មោះ […]»។ Facebook Post | Archived Link ​រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​តាំង​ពីឆ្នាំ​២០១៩​កន្លង​មក ហើយ​ក៏​ទទួល​បាន​ការ​ចែក​រំលែក​បន្ត និង​ការ​បញ្ចេញ​មតិ​យោបល់​ជាច្រើន​ផង​ដែរ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក។ Facebook […]

Continue Reading

ការអះអាង​ថា និស្សិត​ខ្មែរ​ពីរ​នាក់​ទៀត​ស្លាប់​នៅ​អ៊ីស្រាអែល​ជា​ព័ត៌មាន​មិន​ពិត

បន្ទាប់​ពី​រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជាក់​ថា នឹង​មិន​ជម្លៀស​ពលរដ្ឋ​ខ្លួន​ចេញ​ពី​អ៊ីស្រាអែល​នោះ មាន​ការ​ជជែក​វែក​ញែក​ច្រើន​នៅ​លើ​បណ្ដាញ​សង្គម​ជុំ​វិញ​បញ្ហា​នេះ។ ក្នុង​នោះ​មាន​ការ​បង្ហោះ​ព័ត៌មាន​ថា មាន​និស្សិត​ខ្មែរ ២​នាក់​ទៀត បាន​ស្លាប់​នៅ​ក្នុង​ការ​វាយ​ប្រហារ​ថ្មី​រវាង​អ៊ីស្រាអែល និង​ក្រុម​ប្រដាប់​អាវុធ​ហាម៉ាស់​ប៉ាឡេស្ទីន។ ព័ត៌មាន​នេះ ត្រូវ​បាន​ចែក​រំលែក​យ៉ាង​ផុស​ផុល​លើ​បណ្ដាញ​សង្គម​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​មក​នេះ។ ទោះជាយ៉ាងណា យើង​រក​ឃើញ​ថា ព័ត៌មាន​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះអាង​លើ​បណ្ដាញ​សង្គម ការ​អះអាង​ដ៏​ផុស​ផុល​មួយ​នៅ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​អង្គារ​កន្លង​មក​នេះ បាន​លើក​ឡើង​ថា ពលរដ្ឋ​ខ្មែរ ២​នាក់​ទៀត បាន​បាត់​បង់​ជីវិត​នៅ​ក្នុង​ការ​វាយ​ប្រហារ​នា​ពេល​ថ្មីៗ​នេះ​នៃ​សង្គ្រាម​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន។ ការ​អះអាង​នេះ ត្រូវ​បាន​ចែក​ចាយ​បន្ត​យ៉ាង​ច្រើន ហើយ​ក៏​មាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​ជាច្រើន បាន​បញ្ចេញ​មតិ​យោបល់​របស់​ពួកគេ​តប​នឹង​ការ​អះអាង​នេះ​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះអាង​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​តុលា ឆ្នាំ​២០២៣ ដែល​សរសេរ​រៀបរាប់​ថា «RIP​សម្រាប់​និស្សិត​ខ្មែរ​នៅ​ប៉ាឡេស្ទីនឥឡូវ​ស្លាប់​២នាក់​ទៀត​ហើយ​ដោយសារ​តែ​សម្ដេច​ឱ្យ​នៅ​រួម​សុខ​ទុក្ខ​ជាមួយ​គ្នា!»។ Facebook Post | Archived Link ការ​អះអាង​ដដែល​នេះ ក៏​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​ទំព័រ​ហ្វេសប៊ុក​មួយ ដែល​នាំ​ឱ្យ​មាន​ការ​ចែក​រំលែក​បន្ត​រហូត​ទៅ​ដល់​រាប់​រយ​ដង និង​ការ​បញ្ចេញ​មតិ​យោបល់​ជាច្រើន​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ផង​ដែរ។ Facebook Post | Archived Link អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​រូប​ទៀត​ដែល​មាន​មូលដ្ឋាន​នៅ​ឯ​ក្រៅ​ប្រទេស បាន​បង្ហោះ​ព័ត៌មាន​ដូច​គ្នានេះ ហើយ​ទទួល​បាន​ការ​ចែក​រំលែក​បន្ត​ជាច្រើន​។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះអាង​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​អង្គារ​កន្លង​មក​នេះ​ដែល​សរសេរ​រៀបរាប់​ថា «សូម​ចូលរួម​មរណ​ទុក្ខ នស្សិត​ខ្មែរ​នៅ​អ៊ីស្រាអែល​ស្លាប់​ពីរ​នាក់​បន្ត​ទៀត​ហើយ»។ Facebook Post | […]

Continue Reading

វីដេអូ​មេដឹកនាំ​សហជីព និង​រដ្ឋ​មន្ត្រី​ការងារ​ច្រៀង​ចម្រៀង​ភាសា​វៀតណាម គឺ​ជា​វីដេអូ​កាត់​ត

រដ្ឋ​មន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ​ លោក ហេង សួរ បាន​រង​ការ​រិះ​គន់​ជា​បន្ត​បន្ទាប់ ក្រោយពី​ចូល​កាន់​តំណែង​មួយ​នេះ។ កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ វីដេអូ​មួយ​ដែល​បង្ហាញ​រូប​លោក​ច្រៀង​ជាមួយ​មេដឹកនាំ​សហជីព ត្រូវ​បាន​គេ​បង្ហោះ​លើ​បណ្ដាញ​សង្គម និង​អះអាង​ថា រូប​លោក​ច្រៀង​ជា​ភាសា​វៀតណាម។ វីដេអូ​នេះ ត្រូវ​បាន​ចែក​រំលែក​យ៉ាង​ផុស​ផុល​លើ​បណ្ដាញ​សង្គម និង​ទទួល​បាន​មតិ​រិះគន់​ច្រើន​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ផង​ដែរ។ ទោះជាយ៉ាងណា យើង​រក​ឃើញ​ថា វីដេអូ​នេះ ជា​វីដេអូ​​កាត់​ត​តែ​ប៉ុណ្ណោះ។ ការ​អះអាង​លើ​បណ្ដាញ​សង្គម វីដេអូ​​មួយ​ដែល​បង្ហាញ​លោក ហេង សួរ រដ្ឋ​មន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ និង​ក្រុម​មេដឹកនាំ​សហជីព ច្រៀង​លេង​កម្សាន្ត​នៅ​ក្នុង​កម្មវិធី​ជួប​ជុំ​មួយ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។ វីដេអូ​នេះ បង្ហាញ​លោក អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា និង​ជា​សមាជិក​មួយ​រូប​នៅ​ក្នុង​ក្រុម​ប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា​ផង​នោះ បាន​ច្រៀង​ចម្រៀង​មួយ​បទ​ជា​ភាសា​វៀតណាម ហើយ​លោក ហេង សួរ និង​មេដឹកនាំ​សហជីព​ដទៃ​ទៀត បាន​ច្រៀង​បន្ទរ​តាម​ផង​ដែរ។ វីដេអូ​នេះ បាន​ចោទ​លោក ហេង សួរ និង​ក្រុម​មេដឹកនាំ​សហជីព​ទាំង​នោះ​ថា បាន​បញ្ចេញ​ធាតុ​ពិត​របស់​ពួកគេ​ជា​ខ្សែ​ស្រឡាយ​ ឬ​មាន​ប្រភព​កំណើត​ជា​វៀតណាម។ Facebook Post | Archived Link វីដេអូនេះ ទទួល​បាន​ការ​ចូល​ទស្សនា​ដល់​ទៅ​ជាង ១​លាន​ដង […]

Continue Reading

វីដេអូ​មនុស្ស​យន្ត​ប្រកួត​វាយ​សី​​ជាមួយ​មនុស្ស​គ្រាន់​តែ​ជា​វីដេអូ​កាត់ត​ប៉ុណ្ណោះ

មនុស្ស​យន្ត ត្រូវ​បាន​មនុស្ស​យើង​បង្កើត​ឡើង​កាន់​តែ​រស់​រវើក ហើយ​ត្រូវ​បាន​ចែក​រំលែក​ឱ្យ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​បាន​ដឹង​ផង​ដែរ។ កាល​ពី​ពាក់​កណ្ដាល​ខែ​កញ្ញា​កន្លង​មក​នេះ វីដេអូ​មួយ​ដែល​បង្ហាញ​មនុស្ស​យន្ត​ប្រកួត​វាយ​សី​ជាមួយ​មនុស្ស​យើង ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម ដែល​នាំ​ឱ្យ​មាន​ការ​ចែក​រំលែក​បន្ត​យ៉ាង​ផុសផុល ហើយ​នាំ​ឱ្យអ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ជាច្រើន​ជឿ​ថា វា​ជា​ការ​ប្រកួត​ពិត​ប្រាកដ​រវាង​មនុស្ស និង​មនុស្ស​យន្ត។ ទោះជាយ៉ាងណា យើង​រក​ឃើញ​ថា វីដេអូ​នោះ​ត្រូវ​បាន​កាត់​ត។ ការ​អះអាង​លើ​បណ្ដាញ​សង្គម វីដេអូ​ដែល​បង្ហាញ​មនុស្ស​យន្ត​ប្រកួត​វាយ​សី​ជាមួយ​មនុស្ស​យើង ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​កាល​ពី​ខែ​កញ្ញា​កន្លង​មក​នេះ ហើយ​ត្រូវ​បាន​អះអាង​ថា ជា​វីដេអូ​ពិតៗ​នៃ​ការ​ប្រកួត​រវាង​មនុស្ស និង​មនុស្ស​យន្ត​ពិត​ប្រាដក។ ខាង​ក្រោម​នេះ គឺ​ជា​វីដេអូ​ទាំង​ស្រុង​ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០២៣ ជាមួយ​ការ​រៀបរាប់​ថា វា​ជា​ការ​ប្រកួត​វាយ​សី​ពិត​ប្រាកដ​រវាង​មនុស្ស​យន្ត និង​មនុស្ស​យើង។ Facebook Post | Archived Link ការ​អះអាង​នេះ ត្រូវ​បាន​ចែក​រំលែក​យ៉ាង​ច្រើន ហើយ​ក៏​ទទួល​បាន​មតិយោបល់​ជាច្រើន​ផង​ដែរ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ ក្នុង​នោះ​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​ជាច្រើន ជឿ​ថា វា​ជា​ការ​ពិត។ ការ​ត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ​ទៅ​លើ​ការ​អះអាង​នេះ​តាម​រយៈ​ការ​ដំណើរការ Google Reverse Image Search ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​នេះ។ តាម​រយៈ Google Reverse Image Search យើង​បាន​រក​ឃើញ​ព័ត៌មាន​នៃ​វីដេអូ​នេះដែល​ត្រូវ​បាន​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​រួច​មក​ហើយ​ដោយ​ក្រុម​ការងារ​ត្រួត​ពិនិត្យ​ការពិត Fact […]

Continue Reading

តើ​ពិត​ជា​មាន​ផ្ទាំង​ប៉ាណូ​ស្វាគមន៍​លោក ហ៊ុន ម៉ាណែត នៅ​កណ្ដាល​ទីក្រុង​ញូវយ៉ក​ពិត​ប្រាកដ​ឬ?

កាល​ពី​សប្ដាហ៍​ចុង​ក្រោយ​នៃ​ខែ​កញ្ញា​កន្លង​មក​នេះ លោក ហ៊ុន ម៉ាណែត ដែល​ជា​នាយករដ្ឋ​មន្ត្រី​ថ្មី​របស់​កម្ពុជា បាន​ដឹកនាំ​គណៈ​ប្រតិភូ​ជាន់​ខ្ពស់​របស់​កម្ពុជា ធ្វើ​ដំណើរ​ទៅ​ចូល​រួម​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​របស់​អង្គការ​សហ​ប្រជាជាតិ នៅ​ទីក្រុង​ញូវយ៉ក សហរដ្ឋ​អាមេរិក។ ក្នុង​ពេល​នោះ លោក ហ៊ុន ម៉ាណែត ក៏​បាន​ជួប​សំណេះ​សំណាល​ជាមួយ​ក្រុម​មនុស្ស​ដែល​ត្រូវ​បាន​គេ​ដឹង​ថា​ជា​អ្នក​គាំ​ទ្រ​គណបក្ស​ប្រជាជន​កម្ពុជា។ ទន្ទឹម​គ្នា​នោះ លោក ហ៊ុន សែន ដែ​ល​ជា​អតីត​នាយករដ្ឋ​មន្ត្រី​កម្ពុជា និង​ជា​ឪពុក​របស់​លោក ហ៊ុន ម៉ាណែត ផង​នោះ បាន​បង្ហោះ​វីដេអូ​មួយ​ដែល​បង្ហាញ​ផ្ទាំង​ប៉ាណូ​ដ៏​ធំ​មាន​រូប​កូន​ប្រុស​របស់​លោក ស្លាក​សញ្ញា​គណបក្ស​ប្រជាជន​កម្ពុជា និង​សារ​ស្វាគមន៍​ផង​ដែរ។ លោក ហ៊ុន សែន អះអាង​ថា នោះ​គឺ​ជា​ផ្ទាំង​ប៉ាណូ​ស្វាគមន៍​ដំណើរ​ទៅ​ដល់​របស់​កូន​ប្រុស​លោក​ដែល​ត្រូវ​បាន​គេ​រៀបចំ​ដាក់​នៅ Times Square កណ្ដាល​ទីក្រុង​ញូវយ៉ក។ វីដេអូ​នោះ ត្រូវ​បាន​ចែក​រំលែក​បន្ត​យ៉ាង​ផុស​ផុល និង​ទទួល​បាន​មតិ​សារទរ​យ៉ាង​ច្រើន​ពី​អ្នក​មាន​និន្នាការ​គាំ​ទ្រ​បក្ស​កាន់​អំណាច ប៉ុន្តែ ទទួល​រង​ការ​រិះគន់​ពី​សំណាក់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នៅ​ក្រៅ​ស្រុក។ ទោះជាយ៉ាងណា យើង​បាន​ផ្ទៀង​ផ្ទាត់​ទៅ​លើ​វីដេអូ​នោះ ហើយ​រក​ឃើញ​ថា ការអះអាង​នៅ​លើទំព័រ​ហ្វេសប៊ុក​របស់​លោក ហ៊ុ​ន សែន គឺ​ជា​ព័ត៌មាន​ក្លែង​ក្លាយ។ ការ​អះអាង​លើ​បណ្ដាញ​សង្គម កាល​ពី​សប្ដាហ៍​មុន អតីត​នាយករដ្ឋ​មន្ត្រី​កម្ពុជា លោក ហ៊ុន សែន បាន​បង្ហោះ​វីដេអូ​មួយ​មាន​រយៈ​ពេល ៤៦​វិនាទី ដែល​បង្ហាញរូបថត​កូន​ប្រុស​របស់​លោក​នៅ​លើ​ផ្ទាំង​អេក្រង់​ដ៏​ធំ​នៅ​ឯ​ទីក្រុង​ញូវយ៉ក។ […]

Continue Reading

តើ​អត្រា​ពន្ធ​លើ​ចំណេញ​មូលធន​នៅ​កម្ពុជា​ បារាំង និង​អូស្ត្រាលី ខុស​គ្នា​ដូចម្ដេច?

បន្ទាប់​ពី​មេ​ពន្ធដារ​កម្ពុជា​អះអាង​ថា អត្រា​ពន្ធ​លើ​ចំណេញ​មូលធន​នៅ​កម្ពុជា​មាន​កម្រិត​ទាប​ជាង​បារាំង និង​អូស្ត្រាលី មតិ​មួយ​បាន​លើ​ឡើង​ថា ការ​អះអាង​របស់​មេ​ពន្ធដារ​កម្ពុជា​មិន​ត្រឹម​ត្រូវ​នោះ​ទេ។ មតិ​ទាំង​ពីរ​នេះ ត្រូវ​បាន​ចែក​រំលែក​យ៉ាង​ផុស​ផុល​នៅ​លើ​បណ្ដាញ​សង្គម ដែល​នាំ​ឱ្យ​យើង​ត្រួត​ពិនិត្យ​ទៅ​លើ​បញ្ហា​នេះ។ ខាង​ក្រោម​នេះ គឺ​ជា​អ្វី​ដែល​យើង​បាន​រក​ឃើញ​ពាក់​ព័ន្ធ​នឹង​អត្រា​ពន្ធ​លើ​ចំណេញ​មូលធន​រវាង​កម្ពុជា បារាំង និង​អូស្ត្រាលី។ អគ្គនាយក​​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​កម្ពុជា លោក គង់ វិបុល បាន​អះអាង​ថា អត្រា​ពន្ធ​លើ​ចំណេញ​មូលធន (Capital Gain Tax)​ដែល​កម្ពុជាគ្រោង​ចាប់​ផ្ដើម​អនុវត្ត​នៅ​ដើម​ឆ្នាំ​ក្រោយ​នេះ មាន​កម្រិត​ទាប​ជាង​អត្រា​ពន្ធ​លើ​ចំណេញ​មូលធន ដែល​អនុវត្ត​នៅ​ប្រទេស​អូស្ត្រាលី និង​បារាំង។ មេ​ពន្ធដារ​កម្ពុជា​រូប​នេះ បានអះអាង​បែប​នេះ​នៅ​ក្នុង​វីដេអូ​មួយ​ដែល​ផ្សព្វផ្សាយ​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ឆ្នាំ​២០២៣ ដោយ​សារព័ត៌មាន Fresh News ដែល​ត្រូវ​បាន​គេ​ដឹង​ថា​ជា​សារព័ត៌មាន​គាំ​ទ្រ​រដ្ឋាភិបាល និង​បក្សកាន់​អំណាច។ ខាង​ក្រោម​នេះ គឺជា​ការរូបភាព​ផ្ដាម​ចេញ​ពី​ការ​ផ្សព្វផ្សាយ​របស់​សារព័ត៌មាន Fresh News កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ដោយ​បាន​ដក​ស្រង់​សម្ដី​លោក គង់ វិបុល ដែល​និយាយ​ថា «បើ​លោក​អ្នក​លក់​អចលន​ទ្រព្យ​ទៅ​ខាត ឬ​រួច​ខ្លួន មិន​ជាប់​ពន្ធ​ចំណេញ​មូលធន​នេះ​នោះ​ទេ។ ពន្ធ​នេះ​គេ​យក​តែ​ចំណេញ​ទេ ហើយ​ចំណេញ​ទៀត​សោត គឺ​យើង​ខ្ញុំ​ចាប់​ផ្ដើម​ដំបូង​ឡើយ ក៏​មិន​ទៅ​យក​ពន្ធ​ដូច​បារាំង ដូច​អូស្ត្រាលី​ពី ៤០% ទៅ ៥០%​ទេ។ យើង​ខ្ញុំ​យក​តែ […]

Continue Reading

សំឡេង​ផ្សព្វផ្សាយ​ចុះ​បញ្ជី​អាជីវកម្ម​ត្រូវ​បាន​កាត់​ត​បន្ថែ​មលើ​វីដេអូ​ឃោសនា​បោះ​ឆ្នោត

កាល​ពី​ដើម​ខែ​នេះ អាជ្ញាធរ​មូលដ្ឋាន​នៅ​តាម​ស្រុក​នានា​បាន​ចុះ​ផ្សព្វផ្សាយ​ឱ្យ​ប្រជា​ពលរដ្ឋ​ចុះ​បញ្ជី​អាជីវកម្ម និង​សិប្បកម្ម​ក្រៅ​ប្រព័ន្ធ​របស់​ពួកគេ​ឱ្យ​បាន​មុន​ដាច់​ខែ​នេះ។ បន្ទាប់​មក ក៏​មាន​វីដេអូ​មួយ​ដែល​បង្ហាញ​មនុស្ស​មួយ​ក្រុម​ចុះ​ផ្សព្វផ្សាយ​ព័ត៌មាន​នៅ​តាម​ផ្សារ​នោះ ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក។ វីដេអូ​នេះ​ទទួល​បាន​ការ​ចែក​រំលែក​បន្ត និង​ការ​បញ្ចេញ​មតិ​យ៉ាង​ច្រើន​ផុស​ផុល។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង​រក​ឃើញ​ថា វីដេអូ​នេះ ត្រូវ​បាន​កាត់​ត​ឱ្យ​ខុស​ពី​ខ្លឹមសារ​ដើម។ ការ​អះអាង​លើ​បណ្ដាញ​សង្គម វីដេអូ​មួយ​មាន​រយៈ​ពេល​ប្រហែល ៣​នាទី​កន្លះ ដែល​បង្ហាញ​មនុស្ស​មួយ​ក្រុម​ធ្វើ​ដំណើរ​ផ្សព្វផ្សាយ​ឱ្យ​អាជីវករ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ចុះ​បញ្ជី​អាជីវកម្ម​របស់​ខ្លួន​នោះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​សប្ដាហ៍​មុន។ វីដេអូ​នេះ ទទួល​បាន​ការ​ចូល​ទស្សនា​រហូត​ដល់​ជិត ២​សែន​ដង  ការ​ចែក​រំលែក​ដល់​ទៅ​ជាង ២​ពាន់​ដង និង​ការ​បញ្ចេញ​មតិ​យោបល់​យ៉ាង​ច្រើន​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ។ ខាង​ក្រោម​នេះ គឺ​ជា​វីដេអូ​​ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ថ្ងៃ​ទី​១៤ ខែ​កញ្ញា ឆ្នាំ​២០២៣ ជាមួយ​សំណេរ​រៀបរាប់​ថា «មន្ត្រី​ពន្ធដារ​បាន​ប្ដេជ្ញា​ចិត្តក្នុង​ឆ្នាំ​២០២៤នេះ ប្រមូល​ពន្ធ​ឱ្យ​បាន​ច្រើន​ជាង​ឆ្នាំ​២០២៣ និយាយ​ឱ្យ​ងាយ​យល់​ហៅ​ថា​វិធី​ច្របាច់…»។ Facebook Post | Archived Link ការ​ត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះអាង​នេះ​តាម​រយៈ​ការដំណើរការ Google Reverse Image Search និង​ពាក្យ​គន្លឹះ ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​នេះ។ វីដេអូ​ក្បួន​ដង្ហែ​នេះ ត្រូវ​បាន​រក​ឃើញ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​លោក សូ ណារ៉ូ កាល​ពី​ថ្ងៃទី​២១ ខែ​កក្កដា​កន្លង​មក​អំឡុង​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​កន្លង​មក​នេះ។ លោក […]

Continue Reading

តើ​ប្រាសាទ​កោះកេរត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភព​លោក​នៅ​ព្រឹក​ថ្ងៃ​នេះ​ឬ?

ការ​អះអាង​មួយ​បាន​លើក​ឡើង​ថា ​ប្រាសាទ​កោះកេរ​របស់​កម្ពុជា ត្រូវ​បាន​ដាក់​បញ្ចូល​​ជាផ្លូវការ​ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភព​លោក​របស់​អង្គការ​យូណេស្កូ។ ការ​អះអាង​នេះ ត្រូវ​បាន​ចែក​រំលែក​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម​នា​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ ហើយ​មាន​ការ​អបអរ​សាទរ​យ៉ាងច្រើន​ផង​ដែរ។ ទោះជាយ៉ាងណា យើង​រក​ឃើញ​ថា ការ​អះអាង​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

Continue Reading

តើ​ការ​ចាប់​ខ្លួន​តារា​ចម្រៀង ប៊ុត សីហា ជា​ការ​ពិត​ឬទេ?

បន្ទាប់​ពី​មាន​ព័ត៌មាន​ចុះ​ផ្សាយ​ថា តារា​ចម្រៀង ប៊ុត សីហា ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ពាក់​ព័ន្ធ​នឹង​បទ​ល្មើស​គ្រឿង​ញៀន​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ការ​អះអាង​មួយ​បាន​លើក​ឡើង​ថា ករណី​នេះ​គឺ​ជា​ការ​សម្ដែង​ដើម្បី​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍​ពី​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ប៉ុណ្ណោះ។ ការ​អះអាង​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន​ដង និង​មាន​ការ​ចោទ​សួរ​ពី​ភាព​ត្រឹម​ត្រូវ​ផង​ដែរ។ ទោះជាយ៉ាងណា យើង​រក​ឃើញ​ថា ការ​អះអាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះអាង​លើ​បណ្ដាញ​សង្គម ទំព័រ​ហ្វេសប៊ុក​មួយ បាន​អះអាង​ថា ការ​ចាប់​ខ្លួន​លោក ប៊ុត សីហា អតីត​ជ័យ​លាភី​នៃ​កម្មវិធី​ប្រឡង​ចម្រៀង The Voice Cambodia កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ មិន​មែន​ជា​រឿង​ពិត​នោះ​ឡើយ ហើយ​ថា ករណី​នេះ​ត្រូវ​បាន​ប្រឌិត​ឡើង​ដើម្បី​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍​ទៅ​លើ​ទំព័រ​ហ្វេសប៊ុក​មួយ​តែ​ប៉ុណ្ណោះ​។ ការ​អះអាង​នេះ ត្រូវ​បាន​ចែក​រំលែក​ជាច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ ហើយ​ក៏​នាំ​ឱ្យ​មាន​ការ​ចោទ​សួរ​អំពី​ការ​ពិត​នៃ​ករណី​នេះ​ដែរ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ជាច្រើន។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះអាង​របស់​ទំព័រហ្វេសប៊ុក Rothana Thorn Original page កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ​ដែល​រៀបរាប់​ថា «គិត​ទៅ​មនុស្ស​អាច​ធ្វើ​បាន​គ្រប់​យ៉ាង គ្រាន់​តែ​ចង់​បាន​អ្នក​ឡាច​ផេក ហ៊ាន​យក​កិត្តិយស​របស់​មនុស្ស​ម្នាក់​ទៀត យក​មក​ប្ដូរ​បែប​ហ្នឹង​សោះ។ បើសិន​ជា​បង​ប្អូន​ជា​អ្នក​គាំ​ទ្រ ប៊ុត សីហា ពិត​ប្រាកដ​មែន បង​ប្អូន​នឹង​ដឹង​ហើយ​ថា​រឿង​នេះ​គេ​ប្រឌិត​ឡើង​ទេ ដើម្បី​យក​ការ​ឡាច​ផេក​របស់​គេ​ទេ ព្រោះ​ពេល​គេ​បង្កើត​ថ្មី បង​ប្អូន​មើល​ឱ្យ​ច្បាស់​ថា​រូប​ហ្នឹង​ជា​រូប​ចាស់​ទេ»។ Facebook Post | Archived Link […]

Continue Reading

តើ​ព្រះ​បាទ​សូរ្យវម៌្ម​ទី​១​ជា​ស្ដេច​វាតទី​​មក​ពី​ជ្រោយ​ម៉ាឡេឬ?

ដោយសារ​តែ​ផ្នែក​ជាច្រើន​នៃ​ប្រវត្តិសាស្ត្រ​កម្ពុជា​សម័យ​អង្គរ​ស្ថិត​ក្នុង​ដំណាក់​កាល​គ្មាន​ការ​បក​ស្រាយ​ត្រឹម​ត្រូវ​នៅ​ឡើយ​នោះ ការអះអាង​មួយ​នៅ​លើ​បណ្ដាញ​សង្គម បាន​លើក​ឡើង​ថា ព្រះ​បាទ​សូរ្យវម៌្មទី១ (ឬ​សូរ្យវរ្ម័នទី១) គឺ​ជា​ក្សត្រ​មានប្រភព​កំណើត​មក​ពី​ជ្រោយ​ម៉ាឡេ​។ ការ​អះអាង​នេះ ត្រូវ​បាន​ចែក​រំលែក​យ៉ាង​ច្រើន​នៅ​លើ​បណ្ដាញ​សង្គម និង​មាន​ការ​បញ្ចេញ​មតិ​ផ្សេងៗ​ផង​ដែរ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា ការ​អះអាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះអាង​លើ​បណ្ដាញ​សង្គម រូបភាព​ផែនទី​តំបន់​អាស៊ី​អាគ្នេយ៍​ដី​គោក​មួយ​ផ្ទាំង ត្រូវ​បាន​គេ​បង្ហោះ​នៅ​ក្នុង​ក្រុម​បណ្ដាញ​សង្គម​មួយ​​កាល​ពី​ចុង​ខែ​សីហា​កន្លង​មក​នេះ ដោយ​មាន​សំណេរ​រៀបរាប់ថា ព្រះ​មហាក្សត្រ​ខ្មែរ​មួយ​អង្គ​នា​សម័យ​អង្គរ​ព្រះ​នាម​សូរ្យវរ្ម័ន​ទី​១ មាន​ទីកន្លែង​កំណើត​នៅ​ក្នុង​ខេត្ត​នគរស្រីធម្មរាជ (Nakhon Sri Thammarat) ភាគ​ខាង​ត្បូង​ប្រទេស​ថៃ​សព្វ​ថ្ងៃ​នេះ។ សំណេរ​រៀបរាប់​បែប​នេះ ទទួល​បាន​ការ​ចែក​រំលែក​បន្ត​ដល់​ទៅ​រាប់​រយ​ដង និង​មាន​ការ​បញ្ចេញ​មតិ​ជាច្រើន​ និង​ប្រតិកម្ម​ចម្រុះ​បែប​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះអាង​ដែល​សរសេរ​រៀបរាប់​ជា​ភាសា​អង់គ្លេស ឬ​អាច​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​ថា «ទីកន្លែង​កំណើត​របស់​សូរ្យវរ្ម័ន​ទី១។ ព្រះ​អង្គ​សោយ​រាជ្យ​នៅ​ចក្រភព​ខ្មែរ​ចន្លោះ​ពី​ឆ្នាំ​១០០៥ ដល់​ឆ្នាំ១០៥០ និង​បាន​កសាង​ប្រាសាទ​វត្ត​ភូ​ស្ថិត​ក្នុង​ប្រទេស​ឡាវ​សព្វថ្ងៃ»។ Facebook Post | Archived Link បន្ទាប់​ពី​មាន​ការ​បង្ហោះ​នូវ​សំណេរ​បែប​នេះ​មក អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ចំនួន ក៏​បាន​បញ្ចេញ​មតិ​ថា ព្រះ​បាទ​សូរ្យវរ្ម័ន​ទី​១ មាន​ដើម​កំណើត​ជា​ម៉ាឡេ​ស្ថិត​នៅ​ជ្រោយ​ម៉ាឡេ​ដែល​មួយ​ផ្នែក​ជា​ប្រទេស​ម៉ាឡេស៊ី និង​មួយ​ផ្នែក​ទៀត​ជា​ទឹក​ដី​ភាគ​ខាង​ត្បូង​របស់​ថៃ។ ការ​ត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះអាង​នេះ​តាម​រយៈ​​ការ​ពិនិត្យ​មើល​ឯកសារ​ស្រាវ​ជ្រាវ​ថ្មីៗ​ជុំ​វិញ​ប្រវត្តិ​របស់​ព្រះបាទ​សូរ្យវរ្ម័ន​ទី​១ និង​កិច្ច​សម្ភាស​ជាមួយ​សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ​ខ្មែរ ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​នេះ។ តាមរយៈ​ការ​ស្វែង​រក​ដោយ​ពាក្យ​គន្លឹះ […]

Continue Reading

 តើ​ព្រះ​សង្ឃ​មួយ​អង្គ​ក្នុង​រូបថត​នេះ​មាន​ជន្មាយុ​ ​១០២​​វស្សា​​មែន​ទេ?

ខណៈ​ដែល​រូបថត​ជាច្រើន​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ជា​រៀង​រាល់​ថ្ងៃ​នេះ រូបថត​ព្រះ​សង្ឃ​មួយ​អង្គ ត្រូវ​បាន​គេ​បង្ហោះ និង​ចែក​រំលែក​ព្រោង​ព្រាត​ជាមួយ​​ការ​អះអាង​ថា ព្រះ​អង្គ​មាន​ជន្មាយុ ១០២​វស្សា​ហើយ។ រូបថត​ជាមួយ​នឹង​ការ​អះអាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​យ៉ាង​ផុស​ផុល​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ។ ទោះជាយ៉ាងណា បន្ទាប់​ពី​បាន​ត្រួត​ពិនិត្យ​តាម​រយៈ Google Reverse Image Search ហើយ យើង​បាន​រក​ឃើញ​ថា ការ​អះអាង​នេះ មិន​ត្រឹមត្រូវនោះ​ឡើយ។ ការ​អះអាង​លើ​បណ្ដាញ​សង្គម ការ​អះអាង​​មួយ​ដែល​ផុស​ផុល​នៅ​លើ​បណ្ដាញ​សង្គម បាន​បង្ហោះ​រូបថត​ព្រះ​សង្ឃ​មួយ​អង្គ​មាន​រូប​កាយ​ស្គម និង​លើក​ឡើង​ថា ព្រះ​សង្ឃ​មួយ​មាន​ជន្មាយុ ១០២​វស្សា​ហើយ។ ការ​អះអាង​នេះ ត្រូវ​បាន​ចែក​រំលែក​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​មក​នេះ ហើយ​ក៏​មាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ជាច្រើន​បាន​បញ្ចេញ​មតិ​យោបល់​ទៅ​លើ​ការ​អះអាង​នេះ ក្នុង​នោះ​មាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ចំនួន បាន​ចោទ​សួរ​ពី​សុក្រឹតភាព​នៃ​ព័ត៌មាន​នេះ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះអាង​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ម្សិល​មិញ ដែល​រៀបរាប់​ថា «លោក​តា​មាន​ព្រះ​ជន្ម ១០២​ឆ្នាំ ឃើញ​ហើយ​ជួយ​ស៊ែរ​ម្នាក់​មួយ​ឱ្យ​អ្នក​ផ្សេង​បាន​ឃើញ​ផង សាធុ​សាធុ»។ Facebook Post | Archived Link ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ទៀត​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។ Facebook Post | Archived Link ការ​អះអាង​ដដែល​នេះ ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​តាំង​ពី​ជាង ៦​ខែ​មុន​មក​ម៉្លេះ ហើយ​រូបថត​ជាមួយ​នឹង​សំណេរ​បែប​នេះ នៅ​តែ​ត្រូវ​បាន​បង្ហោះនៅ​លើ​បណ្ដាញ​សង្គម និង​ចែក​រំលែក​ជាបន្ត​បន្ទាប់។ ខាង​ក្រោម​នេះ […]

Continue Reading

 តើ​​ទាំង​នេះ​ជា​ប័ណ្ណ​សញ្ជាតិ​របស់​លោក ហ៊ុន ម៉ាណែត និង​មន្ត្រី​ជាន់​ខ្ពស់​របស់​លោក​ឬ?

បន្ទាប់​ពី​គណៈ​រដ្ឋ​មន្ត្រី​ថ្មី​មួយ​ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ាណែត ត្រូវ​បាន​បង្កើត​ឡើង និង​ប្រកាស​ជា​ផ្លូវការ​ហើយ​នោះ ការ​អះអាង​ដ៏​ផុស​ផុល​មួយ​នៅ​លើ​បណ្ដាញ​សង្គម បាន​លើក​ឡើង​ថា លោក​នាយករដ្ឋ​មន្ត្រី​ថ្មី និង​ឧប​នាយករដ្ឋ​មន្ត្រី​ពីរ​រូប​របស់​លោក កាន់​សញ្ជាតិ​បរទេស​បន្ថែម​លើ​សញ្ជាតិ​កំណើត​របស់​ពួកគេ។ ការ​អះអាង​នេះ ត្រូវ​បាន​ចែក​រំលែក​យ៉ាង​ច្រើន​នៅ​លើ​បណ្ដាញ​សង្គម។ ទោះជាយ៉ាងណា យើង​បាន​រក​ឃើញ​ថា ការ​អះអាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះអាង​លើ​បណ្ដាញ​សង្គម រូបថត​អត្តសញ្ញាណ​របស់​​មេដឹកនាំ​ជាន់​ខ្ពស់​កម្ពុជា ៣​រូប​មាន​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន ម៉ាណែត លោក នេត សាវឿន អតីត​មេនគរបាល​ជាតិ និង​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋ​មន្ត្រី​ហិរញ្ញវត្ថុ​កម្ពុជា ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​នា​ពេល​ថ្មីៗ​នេះ​។ រូបថត​ទាំង ៣​សន្លឹក​នេះ ត្រូវ​បាន​គេ​បង្ហោះ​លើ​បណ្ដាញ​សង្គម​ជាមួយ​សំណេរ​ក្នុង​ន័យ​ថា រូបថត​ទាំង​នេះ គឺ​​ជា​លិខិត​បញ្ជាក់​ការ​ទទួល​បាន​សញ្ជាតិ​បរទេស​របស់​មេដឹកនាំ​ជាន់​ខ្ពស់​កម្ពុជា​ទាំង ៣​រូប​នេះ។ រូបថត​ជាមួយ​សំណេរ​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន​ដង និង​ទទួល​បាន​ការ​បញ្ចេញ​មតិ​ជាច្រើន​ផង​ដែរ បន្ទាប់​ពីត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​រូបថត​ទាំង​៣​សន្លឹក​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ថ្ងៃ​ទី២៦ ខែ​សីហា ឆ្នាំ​២០២៣ ជាមួយ​សំណេរ​រៀបរាប់​ថា «នេះ​មិន​មែន​ជា​រឿង​អចេតនា​ទេ លោក នេត សាវឿន និង​លោក អូន ព័ន្ធមុនីរ័ត្ន មិន​មែន​កើត​នៅ​ស្រុក​ខ្មែរ​ទេ គឺ​កើត​នៅ​ខេត្ត​ Hanoi […]

Continue Reading

ការ​អះអាង​មិន​ត្រឹមត្រូវ​ថា បុរស​ម្នាក់​ត្រូវ​ត្រី​ពីរ៉ាញ៉ា​ខាំ​នៅ​ខេត្ត​បាត់ដំបង

បន្ទាប់​ពី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ប្រកាស​ពី​ការ​បង្ក្រាប​ការ​នាំ​ចូល និង​ចែក​ចាយ​ត្រី​ពីរ៉ាញ៉ា​ដែល​ជា​ប្រភេទ​ត្រី​ស៊ី​សាច់​ជា​ចំណី​នោះ​មក ការ​អះអាង​ដ៏​ផុស​ផុល​មួយ​នៅ​លើ​បណ្ដាញ​សង្គម បាន​លើក​ឡើង​ថា បុរស​ម្នាក់​នៅ​ឯ​ខេត្ត​បាត់ដំបង បាន​រង​របួស​ដោយសារ​តែ​ត្រី​ពីរ៉ាញ៉ា​ខាំ​នៅ​ក្នុង​ស្ទឹង​គ្រញូង។ ការ​អះអាង​នេះ ត្រូវ​បាន​ចែក​រំលែក និង​បញ្ចេញ​មតិ​ព្រោង​ព្រាត​ចាប់​តាំង​ពី​ចុង​សប្ដាហ៍​មុន។ ទោះជាយ៉ាងណា យើងរក​ឃើញថា ការ​អះអាង​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការអះអាង​លើ​បណ្ដាញ​សង្គម វីដេអូ​មួយ​ដែល​បង្ហាញ​បុរស​ម្នាក់​​មាន​ឈាម​ហូរ​ស្រោច​លើ​ជើង​របស់​គាត់​នោះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ចុង​សប្ដាហ៍​កន្លង​មក​នេះ ដោយ​ត្រូវ​បាន​អះអាង​ថា បុរស​ម្នាក់​នោះ​រង​ការ​វាយ​ប្រហារ​ពី​ត្រី​ម្យ៉ាង​ដែល​ស៊ី​សាច់​ជា​ចំណី​។ ការ​អះអាង​ដ៏​ផុស​ផុល​មួយ​នៅ​លើ​បណ្ដាញ​សង្គម បាន​លើក​ឡើង​ថា បុរស​ម្នាក់​នោះ បាន​រង​របួស​ហូរ​ឈាម​លើ​ជើង​ម្ខាង បន្ទាប់​​ពី​រង​ការ​វាយ​ប្រហារ​ពី​ត្រី​ពីរ៉ាញ៉ា​(Piranha)នៅ​ក្នុង​ស្ទឹង​ក្រញូង ស្ថិត​ក្នុង​ស្រុក​សំឡូត​កាល​ពី​ចុង​សប្ដាហ៍​មុន។ ការ​អះអាង​នេះ ត្រូវ​បាន​ចែក​រំលែក​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម ហើយ​ក៏​មាន​ការ​បញ្ចេញ​មតិ​យ៉ាង​ច្រើន​ផង​ដែរ​ចាប់​តាំង​ពី​សប្ដាហ៍​មុន។ ខាង​ក្រោម​នេះ គឺ​ជា​វីដេអូ​ដែល​អះអាង​ថា អ្នក​ភូមិ​ម្នាក់​នៅ​ស្រុក​សំឡូត​បាន​រង​ការ​វាយ​ប្រហារ​ពី​ត្រី​ពីរ៉ាញ៉ា ដែល​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​២០២៣។ Facebook Post | Archived Link ការអះអាង​ថា មាន​បុរស​ម្នាក់​រង​ការ​វាយ​ប្រហារ​ពី​ត្រី​ស៊ី​សាច់​ជា​ចំណី​នេះ ត្រូវ​បាន​បង្ហោះ​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ជាច្រើន។ សូម​មើល​វីដេអូ​នៃ​ការ​អះអាង​នេះ​តាម​រយៈ​តំណ​ភ្ជាប់​មាន​នៅ​ទីនេះ ១ (archived),​២(archived),​ ៣(archived),​ ៤(archived)។ ការ​ត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះអាង​នេះ​តាម​រយៈ​​ការ​ពិនិត្យ​មើល​ការ​បក​ស្រាយ​របស់​សមត្ថកិច្ច​ខេត្ត​បាត់ដំបង ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​នេះ។ […]

Continue Reading

រូបថត​អតីត​ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា កាន់​សន្លឹក​ឆ្នោត​មិន​បាន​ការ គឺ​ជា​រូបភាព​កាត់​ត

បន្ទាប់​ពី​ការ​បោះ​ឆ្នោត​កាល​ពី​ថ្ងៃ​ទី​២៣ ខែ​កក្កដា ដែល​បង្ហាញ​គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​ជ័យ​ជម្នះ​ភ្លូក​ទឹក​ភ្លូក​ដី​នោះ រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​អតីត​ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា កាន់​សន្លឹក​ឆ្នោត​មិន​បាន​ការ​នោះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម។ រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ព្រោងព្រាត និង​មាន​ការ​បញ្ចេញ​មតិ​ចម្រុះ​បែប​ផង​ដែរ។ ទោះជាយ៉ាងណា យើង​រក​ឃើញ​ថា រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​កាត់​ត។ ការ​អះអាង​លើ​បណ្ដាញ​សង្គម រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​អតីត​ប្រធានាធិបតី​អាមេរិក លោក បារ៉ាក់ អូបាម៉ា កាន់​សន្លឹក​ឆ្នោត​មួយ​សន្លឹក​ដែល​ត្រូវ​បាន​គូស​ខ្វែង​ចោល​នោះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ចុង​ខែ​កក្កដា​កន្លង​មក​នេះ។ រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន​ដង មាន​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​បែប​ផង​ដែរ បន្ទាប់​ពី​វា​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​រូបថត​លោក បារ៉ាក់ អូបាម៉ា កាន់​សន្លឹក​ឆ្នោត​មិន​បាន​ការ​មួយ​សន្លឹក ដែល​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី​២៥ ខែ​កក្កដា ឆ្នាំ​២០២៣។ Facebook Post | Archived Link រូបថត​ដដែល​នេះ ក៏​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ទៀត ដែល​ទទួល​បាន​ការ​ចែក​រំលែក​បន្ត​ដល់​ទៅ​រាប់​រយ​ដង និង​មាន​ការ​បញ្ចេញ​មតិ​យ៉ាង​ច្រើន​ផង​ដែរ។ Facebook Post | Archived Link ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​រូបថត​លោក អូបាម៉ា កាន់​សន្លឹក​ឆ្នោត​មិន​បាន​ការ​ ដែល​បង្ហោះ​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​ទៀត ហើយ​ក៏​ទទួល​បាន​ការ​ចែក​រំលែក​បន្ត​ផង​ដែរ។ […]

Continue Reading

ចំណង​ជើង​អត្ថបទ​ព័ត៌មាន​ចាស់​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ឡើងវិញ​​នាំ​ឱ្យ​យល់​ច្រឡំ

បន្ទាប់​ពី​មាន​ព័ត៌មាន​ចុះ​ផ្សាយ​នៅ​ដើម​ខែ​នេះថា មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា​បាន​ស្នើ​ទៅ​ប្រតិភូ​សភា​អាមេរិក​ឱ្យ​បន្ត​ផ្ដល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ដល់​កម្ពុជា​នោះ រូបភាព​នៃ​ចំណង​ជើង​អត្ថបទ​ព័ត៌មាន​មួយ​«សម្ដេច​នាយករដ្ឋមន្ត្រី ស្នើ​សុំ​កុំ​ឱ្យ​កម្មករ​កម្មការិនី​តក់​ស្លុត​ពេល​បិទ​រោងចក្រ​​នៅ​ខែ​ក្រោយ​នេះ» ត្រូវ​បាន​បង្ហោះ​ និង​ចែក​ចាយ​យ៉ាងច្រើន​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង បាន​រក​ឃើញ​ថា ការ​បង្ហោះ​ព័ត៌មាន​នេះ មិន​ត្រឹមត្រូវនោះ​ឡើយ។ ការ​អះអាង​លើ​បណ្ដាញ​សង្គម រូបភាព​មួយ​សន្លឹក​ដែល​បង្ហាញ​ចំណង​ជើង​សេចក្ដី​រាយការណ៍​មួយ​សរសេរ​«​សម្ដេច​នាយករដ្ឋ​មន្ត្រី​ស្នើ​សុំ​កុំ​ឱ្យ​កម្មករ-​កម្មការិនី​តក់​ស្លុត​ពេល​បិទ​ទ្វារ​រោងចក្រ​នៅ​ខែ​ក្រោយ​នេះ» ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​ភ្ជាប់​ជាមួយ​នឹង​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​អាមេរិក និង​សហភាព​អឺរ៉ុប​ពី​កម្ពុជា ដែល​ប៉ះ​ពាល់​ដល់​ការងារ​កម្មករ​កម្មការិនី​ក្នុង​វិស័យ​កាត់ដេរ​កម្ពុជា។ រូបភាព​ជាមួយ​សំណេរ​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត ទទួល​បាន​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ផ្សេងៗ​ពី​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​នូវ​រូបភាព​អត្ថបទ​ព័ត៌មាន​មាន​ចំណង​ជើង​ថា «សម្ដេច​នាយករដ្ឋ​មន្ត្រី​ស្នើ​សុំ​កុំ​ឱ្យ​កម្មករ​-កម្មការិនី​តក់​ស្លុត ពេល​បិទ​ទ្វារ​រោងចក្រ​នៅ​ខែ​ក្រោយ​នេះ»​ ដែល​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី១០ ខែ​សីហា ឆ្នាំ​២០២៣។ Facebook Post | Archived Link រូបភាព​ជាមួយ​សំណេរ​​ដដែល​នេះ ត្រូវ​បាន​ចែក​រំលែក​ចូល​ទៅ​ក្នុង​ក្រុម​បណ្ដាញ​សង្គម​ផ្សេងៗ ដែល​នាំ​ឱ្យ​មាន​ការ​ចែក​រំលែក​បន្ត​យ៉ាង​ច្រើន​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។ Facebook Post | Archived Link ការ​ត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo បាន​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​​សារ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​តាម​រយៈ​ Google Reverse Image Search និង​ពាក្យ​គន្លឹះ​នៅ​ក្នុង Google Search ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការពិត​ដូច​ខាង​ក្រោម​នេះ។ អត្ថបទ​ព័ត៌មាន​ដែ​លមាន​ចំណង​ជើង​ថា «សម្ដេច​នាយករដ្ឋ​មន្ត្រី​ស្នើ​សុំ​កុំ​ឱ្យ​កម្មករ-កម្មការិនី​​តក់​ស្លុត​ពេល​បិទ​ទ្វារ​រោងចក្រ​នៅ​ខែ​ក្រោយ​នេះ» […]

Continue Reading

ការ​អះអាង​មិន​ត្រឹម​ត្រូវ​ថា មនុស្ស​ជាង​១​ពាន់​នាក់​ឆ្លង​មេរោគ​អេដស៍​កាល​ពី​ចុង​ខែ​មុន

ការ​អះអាង​ដ៏​ផុស​ផុល​មួយ​នៅ​លើ​បណ្ដាញ​សង្គម បាន​លើក​ឡើង​ថា មនុស្ស​ជាង ១​ពាន់​នាក់ បាន​ឆ្លង​មេរោគ​អេដស៍​កាល​ពី​ចុង​ខែ​កក្កដា​កន្លង​មក​នេះ។ ការ​អះអាង​នេះ ត្រូវ​បាន​ចែក​រំលែក​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម និង​មាន​ការ​បញ្ចេញ​មតិ​ចម្រុះ​បែប​ផង​ដែរ។ ទោះជាយ៉ាងណា បន្ទាប់​ពី​ការ​បញ្ជាក់​ពី​ក្រសួង​សុខាភិបាល យើង​រក​ឃើញ​ថា ការ​អះអាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម ការអះអាង​ដ៏​ផុស​ផុល​មួយ​នៅ​លើ​បណ្ដាញ​សង្គម បាន​លើក​ឡើង​ថា មនុស្ស​រហូត​ដល់​ជាង ១,០០០​នាក់ បាន​ឆ្លង​មេរោគ​អេដស៍​នៅ​ថ្ងៃ​ទី​២៨ ខែ​កក្កដា​កន្លង​មក​នេះ ហើយ​ក៏​បាន​ព្រមាន​ទៅ​ដល់​បុរសៗ​ដែល​ស្វែង​រក​ការ​រួម​ភេទ​នៅ​ខាង​ក្រៅ ឱ្យ​ការពារ​ខ្លួន និង​ក្រុម​គ្រួសារ​ពី​ជំងឺ​នេះ។ ការ​អះអាង​នេះ ទទួល​បាន​ការ​ចែក​រំលែក​ដល់​ទៅ​ជិត ២​ម៉ឺន​ដង ការ​បញ្ចេញ​មតិ​រាប់​រយ​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម និង​ប្រតិកម្ម​ចម្រុះ​បែប​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជាការ​អះអាង​ដែល​ផ្ទុះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០២៣ ដែល​រៀបរាប់​ថា «ជំងឺ​អេដស៍​ថ្ងៃ​នេះ​ផ្ទុះ​ឡើង ១​ពាន់​នាក់​ជាង​ហើយ ឱ​ជីវិត​ប្រពន្ធ​កូន​នៅ​ផ្ទះ​ទៅ​ជា​យ៉ាងណា បើ​ប្ដី​លួច​មាន​ដៃ​គូ​ច្រើន»។ Facebook Post | Archived Link ការ​អះអាង​ដូច​គ្នា​នេះ ក៏​ត្រូវ​បាន​ទំព័រ​ហ្វេសប៊ុក ឱសថការី Pharmacist បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​របស់​ខ្លួន​ផង​ដែរ​កាល​ពី​ថ្ងៃ​ទី​៣១ ខែ​កក្កដា​កន្លង​មក​នេះ ដែល​នាំ​ឱ្យ​មាន​ការ​ចែក​រំលែក​បន្ត​រហូត​ដល់​ជាង ៥០០​ដង និង​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​បែបពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក។ Facebook Post | […]

Continue Reading

បុរស​ម្នាក់​ត្រូវ​បាន​នគរបាល​ចាប់​ខ្លួន​ ក្រោយ​និយាយ​លើ​បណ្ដាញ​សង្គម​ប៉ះ​ពាល់​ស្ដេច​​

បន្ទាប់​ពី​ការ​បោះ​ឆ្នោត​ជាតិ​ ២៣ កក្កដា បាន​បញ្ចប់​ទៅ ការ​អះអាង​មួយ​បាន​លើក​ឡើង​ថា បុរស​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​នៅ​ខេត្ត​កំពង់ស្ពឺ​ចាប់​ខ្លួន ដោយសារ​តែ​បាន​ទទួល​លុយ​ពី​នមេដឹកនាំ​បក្ស​ប្រឆាំង​នៅ​ឯ​ក្រៅ​ប្រទេស។ ការ​អះអាង​នេះ ត្រូវ​បាន​ចែក​រំលែក​ជាច្រើន​ដង បន្ទាប់​ពីលោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ព្រមាន​ចាប់​ខ្លួន​បុគ្គល​ដែល​គូស​សន្លឹក​ចោល ប្រសិន​បើ​ពួកគេ​មិន​ចេញ​សារភាព​ទេ​នោះ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង បាន​រក​ឃើញ​ថា ការ​អះអាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម ការ​អះអាង​មួយ​ដែល​កំពុង​ផុស​ផុល​នៅ​លើ​បណ្ដាញ​សង្គម បាន​លើក​ឡើង​ថា បុរស​ម្នាក់​នៅ​ឯ​ខេត្ត​កំពង់ស្ពឺ ត្រូវ​បានសមត្ថកិច្ច​ចាប់​ខ្លួន​​ដាក់​ពន្ធនាគារ បន្ទាប់​ពី​ទទួល​លុយ​ពី​លោក សម រង្ស៊ី មេដឹកនាំ​បក្ស​ប្រឆាំង​ដែល​កំពុង​រស់​នៅ​ឯ​ក្រៅ​ប្រទេស​។ ការ​អះអាង​នេះ ក៏​បាន​បង្ហោះ​មក​ជាមួយ​នូវ​រូបថត​របស់​បុរស​រូប​នោះ​មាន​ឈ្មោះ​ ស្វាយ សុផាត ដែល​ដៃ​របស់​គាត់​ជាប់​ខ្នោះ និង​ឈរ​នៅ​កន្លែង​វាស់​កម្ពស់​។ ការ​អះអាង​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន​ដង ​មាន​ការ​បញ្ចេញ​មតិ​ផ្សេងៗ​ និង​ប្រតិកម្ម​ចម្រុះ​បែប​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះអាង​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ចន្ទ​ដើម​សប្ដាហ៍​នេះ ដែល​រៀបរាប់​ថា​ «លុយ​របស់​អាក្បត់​ជាតិ​បី​ជំនាន់ សម រង្ស៊ី ផ្ដល់​ឱ្យ​ទៅ​បុគ្គល​ម្នាក់​នេះ​ឱ្យ​ចូល​ដេក​គុក ហើយ​ក៏​ជា​ជោគ​ជ័យ​មួយ​ទៀត​របស់​ទណ្ឌិត​ក្បត់​ជាតិ​បី​ជំនាន់​សម្រាប់​ការ​បោះ​ឆ្នោត​ឆ្នាំ​២០២៣​នេះ អរគុណសន្តិភាព»។ Facebook Post | Archived Link រូបថត​បុរស​រូប​នេះ​ដែល​មាន​សំណេរ​ថា​«ទទួល​លុយ​ពី​ជន​អគតិ​លុយ ១៥០០០០០» ក៏​ត្រូវ​បាន​បង្ហោះ […]

Continue Reading

រូបថត​ចាស់​របស់​អតីតអ្នក​រិះគន់​លោក ហ៊ុន សែន ត្រូវ​បាន​បង្ហោះ​ឡើង​ភ្ជាប់​នឹង​ការ​បោះ​ឆ្នោត​ម្សិល​មិញ​នេះ

បន្ទាប់​ពី​ការ​បោះឆ្នោត​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ រូបថត​មួយ​សន្លឹក​របស់​អតីត​អ្នក​គាំ​ទ្រ​បក្ស​ប្រឆាំង​មួយ​រូប​ដែល​អម​ដោយ​សំណេរ​រៀបរាប់​ថា​លោក​មិន​ចូល​រួម​បោះ​ឆ្នោត​ ហើយ​ប្រជាពលរដ្ឋ​តិច​តួច​ចេញ​ទៅ​បោះ​ឆ្នោតនោះ ត្រូវ​បាន​គេ​បង្ហោះ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។ រូបថត​ដែល​មាន​សំណេរ​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន​ដង​ និង​មាន​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​បែប​ផង​ដែរ។ ទោះជាយ៉ាងណា យើង​រក​ឃើញ​ថា រូបថត​ដែល​មាន​សំណេរ​រៀបរាប់​បែប​នេះ ត្រូវ​បាន​បង្ហោះ​ដោយ​ភ្ជាប់​ជាមួយ​ព័ត៌មាន​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​អតីត​អ្នក​គាំ​ទ្រ​បក្ស​ប្រឆាំង លោក នី ណាក់ ​បង្ហាញ​ចង្អុល​ដៃ​គ្មាន​ជ្រលក់​ទឹក​ខ្មៅ​ និង​សរសេរ​រៀបរាប់​ថា ប្រជាពលរដ្ឋ​ចេញ​ទៅ​បោះ​ឆ្នោត​មាន​ចំនួន​តិច​តួច​នោះ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ឈ្មោះ ឈាម​ខ្មែរ សង្គ្រោះជាតិ បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។ រូបថត​ដែល​មាន​​សំណេរ​បែប​នេះ ត្រូវ​បាន​យក​​ទៅ​បង្ហោះ​ក្នុង​ន័យ​ថា ប្រជា​ពលរដ្ឋ​ចេញ​ទៅ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ មាន​ចំនួន​កាន់​តែ​តិចទៅៗ​។ រូបថតដែល​មាន​សំណេរ​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន​ដង រួម​ជាមួយ​ការ​បញ្ចេញ​មតិ​យោបល់ និង​ប្រតិកម្ម​ចម្រុះ​បែប​ពី​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះអាង​លើ​បណ្ដាញ​សង្គម​ដែល​សរសេរ​រៀបរាប់​ថា «ពី​មួយ​អាណត្តិ​ទៅ​មួយ​អាណត្តិ ស្ងាត់​ទៅៗ បោះ​ឆ្នោត​កាន់​តែ​លែង​មាន​ន័យ កាន់​តែ​បោះ គំនរ​ទុក្ខ​សោក​ប្រជា​រាស្ត្រ កើត​មាន​កាន់​តែ​ធ្ងន់​ឡើងៗ»។ Facebook Post | Archived Link ការ​អះអាង​ដដែល​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ទៅ​កាន់​ក្រុម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ជាច្រើន។ សូម​មើល​ការ​អះអាង​នេះ​តាម​រយៈ​តំណ​ភ្ជាប់​នៅ​ទីនេះ (archived) ឬ​តំណ​ភ្ជាប់​មួយ​ទៀត​នៅ​ទីនេះ (archived) ឬ​តំណ​ភ្ជាប់​មួយ​ទៀត​នៅ​ទីនេះ (archived)។ ការ​ត្រួត​ពិនិតុ្យ​ការ​ពិត Fact […]

Continue Reading

តើ​គ.ជ.ប.​តម្រូវ​ឱ្យ​អ្នក​បោះ​ឆ្នោត​ផ្តិត​មេដៃ​លើ​សន្លឹក​ឆ្នោត​ដូច​ការ​អះអាង​មែន​ឬទេ?

ខណៈ​ការ​បោះ​ឆ្នោត​ជាតិ​ខិត​កាន់​តែ​ជិត​ចូល​មក​ដល់​នៅ​ថ្ងៃ​អាទិត្យ​ចុង​សប្ដាហ៍​នេះ ការអះអាង​មួយ​លើក​ឡើង​ថា អ្នក​បោះ​ឆ្នោត​ដែល​គូស​សន្លឹក​ឆ្នោត​ចោល នឹង​ត្រូវ​បាន​រក​ឃើញ​អត្តសញ្ញាណ​បាន​ដោយសារ​តែ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត បាន​តម្រូវ​ឱ្យ​អ្នក​បោះ​ឆ្នោត​ផ្តិត​មេដៃ​លើ​សន្លឹក​ឆ្នោត។ ការ​អះអាង​មួយ​នេះ ត្រូវ​បាន​ចែក​រំលែក​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម ហើយ​ទាក់ទាញ​បាន​ការ​បញ្ចេញ​មតិ​យ៉ាង​ច្រើន​ផង​ដែរ។ ទោះជាយ៉ាងណា ក្រោយ​ពី​ទទួល​បាន​ការ​បញ្ជាក់​ពី​មន្ត្រី​រៀបចំ​ការ​បោះ​ឆ្នោត និង​ការ​ពិនិត្យ​មើល​បទប្បញ្ញត្តិ​ច្បាប់​បោះឆ្នោត យើង​រក​ឃើញថា ការ​អះអាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម លោក ខាន់ ចាន់សុផល បាន​បង្ហោះ​វីដេអូ​មួយ​មាន​រយៈ​ពេល​ជាង ១១​នាទី​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ដោយ​លោក​និយាយ​ថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត បាន​តម្រូវ​ឱ្យ​អ្នក​បោះ​ឆ្នោត​ផ្តិត​មេដៃ​នៅ​លើ​សន្លឹក​ឆ្នោត ដែល​អាច​ឱ្យ​គេ​ដឹង​ពី​អត្ត​សញ្ញាណ​អ្នក​បោះ​ឆ្នោត​ណា​ដែល​បាន​គូស​សន្លឹក​ឆ្នោត​ចោល​នៅ​ពេល​បោះ​ឆ្នោត​ថ្ងៃ​អាទិត្យ​ចុង​សប្ដាហ៍​នេះ។ ការ​អះអាង​របស់​លោក ចាន់សុផល ត្រូវ​បាន​ចែក​រំលែក​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិ​លមិញ​នេះ ហើយ​នាំ​ឱ្យ​មាន​ការ​បញ្ចេញ​មតិ​ចម្រុះ​បែប​ផង​ដែរ​ចំពោះ​ការរៀបរាប់​របស់​លោក​អំពី​របៀប​បោះ​ឆ្នោត​នេះ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​របស់​លោក ចាន់សុផល នៅ​ថ្ងៃ​ទី​២០ ខែ​កក្កដា ឆ្នាំ​២០២៣ ពោល​ត្រឹម​តែ ៣​ថ្ងៃ​មុន​ការ​បោះ​ឆ្នោត​នៅ​ថ្ងៃ​អាទិត្យ ​២៣ កក្កដា​ខាង​មុខ​នេះ។ Facebook Post | Archived Link សកម្មជន​គាំ​ទ្រ​បក្ស​កាន់​អំណាច​រូប​នេះ ក៏​បាន​បង្ហោះ​វីដេអូ​នេះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ផង​ដែរ​កាល​ពី​​រសៀល​ថ្ងៃ​ម្សិល​មិញ​នេះ ប៉ុន្តែ បាន​ដក​ចេញ​ទៅ​វិញ បន្ទាប់​ពី​មាន​ភាព​ចម្រូង​ចម្រាស់ និង​ប្រតិកម្ម​ពី​មហាជនមួយ​ចំនួន។ ខាង​ក្រោម​នេះ គឺ​ជា​វីដេអូ​ដែល​ត្រូវ​បាន​ទាញ​យក​ពី​ការ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​សកម្មជន​បក្ស​កាន់​អំណាច លោក ខាន់ ចាន់សុផល […]

Continue Reading

លោក ម៉ុង ឫទ្ធី បក​ស្រាយ​ប្រាប់​មហាជន ក្រោយ​មាន​វីដេអូ​មួយ​ត្រូវ​បាន​បរិយាយ​មិន​ត្រឹម​ត្រូវ

ខណៈ​ដែល​កម្ពុជា​កាន់​តែ​ខិត​ជិត​ដល់​ការ​បោះ​ឆ្នោត​ជាតិ​នៅ​ថ្ងៃ​ទី​២៣ ខែ​កក្កដា​ហើយ​នោះ ឥស្សរជន​ជាន់​ខ្ពស់​នៃ​គណបក្ស​កាន់​អំណាច​មួយ​ចំនួន បាន​ក្លាយ​ទៅ​ជា​ប្រធាន​បទ​នៃ​ការ​ជជែក និង​ការ​អះអាង​នានា​នៅ​លើ​បណ្ដាញ​សង្គម។ ក្នុង​នោះ វីដេអូ​មួយ​ដែល​បង្ហាញ​សមាជិក​ព្រឹទ្ធ​សភា លោក ម៉ុង ឫទ្ធី ជូត​ទឹក​ភ្នែក​អំឡុង​ពេល​អង្គុយ​ស្ដាប់​ប្រសាសន៍​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន និយាយ​អំពី​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម​នោះ ត្រូវ​បាន​គេ​បង្ហោះ​លើ​បណ្ដាញ​សង្គម ហើយ​រៀបរាប់​ថា ឧកញ៉ា ម៉ុង ឫទ្ធី បង្ហាញ​អការ​ស្ដាយ​ទឹក​ដី​ក្រោយ​ស្ដាប់​លឺ​ដូច្នេះ។ វីដេអូ​នេះ កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ។ ទោះជាយ៉ាងណា ការផ្ទៀង​ផ្ទាត់​របស់​យើង បាន​រក​ឃើញ​ថា ការ​អះអាង​ទៅ​លើ​វីដេអូ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម វីដេអូ​មួយ​មាន​រយៈ​ពេល ១​នាទី ដែល​បង្ហាញ​សមាជិក​ព្រឹទ្ធ​សភា លោក ម៉ុង ឫទ្ធី យក​ដៃ​ជូន​ភ្នែក​អំឡុង​ពេល​អង្គុយ​ស្ដាប់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ថ្លែង​អំពី​បញ្ហា​ខ្សែ​បន្ទាត់​ព្រំដែន​ជាមួយ​វៀតណាម​នោះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ។ វីដេអូ​នោះ ត្រូវ​បាន​គេ​អះអាង​ថា លោក ម៉ុង ឫទ្ធី ដែល​មាន​ងារ​ជា​ឧកញ៉ា​មួយ​រូប​ផង​នោះ បាន​សម្ដែង​ការ​សោក​ស្ដាយ​ចំពោះ​ជាតិ​មាតុភូមិ ក្រោយ​ពី​លោក​បាន​ស្ដាប់​លឺ​លោក ហ៊ុន សែន ថ្លែង​ពី​ជម្រើស​កាត់​ភូមិ​កំណើត​របស់​ប្រធាន​សភា​លោក ហេង សំរិន ទៅ​ឱ្យ​ប្រទេស​វៀតណាម​នៅ​ក្នុង​ដំណើរការ​គូស​ខ្សែ​បន្ទាត់​រវាង​ប្រទេស​ទាំង​ពីរ។ វីដេអូ​ជាមួយ​នឹង​ការ​អះអាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម […]

Continue Reading

ការ​អះអាង​មិន​ត្រឹម​ត្រូវ​មួយ​ថា កម្ពុជា​នឹង​បិទ​បណ្ដាញ​សង្គម Facebook

នៅ​ចុង​ខែ​មិថុនា​កន្លង​មក​នេះ លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​សម្រេច​លុប​ចោល​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក បន្ទាប់​ពី​​ក្រុម​ប្រឹក្សាភិបាល​ត្រួត​ពិនិត្យ​ខ្លឹមសារព័ត៌មាន​របស់​ក្រុមហ៊ុន​បណ្ដាញ​សង្គម​ហ្វេសប៊ុក បាន​ទាមទារ​ឱ្យ​ព្យួរ​​ទំព័រ​ហ្វេសប៊ុក​របស់​មេដឹកនាំ​កម្ពុជា​រូប​នេះ។ លោក ហ៊ុន សែន ក៏​បាន​គំរាម​បិទ​បណ្ដាញ​សង្គម​នេះ​ផង​ដែរ។ ទន្ទឹម​គ្នា​នេះ ការ​អះអាង​មួយ​បាន​លើក​ឡើង​ថា បណ្ដាញ​សង្គម​ហ្វេសប៊ុក នឹង​ត្រូវ​បិទ​មិន​ឱ្យ​ប្រជាជន​កម្ពុជា​ប្រើ​ប្រាស់​នោះ​ឡើយ និង​បាន​ប្រាប់​ឱ្យ​ត្រៀម​ខ្លួន​សម្រាប់​ការ​វិវត្ត​នេះ។ ការ​អះអាង​នេះ ត្រូវ​បាន​ចែក​រំលែក​យ៉ាង​ច្រើន និង​មាន​ការ​បញ្ចេញ​មតិ​យោបល់​ចម្រុះ​ផង​ដែរ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា ការ​អះអាង​នេះ​មិន​ត្រឹម​ត្រូវ​ទេ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម ការ​អះអាង​មួយ​នៅ​លើ​បណ្ដាញ​សង្គម បាន​លើក​ឡើង​ថា បណ្ដាញ​សង្គម​ហ្វេសប៊ុក​ នឹង​ត្រូវ​បិទ​មិន​ឱ្យ​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ​ឡើយ បន្ទាប់​ពី​រដ្ឋាភិបាល​ប្រទេស​នេះ​បណ្ដេញ និង​ហាម​ឃាត់​បុគ្គលិក ២២​នាក់​របស់​ក្រុមហ៊ុន​បណ្ដាញ​សង្គម​មួយ​នេះ ពី​ប្រទេស​កម្ពុជា។ ការ​អះអាង​នេះ ត្រូវ​បាន​ចែក​រំលែក​យ៉ាង​ផុស​ផុល​នៅ​លើ​បណ្ដាញ​សង្គម និង​មាន​ការ​បញ្ចេញ​មតិ​យ៉ាងច្រើន​ផង​ដែរ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ពី​ការ​អះអាង​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ថ្ងៃ​ទី​០៧ ខែ​កក្កដា ឆ្នាំ​២០២៣ ដែល​រៀបរាប់​ថា «សូម​ត្រៀម​ចិត្ត​ទៅ Facebook ប្រហែល​ជា​នឹង​បិទ​ទាំង​ស្រុង ក្រោយ​មាន​ការ​បណ្ដេញ​បុគ្គលិក​ទាំង ២២​នាក់​ចេញ។ អាណិត​តែ​អ្នក​លក់​ផលិត​[ផល]ផ្សេងៗ​លើ FB និង​អ្នក Live បែប​ស៊ី​អារម្មណ៍​មិន​ដឹង​មាន​អី​ទៀត»។ Facebook Post | Archived Link […]

Continue Reading

រូបថត​នេះ​គឺ​ជា​ក្បួន​រទេះ​គោ​ដង្ហែរ​អ្នក​បួស​ពី​ភូមិ​មួយ​ទៅ​កាន់​វត្ត Shwe Seda នៅ​ភូមា

រូបថត​ជាច្រើន​ដែល​បង្ហាញ​ពី​ប្រទេស​កម្ពុជា​កាល​ពី​អតីត​កាល​នោះ ត្រូវ​បាន​ចែក​រំលែក​ជារឿយៗ​នៅ​លើបណ្ដាញ​សង្គម​ដោយ​រូបថត​ខ្លះ​មិន​មាន​ព័ត៌មាន​លម្អិត​ច្បាស់​លាស់។ ថ្មីៗ​នេះ រូបថត​ក្បួន​រទេះ​គោ​មួយ​ខ្សែ ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ជាមួយ​សំណេរ​រៀប​រាប់​ថា ជា​ទិដ្ឋភាព​ប្រជាជន​កម្ពុជា​កាល​ពី​អតីត​កាល។ រូបថត​ជាមួយ​សំណេរ​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន​ដង​នៅ​លើ​បណ្ដាញ​សង្គម។ ទោះជាយ៉ាងណា យើង​រក​ឃើញ​ថា ការ​អះអាង​លើ​រូបថត​មួយ​សន្លឹក​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​ក្បួន​រទេះ​គោ​​​ដ៏​វែង​មួយ ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ជាមួយ​ការ​អះអាង​ថា រូបថត​មួយ​សន្លឹក​នេះ គឺ​ជាក្បួន​រទេះ​គោ​ប្រជាជន​កម្ពុជា​កាល​ពី​អតីត​កាល ដែល​បរ​ទៅ​ធ្វើ​ប្រហុក​នៅ​ទន្លេ។ រូបថត​ជាមួយ​ការ​អះអាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ ហើយ​ក៏​មាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ចំនួន បាន​បញ្ចេញ​មតិ​យោបល់ និង​ប្រតិកម្ម​ផង​ដែរ ដោយ​ជឿ​ថា វា​ជា​រូបថត​មួយ​សន្លឹក​ដែល​ឆ្លុះ​បញ្ចាំង​ពី​សង្គម​កម្ពុជានា​អតីតកាល​។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះអាង​លើ​បណ្ដាញ​សង្គម​កាល​ថ្ងៃទី​០៦ ខែ​កក្កដា ឆ្នាំ​២០២៣ ដែល​រៀបរាប់​ថា «រូប​កាល​កន្លង​មក ខ្មែរ​យើង​ដល់​រដូវ​ទៅ​ទន្លេ​ធ្វើ​ប្រហុក»។ Facebook Post | Archived Link ការអះអាង​ដដែល​ និង​រូបថត​មួយ​សន្លឹក​នេះ ក៏​ត្រូវ​បាន​ចែក​រំលែក​ទៅ​កាន់​ក្រុម​នៃ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ផង​ដែរ ហើយ​ក៏​ទទួល​បាន​ការ​ចែក​រំលែក​បន្ត និង​មតិ​យោបល់​ផ្សេង​ពី​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ផង​ដែរ។ Facebook Post | Archived Link រូបថត និង​ការ​អះអាង​ដដែល​នេះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ពី​សំណាក់អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​មួយ​ទៀត​ដែល​មាន​តំណ​ភ្ជាប់​នៅ​ទីនេះ (archived)។ រូបថត​មួយ​សន្លឹក​នេះ ក៏​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម Twitter ផង​ដែរ​កាល​ពី​ខែ​ឧសភា​កន្លង​មក​នេះ […]

Continue Reading

ការ​អះអាង​មិន​ត្រឹម​ត្រូវ​មួយ​ថា ចម្លាក់​នៅ​ប្រាសាទ​ព្រះ​ខ័ន​រង​ការ​គាស់​បំផ្លាញ​ថ្មីៗ​នេះ

ខណៈ​ដែល​កម្ពុជាឈាន​ដល់​ខួប ១៥​ឆ្នាំ​នៃ​ការ​ដាក់​ប្រាសាទ​ព្រះវិហារ​​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភព​លោក​នោះ ការ​អះអាង​មួយ​ដែល​ផុស​ផុល​នៅ​លើ​បណ្ដាញ​សង្គម បាន​លើក​ឡើង​ថា ចម្លាក់​នៅ​ប្រាសាទ​ព្រះ​ខ័ន​កំពង់ស្វាយ បាន​រង​ការ​គាស់​បំផ្លាញ​នា​ពេល​ថ្មីៗ​នេះ។ ការ​អះអាង​នេះ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​​ចែក​រំលែក​បន្ត​យ៉ាង​ច្រើន​លើ​បណ្ដាញ​សង្គម និង​មាន​ការ​បញ្ចេញ​មតិ​ចម្រុះ​ផង​ដែរ។ ទោះជាយ៉ាងណា យើង​រក​ឃើញ​ថា ការ​អះអាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម ការ​អះអាង​មួយ បាន​លើក​ឡើង​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ពុធ​កន្លង​មក​នេះថា ​ចម្លាក់​នៅ​ប្រាសាទ​ព្រះ​ខ័ន​កំពង់ស្វាយ ស្ថិត​ក្នុង​ខេត្ត​ព្រះវិហារ ត្រូវ​បាន​គេ​លួច​ដាប់ ឬ​គាស់​ជា​បន្ត​បន្ទាប់​នា​ពេល​ថ្មីៗ​នេះ។ ការ​អះអាង​នេះ​ដដែល​នេះ ក៏​បាន​បង្ហោះ​មក​ជាមួយ​​រូប​ថត​ ៤​សន្លឹក​ដែល​បង្ហាញ​ចម្លាក់​នៅ​នឹង​ជញ្ជាំង​ប្រាសាទ ត្រូវ​បាន​គេ​គាស់​ដោយ​បន្សល់​ទុក​នូវ​ការ​ខូច​ខាត​សម្រស់​រូបរាង​ប្រាសាទ​បុរាណ​មួយ​នេះ។ ការ​អះអាង​ដដែល​​នេះ ត្រូវ​បាន​ចែក​រំលែក​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម និង​មាន​ការ​បញ្ចេញ​មតិ​យ៉ាង​ច្រើន​ពី​សំណាក់​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ ដោយ​ជឿ​ថា ចម្លាក់​ទាំង​នេះ​ត្រូវ​បាន​បំផ្លិច​បំផ្លាញ​នា​ពេល​ថ្មីៗ​នេះ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះអាង​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី​០៥ ខែ​កក្កដា ឆ្នាំ​២០២៣ ដែល​រៀបរាប់​ថា «សម័យ​នេះ​ហើយ​នៅ​មាន​អ្នក​លួច​គាស់​យក​ចម្លាក់​យកទៅ​ទៀត ឱ​ខ្មែរ​អើយ​ខ្មែរ​ហេតុអ្វី​ក៏​វេទនា​យ៉ាង​នេះ គ្រាន់​តែ​ខ្ញុំ​ឃើញ​រូប​នេះ​ហើយ​ស្លុត​ចិត្ត​ខ្លាំង​ណាស់​(ចម្លាក់​នៅ​ប្រាសាទ​បាកាន​ព្រះ​ខ័ន​កំពង់ស្វាយ) ពាក្យ​ចចាម​អារ៉ាម​ថា មាន​ការ​បំផ្លាញ​កាន់​តែ​ច្រើន​ទៅៗ​ហើយ សូម​អាជ្ញាធរ និង​ក្រសួង​ពាក់​ព័ន្ធ​ជួយ​បក​ស្រាយ​បំភ្លឺ​ផង ក្នុង​នាម​ខ្ញុំ​ជា​ប្រជា​ពលរដ្ឋ​ពិត​ជា​ព្រួយ​បារម្ភ​ខ្លាំង​ណាស់​ដែល​ជា​កេរដំណែល​មរតក​ដូនតា #បើ​អ្នក​ជា​ឈាម​ខ្មែរ ជួយ​ស៊ែរ​ម្នាក់​មួយ​ទៅ​ វា​មិន​ខាត​ពេល​ទេ #ប្រាសាទ​បាកាន #ព្រះខ័ន​កំពង់ស្វាយ»។ Facebook Post | Archived Link ការអះអាង​ដដែល​នេះ ក៏​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដទៃ​ទៀត​ផង​ដែរ​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ។ ខាង​ក្រោម​នេះ […]

Continue Reading

រូបភាព​នៃ​អត្ថបទ​ព័ត៌មាន​មួយ​របស់ Fresh News ត្រូវ​បាន​កាត់​ត​ឱ្យ​ខុស​ពី​ខ្លឹមសារ​ដើម

ខណៈ​ដែល​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី អ្នក​វិភាគ​នយោបាយ​ដ៏​ល្បី​ឈ្មោះ​ នឹងឈាន​ចូល​ដល់​ខួប ៧​ឆ្នាំ​នៅ​ដើម​សប្ដាហ៍​ក្រោយ​នេះ​ហើយ រូបភាព​ផ្ដាម​ពី​អត្ថបទ​ព័ត៌មាន​របស់ Fresh News មួយ​ដែល​និយាយ​ថា លោក ហ៊ុន សែន នឹង​មិន​ផ្ដល់​ក្ដី​សង្ឃឹម​សម្រាប់​ការ​រក​យុត្តិធម៌​ជូន​លោក កែម ឡី នោះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នា​ពេល​ថ្មីៗ​នេះ។ រូបភាព​អត្ថបទ​ព័ត៌មាន​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​កម្ពុជា និង​មាន​ការ​បញ្ចេញ​មតិ​យោបល់​ផ្សេងៗ។ ទោះជាយ៉ាងណា យើង​រក​ឃើញ​ថា រូបភាព​នេះ គ្រាន់​តែ​ជា​រូបភាព​កាត់​ត​តែ​ប៉ុណ្ណោះ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម រូបភាព​ផ្ដាម​ពី​អត្ថបទ​ព័ត៌មាន​មួយ​របស់​សារព័ត៌មាន Fresh News ដែល​មាន​ចំណង​ជើង​ថា «សម្ដេច ហ៊ុន សែន បាន​ចំអក​ទៅ​ក្រុម​ពួក​ប្រឆាំង​មួយ​ចំនួន​តូច និង​អ្នក​គាំ​ទ្រ​លោក កែម ឡី បើ​ពួក​លោក​ឯង​ចង់​បាន​យុត្តិធម៌ លុះត្រា​ណា​តែ​សម្ដេច ហ៊ុន សែន ធ្លាក់​ពី​អំណាច​សិន តែ​ពេល​នេះ​ពួក​ឯង​កុំ​សង្ឃឹម​ថា​មាន​យុត្តិធម៌​អោយ​សោះ»​ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ចុង​សប្ដាហ៍​កន្លង​មក​នេះ។ រូបភាព​​ផ្ដាម​ពី​អត្ថបទ​ព័ត៌មាន​របស់​សារព័ត៌មាន Fresh News បែប​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ ហើយ​ក៏​មាន​ការ​បញ្ចេញ​មតិ​យោបល់​ចម្រុះ​បែប​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ដែល​បង្ហោះ​កាល​ពី​ថ្ងៃ​ទី​០២ ខែ​កក្កដា ឆ្នាំ​២០២៣ ដែល​មាន​សំណេរ​ថា […]

Continue Reading

ការអះអាង​មិន​ត្រឹម​ត្រូវ​មួយ​ថា មេ​វិទ្យុ​អាស៊ី​សេរី​ភាសា​ខ្មែរ​ធ្លាប់​វាយ​លោក តាំង សារ៉ាដា នឹង​ម៉ៃក្រូហ្វូន

អ្នក​គ្រប់​គ្រង​វិទ្យុ​អាស៊ី​សេរី​ផ្សាយ​ជាភាសា​ខ្មែរ លោក ជុន ច័ន្ទបុត្រ និង​អ្នក​គ្រប់​គ្រង​ការ​ផ្សាយ​ព័ត៌មាន​នៃ​សារព័ត៌មាន​ឌីជីថល ខេមបូឌា ដេលី លោក តាំង សារ៉ាដា បាន​ក្លាយ​ជា​ផ្ទាំង​ស៊ីប​នៃ​ព័ត៌មាន​ក្លែង​ក្លាយ​ជា​ច្រើន ដោយសារ​ពួកគេ​ទាំង​បាន​ផ្សាយ​ព័ត៌មាន​រិះ​គន់​រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា។ ក្នុង​នោះ ការ​អះអាងថ្មី​មួយ​កាល​ពី​សប្ដាហ៍​មុន បាន​លើក​ឡើង​ថា លោក ជុន ច័ន្ទបុត្រ ធ្លាប់​វាយ​ក្បាល​លោក តាំង សារ៉ាដា នឹង​ផ្លែ​ម៉ៃក្រូហ្វូន។ ទោះជាយ៉ាងណា យើង​រក​ឃើញ​ថា ការ​អះអាង​នេះ គឺ​ជា​ព័ត៌មាន​ក្លែង​ក្លាយ។

Continue Reading

ព័ត៌មាន​ក្លែង​ក្លាយមួយទៀត​ថា លោក ហ៊ុន សែន ឈឺ​ធ្ងន់​កំពុង​សម្រាក​នៅ​មន្ទីរ​ពេទ្យ

ខណៈ​ដែល​កម្ពុជា​ឈាន​កាន់​តែ​ជិត​ដល់​ការ​បោះ​ឆ្នោត​សកល​នៅ​ខែ​កក្កដា​ខាង​មុខ​នេះ ការ​អះ​អាង​ដ៏​ផុស​ផុល​មួយ​នៅ​លើ​បណ្ដាញ​សង្គម បាន​លើក​ឡើង​ថា លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ និង​កំពុង​ស្ថិត​នៅ​ក្នុង​មន្ទីរ​ពេទ្យមួយ​នៅ​ក្នុង​ស្រុក។ ការ​អះអាង​នេះ ត្រូវ​បាន​គេ​ចែក​រំលែក​បន្ត​ជាច្រើន​ដង និង​មាន​ការ​បញ្ចេញ​មតិ​យោបល់​ចម្រុះ​បែប បន្ទាប់​ពី​វា​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា ការ​អះអាង​នេះ គឺ​ជា​ព័ត៌មាន​ក្លែង​ក្លាយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម ការ​អះអាង​មួយដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម បាន​លើក​ឡើង​ថា លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន កំពុង​ឈឺ​ធ្ងន់ និង​សម្រាក​ព្យាបាលជំងឺ​នៅ​ក្នុង​មន្ទីរ​ពេទ្យ​មួយ​នៅ​ក្នុង​ស្រុក​ដោយ​ទទួល​ការ​ព្យាបាល​ពី​ក្រុម​វេជ្ជ​បណ្ឌិត​មក​ពី​សិង្ហបុរី។ ការ​អះអាង​នេះ ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន ហើយ​ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចូល​ទស្សនា និង​ចែក​រំលែក​បន្ត​រហូត​ដល់​ជាង ៦០០​ដង​ ព្រម​ទាំង​ការ​បញ្ចេញ​មតិ​យោបល់​ចម្រុះ​បែប​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​វីដេអូដែល​ត្រូវ​បាន​ផ្ដាម​ពី​ការ​អះអាង​លើ​បណ្ដាញ​សង្គម​ជាមួយ​សំណេរ​រៀបរាប់​ថា «ហ៊ុន សែន ឈឺ​ធ្ងន់​នៅ​ក្នុង​មន្ទីរ​ពេទ្យ»។ Archived Link មួយ​ថ្ងៃ​មុន​ការ​អះអាង​ខាង​លើត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​មួយ​ទៀត ក៏​បាន​បង្ហោះ​ការ​អះ​អាង​ក្នុង​ន័យ​ដូច​គ្នា​នៅ​លើ​បណ្ដាញ​សង្គម​ផង​ដែរ។ Facebook Post | Archived Link កាល​ពី​សប្ដាហ៍​មុន ការ​អះអាង​ថា លោក ហ៊ុន សែន ឈឺ​ធ្ងន់ ឬ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​ឯ​មន្ទីរ​ពេទ្យ​ក្នុង​ប្រទេស​សិង្ហបុរី​នោះ ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ជា​បន្ត​បន្ទាប់ ហើយ​ក៏​ត្រូវ​បាន​ចែក​រំលែក​បន្ត​យ៉ាង​ផុស​ផុល​ផង​ដែរ។ […]

Continue Reading

ព័ត៌មាន​ក្លែង​ក្លាយ​មួយ​ថា លោក ហ៊ុន សែន ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​សិង្ហបុរី

ខណៈ​ដែល​កម្ពុជា​ឈាន​កាន់​តែ​ជិត​ដល់​ការ​បោះ​ឆ្នោត​សកល​នៅ​ខែ​កក្កដា​ខាង​មុខ​នេះ ការ​អះ​អាង​ដ៏​ផុស​ផុល​មួយ​នៅ​លើ​បណ្ដាញ​សង្គម បាន​លើក​ឡើង​ថា លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​ក្នុង​មន្ទីរ​ពេទ្យ​ប្រទេស​សិង្ហបុរី។ ការ​អះអាង​នេះ ត្រូវ​បាន​គេ​ចែក​រំលែក​បន្ត​ជាច្រើន​ដង និង​មាន​ការ​បញ្ចេញ​មតិ​យោបល់​ចម្រុះ​បែប បន្ទាប់​ពី​វា​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា ការ​អះអាង​នេះ គឺ​ជា​ព័ត៌មាន​ក្លែង​ក្លាយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម ចាប់​តាំង​ពី​ថ្ងៃ​ពុធ​កន្លង​មក​នេះ ការ​អះ​អាង​ដ៏​ផុស​ផុល​មួយ​នៅ​លើ​បណ្ដាញ​សង្គម បាន​លើក​ឡើង​ថា លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន កំពុង​ស្ថិត​នៅ​ក្រោម​ការ​សង្គ្រោះ​បន្ទាន់​នៅ​ឯ​មន្ទីរពេទ្យ​មួយ​នៅ​ក្នុង​ប្រទេស​សិង្ហបុរី។ ការ​អះអាង​នេះ ត្រូវ​បាន​ចែក​រំលែក​ជាច្រើន​ដង​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ចាប់​តាំង​ពី​ថ្ងៃ​ពុធ​សប្ដាហ៍​នេះ​មក ហើយ​មាន​ការ​បញ្ចេញ​មតិ​ជាច្រើន​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម ដោយ​ជឿ​ថា ព័ត៌មាន​នេះ​ជា​ការ​ពិត។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះ​អាង​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ថ្ងៃ​ទី​២១ ខែ​មិថុនា ឆ្នាំ​២០២៣ ដែល​រៀបរាប់​ថា «ហ៊ុន សែន កំពុង​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​សាំងហ្គាពួរ [សិង្ហបុរី] តែ​អត់​ផ្ទេរ​សិទ្ធិ​អោយ​ ស ខេង ទេ»។ Facebook Post | Archived Link ការ​អះអាង​ក្នុង​ន័យ​ដូច​គ្នា​នេះ ក៏​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ពី​សកម្មជន​គណបក្ស​ប្រឆាំង​មាន​មូលដ្ឋាន​នៅ​ឯ​ក្រៅ​ប្រទេស​ផង​ដែរ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ហើយ​ក៏​ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន​ដង និង​មាន​ការ​បញ្ចេញ​មតិ​យោបល់​ជាច្រើន​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះ​អាង​លើ​បណ្ដាញ​សង្គម​ដោយ​សកម្មជន​បក្ស​ប្រឆាំង​រស់នៅ​ក្រៅ​ប្រទេស លោក ឆាំ […]

Continue Reading

រូបភាព​សត្វ​មាឌ​ធំៗ​បង្កើត​ឡើង​ដោយ​កម្មវិធី AI បង្ក​ឱ្យ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​យល់​ច្រឡំ

ខណៈ​ដែល​រូបថត​សត្វ​ចម្លែក​ជាច្រើន​កំពុង​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​នោះ រូបភាព​សត្វ​មាឌ​ធំៗ​ជាច្រើន​សន្លឹក ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​២​សប្ដាហ៍​កន្លង​មក ដោយ​មាន​ការ​អះអាង​ថា ជា​រូប​សត្វ​សម័យ​បុរាណ។ ការ​អះអាង​នោះ ត្រូវ​បាន​ចែក​រំលែក​បន្ត​រហូត​ដល់​ជាង ១៣០០​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក។ ទោះជាយ៉ាងណា Fact Crescendo Cambodia រក​ឃើញ​ថា ការ​អះអាង​នោះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម រូបថតជាច្រើន​សន្លឹក​ដែល​បង្ហាញ​ក្រុម​មនុស្ស​ និងសត្វ​ចិញ្ចឹម​ធំៗ​នោះ ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​រៀបរាប់​ថា សត្វ​សម័យ​មុន​មាន​រូបរាង​ធំៗ​ណាស់។ រូបភាព​ជាមួយ​ការ​អះអាង​បែប​នេះ ត្រូវ​បាន​គេ​ចែក​រំលែក​បន្ត​រហូត​ដល់​ជាង ១,៣០០​ដង និង​ការ​បញ្ចេញ​មតិ​យោបល់​ចម្រុះ​ពី​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​រូបភាព​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពីថ្ងៃ​ទី១០ ខែមិថុនា ឆ្នាំ​២០២៣ ជាមួយ​សំណេរ​រៀប​រាប់​ថា «សម័យ​ដើម​សត្វ​ធំៗ​ណាស់»។ Facebook Post | Archived Link រូបភាព​ទាំង​នេះ ក៏​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដទៃ​ទៀត​ជាមួយ​ការ​រៀបរាប់​ជា​ភាសា​ថៃ​ក្នុង​ន័យ​ថា រូបភាព​ទាំង​នេះ​ជា​រូបភាព​ប្រវត្តិសាស្ត្រ​ដែល​បង្ហាញ​សត្វ​នៅ​សម័យ​មុន​មាន​មាឌ​ធំៗ​​ជាង​មនុស្ស​ទៅ​ទៀត។ រូបភាព​ជាមួយ​នឹង​ការ​រៀបរាប់​បែប​នេះ ក៏​ត្រូវ​បាន​ចែក​រំលែក​បន្ត​ជិត ១​ពាន់​ដង​ផង​ដែរ និង​មាន​ការ​បញ្ចេញ​មតិ​យោបល់​ជាច្រើន​ឆ្លើយ​តប​នឹង​ការ​បង្ហោះ​រូបភាព​ទាំង​នេះ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ដែល​បង្ហោះ​រូបភាព​​សត្វ​ធំៗ​ទាំង​នេះ​កាល​ពី​ខែ​មីនា​កន្លង​មក​ជាមួយ​ការ​រៀបរាប់​ថា «ภาพถ่ายหลักฐาน​ทางประวัติศา​สตร์ ว่าสมัยก่อน​ สัตว์​ตัวใหญ่กว่าทุกวันนี้ค่ะ​ เมืองไทยเราอุดมสมบูรณ์​สุดๆ​ค่ะ วันนี้รวย»។ Facebook Post | Archived Link រូបភាព​ទាំង​នេះ […]

Continue Reading

មេ​បក្ស​ឈ្នះ​ឆ្នោត​ថៃ​បញ្ជាក់​ថា រដ្ឋាភិបាល​ថ្មី​របស់​ថៃ​គ្មាន​គោល​នយោបាយ​បណ្ដេញ​ពលករ​បរទេស​ទេ

បន្ទាប់​ពី​គណបក្ស​ឆ្ពោះ​ទៅ​មុខ​របស់​ថៃ បាន​ឈ្នះ​ការ​បោះ​ឆ្នោត​កាល​ពី​ខែ​មុន​មក សារព័ត៌មាន​នានា​នៅ​កម្ពុជា បាន​ចុះ​ផ្សាយ​សម្ដី​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ដែល​ថ្លែង​ថា គណបក្ស​ឈ្នះ​ឆ្នោត​នៅ​ថៃ មាន​គោល​នយោបាយ​បណ្ដេញ​ពលករ​បរទេស​ចេញ​ពី​ប្រទេស​ថៃ។ ព័ត៌មាន​នេះ ត្រូវ​បាន​ចែក​រំលែក​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម។ ទោះជាយ៉ាងណា យើង​រក​ឃើញ​ថា ការ​លើក​ឡើង​នេះ មិន​មែន​ជា​ព័ត៌មាន​ពិត​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ដើម​ខែ​មិថុនា​នេះ លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ថ្លែង​ជា​សាធារណៈ​ថា គោល​នយោបាយ​របស់​នាយករដ្ឋមន្ត្រី​ថ្មី​ប្រទេស​ថៃ​ ​នឹង​បណ្ដេញ​ពលករ​បរទេស​​​ក្នុង​នោះ​មាន​ទាំង​ពលករ​ខ្មែរ​ផង​ដែរ ចេញ​ពី​ប្រទេស​របស់​គេ។ លោក ហ៊ុន សែន បាន​ថ្លែង​បែប​នេះ​នៅ​ក្នុង​វេទិកា​ជួប​សំណេះ​សំណាល​ជាមួយ​កម្មករ​កម្មការិនី​រោងចក្រ​កាត់ដេរ​នៅឯ​ស្រុក​ពញាឮ ស្ថិត​ក្នុង​ខេត្ត​កណ្ដាល កាល​ពី​ព្រឹក​ថ្ងៃ​ទី​០៣ ខែ​មិថុនា ឆ្នាំ​២០២៣។ លោក ហ៊ុន សែន ថ្លែង​ថា «មិន​ទាន់​បាន​អី​ផង នៅ​ក្នុង​ប្រទេស​ថៃ បាន​គំរាម​បណ្ដេញ​ចេញ​នូវ​កម្មករ​កម្ពុជា និង​កម្មករ​ឡាវទៅ​ហើយ។ ខ្ញុំ​គ្រាន់​តែផ្ដាំ​ទៅ​ថា អ្នក​ឈ្នះ​ឆ្នោត​ក្នុង​ប្រទេស​ថៃ ខ្ញុំ​មិន​ជ្រៀត​ជ្រែក​នយោបាយ​របស់​អ្នក​ទេ ក៏​ប៉ុន្តែ សង្ឃឹម​ថា អ្នក​នឹង​មើល​ឱ្យ​ឆ្ងាយ​ពី​ជាង​ប្រទេស​ថៃ ហើយ​អ្នក​ជា​អ្នក​ឈ្នះ​ឆ្នោត ក៏​ប៉ុន្តែ មិន​ប្រាកដ​ថា អ្នក​នឹង​ក្លាយ​ទៅ​ជា​នាយករដ្ឋ​មន្ត្រី និង​បង្កើត​រដ្ឋាភិបាល​បាន​ទេ»។ លោក ហ៊ុន សែន ថ្លែង​បន្ត​ថា […]

Continue Reading

តើ​កម្ពុជា​មាន​ពលករ​ចំណាក​ស្រុក​ច្រើន​ជាង​គេ​លើ​ពិភព​លោក​មែន​ឬទេ?

បន្ទាប់​ពី​កម្ពុជា​​បាន​បំបែក​កំណត់ត្រា​របស់​សៀវភៅ​កំណត់ត្រា​ពិភព​លោក​ហ្គីណេស (Guinness World Records)​ដោយ​បាន​ប្រមូល​មនុស្ស​ច្រើន​បំផុត​រាំ​ចង្វាក់​ភ្លេង​ម៉ាឌីហ្សុន និង​បង្កើត​បេះដូង​ក្រដាស​ច្រើន​គេ​កាល​ពី​ខែ​មេសា​នោះ​មក ការ​អះ​អាង​មួយ​បាន​លើក​ឡើង​ថា កម្ពុជា​ក៏​ជាប់​កំណត់ត្រា​ជា​ប្រទេស​មាន​ពលរដ្ឋ​​ចំណាក​ស្រុក​ច្រើន​ជាងគេ​នៅ​លើ​ពិភព​លោក​ផង​ដែរ។ ការ​អះអាង​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន​ដង​នៅ​លើ​បណ្ដាញ​សង្គម​ និង​មាន​ការ​បញ្ចេញម​តិ​យោបល់​ផ្សេង​ផង​ដែរ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង​រក​ឃើញ​ថា ការ​អះអាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម ការ​អះអាង​មួយ​នៅ​លើ​បណ្ដាញ​សង្គម បាន​លើក​ឡើង​ថា កម្ពុជា​បាន​ជាប់​នៅ​ក្នុង​សៀវភៅ​កំណត់ត្រា​ពិភព​លោក Guinness World Records ក្នុង​នាម​ជា​ប្រទេស​មាន​​ប្រជាជន​ចំណាក​ស្រុ​កច្រើន​ជាង​គេ​នៅ​លើ​ពិភព​លោក។ ការ​អះ​អាង​នេះដែល​ភ្ជាប់​មក​ជាមួយ​រូបថត​មនុស្ស​ដ៏​ច្រើន​កុះករ​លី​កញ្ចប់​ឥវ៉ាន់​នៅ​លើ​ស្មា​នោះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន​ដង ខណៈ​ដែល​មាន​ការ​បញ្ចេញ​មតិ​ផ្សេងៗ និង​ប្រតិកម្ម​ចម្រុះ​បែប​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះ​អាង​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ខែ​មេសា​កន្លង​មក ដែល​រៀបរាប់​ថា «កំណត់ត្រា​ពិភព​លោក​ដែល​កម្ពុជា​ទទួល​បាន​ក្នុង​របប ហ៊ុន សែន ***នៅ​មាន​ច្រើន​ទៀត សូម​ជួយ​បន្ថែម***»។ Facebook Post | Archived Link ការ​អះ​អាង​ដដែល​នេះ ក៏​ត្រូវ​បាន​លើក​ឡើង​ជា​ភាសា​ថៃ​ផង​ដែរ និង​ត្រូវ​បាន​ចែក​រំលែក​បន្ត​ទៅ​ក្នុង​ក្រុម​បណ្ដាញ​សង្គម Amazing World Culture Club ដែល​មាន​គណនី​បណ្ដាញ​សង្គម​ជិត ៥​ម៉ឺន​ជា​សមាជិក​នៅ​ក្នុង​ក្រុម​នេះ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មេសា ឆ្នាំ​២០២៣ ជាមួយ​សំណេរ​រៀបរាប់​ជា​ភាសា​ថៃ​ថា «กัมพูชาได้ลงบันทึกสถิติโลก ว่ามีแรงงานข้ามชาติมากที่สุดในโลก […]

Continue Reading

តើ​មេ​បក្ស​ប្រឆាំង សម រង្ស៊ី ត្រូវ​បាន​ម៉ាឡេស៊ី​បណ្ដេញ​ចេញ​ពី​ប្រទេស​គេ​ដូច​ការ​អះ​អាង​មែន​ឬទេ?

បន្ទាប់​ពី​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី ធ្វើ​ដំណើរ​ទៅ​ដល់​ម៉ាឡេស៊ី ការ​អះ​អាង​មួយ បាន​លើក​ឡើង​ថា រដ្ឋាភិបាល​ម៉ាឡេស៊ី​ បាន​បណ្ដេញ​មេដឹកនាំ​បក្ស​ប្រឆាំង​កម្ពុជា​រូប​នេះ​ចេញ​ពី​ប្រទេស​គេ។ ការ​អះ​អាង​នេះ ត្រូវ​បាន​ផ្សព្វផ្សាយ​ព្រោង​ព្រាត​ដោយ​បណ្ដា​សារព័ត៌មាន​ស្និទ្ធ​នឹង​រដ្ឋាភិបាល​កម្ពុជា និង​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា ការ​អះ​អាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ចុង​ខែ​ឧសភា​កន្លង​មក​នេះ លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​អះអាង​ថា រដ្ឋាភិបាល​ម៉ាឡេស៊ី​បាន​បណ្ដេញ​មេដឹកនាំ​ប្រឆាំង លោក សម រង្ស៊ី ចេញ​ពី​ប្រទេស​ម៉ាឡេស៊ី បន្ទាប់ពី​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ម៉ាឡេស៊ី។ ការ​អះ​អាង​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បែប​នេះ ត្រូវ​បាន​ចុះ​ផ្សាយ​ដោយសារព័ត៌មាន Fresh News ដែល​រាយការណ៍​ថា មេដឹកនាំ​បក្ស​ប្រឆាំង ត្រូវ​បាន​រដ្ឋាភិបាល​ម៉ាឡេស៊ី​​បណ្ដេញ​ចេញ​ពី​ប្រទេស​នៅ​ម៉ោង ៩​ព្រឹក​ថ្ងៃ​ទី​៣១ ខែ​ឧសភា​កន្លង​មក​នេះ។ សូម​មើល​ខ្លឹមសារ​ទាំង​ស្រុង​នៅ​ទីនេះ (archived) ខាង​ក្រោម​នេះ គឺ​ជា​សេចក្ដី​រាយការណ៍​របស់​សារព័ត៌មាន Fresh News ដែល​ដាក់​ចំណង​ជើង​ថា «នាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី បណ្ដេញ​ទណ្ឌិត សម រង្ស៊ី និង​បក្ខ​ពួក​ចេញ​ពី​ប្រទេស​ម៉ាឡេស៊ី» ដែល​សេចក្ដី​រាយការណ៍​នេះ ត្រូវ​បាន​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក។ […]

Continue Reading

ការ​អះអាង​មិន​ត្រឹម​ត្រូវ​ថា លោក សាន សុជា សឹក​ភ្លាម​មាន​ប្រពន្ធ​ភ្លែត

បន្ទាប់​ពីព្រះ​សង្ឃ សាន សុជា បាន​លា​ចាក​សិក្ខាបទ​កាល​ពី​ខែ​ឧសភា​កន្លង​មក​នេះ ការ​អះអាង​មួយ បាន​លើក​ឡើង​ថា លោក​មាន​ភរិយា​ភ្លាមៗ​ក្រោយ​ពី​លា​ចាក​ភ្នួស។ ការ​អះ​អាង​នេះ បាន​បង្ហោះ​រូបថត​ស្ត្រី​ម្នាក់​ឱប​លោក សាន សុជា ដែល​ស្ថិត​ក្នុង​សម្លៀក​បំពាក់​ជា​គ្រហស្ថ​ម្នាក់។ ការ​អះ​អាង​នេះ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​បន្ត​ព្រោង​ព្រាត និង​បញ្ចេញ​មតិ​ចម្រុះ​បែប។ ទោះជាយ៉ាងណា បន្ទាប់​ពី​កិច្ច​សម្ភាស​ជាមួយ​ស្ត្រី​ដែល​ឱប​លោក សាន​ សុជា យើង​រក​ឃើញ​ថា ការ​អះអាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម ទំព័រ​ហ្វេសប៊ុក​មួយ បាន​អះ​អាង​កាល​ពី​ចុង​សប្ដាហ៍​មុន​ថា អតីត​ព្រះ​សង្ឃ សាន សុជា បាន​រៀប​ការ​ប្រពន្ធ​ភ្លាមៗ ក្រោយ​​ពី​លា​ចាក​ភ្នួស​មក​ជា​គ្រហស្ថ​ធម្មតា​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​កាល​ពី​ថ្ងៃ​ទី​២១ ខែ​ឧសភា​កន្លង​មក​នេះ។ ទំព័រ​ហ្វេសប៊ុក​ដដែល​នេះ បាន​បង្ហោះ​ផង​ដែរ​នូវ​វីដេអូ​ដែល​បង្ហាញ​រូបថត​​​លោក សាន សុជា និង​ស្ត្រី​ម្នាក់​បាន​ឱប​គ្នា​ទៅ​វិញ​ទៅ​មក។ ការ​អះ​អាង​នេះ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ចំនួន​ចែក​រំលែក​បន្ត ហើយ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​មួយ​ចំនួន បាន​បញ្ចេញ​មតិ​យោបល់ និង​ប្រតិកម្ម​ចម្រុះ​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះ​អាង​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​ឧសភា ឆ្នាំ​២០២៣ ដែល​រៀបរាប់​ថា «ហេតុ​តែ​គេ​មាន​សិល្ប៍​សឹក​ភ្លាម​មាន​ប្រពន្ធ​ភ្លែត។ បួស​សន្សំ​ទ្រព្យ​ជិត​ចេញ​ MV ហើយ​បង​ប្អូន។ និពន្ធ​ចម្រៀង និង​ទំនុក​ភ្លេង​ដោយ​រូប​ខ្ញុំ​បាទ​ផ្ទាល់ អ្នក​ច្រៀង​ដោយ​ប្អូន​ប្រុស យ៉ាង ជីង […]

Continue Reading

រូបថត​​លោក ហ៊ុន ម៉ាណែត កាន់​ទង់​ជាតិ​វៀតណាម គឺ​ជា​រូប​ថត​កាត់​ត​តែ​ប៉ុណ្ណោះ

ខណៈ​ដែល​លោក ហ៊ុន ម៉ាណែត ត្រូវ​បាន​គេ​ដឹង​ថា​ជា​អនាគត​នាយករដ្ឋ​មន្ត្រី​កម្ពុជា​បន្ត​ពី​ឪពុក​របស់​លោក​នោះ រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក​រូប​នេះ កាន់​ទង់​ជាតិ​វៀតណាម​នៅ​ក្នុង​ពិធី​កង​ទ័ព​មួយ​នោះ ត្រូវ​បាន​គេ​បង្ហោះ​លើ​បណ្ដាញ​សង្គម។ រូបថត​នេះ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ជាច្រើន​ជឿ​ថា​ជា​រូបថត​ត្រឹម​ត្រូវ​ពិត​ប្រាកដ ហើយ​ចែក​រំលែក​បន្ត​យ៉ាង​ច្រើន។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា រូបថត​នេះ​ត្រូវ​បាន​កាត់​ត​តែ​ប៉ុណ្ណោះ។ SOCIAL MEDIAL CLAIM រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​​​លោក ហ៊ុន ម៉ាណែត កូន​ប្រុស​ច្បង​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន និង​ជា​បញ្ជាការ​កង​ទ័ព​ជើង​គោក​កម្ពុជា កាន់​ទង់​ជាតិ​វៀតណាម​នៅ​ក្នុង​ពិធី​មួយ​របស់​កង​ទ័ព​នោះ ត្រូវ​បាន​គេ​បង្ហោះ​លើ​បណ្ដាញ​សង្គម​​កាល​ពី​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​ហើយ ហើយ​បាន​លេច​ឡើង​លើ​បណ្ដាញ​សង្គម​ជាថ្មី​នៅ​កាល​ពី​សប្ដាហ៍​មុន​នេះ។ រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​បង្ហោះ​ជាមួយ​សំណេរ​សរសេរ​រៀបរាប់​ក្នុង​ន័យ​ថា មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក​កម្ពុជា​រូប​នេះ កាន់​ទង់​ជាតិ​វៀតណាម​នៅលើ​ទឹក​ដី​ខ្លួន​ឯង ដែល​ជា​ការ​លើក​តម្កើង​ឥទ្ធិពល​វៀតណាម​នៅ​កម្ពុជា។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​រូបថត​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី​១១ ខែ​ឧសភា ឆ្នាំ​២០១៩ ដែល​មាន​សំណេរ​រៀបរាប់​ថា «ខ្ញុំ​អត់​យល់​ ហេតុ​អ្វី​ខ្មែរ​យើង​អ្នក​ធំៗ​ចូល​ចិត្ត​លើក​តម្កើង​ទង់​ជាតិ​យួន​នៅ​លើ​ទឹក​ដី​របស់​ខ្លួន​ឯង​ម៉្លេះ ចំណែក​យួន​គេ​មិន​ដែល​លើក​តម្កើង​ទង់​ជាតិ​កម្ពុជា​ទឹក​ដី​របស់​គេ​សោះ»។ Facebook Post | Archived Link រូបថត​មួយ​សន្លឹក​នេះ ក៏​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ដោយ​ទំព័រ​ហ្វេសប៊ុក​មួយ​ទៀត​កាល​ពី ៣​ឆ្នាំ​មុន ជាមួយ​ការ​អះអាង​ថា វៀតណាម​បាន​ចាប់​ខ្លួន​លោក ហ៊ុន ម៉ាណែត និង​​លោក ទៀ បាញ់ […]

Continue Reading

តើ​កីឡាករ​ថៃ​មួយ​រូប​ត្រូវ​បាន​ហាម​ឃាត់​ចូល​រួម​ប្រកួត​ស៊ីហ្គេម​មួយ​ជីវិត​ឬ?

បន្ទាប់​ពី​ការ​ប្រកួត​បាល់ទាត់​វគ្គ​ផ្ដាច់​ព័ត្រ​រវាង​ក្រុម​ជម្រើស​ជាតិ​ថៃ និង​ក្រុម​ជម្រើស​ជាតិ​ឥណ្ឌូណេស៊ី​ដែល​បញ្ចប់​ទៅ​ដោយ​ចម្រូង​ចម្រាស់​នោះ ការ​អះអាង​ដ៏​ផុស​ផុល​មួយ​នៅ​លើ​បណ្ដាញ​សង្គម បាន​លើក​ឡើង​ថា កីឡាករ​ខ្សែ​ការពារ​ថៃ Jonathan Khemdee ត្រូវ​បាន​គណៈកម្មាធិការ​ស៊ីហ្គេម​សម្រេច​ហាម​ឃាត់​ការ​ប្រកួត​នៅ​ស៊ីហ្គេម​អស់​មួយ​ជីវិត។ ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ និង​បញ្ចេញ​មិត​យោបល់​យ៉ាង​ផុស​ផុល​លើ​បណ្ដាញ​សង្គម។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា ការ​អះអាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ SOCIAL MEDIAL CLAIM ការ​អះ​អាង​កំពុង​ផ្ទុះ​នៅ​លើ​បណ្ដាញ​សង្គម បាន​លើក​ឡើង​ថា កីឡាករ​ខ្សែ​ការពារ​ថៃ Jonathan Khemdee ត្រូវ​បាន​គណៈកម្មាធិការ​កីឡា​ស៊ីហ្គេម​​ហាម​ឃាត់​ចូល​រួម​ក្នុង​ការ​ប្រកួត​អស់​មួយ​ជីវិត។ ការ​អះអាង​នេះ បាន​កើត​ឡើង​​មួយ​​ថ្ងៃ​ក្រោយ​ពី​ការ​ប្រកួត​បាល់​ទាត់​ដ៏​ចម្រូង​ចម្រាស់​រវាង​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិថៃ និង​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ឥណ្ឌូណេស៊ី​នៅ​ក្នុង​វគ្គ​ផ្ដាច់ព័ត្រ ដែល​ក្រុម​កីឡាករ​ឥណ្ឌូណេស៊ី​យក​ឈ្នះ​ក្រុម​កីឡាករ​ថៃ​ជាមួយ​លទ្ធផល ៥ ទល់​នឹង ២។ ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​យ៉ាង​ផុស​ផុល​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ហើយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ជាច្រើន បាន​​បញ្ចេញ​មតិ​ចម្រុះ​បែប និង​ប្រតិកម្ម​ផ្សេងៗ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះ​អាងកាល​ពី​ថ្ងៃ​ទី​១៨ ខែ​ឧសភា ឆ្នាំ​២០២៣ ដែល​រៀបរាប់​ថា «គណៈកម្មាធិការ SEA Games សម្រេច​បណ្ដេញ​ចេញ​ពី​គ្រប់​ការ​ប្រកួត​អស់​មួយ​ជីវិត! ពូជ​លួច​ប្លន់​ជា​ចរឹត​របស់​វា»។ Facebook Post | Archived Link ការ​អះ​អាង​​ដដែល​នេះ ក៏​ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ដទៃ​ទៀត​យក​ទៅ​បង្ហោះ​បន្ត​ផង​ដែរ ហើយ​ក៏​ទទួល​បាន​ការ​ចែក​រំលែក […]

Continue Reading

រូបថត​លោក ហ៊ុន សែន អង្គុយ​កៀក​ ធី សុវណ្ណថា គឺ​ជា​រូបភាព​កាត់ត​តែ​ប៉ុណ្ណោះ

បន្ទាប់​ពី​អតីត​យុវតី​គាំ​ទ្រ​បក្ស​ប្រឆាំង អ្នក​នាង ធី សុវណ្ណថា ត្រូវ​បាន​តែង​តាំង​ជា​អភិបាល​រង​ក្រុង​អរិយក្សត្រ​មួយ រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​រូប​នាង​អង្គុយ​ជាប់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន នៅ​លើ​សាឡុង​តែ​មួយ ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះអាង​ថា អ្នក​ទាំង​ពីរ​បាន​ជួប​គ្នា​ដោយ​សម្ងាត់។ ទោះជាយ៉ាងណា ការ​ផ្ទៀងផ្ទាត់​របស់​យើង រក​ឃើញ​ថា រូបភាព​នេះ ត្រូវ​បាន​កាត់​ត​តែ​ប៉ុណ្ណោះ។ SOCIAL MEDIAL CLAIM រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន និង​​អ្នក​នាង ធី សុវណ្ណថា អង្គុយ​ក្បែរ​គ្នា​នៅ​លើ​សាឡុង​មួយ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​គណនី​ហ្វេសប៊ុក​មួយ​កាល​ពី​សប្ដាហ៍​មុន។ រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​គេ​​អះ​អាង​​ថា អ្នក​នាង ធី សុវណ្ណថា អតីត​យុវតី​គាំ​ទ្រ​គណបក្ស​ប្រឆាំង​ដែល​បាន​ប្ដូរ​ទៅ​គាំ​ទ្រ​គណបក្ស​កាន់​អំណាច​វិញ​នោះ បាន​លួច​ជួប​ជាមួយ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន មុន​នឹង​ត្រូវ​បាន​ប្រកាស​តំណែង​អភិបាល​រង​ក្រុង​អរិយក្សត្រ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​ការ​អះអាង​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី​០៨ ខែ​ឧសភា ឆ្នាំ​២០២៣ ដែល​រៀបរាប់​ថា «បែក​ធ្លាយ​រូបថត​លួច​ជួប​គ្នា ហ៊ុន សែន-ធី សុវណ្ណថា មុន​ប្រកាស​តំណែង​អភិបាល​រង​ក្រុង​អរិយក្សត្រ»។ Facebook Post | Archived Link FACT CHECK Fact […]

Continue Reading

តើ​អ្នក​ក្លែង​បន្លំ​ប័ណ្ណ​ចូល​កម្មវិធី​បិទ​ស៊ីហ្គេម​នឹង​ត្រូវ​ផាក​ពិន័យ និង​ជាប់​ឃុំ​មែន​ឬទេ?

ខណៈ​ដែល​កម្មវិធី​បិទ​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​លើក​ទី​៣២​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​នេះ ការ​អះអាង​ដ៏​ផុស​ផុល​មួយ បាន​លើក​ឡើង​ថា អ្នក​ក្លែង​បន្លំ​ប័ណ្ណ​ចូលរួម​ក្នុង​កម្មវិធី​មួយ​នេះ នឹង​ត្រូវ​ប្រឈម​មុខ​នឹង​ការ​ផាក​ពិន័យ ២​លាន​រៀល និង​ត្រូវ​ចាប់​ដាក់​ឃុំ ២៤​ម៉ោង​ផង​ដែរ។ ការ​អះអាង​នេះ ត្រូវ​បាន​ចែក​រំលែក​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ហើយ​មាន​ការ​បញ្ចេញ​មតិ​យោបល់​យ៉ាង​ច្រើន។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា ការ​អះ​អាង​នេះ គឺ​ជា​ព័ត៌មាន​មិន​ត្រឹម​ត្រូវ។ SOCIAL MEDIAL CLAIM ការ​អះ​អាង​មួយ​ដែល​កំពុង​តែ​ល្បី​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម​នៅ​ថ្ងៃ​នេះ បាន​លើក​ឡើង​ថា អ្នក​ក្លែង​បន្លំ​ប័ណ្ណ​ចូល​រួម​កម្មវិធី​បិទ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ស៊ីហ្គេម​លើក​ទី​៣២​នា​ថ្ងៃ​ស្អែក​នេះ នឹង​ត្រូវ​ទទួល​រង​ការ​ពិន័យ​ជា​ប្រាក់​រហូត​ដល់ ២​លាន​រៀល និង​ដាក់​ឃុំ​ខ្លួន​រយៈ​ពេល ២៤​ម៉ោង។ ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​យ៉ាង​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម​នៅ​ថ្ងៃ​នេះ ខណៈ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ជាច្រើន ក៏​បាន​​បញ្ចេញ​មតិ​យ៉ាង​ច្រើន និង​ប្រតិកម្ម​ចម្រុះ​បែប​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពីការ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​នូវ​ការ​អះ​អាង​មួយ​ដែល​រៀបរាប់​ថា «ដោយសារ​អ្នក​ក្លែង pass កាល​ពី​ថ្ងៃ​បើក​ជាង ២០០០​នាក់ យើង​ខ្ញុំ​សូម​ជម្រាប​ជូន​ថា ថ្ងៃ​បិទ​បើ​ចាប់​បាន​បុគ្គល​ណា​យក pass ទៅ copy​បន្លំ​ចាប់​បាន គឺ​ផាក​ពិន័យ​២លាន​រៀល និង​យក​ទៅ​ឃុំ​២៤​h សូម​ share ព័ត៌មាន​នេះ​ផង»។ Facebook Post | Archived Link ការ​អះ​អាង​នេះ ក៏​ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ដទៃ​ទៀត​យក​ទៅ​បង្ហោះ​បន្ត ហើយ​ក៏​ទទួល​បាន​ការ​ចែក​រំលែក […]

Continue Reading

រូបថត​វិនាសកម្ម​ព្រៃឈើ​នៅ​ម៉ាឡេស៊ី​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​នាំ​ឱ្យ​យល់​ច្រឡំ

បន្ទាប់​ពី​ផ្នែក​មួយ​ចំនួន​នៃ​ដីធ្លី និង​ព្រៃឈើ​នៅ​តំបន់​ការពារគិរិរម្យ ត្រូវ​បាន​រាជ​រដ្ឋាភិបាល​កាត់​ទៅ​ឱ្យ​ក្រុមហ៊ុន​ឯកជន​មក រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​វិនាសកម្ម​ព្រៃឈើ​នោះ ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ជាមួយ​សំណេរ​ក្នុង​ន័យ​ថា ជា​រូបថត​វិនាសកម្ម​ព្រៃឈើ​នៅ​កម្ពុជា។ រូបថតនេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​យ៉ាង​ព្រោង​ព្រាត​ពីសំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម។ ទោះជាយ៉ាងណា Fact Crescendo Cambodia រក​ឃើញ​ថា រូបថត​នេះ ត្រូវ​បាន​បង្ហោះ​ជាមួយ​ខ្លឹមសារ​មិន​ត្រឹម​ត្រូវ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម រូបថត​ ១សន្លឹក​នៅ​ក្នុង​ចំណោម​រូបថត ២​សន្លឹក​ទៀត​ដែល​បង្ហាញ​ពី​ការ​ការ​បំផ្លាញ​ព្រៃឈើ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​សំណេរ​«ស្រឡាញ់​អ្វី​ដែល​ខ្មែរ​មាន» ដែលបង្ហាញ​ពី​វិនាសកម្ម​ព្រៃឈើ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ការ​អះអាង​នេះ ទទួល​បាន​ការ​ចែក​រំលែក​ដល់​ទៅ​ជិត ៨០០​ដង និង​មាន​ការ​បញ្ចេញ​មតិ​យោបល់​ចម្រុះយ៉ាងច្រើន​ផង​ដែរ បន្ទាប់​រូបថត​ទាំង​នេះ ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះអាង​លើ​បណ្ដាញ​សង្គម​នៅ​ថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ​២០២៣ ដែល​រៀបរាប់​​ថា «ស្រឡាញ់​អ្វី​ដែល​ខ្មែរ​មាន»។ Facebook Post | Archived Link រូបថត​ដដែល​នេះ ក៏​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ដោយ​ទំព័រហ្វេសប៊ុក​មួយ​ទៀត​ឈ្មោះ សម្ព័ន្ធ​អ្នក​ប្រជាធិបតេយ្យ នៅ​ថ្ងៃ​សៅរ៍​នេះ​ផង​ដែរ ហើយ​ក៏​ទទួល​បាន​ការ​ចែក​រំលែក​បន្ត​ជាច្រើន។ Facebook Post | Archived Link ខាង​ក្រោម​នេះ​ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក​មួយ​​ទៀត​ដែល​ទទួល​បាន​ការ​ចែក​រំលែក​បន្ត​រហូត​ដល់​ជាង ៣៥០​ដង​នៅ​ក្នុង​រយៈ​ពេល​មិន​ដល់ ២៤​ម៉ោង​ផង។ Facebook Post | […]

Continue Reading

រូប​ចម្លាក់​ថ្មីៗ​ចម្លង​តាម​រចនា​បថ​បុរាណ​បង្ក​ឱ្យ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​យល់​ច្រឡំ

ការ​អះ​អាង​មួយ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​សប្ដាហ៍​មុន បាន​លើក​ឡើង​ថា ចំណែក​រូបចម្លាក់​សម័យ​អង្គរ​ជាច្រើន​ដុំ ត្រូវ​បាន​គេ​រក​ឃើញ បន្ទាប់​ទឹក​ស្រះ​មួយ​កន្លែង​បាន​រីង​ស្ងួត ហើយ​ក៏​មាន​ការ​អំពាវ​នាវ​ឱ្យ​ទៅ​ប្រមូល​វត្ថុ​សិល្បៈ​ទាំង​នោះ​យក​ទៅ​រក្សា​ទុក​នៅ​សារមន្ទីរ​ផងដែរ។ ការ​អះ​អាង​នេះ ទទួល​បាន​ការ​ចែក​រំលែក និង​បញ្ចេញ​មតិ​យោបល់​យ៉ាង​សុះ​សាយ​លើ​បណ្ដាញ​សង្គម។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា ការ​អះអាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម ការ​អះអាង​ដ៏​ល្បី​សុះ​សាយ​លើ​បណ្ដាញ​សង្គម​កាល​ពី​ចុង​សប្ដាហ៍​កន្លង​មក​នេះ បាន​លើក​ឡើង​ថា បំណែក​រូប​ចម្លាក់​សម័យ​អង្គរ​ជាច្រើន​ដុំ ត្រូវ​បាន​គេ​រក​ឃើញ បន្ទាប់​ពី​ទឹក​ស្រះ​មួយ​កន្លែង​បាន​រីង​ស្ងួត​អស់ ហើយ​ក៏​បាន​អំពាវ​នាវ​ឱ្យ​ប្រមូល​បំណែក​រូប​ចម្លែក​នេះ​យក​ទៅ​ថែ​រក្សា​ទុក​នៅ​សារមន្ទីរ​ផង​ដែរ។ ការ​អះ​អាង​នេះ ទទួល​បាន​ការ​ចែក​រំលែក​យ៉ាង​ច្រើន​ និង​ការ​បញ្ចេញ​មតិ​យោបល់​យ៉ាង​ច្រើន​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុកនៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះ​អាង​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ថ្ងៃ​ទី​០៦ ខែ​ឧសភា ឆ្នាំ​២០២៣ ដែល​រៀបរាប់​ថា «ក្ដៅៗ សូម​យក​ចូល​សារមន្ទីរ​ផង 06/05/2023 អាកាស​ធាតុ​ក្ដៅ​ហួត​ហែង ធ្វើ​ឱ្យ​រីង​ទឹក​ស្រះ​អស់ ក៏​ឃើញ​សុទ្ធ​ព្រះ​បុរាណ​ទាំង​ពីរ​សាសនា​ក្នុង​សម័យ​អង្គរ។ ទីកន្លែង​មិន​ស្ថិត​នៅ​ក្បែរ​បុរាណដ្ឋាន​ទេ»។ Facebook Post | Archived Link ការ​អះ​អាង​ដដែល​នេះ ក៏​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដទៃ​ទៀត​ផង​ដែរ ហើយ​ក៏​ទទួល​បាន​ការ​ចែក​រំលែក​បន្ត និង​ការ​បញ្ចេញ​មិត​យោបល់​យ៉ាង​ច្រើន​ផង​ដែរ​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​មក​នេះ។ ខាង​ក្រោម​នេះ គឺ​ជារូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​ការ​អះ​អាង​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ឈ្មោះ ខ្មែរ​ កណ្ដាល ដែល​រក្សា​ទុក​សំណេរ​ដើម​ទាំង​ស្រុង។ Facebook Post | Archived Link […]

Continue Reading

រូបថត​ព្រឹត្តិការណ៍​ស៊ីហ្គេម​នៅ​វៀតណាម​ត្រូវ​បាន​បង្ហោះ​ជាមួយ​សំណេរ​នាំ​ឱ្យ​យល់​ច្រឡំ

ខណៈ​ដែល​កម្ពុជា​កំពុង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​ព្រឹត្តិការណ៍​ស៊ីហ្គេម (SEA GAME)​លើក​ទី​៣២​នោះ រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​នារី​ម្នាក់​ស្ថិត​ក្នុង​សម្លៀក​បំពាក់​ប្រពៃណី​វៀតណាម កាន់​ស្លាក​កម្ពុជា​នោះ និង​ដើរ​មុខ​ក្រុម​អត្តពលិក​កម្ពុជា​នោះ ត្រូវ​បាន​គេ​បង្ហោះ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះអាង​ថា ជា​ពិធី​បើក​ព្រឹត្តិការណ៍​នេះ​នៅ​កម្ពុជា​កាល​ពី​ថ្ងៃ​ម្សិល​មិញ។ ការ​បង្ហោះ​ខ្លឹមសារ​ជាមួយ​រូបថត​នេះ ទទួល​បាន​ការ​ចែក​រំលែក​បន្ត​យ៉ាង​ច្រើន។ ទោះជាយ៉ាងណា យើង​រក​ឃើញ​ថា រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​បង្ហោះ​ជាមួយ​ខ្លឹមសារ​មិន​ត្រឹមត្រូវ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​ស្ត្រី​ម្នាក់​ស្លៀក​ពាក់​ឈុត​សម្លៀក​បំពាក់​វៀតណាម​កាន់​ស្លាក​អក្សរ​«Cambodia»​ដើរ​មុខ​ក្រុម​អត្ត​ពលិក​កម្ពុជា​នោះ ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។ អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ដែល​បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​នេះ បាន​រៀបរាប់​ក្នុង​ន័យ​ថា នារី​ក្នុង​រូបថត​នេះ ត្រូវ​បាន​មេដឹកនាំ​កម្ពុជា​តម្រូវ​ឱ្យ​ស្លៀក​ពាក់​សម្លៀក​បំពាក់​ប្រពៃណី​វៀតណាម​នៅ​ក្នុង​ពិធី​បង្ហាញ​ក្រុម​អត្តពលិក​កម្ពុជា​នៅ​ថ្ងៃ​បើក​ព្រឹត្តិការណ៍​ការ​ប្រកួត​កីឡា SEA GAME លើក​ទី​៣២ នៅ​កម្ពុជា។ រូបថត​ជាមួយ​នឹង​សំណេរ​បែប​នេះ ទទួល​បាន​ការ​ចែក​រំលែក​យ៉ាង​ច្រើន​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ ព្រម​ជាមួយ​ការ​បញ្ចេញ​មតិ​ចម្រុះ​បែប ដោយ​បង្ហាញ​ការ​យល់​ស្រប​ទៅ​នឹង​ខ្លឹមសារ​នៃ​ការ​បង្ហោះ​នេះ​ផង​ដែរ។ សំណេរ​របស់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​នេះ បាន​កែ​ប្រែ​វិញ​នៅរសៀល​ថ្ងៃ​នេះ ដោយ​នៅ​សល់​ត្រឹម​សំណេរ​ថា «ឈាម​ខ្មែរ​អ្នក​ជាតិ​និយម… ហួស​ចិត្ត»។ Facebook Post | Archived Link ទោះបីជា​មាន​ការ​កែ​ប្រែ​ខ្លឹមសារ​ក៏​ដោយ យើង​នៅ​តែ​រក​ឃើញ​សំណេរ​ដើម​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដដែល​នេះ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ពី​សំណើរ​ដើម​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដដែល​នេះ បាន​សរសេរ​រៀបរាប់​ថា «ឈាម​ខ្មែរ​អ្នក​ជាតិ​និយម! តើ​ខ្មែរ​ខ្វះ​សម្លៀក​បំពាក់​របស់​ខ្មែរ​ណាស់​ទៅ​ឬ​បាន​ជា​ក្រុម​អា​អ្នក​ដឹកនាំ​ទាំង​នោះ​ថោក​អី​ក៏​ថោក​ម៉្លេះ អា​ថោក? …… ហួស​ចិត្ត»។ ការ​ត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​រូបថត​ដែល​ត្រូវ​បាន​អះ​អាង​នេះ​តាម​រយៈ​ការ​ដំណើរការ […]

Continue Reading

រូបថត​តារា​ចម្រៀង​កម្ពុជា​ក្នុង​បទ​ចម្រៀង​មួយ​​ត្រូវ​បាន​កាត់​ត​ឱ្យ​ខុស​ពី​ចំណង​ជើង​ដើម

បន្ទាប់​ពី​ក្រុមហ៊ុន​ក្នុង​ស្រុក​មួយ​បាន​ផលិត​បទ​ចម្រៀងមួយបទ​សម្រាប់​អបអរ​ព្រឹត្តិការណ៍ SEA Game នោះ រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​តារាង​ចម្រៀង​កម្ពុជា​បួន​រូប​សម្ដែង​នៅ​ក្នុង​បទ​ចម្រៀង​មួយ​មាន​ចំណង​ជើង​ថា «បំផ្លាញ​អ្វី​ដែរ​ខ្មែរ​មាន» ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម។ រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​យ៉ាង​ព្រោង​ព្រាត​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​មក​នេះ។ ទោះជាយ៉ាងណា យើង​រក​ឃើញ​ថា រូបថត​នេះ គឺ​ជា​រូបភាព​កាត់​ត​តែ​ប៉ុណ្ណោះ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម រូបភាព​មួយ​សន្លឹក​ដែល​បង្ហាញ​តារា​ចម្រៀង​ល្បី​របស់​កម្ពុជា​ជាមួយ​សំណេរ​«បំផ្លាញ​អ្វី​ដែរ​ខ្មែរ​មាន» ត្រូវ​បាន​បង្ហោះ​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នៅ​ដើម​សប្ដាហ៍​នេះ ហើយ​បន្ទាប់​មក​ក៏​ទទួល​បាន​ការ​ចែក​រំលែក​បន្ត​ដល់​ទៅ​រាប់​ពាន់​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក។ រូបភាព​នេះ ក៏​ទទួល​បាន​ការ​បញ្ចេញ​មតិ​យោបល់​ដ៏​ច្រើន និង​ប្រតិកម្ម​ចម្រុះ​បែប​ផង​ដែរ បន្ទាប់​ពី​វា​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​កាល​ពី​ថ្ងៃ​ទី​០១ ខែ​ឧសភា ឆ្នាំ​២០២៣។ Facebook Post | Archived Link Facebook Post | Archived Link រូបភាព​ក៏​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដទៃ​ទៀត​ផង។ សូម​មើល​ការ​បង្ហោះ​រូបភាព​នេះ​នៅ​លើ​បណ្ដាញ​សង្គម​តាម​រយៈ​តំណ​ភ្ជាប់​នៅ​ទីនេះ ១ (archived) ២ (archived) ៣ (archived)។ ការ​ត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​រូបភាព​នេះ​តាម​រយៈ​ការ​ដំណើរការ Google Reverse Image Search ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​នេះ។ រូបភាព​ដែល​បង្ហាញ​តារា​ចម្រៀង​ជួរ​មុខ​របស់​កម្ពុជា​កាន់​ដៃ​គ្នា​នេះ […]

Continue Reading

រូបភាព​ត្រី​ចម្លែក​​នៅ​ទន្លេ​មេគង្គ​ពី​អតីត​កាល​​​គ្រាន់​តែ​ជា​រូបភាព​​បង្កើត​ឡើង​ដោយ AI ​ប៉ុណ្ណោះ

រូបភាព​ស​ខ្មៅ​ជិត​២០​សន្លឹក​ដែល​បង្ហាញ​មនុស្ស​មួយ​ក្រុម​ចាប់​បាន​ត្រី​ធំ​ចម្លែកៗ ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​យ៉ាង​ព្រោត​ព្រាត​ជាមួយ​ការ​អះអាង​ថា ត្រី​ចម្លែកៗ​ទាំង​នោះ គឺ​ជា​សត្វរស់នៅ​តាម​ដង​ទន្លេ​មេគង្គ​កាល​ពី ១៥០​ឆ្នាំ​មុន។ ការ​អះអាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ដល់​ទៅ​រាប់​ពាន់​ដង​កាល​ពី​ខែ​មុន។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា ការ​អះអាង​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម រូបថត ១៩​សន្លឹក​ដែល​បង្ហាញ​ត្រី​ធំ​ចម្លែកៗ​ដែល​ត្រូវ​មនុស្ស​មួយ​ក្រុម​ចាប់​បាន​នោះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ខែ​មេសា​កន្លង​មក​នេះ ដោយ​មាន​ការ​អះ​អាង​ថា ត្រី​ទាំង​នោះ គឺ​ជា​ប្រភេទ​សត្វ​ទឹក​ចម្លែកៗ​នៅ​តាម​ដង​ទន្លេ​មេគង្គ​កាល​ពី ១៤០​ឆ្នាំ​មុន ហើយ​វា​បាន​ផុត​ពូជ​អស់​ទៅ​ហើយ។ រូបថត​ជាមួយ​នឹង​ការ​អះអាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​រហូត​ដល់​ទៅ​ជាង ១​ម៉ឺន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ ហើយ​ក៏​មាន​ការ​បញ្ចេញ​មតិ​ចោទ​សួរ​ពី​ភាព​ត្រឹម​ត្រូវ​នៃ​ការ​អះ​អាង​ និង​រូបថត​នេះ​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះ​អាង​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី​០៩ ខែ​មេសា ដែល​រៀបរាប់​ថា «កាល ១៤០​ឆ្នាំ​មុន មាន​សត្វ​ត្រី​ធំៗ​នៅ​តាម​ដង​ទន្លេ​មេគង្គ​យើង តែ​បច្ចុប្បន្ន​នេះ​បាន​ផុត​ពូជ​ហើយ។ តើ​កាល​ជំនាន់​ដើម​មាន​អ្វី​ខ្លះ​កើត​ឡើង?»។ Facebook Post | Archived Link រូបភាព​ជាមួយ​ការ​អះអាង​បែប​នេះ ក៏​ត្រូវ​បាន​ផ្សព្វផ្សាយ​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ផ្សេង​ទៀត។ សូម​មើល​ខ្លឹមសារ​ទាំង​ស្រុង​តាម​រយៈ​តំណ​ភ្ជាប់​នៅ​ទីនេះ ១ (archived), ២ (archived), ៣ (archived)។ រូបភាព​ទាំង​នេះ ក៏​ត្រូវ​បាន​បង្ហោះ​នៅលើ​បណ្ដាញ​សង្គម​ជាមួយ​សំណេរ​រៀបរាប់​ជា​ភាសា​អង់គ្លេស​ផង​ដែរ ដែល​មាន​ន័យ​ដូច​គ្នា​នឹង​ការ​អះ​អាង​ជា​ភាសា​ខ្មែរ​ខាង​លើ​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះ​អាង​ជា​ភាសា​អង់គ្លេសថា «Crocodile tooth […]

Continue Reading

តើ​ព្រះ​តេជគុណ ប៊ុត ប៊ុនតិញ ជា​ព្រះ​សង្ឃ​អាក្រក់​ដូច​ការ​អះ​អាង​មែន​ឬទេ?

កាល​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ម្នាក់ បានអះ​អាង​ថា ព្រះ​តេជ​គុណ ប៊ុត ប៊ុនតិញ ជា​សង្ឃ​ក្លែង​ក្លាយ ​ប្រព្រឹត្ត​អំពើ​សាហាវ​ព្រៃ​ផ្សៃ និង​​ប្រព្រឹត្ត​អំពើ​ខុស​ច្បាប់។ ការ​អះ​អាង​នេះ ទទួល​បាន​ការ​ចែក​រំលែក​ជាច្រើន​ដង​លើ​នៅ​លើ​បណ្ដាញ​សង្គម ហើយ​ក៏​មាន​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​ជាច្រើន បាន​បញ្ចេញ​មតិ​ផ្សេងៗ និង​ប្រតិកម្ម​ចម្រុះ​បែប​ផង​ដែរ។ ខាងក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការអះអាង​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី​០៨ ខែ​មេសា ឆ្នាំ​២០២៣ ដែល​រៀបរាប់​ថា «អា​ខ្មៅ​ម្នាក់​នេះ ជា​មនុស្ស​បាតផ្សារ សាហាវ​ព្រៃផ្សៃ ប្រព្រឹត្ត​តែ​អំពើ​ខុស​ច្បាប់​ ដល់​តែ​ច្បាប់​ចាត់ការ វា​បាន​រត់​គេច​ខ្លួន​ទៅ​ពួន​សំងំ​នៅ​ក្រៅ​ប្រទេស​បាន​លួច​លាក់​ធ្វើ​ជា​សង្ឃ​ក្លែង​ក្លាយ ដើរ​បោក​គេ​ឯង ដើម្បី​ជីវិត​រស់​ដែល​ខ្លួន​បាន​រត់​គេច​ចេញ​ពី​សំណាញ់​ច្បាប់»។ Facebook Post | Archived Link ការ​អះអាង​ខាង​លើ​នេះ បាន​កើត​ឡើង​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​ក្រោយ​ពី​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ហៅ​ព្រះ​សង្ឃ​មួយ​អង្គ​ថា​ ជា«​ក្មេង​ពាល» និង​ជា​ព្រះ​សង្ឃ​ក្លែង​ក្លាយ​ដោយ​គ្រាន់​តែ​គ្រង​ស្បង​ចីវរ​តែ​ប៉ុណ្ណោះ។ សូម​ស្ដាប់ និង​ទស្សនា​​​វីដេអូ​លោក ហ៊ុន សែន ថ្លែង​ជា​សាធារណៈ​កាល​ពី​ថ្ងៃ​ទី​៨ ខែ​មេសា ឆ្នាំ​២០២៣ ហើយ​ត្រូវ​បាន​ចុះ​ផ្សាយ​ដោយ​សារព័ត៌មាន​ដើមអម្ពិល (DAP News)។ Archived Link ការ​ថ្លែង​របស់​លោក ហ៊ុន សែន ក៏ត្រូវ​បាន​ចុះ​ផ្សាយ​ដោយ​សារព័ត៌មាន […]

Continue Reading

ទទួល​ទាន​ទឹក​ត្រជាក់ និង​ងូត​ទឹក​ភ្លាមៗ​នា​រដូវ​ក្ដៅ​បែប​នេះ មាន​គ្រោះ​ថ្នាក់​ចំពោះ​សុខភាព​ឬទេ?

ខណៈ​ដែល​រលក​កម្ដៅ​​ខ្លាំង​កំពុង​វាយ​ប្រហារ​ប្រទេស​ជាច្រើន​នៅ​តំបន់​អាស៊ី​ខាង​ត្បូង និង​អាស៊ី​អាគ្នេយ៍​នោះ ការ​អះ​អាង​ដ៏​ផុស​ផុល​មួយ បាន​ណែនាំ​មហាជន​កុំ​ឱ្យ​ទទួល​ទាន​ទឹក​ត្រជាក់ និង​ងូត​ទឹក​ត្រជាក់ ដោយសារ​វា​មាន​ហានិភ័យ​ខ្ពស់​ចំពោះ​សុខភាព។ ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង​រក​ឃើញ​ថា ការ​អះ​អាង​នេះ មិន​ត្រឹម​ត្រូវនោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម ការ​អះ​អាង​មួយនៅ​លើ​បណ្ដាញ​សង្គម បាន​លើក​ឡើង​ថា វេជ្ជ​បណ្ឌិត​បាន​ណែនាំ​កុំ​ឱ្យ​ផឹក​ទឹក​ត្រជាក់​នៅ​ពេល​អាកាស​ធាតុ​ក្ដៅ​ឡើង​ដល់ ៤០​អង្សា ដោយសារ​ទឹក​ត្រជាក់​អាច​ធ្វើ​ឱ្យ​សរសៃ​ឈាម​តូចៗ​ផ្ទុះ​បែក​បាន និង​ហាម​ងូត​ទឹក​ត្រជាក់​ភ្លាមៗ ក្រោយ​ពី​វិល​ត្រឡប់​មក​ពី​ខាង​ក្រៅ​ដែល​មាន​សីតុណ្ហភាព​ក្ដៅ​ខ្លាំង។ ការ​អះ​អាង​នេះ ទទួល​បាន​ការ​ចែក​រំលែក​បន្ត​យ៉ាង​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម និង​មតិ​យោបល់​យ៉ាង​ច្រើន​ផង​ដែរ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះ​អាង​ដែល​បង្ហោះ​ដោយ​​អ្នក​បង្កើត​មាតិកា​ម្នាក់​នៅ​លើ​​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ថ្ងៃ​ទី​២២ ខែ​មេសា ឆ្នាំ​២០២៣។ Facebook Post | Archived Link ទោះជាយ៉ាងណា ទំព័រ​ហ្វេសប៊ុក​ដដែល​នេះ បាន​កែប្រែ​សំណេរ​របស់​ខ្លួន​ទៅ​វិញ​នៅ​ល្ងាច​ថ្ងៃ​ទី​២៣ ខែ​មេសា ឆ្នាំ​២០២៣ ហើយ​ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​សំណេរ​នៅ​លើ​បណ្ដាញ​សង្គម បន្ទាប់​ពី​បាន​កែ​ប្រែ​សំណេរ​របស់​ខ្លួន។ Facebook Post | Archived Link ទំព័រ​ហ្វេសប៊ុក​មួយ​ទៀត​ឈ្មោះ ចាន់ធី សម្រស់ធម្មជាតិ ក៏​បាន​បង្ហោះ​ការ​អះ​អាង​ដដែល​នេះ​ផង​ដែរ​ ហើយ​ក៏​ទទួល​បាន​ការ​ចែក​រំលែក​បន្ត​រឹត​តែ​ច្រើន​ថែម​ទៀត។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​ការ​អះ​អាង​ដដែល​នេះ​ដោយ​ទំព័រ​ហ្វេសប៊ុក​មួយ​ទៀត​កាល​ពី​ល្ងាច​ថ្ងៃ​ទី​២៣ ខែ​មេសា ឆ្នាំ​២០២៣។ Facebook […]

Continue Reading

រូបថត​ការ​ប្រកួត​ប្រដាល់​នៅ​អាមេរិក​ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​កម្ពុជា​យល់​ច្រឡំ

ខណៈ​មាន​ការ​ជជែក​គ្នា​ច្រើន​អំពី​កីឡា​គុន​ខ្មែរ និង​កីឡា​មួយថៃ​នោះ រូបថត​ស​ខ្មៅ​មួយ​សន្លឹក​ដែល​បង្ហាញ​មនុស្ស​ច្រើន​កុះករ​ទស្សនា​ការ​ប្រកួត​ប្រដាល់​នោះ ត្រូវ​បាន​បង្ហោះ​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះ​អាង​ថា វា​ជា​ការ​ប្រកួត​ប្រដាល់​គុន​ខ្មែរ​កាល​ពី​ឆ្នាំ​១៩២៦។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា ការ​អះ​អាង​លើ​រូបថត​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម រូបថត​ស​ខ្មៅ​មួយ​សន្លឹក ដែល​បង្ហាញ​មនុស្ស​ដ៏​ច្រើន​កុះ​ករ​ទស្សនា​ការ​ប្រកួត​ប្រដាល់​នោះ ត្រូវ​បាន​បង្ហោះ​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​សប្ដាហ៍​មុន ដោយ​មាន​ការ​អះ​អាង​ថា រូបថត​នេះ​គឺ​ជា​ព្រឹត្តិការណ៍​ប្រកួត​ប្រដាល់​គុន​ខ្មែរ​កាល​ពី​ជិត ១០០​ឆ្នាំ​មុន។ ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ដល់​ទៅ​រាប់​ពាន់​ដង​នៅ​លើ​បណ្ដាញ​សង្គម ខណៈ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ជាច្រើន បាន​បញ្ចេញ​មតិ​យោបល់ និង​ចោទ​សួរ​អំពី​ភាព​ត្រឹម​ត្រូវ​នៃ​រូបថត​ចាស់​មួយ​សន្លឹក​នេះ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ពី​ការ​បង្ហោះ​រូបថត​ស​ខ្មៅ​មួយ​សន្លឹកកាល​ពី​ថ្ងៃ​ទី២១ ខែ​មេសា ឆ្នាំ​២០២៣ ជាមួយ​សំណេរ​រៀបរាប់​ថា «តើ​បង​ប្អូន​ជឿ​ឬ​អត់? ប្រវត្តិសាស្ត្រ​ប្រដាល់​គុន​ខ្មែរ​ល្បី​តាំង​ពី​ឆ្នាំ​១៩២៦ ចំនួន​មនុស្ស ១២០,៥៥៧។ ដូច​មិន​ដែល​ឃើញ​សារព័ត៌មាន​ចេញ​ផ្សាយ​ផង (ប្រភព​ហ្វេសប៊ុក)»។ Facebook Post | Archived Link រូបថត​ដដែល​នេះ ក៏​ត្រូវ​បាន​ទំព័រ​ហ្វេសប៊ុក​មួយ​ទៀត​យក​ទៅ​បង្ហោះ​ផង​ដែរ ហើយ​ក៏​ទទួល​បាន​ការ​ចែក​រំលែក​បន្ត​ដល់​ទៅ​ជាង ១​ពាន់​ដង និង​មតិ​យោបល់​ជាច្រើន​ពី​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ពី​ការ​បង្ហោះ​រូបថត​ចាស់​មួយ​សន្លឹក​ដោយ​ទំព័រ​ហ្វេសប៊ុក King Fighter កាល​ពី​ថ្ងៃ​ទី​២២ ខែ​មេសា ឆ្នាំ​២០២៣។ Facebook Post | Archived Link រូបថត​នេះ […]

Continue Reading

តើ​សីតុណ្ហភាព​នៅ​ថៃ​កើន​ឡើង​ដល់​ក្បែរ ៦០​អង្សា​មែន​ឬទេ?

ខណៈ​ដែល​ថៃ​កំពុង​ប្រឈម​មុខ​នឹង​រលក​កម្ដៅ​ដ៏​ខ្ពស់​នៅ​ក្នុង​រដូវ​ប្រាំង​នេះ ការ​ផ្សាយ​មួយ​ដោយ​សារព័ត៌មាន​មួយ​នៅ​កម្ពុជា បាន​និយាយ​ថា សីតុណ្ហភាព​នៅ​ថៃ​កើន​ឡើង​ដល់​ក្បែរ ៦០​អង្សា​ហើយ​។ ការ​ផ្សាយ​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ដល់​ទៅ​រាប់​ពាន់​ដង​ត្រឹម​រយៈ​ពេល​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ហើយ​ក៏​មាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​យ៉ាងច្រើន បាន​បញ្ចេញ​មតិ​បែប​ព្រួយ​បារម្ភ និង​ចោទ​សួរ​ពី​ភាព​ត្រឹម​ត្រូវ​នៃ​ការ​ផ្សាយ​ព័ត៌មាន​នេះ។ ទោះជាយ៉ាងណា យើង​ផ្ទៀង​ផ្ទាត់​ឃើញ​ថា ការ​ផ្សាយ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម ទំព័រ​ហ្វេសប៊ុក​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​ បាន​ផ្សាយនៅ​ថ្ងៃ​នេះ​​ថា ប្រទេស​ថៃ​កំពុង​ប្រឈម​មុខ​នឹង​ការ​កើន​ឡើង​នៃ​កម្ដៅ​រហូត​ដល់​ក្បែរ ៦០​អង្សា​នៅ​តាម​តំបន់​មួយ​ចំនួន​របស់​ប្រទេស​មួយ​នេះ។ ការ​ផ្សាយ​បែប​នេះ ទទួល​បាន​ការ​ចែក​រំលែក​បន្ត​រហូត​ដល់​ទៅ​រាប់​ពាន់​ដង​នៅ​ក្នុង​រយៈ​ពេល​ត្រឹម​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ហើយ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ជាច្រើន​ ក៏​បាន​បញ្ចេញ​មតិ​យោបល់ និង​ប្រតិកម្ម​ចម្រុះ​បែប​ផង​ដែរ​ទៅ​នឹង​ការ​ផ្សាយ​បែប​នេះ ក្នុង​នោះ​មួយ​ចំនួន​បាន​សម្ដែង​ក្ដី​បារម្ភ ហើយ​មួយ​ចំនួន​ទៀត បាន​បង្ហាញ​ការ​សង្ស័យ​ទៅ​លើ​ការ​ផ្សាយ​នេះ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​ផ្សាយ​របស់​ទំព័រហ្វេសប៊ុក​ស៊ីស៊ីថាមស៍​នៅ​ថ្ងៃ​ទី​២២ ខែ​មេសា ឆ្នាំ​២០២៣ ដែល​រៀបរាប់​ថា «ថៃ​ប្រកាស​អាសន្ន​ពី​កំដៅ​កើន​ឡើង​ក្បែរ​៦០​អង្សា​សេ​ក្នុង​តំបន់​មួយ​ចំនួន ខណៈ​អាជ្ញាធរ​កំពុង​សំដែង​ការ​ព្រួយ​បារម្ភ​ជាខ្លាំង The Nation Thailand»។ Facebook Post | Archived Link បន្ទាប់​ពី​ការ​ផ្សាយ​បែប​នេះ​របស់​សារព័ត៌មាន​ស៊ីស៊ី​ថាមស៍ ការ​អះ​អាង​មួយ​នេះ ក៏​ត្រូវ​បាន​ចែក​រំលែក​ព្រោងព្រាត​លើ​បណ្ដាញ​សង្គម និង​ទទួល​បាន​មតិ​យោបល់​ជាច្រើន និង​ប្រតិកម្ម​ចម្រុះ​បែប​ពី​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម។ ខាង​ក្រោម​នេះ គឺ​ជា​ការ​អះអាង​ដ៏​ល្បី​សុះ​សាយ​លើ​បណ្ដាញ​សង្គម​នៅ​ថ្ងៃ​នេះ ដែល​រៀបរាប់​ថា «ប្រទេស​ថៃ​ប្រកាស​អាសន្ន​កម្ដៅ​ឡើង​ដល់ ៦០​អង្សា​សេ​ក្នុង​ប្រទេស​របស់​ខ្លួន ខណៈ​កម្ពុជា​យើង​សូម​ថែ​រក្សា​សុខភាព​អំឡុង​ពេល​នេះ​ផង។ អរគុណ»។ Facebook […]

Continue Reading

ចំណង​ជើង​អត្ថបទ​ព័ត៌មាន​របស់ Fresh News ត្រូវ​បាន​កាត់​ត​ឱ្យ​ខុស​ពី​ចំណង​ជើង​ដើម

  ខណៈ​ដែល​សារព័ត៌មាន Fresh News ត្រូវ​បាន​គេ​ដឹង​ជា​ទូទៅ​ថា ជា​សារព័ត៌មាន​ស្និទ្ធ​នឹង​រាជ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន នោះ រូបភាព​នៃ​ចំណង​ជើង​អត្ថបទ​មួយមាន​ចំណង​ជើង​ថា «កម្ពុជា​ជាប់​ចំណាត់​ថ្នាក់​ទី​១៤ ខាង​ពង្រាយ​អ្នក​កាត់​សក់​ច្រើន​ជាង​គេ​ក្នុង​ពិភព​លោក​ក្នុង​ឆ្នាំ​២០២៣» ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម។ រូបភាព​នៃ​ចំណង​ជើង​អត្ថបទ​ព័ត៌មាន​នេះ ទទួល​បាន​មតិ​យោបល់​ផ្សេងៗ និង​ប្រតិកម្ម​ចម្រុះ​បែប​ផង​ដែរ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា ចំណង​អត្ថបទ​ព័ត៌មាន​នេះ គ្រាន់​តែ​ជា​រូបភាព​​កាត់​ត​តែ​ប៉ុណ្ណោះ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម រូបភាព​ផ្ដាម​មួយ​សន្លឹក​ដែល​បង្ហាញ​​សេចក្ដី​រាយការណ៍​របស់​សារព័ត៌មាន Fresh News មាន​ចំណង​ជើង​ថា «កម្ពុជា​ជាប់​ចំណាក់​ទី​១៤ ខាង​ពង្រាយ​អ្នក​ជំនាញ​កាត់​សក់​ប្រចាំ​ភូមិ​ច្រើន​បំផុត​ក្នុង​ពិភព​លោក​ក្នុង​ឆ្នាំ​២០២៣» ត្រូវ​បាន​​បង្ហោះ​លើ​បណ្ដាញ​សង្គម​ដោយ​ទំព័រ​ហ្វេសប៊ុក​មួយ​ឈ្មោះ News Fresh។ ការ​បង្ហោះ​រូបភាព​នេះ ទទួល​បាន​ការ​បញ្ចេញ​មតិ​មួយ​ចំនួន និង​ប្រតិកម្ម​ចម្រុះ​បែប​ជាច្រើន​ផង​ដែរ ៣​ថ្ងៃ​ក្រោយ​ពី​រូបភាព​នេះ​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ពី​ការ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម News Fresh កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មេសា ឆ្នាំ​២០២៣ ជាមួយ​សំណេរ​ថា «កម្ពុជា​ជាប់​ចំណាត់​ថ្នាក់​ទី​១៤​ខាង​ពង្រាយ​អ្នក​ជំនាញ​កាត់​សក់​ប្រចាំ​ភូមិ​ច្រើន​បំផុត​ក្នុង​ពិភព​លោក​ក្នុង​ឆ្នាំ​២០២៣»។     Facebook Post | Archived Link ការ​ត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia […]

Continue Reading

តើ​រូបថត​ចាស់​មួយ​សន្លឹក​នេះ​ជា​ការ​លេង​ជះ​ទឹក​បុណ្យ​ចូល​ឆ្នាំ​ថ្មី​​នៅ​កម្ពុជា​នា​អតីត​កាល​មែន​ឬទេ?

ខណៈ​ដែល​ប្រជាជន​កម្ពុជា​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​នៅ​ទូទាំង​ប្រទេស​នៅ​ពាក់​កណ្ដាល​ខែ​មេសា​នេះ រូបថត​ស​ខ្មៅ​មួយ​សន្លឹក​ដែល​បង្ហាញ​មនុស្ស​មួយ​ក្រុម​ជះ​ទឹក​ទៅ​លើ​អ្នក​ដំណើរ​តាម​រថយន្ត​ដឹក​ជញ្ជូន​មួយ​គ្រឿង ត្រូវ​បាន​គេ​បង្ហោះ​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម។ រូបថត​នេះ ត្រូវ​បាន​គេ​ជឿ​ថា ជា​ការ​លេង​ជះ​ទឹក​នៅ​កម្ពុជាកាល​ពី​អតីត​កាល។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា ការ​បង្ហោះ​ខ្លឹមសារ​ជាមួយ​រូបថត​មួយ​សន្លឹក​នេះ មិន​ត្រឹម​ត្រូវនោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម រូបថត​ស​ខ្មៅ​មួយ​សន្លឹក​ដែល​បង្ហាញ​មនុស្ស​មួយ​ក្រុម​ជះ​ទឹក​ទៅ​លើ​អ្នក​ដំណើរ​តាម​រថយន្ត​មួយ​គ្រឿង ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​សំណេរ​រៀបរាប់​ក្នុង​ន័យ​ថា រូបថត​មួយ​សន្លឹក​នេះគឺ​ជា​ការ​លេង​ជះ​ទឹក​របស់​ប្រជាពលរដ្ឋ​កម្ពុជា​កាល​ពីជាង ៥០​ឆ្នាំ​មុន។ រូបថត​មួយ​សន្លឹក​នេះ ទទួល​បាន​ការ​​ចែក​រំលែក​បន្ត​ដល់​ទៅជាង ៥ពាន់​ដង​នៅ​លើ​បណ្ដាញ​សង្គម ខណៈ​មាន​ការ​បញ្ចេញ​មតិ​ចម្រុះ​បែប និង​ប្រតិកម្ម​ជាច្រើន​ទៅ​នឹង​ការ​បង្ហោះ​រូប​ថត​នេះ​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ឈ្មោះ នរៈ ឧរង្គៈ Nakrak Urunga កាល​ពីថ្ងៃ​ទី​២៤ ខែ​មីនា ឆ្នាំ​២០២៣។ Facebook Post | Archived Link រូបថត​មួយ​សន្លឹក​នេះ ក៏​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដទៃ​ទៀត​ផង​ដែរ​នៅ​អំឡុង​ពេល​កម្ពុជា​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី ឬ​សង្ក្រាន្ត​នៅ​ពាក់​កណ្ដាល​ខែ​មេសា​នេះ។ សូម​មើល​ខ្លឹមសារ​ទាំង​ស្រុង​តាម​រយៈ​តំណ​ភ្ជាប់​នៅ​ទីនេះ (១, ២, ៣, ៤)។ រូបថត​ស​ខ្មៅ​មួយ​សន្លឹក​នេះ ក៏​ត្រូវ​បាន​ចុះ​ផ្សាយ និង​ចែក​រំលែក​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា​ផង​ដែរ​ចំ​ពេល​ប្រជាជន​កម្ពុជា​ប្រារព្ធ​ពិធី​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ពាក់​កណ្ដាល​ខែ​មេសា​នេះ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ពី​ទំព័រ​ហ្វេសប៊ុក​របស់​សារព័ត៌មាន Thmey Thmey 25 ដែល​បាន​ចុះ​ផ្សាយ​រូបថត​មួយ​សន្លឹក​នេះ​នៅ​ក្នុង​អត្ថបទ​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មេសា ឆ្នាំ​២០២៣។ Thmey […]

Continue Reading

ទាហាន​ជើង​ចាស់​អាមេរិក​ម្នាក់ ត្រូវ​បាន​គេ​អះអាង​មិន​ត្រឹម​ត្រូវ​ថាជា​មន្ត្រី​ចិន

ខណៈ​ដែល​សង្គ្រាម​រុស្ស៊ី​ឈ្លាន​ពាន​អ៊ុយក្រែន​នៅ​តែ​បន្ត​កើត​ឡើង​ឈាន​ចូល​ឆ្នាំ​ទី​ពីរ​ហើយ​នោះ ការ​អះ​អាង​មួយ​លើក​ឡើង​ថា បុរស​ម្នាក់​ដែល​បាន​លាត់​អាវ​ឡើង​លើ​នៅ​មុខ​មន្ត្រី​អាមេរិក គឺ​ជា​មន្ត្រី​ចិន​ដែល​ព្យាយាម​ប្រាប់​ទៅ​ពួកគេ​ថា ជម្លោះ​ត្រូវ​ដោះស្រាយ​ដោយ​ប្រើ​បេះដូង មិន​មែន​តែ​បញ្ញា​នោះ​ឡើយ។ ការ​អះអាង​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​យ៉ាង​ច្រើន និង​មាន​ការ​បញ្ចេញ​មតិ​ចម្រុះ​បែប​ផង​ដែរ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង​រក​ឃើញ​ថា ការ​អះអាង​ខាង​លើ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម ការ​អះ​អាង​មួយ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ចុង​ខែ​មុន បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​បុរស​ម្នាក់​លាត់​អាវ​របស់​ខ្លួន​ឡើងលើ​បង្ហាញទៅ​មន្ត្រី​អាមេរិកពីរ​​រូប​ដែល​អង្គុយ​សង​ខាង។ ការ​អះ​អាង​ដដែល​នេះ បាន​បន្ត​ថា បុរស​រូប​នោះ គឺ​ជា​មន្ត្រី​ចិន​ដែល​និយាយ​ប្រាប់​មន្ត្រី​អាមេរិក​ទាំង​ពីរ​រូប​នោះថា ជម្លោះ​នៅ​លើ​ពិភព​លោក ត្រូវប្រើ​បេះដូង​សម្រាប់​ដោះ​ស្រាយ មិន​មែន​តែ​បញ្ញា​មួយ​មុខ​នោះ​ឡើយ។ ការ​អះ​អាង​នេះ ទទួលបាន​ការ​ចែក​រំលែក​បន្ត​រហូត​ដល់​ជាង ១៣០០​ដង ហើយមាន​ការ​បញ្ចេញ​មតិ​យោបល់​ពី​អ្នក​ប្រើ​ប្រាស់​បណ្ដញ​សង្គម​យ៉ាង​ច្រើន និង​ប្រតិកម្ម​ចម្រុះ​បែប។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះអាង​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ​២០២២ ដែល​រៀបរាប់​ថា «សុខ​ចិត្ត​លាត់​អាវ​ឱ្យ​មើល​ទ្រូង​ដែល​មាន​បេះដូង​ដូចៗ​គ្នា! សូម​កុំ​មាន​ការ​ប្រកាន់​ពូជ​សាសន៍​គ្នា​អី ជីវិត​នីមួយៗ​សុទ្ធ​តែ​មាន​សាច់​ញាតិ​ជាទីស្រឡាញ់​ដូចៗគ្នា រួប​រួម​ជួយ​គ្នា​ដើមបី​ការ​រស់​នៅ​មិន​ល្អ​ទេ​ឬ? ហេតុអី​ចាំ​បាច់​ត្រូវ​តែ​សម្លាប់​គ្នា កូន​អ៊ុយក្រែន​ក៏​ដូច​ជា​កូន​រុស្ស៊ី កូន​ចិន​ក៏​ដូចជា​កូន​តៃវ៉ាន់​ទាំង​អស់​គ្នា​ត្រូវ​ការ​ភាព​ជួប​ជុំ ត្រូវការ​ស្នាម​ញញឹម និង​ការ​ឱប​ថ្នាក់​ថ្នម​គ្នា គ្មាន​នរណា​ត្រូវការ​ក្ដី​ព្រាត់​ប្រាស​គ្នា​នោះ​ទេ! មន្ត្រី​ចិន​ក្រោក​លាត់​អាង​បង្ហាញ​អង្គ​ប្រជុំ​ថា ជម្លោះ​ពិភព​លោក​ពិត​ជា​ត្រូវ​ការ​ប្រើ​បេះដូង កុំ​ប្រើ​បញ្ញា​តែ​ម្យ៉ាង​ឱ្យ​សោះ»។ Facebook Post | Archived Link ចំណែក​ឯ​ទំព័រ​ហ្វេសប៊ុក​មួយ​ទៀត បាន​បង្ហោះ​រូបថត​បុរស​នេះ​ដដែល ហើយ​អះអាង​ថា បុរស​ម្នាក់​នោះ គឺ​ជា​រដ្ឋ​មន្ត្រី​មួយ​រូប​របស់​តៃវ៉ាន់។ […]

Continue Reading

​ព្រះ​សង្ឃ​មួយ​អង្គ​​ថើប​ស្ត្រី​ម្នាក់​មិន​មែន​ជា​ព្រះ​តេជ​គុណ ប៊ុត ប៊ុនតិញ​នោះ​ឡើយ

ខណៈ​ព្រះ​តេជ​គុណ ប៊ុត ប៊ុនតិញ បន្ត​រិះគន់​រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ពី​ក្រៅ​ប្រទេស​មក​នោះ ការ​អះ​អាង​មួយ​បាន​និយាយ​ថា ព្រះ​សង្ឃ​អង្គ​នេះ​បាន​ប្រព្រឹត្ត​ខុស​ធម៌​វិន័យ​នៅ​ឯ​វត្ត​ភ្នំសេរី​ដែល​ព្រះ​អង្គ​គង់​នៅ។ ការអះអាង​នេះ ក៏​បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​ដែល​បង្ហាញ​ព្រះ​សង្ឃ​មួយ​អង្គ​ថើប​ស្ត្រី​ម្នាក់​ផង​ដែរ។ ការ​អះ​អាង​នេះ ទទួល​បាន​ការ​ចែក​រំលែក​ជាច្រើន និង​មាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ជាច្រើន​បញ្ចេញ​មតិ​ផ្សេងៗ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា ការ​អះអាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម ការ​អះ​អាង​មួយ​ដែល​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​កាល​ពី​ខែ​មករា​កន្លង​ទៅ បាន​លើក​ឡើង​ថា ព្រះសង្ឃ ប៊ុត ប៊ុនតិញ ដែល​ជា​សង្ឃ​សកម្ម​នឹង​ការ​រិះ​គន់​រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន នោះ មាន​ចំណង​ផ្លូវ​ភេទ​ជាមួយ​ស្ត្រី​ម្នាក់​នៅ​ឯ​វត្ត​ដែល​ព្រះ​តេជ​គុណ​អង្គ​នេះ​គង់​នៅ​សហរដ្ឋ​អាមេរិក។ ការ​អះ​អាង​ដដែល​នេះ ក៏​បាន​បង្ហោះ​មក​​ជាមួយ​ផង​ដែរ​រូបថត​មួយ​ចំនួន ដែល​ក្នុង​រូបថត​មួយ​សន្លឹក​​បង្ហាញ​ព្រះ​សង្ឃ​មួយ​អង្គ​ឱប​ថើប​ស្ត្រី​ម្នាក់។ ការ​អះ​អាង​នេះ ទទួល​បាន​ការ​ចែក​រំលែក​បន្ត​រហូត​ដល់ ១៧៣​ដង​ ​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​បែប​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នា​ពេល​នោះ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពីថ្ងៃ​ទី​០៤ ខែ​មករា ឆ្នាំ​២០២៣ ដែលសរសេរ​រៀបរាប់​ថា «វត្ត​ភ្នំសេរី​របស់​អាខ្មៅ ប៊ុត ប៊ុនតិញ គឺ​ជា​មជ្ឈ​មណ្ឌល​ប្រមូល​ផ្ដុំ​នូវ​ក្រុម​អ្នក​នយោបាយ​ទុច្ចរឹត និង​ជា​កន្លែ​បន​ស្រី​មេម៉ាយ ហើយ​នឹង​វង​ផឹកស៊ី​របស់​ពាលា​អាវាសែ​ដែល​រត់ចោល​ស្រុក»។ Facebook Post | Archived Link កាល​ពី​ខែ​ធ្នូ​ឆ្នាំ​មុន […]

Continue Reading

រូបថត​តម្រួត​ថៃ​ចាប់​ខ្លួន​បុរស​ម្នាក់​សរសេរ​អក្សរ​ខ្មែរ​លើ​របង​​រាជ​វាំង​ថៃ គឺ​ជា​រូបភាព​កាត់ត

​សំណេរ​មាន​ឈ្មោះ «យឹម តន» ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅ​តាម​កន្លែង​ជាច្រើន​ក្នុង​ខេត្ត​កំពង់ស្ពឺ និង​តាកែវ។ ថ្មីៗ​នេះ រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​តម្រួត​ថៃ​ព្យាយាម​ឃាត់​ខ្លួន​បុរស​ម្នាក់​ដែល​សរសេរ​អក្សរ​ខ្មែរ​​​លើ​ជញ្ជាំង​របង​ព្រះ​បរម​រាជ​វាំង​ថៃ ត្រូវ​បាន​បង្ហោះ​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម។ រូបថត​នេះ ក៏​ត្រូវ​បាន​ចែក​រំលែក​បន្ត​យ៉ាង​ច្រើន​ផង​ដែរ ហើយ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គមួយ​ចំនួន ជឿ​ថា​ជា​រូបថត​ពិត​ប្រាកដ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង​រក​ឃើញ​ថា រូបថត​នេះ គ្រាន់តែ​ជា​រូប​កាត់​ត​តែ​ប៉ុណ្ណោះ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​​សមត្ថកិច្ច​២​នាក់​បម្រុង​ឃាត់​បុរស​ម្នាក់​ដែល​សរសេរ​អក្សរ​ខ្មែរ​នៅ​លើ​ជញ្ជាំង​របង​ខ្ពស់​មួយ​កន្លែង​នោះ ត្រូវ​បាន​គេ​បង្ហោះ​លើ​បណ្ដាញ​សង្គម​​ជាមួយ​សំណេរ​ចោទ​សួរ​ថា តើ​ហេតុអ្វី​បាន​ជា​សមត្ថកិច្ច​ចាប់​ខ្លួន​បុរស​ម្នាក់​នោះ។ រូបថត​រួម​ជាមួយ​សំណេរ​បែប​នេះ ទទួល​បាន​ការ​ចែក​រំលែក​ជាច្រើន​ដង និង​ការ​បញ្ចេញ​មតិ​ចម្រុះ​បែប​ផង​ដែរ ខណៈ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ជាច្រើន បាន​បញ្ចេញ​ប្រតិកម្ម​ទៅ​នឹង​ការ​បង្ហោះ​រូបថត​នេះ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​រូបថត​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មីនា ឆ្នាំ​២០២៣ ជាមួយ​សំណេរ​រៀបរាប់​ថា «ម្ដេច​ចាប់​គាត់​អញ្ចឹង»។ Facebook Post | Archived Link រូបថត​ដដែល​នេះ ក៏​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ទៀត ដែល​សរសេរ​រៀបរាប់​ថា «ខណៈ​នេះ ប្រជា​រាស្ត្រ​នៅ​ទីក្រុង​ភ្នំពេញ នៃ​ព្រះ​នគរ យឹម តន ខ្លះ​កំពុង​ប្រឈម​បត់​ជើង​ធំ​តូច អត់​ទឹក​លាង»។ Facebook Post | Archived Link ចំណែក​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ទៀត បាន​បង្ហោះ​រូបថត​ដដែល​នេះដែល​មាន​សំណេរ​ជា​អក្សរ​ខ្មែរ​ «របង​ផ្ទះ យឹម […]

Continue Reading

តើ​កម្ពុជា​នឹង​សិក្សា​លទ្ធភាព​សាង​សង់​ផ្លូវ​ល្បឿន​លឿន​កាត់​ផ្ទៃ​បឹង​ទន្លេសាប​មែនឬ?

នៅ​ដើម​សប្ដាហ៍​នេះ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ស្នើ​ទៅ​អភិបាល​រាជ​ធានី និង​ខេត្ត​មួយ​ចំនួន​ឱ្យ​គាំ​ទ្រ​ដល់​គម្រោង​សិក្សា​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ–សៀមរាប។ បន្ទាប់​មក រូបភាព​តម្រាយ​ផ្លូវ​ល្បឿន​លឿន​កាត់​ផ្ទៃ​បឹង​ទន្លេសាប ត្រូវ​បាន​ផ្សព្វផ្សាយ​ និង​ចែក​រំលែក​ព្រោង​ព្រាង​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ និង​សារព័ត៌មានានា។ រូបភាព​តម្រាយ​ផ្លូវ​កាត់​បឹងទន្លេសាប​នេះ បាន​នាំ​ឱ្យ​មាន​ការ​ចោទ​សួរ​អំពី​ផល​ប៉ះ​ពាល់​ទៅ​ដល់​ប្រព័ន្ធ​អេកូឡូស៊ី​របស់​បឹង​ទឹកសាប​ដ៏​ធំ​មួយ​នេះ។ ទោះជាយ៉ាងណា កិច្ច​សម្ភាស​ជាមួយ​មន្ត្រី​ក្រសួង​ បញ្ជាក់​ថា ការ​ផ្សព្វផ្សាយ​បែប​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម រូប​តម្រាយ​ផ្លូវ​​ភ្នំពេញ-សៀមរាប ដែល​ឆ្លង​កាត់​ផ្ទៃ​បឹង​ទន្លេសាប ត្រូវ​បាន​ផ្សព្វផ្សាយ​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា ហើយ​ក៏​ត្រូវ​បាន​ចែក​រំលែក​បន្ត​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម។ រូបតម្រាយ​ផ្លូវ​នេះ ត្រូវ​បាន​ផ្សាយ​ជាមួយ​នឹង​ព័ត៌មាន​ចេញ​ផ្សាយ​នៅ​ដើម​សប្ដាហ៍​នេះ ដែល​និយាយ​អំពី​ការ​សិក្សា​គម្រោង​សាង​សង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-សៀមរាប។ តាម​រយៈ​ការ​ផ្សព្វផ្សាយ​នេះ តម្រាយ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-សៀមរាប ត្រូវ​បាន​គេ​ជឿ​ថា នឹង​ត្រូវ​សាង​សង់​កាត់​ផ្ទៃ​បឹង​ទន្លេសាប ដែល​ជា​បឹង​ទឹក​សាប​ធំ​ជាង​គេ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍។ រូបភាព​តម្រាយ​ផ្លូវ​ល្បឿន​លឿន​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ព្រោង​ព្រាត​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម និង​នាំ​ឱ្យ​មាន​ការ​ចោទ​សួរ​អំពី​ផល​ប៉ះ​ពាល់​នៃ​គម្រោង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-សៀមរាប​ទៅ​លើ​ប្រព័ន្ធ​អេកូឡូស៊ី​នៃ​បឹង​ទន្លេ​សាប។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​នៃ​ការ​ផ្សាយ​ព័ត៌មាន​របស់​ក្រសួង​ព័ត៌មាន ដែល​ភ្ជាប់​ជាមួយ​រូប​ភាព​តម្រាយ​ផ្លូវ​ល្បឿន​លឿន​ឆ្លង​កាត់​ផ្ទៃ​បឹង​ទន្លេសាប មុន​នឹង​ទៅ​ដល់​ខេត្ត​សៀមរាប ដែល​ជា​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​ដ៏​សំខាន់​របស់​កម្ពុជា។ Facebook Post | Archived Link ក្រសួង​ព័ត៌មាន បាន​បញ្ជាក់​ថា ព័ត៌មាន​រូបភាព​តម្រាយ​ផ្លូវ​ល្បឿន​លឿន​ថ្មី​នេះ បាន​មក​ពី​ការ​ផ្សាយ​របស់​ទូរទស្សន៍​ជាតិ​កម្ពុជា ហៅ​កាត់​ថា​ ទទក ឬ TVK ដែល​បាន​ចេញ​ផ្សាយ​នូវ​ព័ត៌មាន​ដូច​គ្នា​នេះ​ផង​ដែរ​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មីនា។ Facebook Post […]

Continue Reading

រូប​ភាព​លោក ពូទីន និង​បៃដិន បួស​ជា​សង្ឃ​​ក្នុង​ពុទ្ធសាសនា មិន​មែន​ជា​រូប​ពិត​ប្រាកដ

ខណៈ​ដែល​សង្គ្រាម​រុស្ស៊ី-អ៊ុយក្រែន បាន​អូស​បន្លាយ​ជាង ១​ឆ្នាំ​ហើយ​នោះ រូបភាព​មេដឹកនាំ​រុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន ដែល​គ្រង​ស្បងជីព​ក្នុង​ពុទ្ធសាសនា ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះ​អាង​ថា មេដឹកនាំ​ប្រទេស​មហា​អំណាច​មួយ​នេះ ធ្លាប់​បួស​ជា​សង្ឃ​ក្នុង​ព្រះ​ពុទ្ធ​សាសនា​ផង​ដែរ។ រូបភាព​ជាមួយ​នឹង​ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​យ៉ាងច្រើន​នៅ​លើ​បណ្ដាញ​សង្គម។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រកឃើញ​ថា ការ​អះ​អាង​ខាង​លើ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម រូបថត​ប្រធានាធិបតី​រុស្ស៊ី វ៉្លាឌីមៀរ ពូទីន (Vladimir Putin) គ្រង​ស្បង​ជីព​ជា​ព្រះ​សង្ឃ​ពុទ្ធ​សាសនា ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពីថ្ងៃ​ព្រហស្បតិ៍​កន្លង​មក​​នេះ​ជាមួយ​ការ​រៀបរាប់​ថា មេដឹកនាំ​មហា​អំណាច​ពិភព​លោក​រូប​នេះ ធ្លាប់​បួស​ជា​ព្រះ​សង្ឃ​ក្នុង​ពុទ្ធសាសនា។ រូបថត​ជាមួយ​សំណេរ​បែប​នេះ ទទួល​បាន​ការ​ចែក​រំលែក​បន្ត​ជាច្រើន​ដង​ ព្រម​ទាំង​មាន​ការ​បញ្ចេញ​ជាច្រើន និង​ប្រតិកម្ម​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​រូបថត​លោក ពូទីន គ្រង​ស្បង​ពណ៌​លឿង កាល​ពី​ថ្ងៃ​ទី​២៣ ខែមីនា ជាមួយ​សំណេរ​រៀបរាប់​ថា «ធ្លាប់​បួស​ធ្លាប់​រៀន​ដែរ ប៉ុន្តែ ចរឹត​ឃោឃៅ​គ្មាន​ចិត្ត​មេត្តា អន់​ជាង​ឆ្កែ​ទៅ​ទៀត​#ពូទីន»។ Facebook Post | Archived Link រូបថត​មេដឹកនាំ​រុស្ស៊ី​ស្ថិត​ក្នុង​ឈុត​ស្បង​ពណ៌​លឿង​នេះ ក៏​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​ទៀត​កាល​ពី​ថ្ងៃ​ទី​២០ ខែ​មីនា ជាមួយ​សំណេរ​រៀបរាប់​ថា «ឃើញ​រូប​មួយ​សន្លឹក​នេះ​ដោយ​ចៃដន្យ»។ Facebook Post […]

Continue Reading

មើម​​ឆៃថាវ​មាន​រូប​រាង​ដូច​ជើង​មនុស្សនៅ​ជប៉ុន​​ គ្រាន់​តែ​ជា​ស្នាដៃ​សិល្បៈ​ស្មូន​រូប​ប៉ុណ្ណោះ

រូបថត​មើម​ឆៃថាវ​មាន​រូបរាង​ដូច​ជើង​មនុស្ស ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ព្រោង​ព្រាត​កាល​ពី​សប្ដាហ៍​មុន ដែល​នាំ​ឱ្យ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ជាច្រើន​យល់​ច្រឡំ​ថា មើម​ឆៃថាវ​នោះ​ពិត​ជា​ដំណាំ​ពិតៗ​ដែល​ដាំ​ដុះ​ដោយ​ជន​ជាតិ​ជប៉ុន។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង បាន​រក​ឃើញ​ថា រូបថត​មើម​ឆៃថាវ​នោះ គ្រាន់​តែ​ជា​ស្នាដៃ​សិល្បៈ​ស្មូន​រូប​តែ​ប៉ុណ្ណោះ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម ​រូបថត​ពីរ​សន្លឹក​ដែល​បង្ហាញ​ឱ្យ​ឃើញ​ឆៃថាវ​មាន​រូប​រាង​ដូច​ជើង​មុនស្ស ត្រូវ​បាន​ទំព័រ​ហ្វេសប៊ុក​សារព័ត៌មាន​ឌីជីថល​មួយ​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​សប្ដាហ៍មុន។ រូបថត​នេះ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ច្រើន​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដោយ​មាន​ការ​ចែក​រំលែក​រហូត​ដល់​ជាង ៦០០​ដង និង​មាន​ការ​បញ្ចេញ​មតិ​ចម្រុះ​បែប​ពី​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក TNAOT ដែល​បង្ហោះ​សារ​រៀបរាប់​​កាល​ពី​ថ្ងៃព្រហស្បតិ៍​សប្ដាហ៍​មុនថា «ឆៃថាវ​ចម្លែក​រាង​ដូច​ជើង​មនុស្ស»។ Facebook Post | Archived Link រូបថត​ឆៃថាវ​រូប​រាង​ដូច​ជើង​មនុស្ស​នេះ ត្រូវ​បាន​ចែក​រំលែក​យ៉ាង​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក និង​បណ្ដាញ​សង្គម​ដទៃ​ទៀត។ សូម​មើល​ខ្លឹមសារ​តាម​រយៈ​តំណ​ភ្ជាប់​​នៃបណ្ដាញ​សង្គម Srok Kh, Davin Sapphire – ចៃកាមេរ៉ា,​ សង្ហារ លក់​ដុំ​និង​រាយ​ខោ​លីអូ​បុរស​នារី។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​រូបថត​ឆៃថាវ​ចម្លែក​ដោយ​ទំព័រ​ហ្វេសប៊ុក Sandra Shop Cambodia កាល​ពី​សប្ដាហ៍​មុន ដែល​ទទួល​បាន​ការ​ចែក​រំលែក​បន្ត​រហូត​ដល់​ជាង ២​ពាន់​ដង។ Facebook Post | Archived Link តាម​រយៈ​ការ​ពិនិត្យ​មើល​មតិ​របស់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម យើង​មើល​ឃើញ​ថា អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ​ជាច្រើន ហាក់​ជឿ​ជាក់​ថា […]

Continue Reading

ព្រះ​រាជ​ដំណាក់​នៅ​ខេត្ត​សៀមរាប​ត្រូវ​បាន​ជួស​ជុល​ឡើង​វិញ​មួយ​​ថ្ងៃ​ក្រោយ​ភ្លើង​ឆាប​ឆេះ

ត្រឹម​តែពីរ​បី​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​​ហេតុការណ៍​អគ្គិភ័យ​ឆាប​ឆេះ​ព្រះ​រាជ​ដំណាក់​របស់​ព្រះ​បរម​រតនកោដ្ឋ​នៅ​ឯ​ខេត្ត​សៀមរាប​មក ការ​អះ​អាង​ដ៏​ផុស​ផុល​មួយ​នៅ​លើ​បណ្ដាញ​សង្គម បាន​លើក​ឡើង​ថា ហេតុការណ៍​អគ្គិភ័យ​នេះ ត្រូវ​បាន​គេ​រៀបចំ​ឡើង​ដើម្បី​យក​ដី​លក់​យក​លុយ​ចែក​គ្នា។ ការ​អះ​អាង​នេះ ទទួល​បាន​ការ​ចែក​រំលែក​យ៉ាង​ច្រើន និង​មាន​ការ​បញ្ចេញ​មតិ​ចម្រុះ​បែប​ផង​ដែរ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា ការ​អះអាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម ការ​អះ​អាង​មួយ​នៅ​លើ​បណ្ដាញ​សង្គម បាន​លើក​ឡើង​ថា ព្រះ​រាជ​ដំណាក់​មួយ​កន្លែង​របស់អតីត​ព្រះ​មហាក្សត​កម្ពុជា​ សម្ដេច​ព្រះ នរោត្ដម សីហនុ នៅ​ក្នុង​ខេត្ត​សៀមរាប ត្រូវ​បាន​គេ​លួច​ដុត ដើម្បី​យក​ដី​លក់​ដូរ​យក​លុយ​ចែក​គ្នា។ ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​ជាច្រើន​ដង​នៅ​លើ​បណ្ដាញ​សង្គម ហើយ​ក៏​ទទួល​បាន​ការ​បញ្ចេញ​មតិ​ជាច្រើន និង​ប្រតិកម្ម​ចម្រុះ​បែប​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះ​អាង​លើ​បណ្ដាញ​សង្គម​ដែល​រៀបរាប់​ថា «ដុត​វាំង​ស្ដេច​មួយ​ចោល យក​ដី​លក់​ចែក​លុយ​គ្នា​ចាយ រឿង​នេះ​យើងមិន​ពិបាក​យល់​នោះ​ទេ ល្បិច​ក្រយ៉ៅ​ពួក​នេះ រត់​លែង​រួច​ពី​យើង​ហើយ»។ Facebook Post | Archived Link ការ​អះ​អាង​ដូច​គ្នា​នេះ ក៏ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ដោយ​គណនី​ហ្វេសប៊ុក​មួយ​ទៀត​ផងបដែរ​​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​មីនា ពោល​គឺ ២​ថ្ងៃ​ក្រោយ​ព្រះ​រាជ​ដំណាក់​នៅ​ឯ​ខេត្ត​សៀមរាប ត្រូវ​ភ្លើង​ឆាប​ឆេះ។ Facebook Post | Archived Link អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ទៀត ក៏​បាន​បង្ហោះ​ការ​អះអាង​ប្រហាក់​ប្រហែល​គ្នា​នេះ​ផងដែរ​កាល​ពីថ្ងៃ​ទី​១៣ ខែ​មីនា។ សូម​មើល​ខ្លឹមសារ​ទាំង​ស្រុង​នៅ​ទីនេះ ឬ​តំណ​ភ្ជាប់​ដែល​ត្រូវ​បាន​រក្សា​ទុក​នៅ​ទីនេះ។ […]

Continue Reading

ការ​អះ​អាង​​មិន​ត្រឹម​ត្រូវ​មួយ ចោទ​បុរស​សញ្ជាតិ​​អាមេរិក​ ២​នាក់​​ជា​ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់

ចំពេល​ដែល​តុលាការ​កម្ពុជា​សម្រេច​កាត់​ទោស​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា ឱ្យ​ជាប់​ទោស ២៧​ឆ្នាំ​ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​«ក្បត់​ជាតិ»​នោះ ការ​អះ​អាង​មួយ​នៅ​លើ​បណ្ដាញ​សង្គម បាន​និយាយ​ថា អ្នក​នយោបាយ​បក្ស​ប្រឆាំងមួយ​រូប និង​បុរស​ជន​ជាតិ​អាមេរិក​ម្នាក់ ជា​ភ្នាក់ងារ​សម្ងាត់​របស់​ CIA ត្រូវ​បាន​បញ្ជូន​មក​បំផ្លាញ​កម្ពុជា។ ការ​អះ​អាង​នេះ ត្រូវ​បាន​គេ​ចំលែក​យ៉ាង​ច្រើន​លើ​បណ្ដាញ​សង្គម ហើយ​ត្រូវ​បាន​សារព័ត៌មាន​មួយ​ចំនួន​ចុះ​ផ្សាយ​បន្ត​ផង​ដែរ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង​រក​ឃើញ​ថា ការ​អះ​អាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម ទំព័រហ្វេសប៊ុក​មួយ​ឈ្មោះ​ថា ខ្ញុំ ជា សម រង្ស៊ី បាន​អះ​អាង​កាល​ពី​ដើម​ខែ​នេះ លោក មាជ សុវណ្ណារ៉ា និង​លោក Mark Gibbel គឺ​ជា​ភ្នាក់ងារ​សម្ងាត់​របស់​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​អាមេរិក (CIA)។ ទំព័រ​ហ្វេសប៊ុក​ដដែល​នេះ ក៏​បាន​ជំរុញ​ទៅ​អាជ្ញាធរ​កម្ពុជា​ឱ្យ​ប្រុង​ប្រយ័ត្ន​ចំពោះ​បុគ្គល​ទាំង​ពីរ​រូប​នេះ​ផង​ដែរ ដោយ​ថា ពួកគេ​មាន​«ឧបាយកល​​ពិស​ពុល​ខ្លាំង​ណាស់»។ ការ​អះ​អាង​នេះ ទទួល​បាន​ការ​ចែក​រំលែក​ដល់​ទៅ​ជាង ១០០​ដង​ ខណៈ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ជាច្រើន បាន​​បញ្ចេញ​​មតិ​ចម្រុះ​បែប និង​ប្រតិកម្ម​ផ្សេង​ទៅ​នឹង​ការ​អះ​អាង​នេះ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះ​អាង​ដែលបង្ហោះ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី​០១ ខែ​មីនា ដែល​រៀបរាប់​ថា «ដំណឹង​ពី​បរទេស! ក្នុង​ពេល​នេះ ជន​មុខ​សញ្ញា​ភ្នាក់ងារ​សម្ងាត់ CIA ពីរ​រូប គឺ​លោក […]

Continue Reading

ការ​អះ​អាង​មិន​ត្រឹម​ត្រូវ​ថា អតីត​ព្រះ​មហាក្សត្រ​កម្ពុជា​គ្រង​ឈុត​ប្រពៃណី​វៀតណាម

បើទោះបីជា​អតីត​ព្រះ​មហាក្សត្រ​កម្ពុជា ព្រះ​ករុណា នរោត្ដម សីហនុ បាន​សោយ​ទិវង្គត​អស់​រយៈ​ពេល​ជាង ១០​ឆ្នាំ​ហើយ​ក្ដី ទ្រង់​នៅ​តែ​រង​ការ​រិះគន់ និង​ការ​អះ​អាង​ផ្សេងៗ។ កាល​ពី​ខែ​កុម្ភៈ​កន្លង​មក​នេះ រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​អតីត​ព្រះ​មហាក្សត្រ និង​ព្រះ​មហេសី​ទ្រង់​គ្រង​ឈុត​ប្រពៃណី​បរទេស​នោះ ត្រូវ​បាន​គេ​បង្ហោះ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះ​អាង​ថា ទ្រង់​ទាំង​ពីរ​ព្រះ​អង្គ​គ្រង​ឈុត​ប្រពៃណី​វៀតណាម​នៅ​ថ្ងៃ​រៀប​មង្គលការ។ ការ​អះ​អាង​លើ​រូបថត​នេះ ទទួល​បាន​ការ​ចែក​រំលែក​ជាច្រើន​ដង និង​ការ​បញ្ចេញ​មតិ​ចម្រុះ​បែប​ពី​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា ការ​អះ​អាង​លើ​រូបថត​មួយ​សន្លឹក​នេះ មិន​ត្រឹម​ត្រូវ​នោះឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​អតីត​ព្រះ​មហាក្សត្រ​កម្ពុជា សម្ដេច​ព្រះ នរោត្ដម សីហនុ និង​ព្រះ​មហេសី​របស់​ទ្រង់ ស្ថិត​ក្នុង​ឈុត​សម្លៀក​បំពាក់​បរទេស​នោះ ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​រៀបរាប់​ថា ព្រះ​អង្គ​ទាំង​ពីរ​ស្លៀក​ពាក់​ឈុត​រៀបការ​តាម​ប្រពៃណី​វៀតណាម។ រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​គេ​ចែក​រំលែក​ជាច្រើន​ដង ហើយ​ក៏​មាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​មួយ​ចំនួន បាន​បញ្ចេញ​មតិ​ផ្សេងៗ​ផង​ដែរ។ ខាង​ក្រោម​នេះ គឺរូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​រូបថត​លើ​បណ្ដាញ​សង្គម​ដែល​មាន​សរសេរ​រៀបរាប់​ថា «កម្រង​រូបថត​អនុស្សាវរីយ៍​ដ៏​កម្រ​បាន​ឃើញ និង​ជួប​ប្រទះ​របស់​សម្ដេច​តា​សម្ដេច​យាយ​បាន​រៀបការ​តាម​របៀប​ប្រពៃណី​ជន​ជាតិ​ក្រុង​ហាណូយ»។ Facebook Post | Archived Link រូបថត​មួយ​សន្លឹក​ជាមួយ​សំណេរ​បែប​នេះ ត្រូវ​បាន​គេ​បង្ហោះ​លើ​បណ្ដាញ​សង្គម​ជា​បន្ត​បន្ទាប់​ចាប់​តាំង​ពី​ឆ្នា​២០១៧​មក។ សូម​មើល​រូបថត​ដដែល​នេះ​នៅ​លើ​បណ្ដាញ​សង្គម​​តាម​រយៈ​តំណ​ភ្ជាប់​នៅ​ទីនេះ ឬ​តំណ​ភ្ជាប់​មួយ​ទៀត​នៅ​ទីនេះ។ Facebook Post | Archived Link ការ​ត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo […]

Continue Reading

ស្ថានភាព​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ល្អ​ប្រសើរ​ដូចមន្ត្រី UN លើក​ឡើង​ឬទេ?

កាល​ពី​ដើម​ខែ​កុម្ភៈ​កន្លង​មក​នេះ មន្ត្រី​ជាន់​ខ្ពស់​អង្គការ​សហ​ប្រជាជាតិ​ម្នាក់ ត្រូវ​បាន​សារព័ត៌មាន​ក្នុង​ស្រុក​ដក​ស្រង់​សម្ដី​ចុះ​ផ្សាយ​ថា មន្ត្រី UN រូប​នោះ បាន​មើល​ឃើញ​ស្ថានភាព​នៃ​ការគោរព​សិទ្ធិ​មនុស្ស​ល្អ​ប្រសើរ​នៅ​កម្ពុជា។ សារព័ត៌មាន​ក្នុង​ស្រុក​នោះ ក៏​បាន​ចែក​រំលែក​សេចក្ដី​រាយការណ៍​របស់​ខ្លួន​នៅ​លើ​បណ្ដាញ​សង្គម​ផង​ដែរ ហើយ​ទទួល​បាន​មេ​ដៃ​យល់​ស្រប​ជាច្រើន​ពី​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម។ ទោះជាយ៉ាងណា ខាង​ក្រោម​នេះ គឺ​ជា​របាយការណ៍​និយាយ​ពី​ស្ថានភាព​សិទ្ធិ​សេរីភាព​នៅ​កម្ពុជា​ ដែល​វាយ​តម្លៃ​ដោយ​អង្គការ​សិទ្ធិ​មនុស្ស​ក្នុង​ស្រុក និង​ក្រុម​សិទ្ធិ​មនុស្ស​អន្តរជាតិ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី ២​សប្ដាហ៍​មុន សារព័ត៌មាន​ដើម​អម្ពិល (DAP-NEWS) បាន​ចុះ​ផ្សាយ​ថា អ្នក​សម្រប​សម្រួល​អង្គការ​សហ​ប្រជាជាតិ​ប្រចាំ​កម្ពុជា លោក Joseph Scheuer បាន​និយាយ​ថា ស្ថានភាព​នៃ​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​នេះ កាន់​តែ​ល្អ​ប្រសើរ។ សារព័ត៌មាន​ស្និទ្ធិ​នឹង​រដ្ឋាភិបាល​មួយ​នេះ បាន​បញ្ជាក់​ថា មន្ត្រី​ជាន់​ខ្ពស់​អង្គការ​សហ​ប្រជាជាតិ​រូប​នេះ បាន​លើក​ឡើង​ដូច្នេះ​នៅ​ក្នុង​ជំនួប​មួយ​ជាមួយ​លោក កែវ រ៉េមី ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ នៅ​រាជ​ធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​០៦ ខែ​កុម្ភៈ​កន្លង​មក​នេះ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ពី​ទំព័រ​ហ្វេសប៊ុក DAP News ដែល​បាន​ចែក​រំលែក​នូវ​អត្ថបទ​មួយ​មាន​ចំណង​ជើង​ថា «UN៖ ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​កាន់​តែ​ល្អ​ប្រសើរ»។ Facebook Post | Archived Link ទំព័រ​ហ្វេសប៊ុក DAP-News បាន​ចែក​រំលែក​អត្ថបទ​ព័ត៌មាន​របស់​ខ្លួន​ពី​គេហទំព័រ​សារព័ត៌មាន​ដើម​អម្ពិល ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​០៧ ខែ​កុម្ភៈ […]

Continue Reading

អភិបាល​ខេត្ត​ពោធិ៍សាត់​បច្ចុប្បន្ន​នៅមាន​ជីវិត​ដូច​ធម្មតា មិន​ដូច​ការ​អះអាង​ឡើយ

បន្ទាប់​ពី​តំណាង​រាស្ត្រ​ខេត្ត​ពោធិ៍សាត់​មួយ​រូប​បាន​ទទួល​មរណភាព ការ​អះ​អាង​មួយ​នៅ​លើ​បណ្ដាញ​សង្គម បាន​និយាយ​ថា អភិបាល​ខេត្ត​មួយ​នេះ​ បាន​ទទួល​មរណភាព​កាល​ពី​យប់​ថ្ងៃ​អាទិត្យ​ចុង​សប្ដាហ៍​កន្លង​មក​នេះ។ ការ​អះអាង​នេះ​ទទួល​បាន​ការ​ចែក​រំលែក​ជាច្រើន​ដង និង​ការ​បញ្ចេញ​មតិ​ចម្រុះ​បែប​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ។ ទោះជាយ៉ាងណា យើង​បាន​រក​ឃើញ​ថា ការ​អះ​អាង​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម ការ​អះអាង​ដ៏​ផុស​ផុល​មួយ​នៅ​លើបណ្ដាញ​សង្គម បាន​និយាយ​ថា អភិបាល​ខេត្ត​ពោធិ៍សាត់ បាន​ទទួល​មរណភាព​កាល​ពី​យប់​ថ្ងៃ​អាទិត្យ​ចុង​សប្ដាហ៍​កន្លង​មក​នេះ។ ការ​អះ​អាង​នេះ ទទួល​បាន​ការ​ចែក​រំលែក​បន្ត​ជាច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក ព្រម​ទាំង​ការ​បញ្ចេញ​មតិ​ចម្រុះ​បែប និង​ប្រតិកម្ម​ជាច្រើន​ទៀត​ផង។ ខាង​ក្រោម​នេះ គឺ​ជា​ការ​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​មក​នេះ ដែល​រៀបរាប់​ថា «ចៅហ្វាយ​ខេត្ត​ពោធិ៍សាត់​ស្លាប់​យប់​មិញ ១៩/០២/២០២៣»។ Facebook Post | Archived Link ការ​ត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះ​អាង​នេះ​តាម​រយៈ​ការ​សម្ភាស​ជាមួយ​ប្រភព​ដោយ​ផ្ទាល់ ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​នេះ។ បច្ចុប្បន្ន​នេះ ខេត្ត​ពោធិ៍សាត់​ស្ថិត​នៅ​ក្រោម​ការ​ដឹកនាំ និង​គ្រប់​គ្រង​របស់​លោក ខូយ រីដា ចាប់​តាំង​ពី​លោក​ទទួល​បាន​ការ​តែង​តាំង​ជា​អភិបាល​ខេត្ត​កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ​មុន ជំនួស​លោក ជាវ តាយ ដែល​បាន​ស្នើ​សុំ​លា​ឈប់​ពី​មុខ​តំណែង​ជា​អភិបាល​។ មុន​មក​កាន់​តំណែង​ជា​អភិបាល​ខេត្ត​ពោធិ៍សាត់ លោក ខូយ រីដា បានកាន់​តំណែង​ជា​អភិបាល​រង​ខេត្ត​បាត់ដំបង។ ស្ថាប័ន​ផ្ទៀង​ផ្ទាត់​ព័ត៌មាន​ក្លែង​ក្លាយ Fact Crescendo Cambodia […]

Continue Reading

គណនី​ហ្វេសប៊ុក​ក្លែង​ក្លាយ​​​និយាយ​ថា អ្នកសារព័ត៌មាន​ខេមបូឌា ដេលី សុំ​ទោស​ឧកញ៉ា ឡេង ណាវ៉ាត្រា

កាល​ពី​សប្ដាហ៍​មុន អ្នកសារព័ត៌មាន​ខេមបូឌា ដេលី លោក តាំង សារ៉ាដា បាន​រាយការណ៍​ព័ត៌មាន​ស៊ើប​អង្កេត​មួយ​ដែល​បង្ហាញ​ឧកញ៉ា ឡេង ណាវ៉ាត្រា ពាក់​ព័ន្ធ​នឹង​ការ​លាង​លុយ​កខ្វក់​នៅ​កម្ពុជា។ បន្ទាប់​មក ក៏​មាន​ការ​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម​ថា អ្នកសារព័ត៌មាន​រូប​នេះ បាន​សុំ​ទោស​ឧកញ៉ា​រូប​នេះ​ជុំ​វិញ​ការ​ចុះ​ផ្សាយ​បែប​នេះ។ ការ​អះអាង​បែប​នេះ ត្រូវ​បាន​គេ​ចែក​រំលែក​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម។ ទោះជាយ៉ាងណា យើង​បាន​រក​ឃើញ​ថា ការ​អះ​អាង​នេះ ជា​ព័ត៌មាន​ក្លែង​ក្លាយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម ការអះអាង​មួយ​នៅ​លើ​បណ្ដាញ​សង្គម បាន​រៀបរាប់​ថា អ្នក​សារព័ត៌មាន​ខេមបូឌា ដេលី លោក តាំង សារ៉ាដា បាន​សុំ​ទោស​លោក ឡេង ណាវ៉ាត្រា ជា​ឧកញ៉ា​ដ៏​ល្បី​មួយ​រូប​នៅ​កម្ពុជា ដែល​សារព័ត៌មាន​ខាង​លើ​ចុះ​ផ្សាយ​ថា មាន​ជាប់​ព័ន្ធ​ពាក់​នឹង​ការ​លាង​លុយ​កខ្វក់​នៅ​កម្ពុជា។ ការ​អះ​អាង​នេះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​មក​នេះ​ពី​សំណាក់​គណនី​ហ្វេសប៊ុក​មួយ​ដែល​ដាក់​ឈ្មោះ​ថា Taing Sarada។ ការ​អះ​អាង​នេះ ត្រូវ​បាន​គេ​ចែក​រំលែក​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម ហើយ​ក៏​ទទួល​បាន​ការ​បញ្ចេញ​មតិជាច្រើន និង​ប្រតិកម្ម​ចម្រុះ​បែប​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ពី​ការ​អះ​អាង​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ ដែល​សរសេរ​រៀបរាប់​ថា «សូម​គោរព និង​ជូន​ជា​ដំណឹង​ទៅ​ដល់​ប្អូន​សាធារណជន​ដែល​នៅ​ក្នុង​ស្រុក និង​ក្រៅ​ស្រុក​ទាំង​អស់​ឱ្យ​បាន​ជ្រាប់​ថា៖ ខ្ញុំ​បាទ តាំង សារ៉ាដា (Taing Sarada) គឺ​ជា​នាយក​និពន្ធ​នៅ​ក្នុង​សារព័ត៌មាន […]

Continue Reading

អ្នក​បង្កើត​មាតិកា​ម្នាក់​អះអាង​មិន​ត្រឹម​ត្រូវ​ថា ចម្លាក់​ព្រះ​គោ​ត្រូវ​បាន​ថៃ​ចាក់​សោរ​ទុក​នៅ​វិហារ​​ព្រះទេព​បិតរ

ខណៈ​ដែល​ពលរដ្ឋ​កម្ពុជា និង​ពលរដ្ឋ​ថៃ​មួយ​ចំនួន ខ្វែង​គំនិត​គ្នា​ជុំ​វិញ​រឿង​រ៉ាវ​វប្បធម៌ និង​ប្រវត្តិសាស្ត្រ​នោះ អ្នក​បង្កើត​មាតិកា​ម្នាក់​បាន​អះ​អាង​ក្នុង​វីដេអូ​របស់​ខ្លួន​ថា ចម្លាក់​ព្រះ​គោ​ត្រូវ​បាន​ថៃ​ចាក់សោរ​រក្សា​ទុក​ក្នុង​ប្រាសាទ ឬ​ព្រះវិហារ​មួយ​នៅ​ក្នុង​រាជ​វាំង​ថៃ ដោយ​មិន​អនុញ្ញាត​ឱ្យ​មហាជន​ចូល​ទស្សនា​ខាង​ក្នុង​ឡើយ។ ការ​អះអាង​នេះ ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ផុស​ផុល​នៅ​លើ​បណ្ដាញ​សង្គម។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង​រក​ឃើញ​ថា ការ​អះ​អាង​នេះមិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម អ្នក​បង្កើត​មាតិកា​នៅ​លើ​បណ្ដាញ​សង្គម​ម្នាក់ បានអះអាង​នៅ​ក្នុង​វីដេអូ​របស់​ខ្លួន​​កាល​ពី​សប្ដាហ៍​មុន​ថា ​ចម្លាក់​ព្រះ​គោ​ដែល​ត្រូវ​បាន​ថៃ(សៀម​កាល​ពី​អតីត​កាល)​យក​ពី​ប្រទេស​កម្ពុជា​កាល​ពី​រាប់​រយ​ឆ្នាំ​មុន ត្រូវ​បាន​គេ​យក​ទៅ​រក្សា​ទុក​នៅ​ក្នុង​ប្រាសាទ​មួយ​នៅ​ក្នុង​បរិវេណ​ព្រះ​បរម​រាជ​វាំង​ថៃ។ វីដេអូ​នៃ​ការ​អះ​អាង​នេះ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​កម្ពុជា​ចែក​រំលែក​បន្ត​ដល់​ទៅ​រាប់​សែន​ដង និង​ទទួល​បាន​មតិ​យោបល់​ចម្រុះ​ផង​ដែរ បន្ទាប់​ពី​វា​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន។ ខាងក្រោម​នេះ គឺ​ជា​វីដេអូ​មាន​រយៈ​ពេល​ជិត ៦​នាទី ដែល​អ្នក​បង្កើត​មាតិកា​លើ​បណ្ដាញ​សង្គម​ម្នាក់ បានបង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក Rick Kh កាល​ពី​ថ្ងៃ​ទី​០៤ ខែ​កុម្ភៈ ឆ្នាំ​២០២២។ Archived Link ការ​ត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះអាង​ខាង​លើ​នេះ​តាម​រយៈ​ការ​ដំណើរការ Google Reverse Image Search ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​នេះ។ បើ​តាម​រូបថត​ក្នុង​វីដេអូ យើង​បាន​រក​ឃើញ​ថា ប្រាសាទ​មួយ​ដែល​អ្នក​បង្កើត​មាតិកា​លើ​បណ្ដាញ​សង្គម​បាន​លើក​ឡើង​នោះ ត្រូវ​បាន​រាជ​វាំង​ថៃ​ដាក់​ឈ្មោះ​ថា ប្រាសាទ​ព្រះ​ថេប​ប៊ីដុន (Prasat Phra Them Bidon) ឬ […]

Continue Reading

គេហទំព័រ​មួយ​ព្យាយាម​ផ្សាយ​ព័ត៌មាន​មិន​ពិត​ថា រុស្ស៊ី​រក​ឃើញ UFO នៅ​តំបន់​ប៉ូល​ខាង​ត្បូង

ខណៈ​ដែល​រឿង​រ៉ាវ​ថាស​ហោះ UFO នៅ​តែ​ស្ថិត​ក្នុង​ទី​អាថ៌​កំបាំង​នោះ ព័ត៌មាន​មួយ​បាន​ផ្សាយ​ថា រុស្ស៊ី​បាន​រក​ឃើញ​យាន UFO មួយ​គ្រឿង​នៅ​តំបន់​ប៉ូល​ខាង​ត្បូង ហើយ​រក្សា​ទុក​រឿង​នេះ​យ៉ាង​សម្ងាត់​សម្រាប់​ការ​ស្រាវ​ជ្រាវ​តែ​ឯង។ ព័ត៌មាន​នេះ ត្រូវ​បាន​ចែក​រំលែក​លើ​បណ្ដាញ​សង្គម ហើយ​ក៏​ទទួល​បាន​ការ​ចែក​រំលែក​បន្ត​ជាច្រើន​ដង​ផង​ដែរ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា ព័ត៌មាន​នេះ​មិន​មែន​ជា​ការពិត​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម ព័ត៌មាន​មួយ​ដែល​ចុះ​ផ្សាយ​ថា រុស្ស៊ី​បាន​រក​ឃើញ​​ជា​យូរ​មក​ហើយ​នូវ​យាន UFO ឬ​ហៅ​ថា យាន​ហោះ​ហើរ​ដែល​គេ​មិន​ស្គាល់​អត្ត​សញ្ញាណ នៅ​តំបន់​ទឹកកក​អង់តាទិក​ស្ថិត​នៅ​​ប៉ូល​ខាង​ត្បូង​​នោះ ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី ៣​សប្ដាហ៍​មុន។ ព័ត៌មាន​នោះ បាន​បង្ហោះ​មក​ជាមួយ​នូវ​រូបថត​មួយ​ចំនួន​ដែល​បង្ហាញ​ឱ្យ​ឃើញ​វត្ថុ​អ្វី​មួយ​មាន​រូបរាង​ដូច​ជា​យាន​កប់​នៅ​ជាមួយ​ទឹកក ស្ថិត​នៅ​តំបន់​ភ្នំ​ដែល​គ្រប​ដណ្ដប់​ទៅ​ដោយ​ទឹកកក​ពណ៌​ស។ ព័ត៌មាន​នេះ ទទួល​បាន​ការ​ចែក​រំលែក​ជាច្រើន​ដង និង​ការ​បញ្ចេញ​មតិ​ចម្រុះ​បែប​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ព័ត៌មាន​ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​សំណេរ​រៀបរាប់​ថា «UFO កប់​ក្រោម​ទឹកកក រុស្ស៊ី​រក​ឃើញ​យូរ​ហើយ តែ​ពួកគេ​លាក់​ទុក​ស្រាវ​ជ្រាវ​តែ​ឯង»។ Facebook Post | Archived ព័ត៌មាន​មួយ​នេះ ត្រូវ​បាន​គេ​ចែក​រំលែក​បន្ត​ពី​គេហទំព័រឈ្មោះ​ថា KH BILLIONAIRE ដែល​ផ្សាយ​ព័ត៌មាន​មួយ​នេះ​កាល​ពី​ដើម​ខែ​មករា​កន្លង​មក​នេះ​ជាមួយ​រូបថត​មួយ​សន្លឹក​ដែល​មាន​វត្ថុ​មួយ​មាន​រូបរាង​ដូច​ត្រី​បាឡែន​កប់​នៅ​នឹង​ទឹកក។ KH BILLIONAIRE | Archived ការ​ត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ព័ត៌មាន […]

Continue Reading

សម្រង់​សម្ដី​មួយ​របស់​អ្នកស្រី Angelina Jolie ​ល្បី​ផុស​ផុល​លើ​បណ្ដាញ​សង្គម

បន្ទាប់​ពី​អ្នកស្រី អែនជែលីណា ជូលី (Angelina Jolie) ដែល​​ជា​តារា​ភាព​យន្ត​អន្តរជាតិ​ដ៏​ល្បី​ល្បាញ​មួយ​រូប បាន​បង្ហាញ​វត្តមាន​នៅ​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​អង្គរវត្ត​កាល​ពី​ឆ្នាំ​មុន​មក សម្រង់​សម្ដី​មួយ​ដែល​ត្រូវ​បាន​គេ​អះអាង​ថា​ជា​សម្ដី​ផ្ទាល់​របស់​តារា​ភាពយន្ត​ហូលីវូដ​រូប​នេះ ត្រូវ​បាន​គេ​បង្ហោះ និង​ចែក​រំលែក​យ៉ាង​ផុស​ផុល​នៅ​លើ​បណ្ដាញ​សង្គម។ Fact Crescendo Cambodia បាន​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ជាមួយ​ប្រភព​ពាក់​ព័ន្ធ​នានា ដើម្បី​បញ្ជាក់​ពី​ភាព​ត្រឹម​ត្រូវ​នៃ​សម្រង់​សម្ដី​នេះ។ ខាង​ក្រោម​នេះ គឺ​ជា​អ្វី​ដែល​ប្រភព​ពាក់​ព័ន្ធ​បាន​បញ្ជាក់​មក​កាន់​ស្ថាប័ន​របស់​យើង។ សម្រង់​សម្ដី​អ្នកស្រី អែនជែលីណា ជូលី ល្បី​ផុស​ផុល​លើ​បណ្ដាញ​សង្គម កាល​ពី​ខែ​ធ្នូ​កន្លង​មក​នេះ ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ បាន​បង្ហោះ​សម្រង់​សម្ដី​​តារា​សម្ដែង​ភាពយន្ត​ហូលីវូដ អ្នកស្រី អែនជែលីណា ជូលី ដែល​និយាយ​ថា អ្នកស្រី​​ចង់​ធ្វើ​ទៅ​ដំណើរទៅ​ណា​មក​ណា​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដោយ​មិន​បារម្ភ​ពី​សុវត្ថិភាព ឬ​ត្រូវ​ការ​អង្គរក្ស​ការពារ​ខ្លួន​នោះ​ឡើយ។ ខ្លឹមសារ​នៃ​សម្រង់​សម្ដី​អ្នកស្រី អែនជែលីណា ជូលី បន្ត​ថា អ្នកស្រី​ងឿង​ឆ្ងល់​ថា ហេតុអ្វី​បាន​ជាមនុស្ស​នៅ​លើ​ពិភព​លោក​ភ័យ​ខ្លាច​មិន​ហ៊ាន​មក​លេង​ប្រទេស​កម្ពុជា។ ការ​បង្ហោះ​សម្រង់​សម្ដី​តារា​សម្ដែងល្បី​ឈ្មោះ​រូប​នេះ ទទួល​បាន​ការ​ចែក​រំលែក​បន្ត​យ៉ាង​ព្រោង​ព្រាត ហើយ​ក៏​មាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ជាច្រើន បាន​បញ្ចេញ​មតិ​ចម្រុះ​បែប និង​ប្រតិកម្ម​ផ្សេងៗ​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​សម្រង់​សម្ដី​អ្នកស្រី អែនជែលីណា ជូលី ដែល​និយាយ​ថា «កំពូល​តារា​ហូលីវូដ អ្នកនាង អេនជែលីណា ជូលី បាន​លើក​ឡើង​ថា៖ នៅ​ប្រទេសកម្ពុជា ខ្ញុំ​ចង់​ដើរ​ទៅ​ណា​មក​ណា​ក៏​បាន អត់​ខ្វល់​រឿង​សុវត្ថិភាព […]

Continue Reading

តើ​ពិធីករ​ល្បី​ឈ្មោះ​ Simon Cowell ស្លាប់​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​ដូច​ការ​អះ​អាង​​មែន​ឬទេ?

លោក Simon Cowell គឺ​ជា​ពិធីករ​ដ៏​ល្បី​ឈ្មោះ​នៃ​កម្មវិធី America’s Got Talent។ ថ្មីៗ​នេះ ការ​អះ​អាង​ដ៏​ផុស​ផុល​មួយ​នៅ​លើ​បណ្ដាញ​សង្គម​នាពេល​ថ្មីៗ​នេះ បាន​និយាយ​ថា ពិធីកររូប​នេះ បាន​ទទួល​មរណភាព​នៅ​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ។ ការ​អះអាង​នេះ ត្រូវ​បាន​ចែក​រំលែក​យ៉ាង​ផុស​ផុល​ទាំង​លើ​បណ្ដាញ​សង្គម និង​បណ្ដាញ​កម្សាន្ត​ឌីជីថល។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា ការ​អះ​អាង​នេះ គឺ​ជា​ព័ត៌មាន​ក្លែង​ក្លាយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម ការ​អះអាង​ដ៏​ផុស​ផុល​មួយ​នៅ​លើ​បណ្ដាញ​សង្គម​នៅ​សប្ដាហ៍​នេះ បាន​លើក​ឡើង​ថា ពិធីករ​ទូរទស្សន៍​ដ៏​ល្បី​ល្បាញ​ជន​ជាតិ​អង់គ្លេស លោក Simon Cowell បាន​ទទួល​មរណភាព​នៅ​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ។ ការ​អះអាង​នេះ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​កម្ពុជា​ចែក​រំលែក​បន្ត​ពី​វីដេអូ​មួយ​​ដែល​អំពី​មរណភាព​របស់​លោក Simon Cowell ដែល​ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​ការ​អះ​អាង​ថា «ម្ចាស់​កម្មវិធី “American’s Got Talent” Simon Cowell បាន​ស្លាប់​ហើយ​»។ Facebook Post | Archived Link ការ​អះអាង​ខាង​លើ​នេះ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​បន្ត​ពី​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ហ្វីលីពីន ដែល​បាន​បង្ហោះ​វីដេអូ​និយាយ​ពី​មរណភាព​របស់​លោក Simon Cowell កាល​ពី​ថ្ងៃ​ទី១២ ខែ​មករា។ Archived […]

Continue Reading

រូបថត​ផ្លូវ Lombard ក្នុង​ទីក្រុង​សាន់ហ្វ្រាន់ស៊ីស្កូ ​ត្រូវ​បាន​កាត់​ត​ឱ្យ​មាន​រូបរាង​បត់​ឡើង​លើ​ខ្លាំង

រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​ពី​ផ្លូវ​បត់​បែន​កោង​ខ្លាំង​ឡើង​ទីទួល​ខ្ពស់​នៅ​ក្នុង​ទីក្រុង​មួយ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​សប្ដាហ៍​កន្លង​ទៅ​ថ្មីៗ​នេះ។ រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​បង្ហោះ​ភ្ជាប់​ជាមួយ​សំណេរ​រៀបរាប់​ថា វា​ជា​ទិដ្ឋភាព​ផ្លូវ​មួយ​នៅ​ក្នុង​ទីក្រុង​សាន់ហ្វ្រាន់ស៊ីស្កូ រដ្ឋ​កាលីហ្វ័រនៀ សហរដ្ឋ​អាមេរិក។ រូបថត​មួយ​សន្លឹក​នេះ​ទទួល​បាន​ការ​ចែក​រំលែក​យ៉ាងច្រើន​នៅ​លើ​បណ្ដាញ​សង្គម ហើយ​ក៏​បាន​ធ្វើ​ឱ្យ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​មួយ​ចំនួន​ជឿ​ថា ជា​ការពិត​ផង​ដែរ។ ទោះជាយ៉ាងណា តាម​រយៈ Google Reverse Image Search យើង​រក​ឃើញ​ថា រូបថត​នេះ ត្រូវ​បាន​កាត់​ត​ដោយ​កម្មវិធី​កុំព្យូទ័រ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​ផ្លូវ​មួយ​ខ្សែ​បត់​កោង​ឡើង​លើ​ដូច​ឡើង​កូន​ភ្នំ​មួយ​នោះ ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដែល​នាំ​ឱ្យ​មាន​ការ​ចែក​រំលែក​យ៉ាង​ផុស​ផុល​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​សប្ដាហ៍​កន្លង​មក​នេះ។ ទំព័រហ្វេសប៊ុក Explore California ដែល​បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​នេះ បាន​សសេរ​រៀបរាប់​ថា ទិដ្ឋភាព​ផ្លូវ​កោង​បត់​បែន​ឡើង​លើ​កូន​ភ្នំ​បែប​នេះ គឺ​ស្ថិត​នៅ​ក្នុង​ទីក្រុង​​សាន់ហ្វ្រាន់ស៊ីស្កូ (San Francisco) ក្នុង​រដ្ឋ​កាលីហ្វ័រនៀ ក្នុង​ប្រទេស​សហរដ្ឋ​អាមេរិក។ រូបថត​រួម​ជាមួយ​សំណេរ​បែប​នេះ បានធ្វើ​ឱ្យ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​មួយ​ចំនួន​យល់​ច្រឡំ និង​ជឿ​ថា ផ្លូវ​មួយ​ខ្សែ​នេះ​មាន​លក្ខណៈ​កោង​បត់​បែន​ឡើង​លើ​កូន​ភ្នំ​មួយ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក​ខាង​លើ​ដែល​សរសេរ​រៀបរាប់​ជា​ភាសា​អង់គ្លេស​ថា «San Francisco, California» ឬ​មាន​ន័យ​ជា​ភាសា​ខ្មែរ​ថា «ទីក្រុង​សាន់ហ្វ្រាន់ស៊ីស្កូ រដ្ឋ​កាលីហ្វ័រនៀ»។ Facebook Post | Archived Link រូបថត​ដដែល​នេះ ក៏​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ដទៃ​ទៀត​ផង​ដែរ។ សូម​មើល​នៅ​ទីនេះ ឬ​នៅ​ទីនេះ។  […]

Continue Reading

តើ​ពូជ​ថ្មី​នៃ​វីរុស​កូវីដ-១៩​អូមីក្រុង​កាច​សហាវ​ដូច​ការ​អះ​អាង​លើ​បណ្ដាញ​សង្គម​មែន​ឬទេ?

ការ​អះ​អាង​ដ៏​ផុស​ផុល​មួយ​នៅ​លើ​បណ្ដាញ​សង្គម បាន​លើក​ឡើង​ថា ពូជ​ថ្មី​នៃ​វីរុស​​អូមីក្រុង​ដែល​បង្ក​ឱ្យ​កើត​កូវីដ-១៩ មាន​លក្ខណៈ​កាច​សហាវ និង​គ្រោះ​ថ្នាក់​ជាង​វីរុស​បំប្លែង​ខ្លួន​ Delta ទៅ​ទៀត ហើយ​មិន​បង្ហាញ​រោគ​សញ្ញា​ដូច​ពូជ​វីរុស​កូវីដ-១៩​មុន​ៗនោះ​ឡើយ។ ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​យ៉ាង​ផុស​ផុល​នៅ​លើ​បណ្ដាញ​សង្គម​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ។ ទោះជាយ៉ាងណា ផ្អែក​តាម​ឯកសារ​ព័ត៌មាន​គួរ​ឱ្យ​ជឿ​ជាក់​នានា យើង​រក​ឃើញ​ថា ការ​អះ​អាង​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម ការ​អះ​អាង​ដ៏​ផុស​ផុល​មួយ​នៅ​លើ​បណ្ដាញ​សង្គម បាន​និយាយ​រៀបរាប់​ថា ពូជ​ថ្មី​នៃ​វីរូស​កូវីដ-១៩​ប្រភេទអូមីក្រុង ឬ Omicron XBB ត្រូវ​បាន​រក​ឃើញ​ថា​ បង្ក​ឱ្យ​មនុស្ស​ប្រឈម​នឹង​អត្រា​ស្លាប់​ខ្ពស់​ជាង​ប្រភេទ​អូមីក្រុង ដោយ​ពុំ​មាន​បង្ហាញ​រោគ​សញ្ញា​ក្អក និង​គ្រុន​ក្ដៅ​នោះ​ឡើយ ប៉ុន្តែ បង្ហាញ​ត្រឹម​រោគ​សញ្ញា​ឈឺ​សន្លាក់ ឈឺ​ក្បាល ឈឺ​ក ឈឺ​ខ្នង​ផ្នែក​ខាង​លើ បាត់​បង់​ចំណង់​អាហារ​ទូទៅ និង​ជា​ពិសេស​បង្ក​ឱ្យ​រលាក​សួត​យ៉ាង​ស្រួច​ស្រាល់។ ការ​អះ​អាង​ខាង​លើ​នេះ បន្ត​រៀបរាប់​ថា វីរុស​កូវីដ-១៩​ពូជ​ថ្មី​របស់​ប្រភេទ​អូមីក្រុង​ថ្មី​នេះ មិន​អាច​ឱ្យ​គេ​ដឹង​តាម​រយៈ​ការ​ធ្វើ​តេស្ត​ច្រមុះ​នោះ​ឡើយ ហើយ​វា​ឆ្លង​រីក​រាល​ដាល​លឿន​ចូល​ទៅ​ក្នុង​សហគមន៍។ ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន​ដង ហើយ​ក៏​មាន​ការ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​យ៉ាង​ព្រោង​ព្រាត​នៅ​ក្នុង​រយៈ​ ២​សប្ដាហ៍​ចុង​ក្រោយ​នៃ​ដើម​ឆ្នាំ​២០២៣​នេះ។ ខាង​ក្រោម​នេះ គឺ​ជា​ការ​អះ​អាង​អំពី​ពូជ​អូមីក្រុង​នៃ​កូវីដ-១៩ ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​​ហ្វេសប៊ុក​មួយ​កាល​ពី​សប្ដាហ៍​មុន។ Facebook Post | Archived Link ខាង​ក្រោម​នេះ គឺ​ជា​ការ​បង្ហោះ និង​ចែក​ចាយ​ការ​អះ​អាង​ដដែល​នេះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុ​កពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​កម្ពុជា។ Facebook Post | […]

Continue Reading

ផ្កាយ​រណប​ផុត​អាយុ​កាល​មួយ​គ្រឿង​ធ្លាក់​ចូល​សមុទ្រ​ប៊ែរីង​ផុត​ឆ្ងាយ​ពី​ឧប​ទ្វីប​កូរ៉េ

ក្រោយ​ពី​មាន​ការ​ផ្សាយ​ថា ផ្កាយ​រណប​ផុត​អាយុ​កាល​មួយ​របស់​អាមេរិក​នឹង​ធ្លាក់​ចុះ​មក​ផែនដី​នោះ ការ​អះ​អាង​មួយ​បាន​និយាយ​ថា ផ្កាយ​រណប​មួយ​នេះ​នឹង​ធ្លាក់​ទៅ​លើ​ឧបទ្វីប​កូរ៉េ​នៅ​រសៀល​ថ្ងៃ​នេះ។ ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​នៅ​កម្ពុជា​ចែក​រំលែក​ត​គ្នា​ជាច្រើន​ដង។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់យើង រក​ឃើញ​ថា ការ​អះ​អាង​នេះ​មិន​ត្រឹម​ត្រូវ​ទេ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម ការ​អះ​អាង​មួយ​ដែល​កំពុង​តែ​ផុស​ផុល​​នៅ​លើ​បណ្ដាញ​សង្គម បាន​និយាយ​ថា ផ្កាយ​រណប​​ឈប់​ដំណើរការ​មួយ​របស់​ទីភ្នាក់ងារ​អវកាស​ណាសា (NASA)​របស់​សហរដ្ឋ​អាមេរិក នឹង​ធ្លាក់​ចំ​ឧប​ទ្វីប​កូរ៉េ​នៅ​ចន្លោះ​ម៉ោង ១២:២០ ទៅ​ម៉ោង ១:២០​នាទី​រសៀល​ថ្ងៃ​នេះ។ ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ដល់​ទៅ​ជាង ១០០​ដងនៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ ហើយ​ក៏​ទទួល​បាន​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ជាច្រើន​ពី​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុកផង​ដែរ បន្ទាប់​ពី​វា​ត្រូវ​បាន​ចែក​រំលែក​ចូល​ទៅ​ក្រុម​បណ្ដាញ​សង្គម។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះ​អាង​នៅ​លើ​បណ្ដាញ​សង្គម ដែលរៀបរាប់​ថា «ផ្កាយ​រណប​អាច​នឹង​ធ្លាក់​ចំ​ឧប​ទ្វីប​កូរ៉េ​នៅ​ថ្ងៃនេះ​ចន្លោះ​ម៉ោង 12:20 – 1:20PM បើ​តាម​ភ្នាក់ងារ​អវកាស​សហរដ្ឋ​អាមេរិក បាន​និយាយ​ថា ផ្កាយ​រណប​អវកាស​ដែល​បាន​បាញ់​បង្ហោះ​តាំង​ពី​ឆ្នាំ​1984 ខែ​តុលា ថ្ងៃ​ទី5 ដែល​មាន​ទម្ងន់​ប្រហែល 2450Kg កំពុង​តែ​ធ្លាក់​ចុះ​មក​ផែនដី​នៅ​ថ្ងៃ​នេះ ហើយ​មាន​ភាគរយ​ខ្ពស់​ដែល​អាច​ធ្លាក់​ចូល​ទឹក​ដី​កូរ៉េ​នៅ​ថ្ងៃ​នេះ»។ Facebook Post | Archived Link ការ​អះ​អាង​ដដែល​នេះ ក៏​ត្រូវ​បាន​ចែក​រំលែក​ទៅ​ក្រុម​បណ្ដាញ​សង្គម​ដែល​មាន​គណនី​ហ្វេសប៊ុក​ជិត ៤០​ម៉ឺន​ជា​សមាជិក​ផង​ដែរ។ សូម​មើល​ការ​អះ​អាង​នេះ​តាម​រយៈ​តំណ​ភ្ជាប់​នៅ​ទីនេះ។ ការ​ត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ […]

Continue Reading

ការ​អះ​អាង​មិន​ត្រឹម​ត្រូវ​មួយ​ថា FIFA នឹង​រក្សា​ទុក​ជើង​ទាំង​គូ​របស់ Pelé នៅ​សារមន្ទីរ

បន្ទាប់​ពី​អតីត​កីឡាករ​ឆ្នើម​របស់​ប្រេស៊ីល លោក Pelé បាន​ទទួល​មរណភាព​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​ធ្នូ​កន្លង​មក​នេះ ការ​អះ​អាង​ដ៏​ផុស​ផុល​មួយ​នៅ​លើ​បណ្ដាញ​សង្គម បាន​លើក​ឡើង​ថា ជើងទាំង​គូ​របស់​វីរៈ​បុរសបាល់ទាត់​​ប្រេស៊ីល​រូប​នេះ នឹង​ត្រូវ​បាន​ស្ថាប័ន FIFA រក្សា​ទុក​នៅ​សារមន្ទីរ ហើយ​ការ​សម្រេច​បែប​នេះ​ក៏​ទទួល​បាន​ការ​អនុញ្ញាត​ពី​គ្រួសារ​លោក Pelé ផង​ដែរ។ បន្ទាប់​ពី​ការ​ស្រាវ​ជ្រាវ និង​ត្រួត​ពិនិត្យ​ យើង​រក​ឃើញ​ថា ការ​អះ​អាង​ននេះ មិន​ត្រឹម​ត្រូវនោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម ការ​អះ​អាង​ដ៏​ផុស​ផុល​មួយ​នៅ​លើ​បណ្ដាញ​សង្គម បាន​លើក​ឡើង​ថា សហព័ន្ធ​បាល់ទាត់​ពិភព​លោក (FIFA) នឹង​រក្សា​ទុក​ជើង​ទាំង​គូ​របស់​វីរៈ​កីឡាករ​បាល់ទាត់​ប្រេស៊ីល លោក Pelé នៅ​ឯ​សារមន្ទីរ ហើយ​គ្រួសារ​របស់​អតីត​កីឡាករ​ឆ្នើម​រូប​នេះ ក៏​បាន​អនុញ្ញាត​ឱ្យ FIFA ធ្វើ​ដូច្នេះ​ដែរ។ ការ​អះ​អាង​នេះ ត្រូវ​បាន​គេ​ចែក​រំលែក​បន្ត​យ៉ាង​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម ហើយ​ក៏​មាន​ការ​បញ្ចេញ​មតិ​ជាច្រើន​ និង​ប្រតិកម្ម​ចម្រុះ​បែប​ផង​ដែរ បន្ទាប់​ពី​ការ​អះ​អាង​នេះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះអាង​ជា​ភាសា​អង់គ្លេស «BREAKING: FIFA WILL KEEP PELÉ’S FEET IN THE MUSEUM. PELÉ’S FAMILY HAS GIVEN THE PERMISSION» […]

Continue Reading

ចំនួន​មនុស្ស​ស្លាប់​ក្នុង​អគ្គិភ័យ​លើ​កាស៊ីណូ​នៅ​ប៉ោយប៉ែត​ចន្លោះ​២០ទៅ​៣០​នាក់​នៅ​ត្រឹម​ថ្ងៃ​សុក្រ​នេះ

មួយ​ថ្ងៃ​ក្រោយ​ហេតុការណ៍​អគ្គិភ័យ​លើកាស៊ីណូ​មួយ​នៅ​ក្រុង​ប៉ោយប៉ែត ការ​អះ​អាង​មួយ​នៅ​លើ​បណ្ដាញ​សង្គម បាន​ប្រកាស​ថា ចំនួន​មនុស្ស​ស្លាប់​ក្នុង​ឧបទ្ទវហេតុ​នេះ កើន​ឡើង​ដល់​ជាង ២០០​នាក់​ហើយ​ត្រឹម​ថ្ងៃ​ម្សិល​មិញ​នេះ។ ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​យ៉ាងច្រើន​នៅ​លើ​បណ្ដាញ​សង្គម ហើយ​ក៏​ទទួល​បាន​ការ​បញ្ចេញ​មតិ​ចម្រុះ​បែប​ពី​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ​ផង​ដែរ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា ការ​អះ​អាង​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម ទំព័រហ្វេសប៊ុក​មួយ​ បាន​អះ​អាង​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា ចំនួន​អ្នក​ស្លាប់​នៅ​ក្នុង​ហេតុការណ៍​អគ្គិភ័យ​កាស៊ីណូ​មួយ​នៅ​ក្រុង​ប៉ោយប៉ែត បាន​កើន​ឡើង​ដល់​ជាង ២០០​នាក់​ហើយ​គិត​ត្រឹម​ថ្ងៃ​ម្សិល​មិញ​នេះ។ ការ​អះ​អាង​នេះ ទទួល​បាន​ការ​ចែក​រំលែក​បន្ត​យ៉ាង​ផុល​ផុស និង​មាន​ការ​បញ្ចេញ​មតិ​យ៉ាង​ច្រើន រួម​ទាំង​ប្រតិកម្ម​ចម្រុះ​បែប​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះ​អាង​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ម្សិល​មិញ ដែល​រៀបរាប់​ថា «ឆេះ​កាស៊ីណូ​នៅ​ប៉ោយប៉ែត ស្លាប់​ឈាន​ដល់​២០០​ជាង​នាក់ ២៩/១២/២០២២»។ Facebook Post | Archived Link ការ​ត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះ​អាង​នេះ​តាម​រយៈ​ការ​ពិនិត្យ​ឡើង​វិញ​នូវ​ចំនួន​អ្នក​ស្លាប់​នៅ​ក្នុង​ហេតុការណ៍​ភ្លើង​ឆេះ​កាស៊ីណូ​នេះ ដែល​ត្រូវ​បាន​ចុះ​ផ្សាយ​ដោយសារព័ត៌មាន​នានា ហើយ​នាំ​ឱ្យ​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​នេះ។ អគារ​កាស៊ីណូ Grand Diamond City ត្រូវ​បាន​ភ្លើង​ឆាប​ឆេះ​កាល​ពី​យប់​ថ្ងៃ​ពុធ ហើយ​បន្ត​រហូត​ដល់​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ ដែល​បណ្ដាល​ឱ្យ​មនុស្ស​ជាច្រើន​នាក់​ស្លាប់ និង​រង​របួស។ សារព័ត៌មាន​សំឡេង​សហរដ្ឋ​អាមេរិក (VOA)​ផ្សាយ​ជា​ភាសា​ខ្មែរ បាន​រាយការណ៍​នៅ​យប់​ថ្ងៃ​ម្សិល​មិញ​ថា យ៉ាងហោច​ណាស់​មនុស្ស ១៩​នាក់ […]

Continue Reading

សារព័ត៌មាន​ក្នុង​ស្រុក​មួយ​ផ្សាយ​មិន​ត្រឹម​ត្រូវ​អំពី​វីដេអូ​រោងចក្រ​ស្បូន​សិប្ប​និម្មិត

សារព័ត៌មាន​ក្នុង​ស្រុក​មួយ​ បាន​ចុះ​ផ្សាយ​ថា ​រោងចក្រ​ស្បូន​សិប្បនិម្មិត​មួយ​ ត្រូវបាន​គេ​បង្កើត​បាន​ហើយ ដើម្បី​ជួយ​ដល់​ឪពុក​ម្ដាយ​មិន​អាច​ពពោះ​កូន​ក្នុង​ផ្ទៃ​បាន។ ការ​ចុះ​ផ្សាយ​នេះ ទទួល​បាន​ការ​ចែក​រំលែក និង​បញ្ចេញ​មតិ​ព្រោង​ព្រាត​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម បន្ទាប់​ពី​វា​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម។ ទោះយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង​រក​ឃើញ​ថា សារព័ត៌មាន​បាន​ចុះ​ផ្សាយ​ដោយ​មិន​ត្រឹម​ត្រូវ​អំពី​វីដេអូ​​មួយ​នេះ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម សារព័ត៌មាន​ Swift News បាន​ចុះ​ផ្សាយ​កាល​ពី​សប្ដាហ៍​មុន​ថា រោងចក្រ​ស្បូន​សិប្បនិម្មិត​សម្រាប់​បង្កើត​កូន ត្រូវ​បាន​គេ​បង្កើត​ឡើង​ហើយ ដែល​អាច​បង្កើត​ទារក​បាន​ដល់​ទៅ ៣​ម៉ឺន​នាក់​ក្នុង​មួយ​ឆ្នាំ។ សារព័ត៌មាន​កម្ពុជា​មួយ​នេះ ​បាន​ផ្សាយ​នូវ​វីដេអូ​ដែល​បង្ហាញ​រោងចក្រ​ស្បូន​សិប្បនិម្មិត​ ហើយ​ក៏​បាន​ចែក​រំលែក​ព័ត៌មាន​របស់​ខ្លួន​នៅ​លើ​បណ្ដាញ​សង្គម​ផង​ដែរ។ ព័ត៌មាន​ដែល​ចុះ​ផ្សាយ​ដោយ Swift News ទទួល​បាន​ការ​ចែក​រំលែក​បន្ត​យ៉ាង​ផុស​ផុល និង​ការ​បញ្ចេញ​មតិ​ចម្រុះ​បែប​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ។ ខាង​ក្រោម​នេះ គឺ​ជា​វីដេអូ​នៃ​ការ​ចុះ​ផ្សាយ​ព័ត៌មាន​នេះ​ដោយ​សារព័ត៌មាន Swift News កាល​ពី​ថ្ងៃ​ទី​២០ ខែ​ធ្នូ ដែល​រៀបរាប់​ថា «កន្លែង​បង្កើត​ស្បូន​សិប្បនិម្មិត​ដំបូង​គេ​លើ​លោក អាច​បង្កើត​ទារក​ដល់ ៣​ម៉ឺន​នាក់​ក្នុង​មួយ​ឆ្នាំ!»។ Archived Link ក្រៅ​ពី​សារព័ត៌មាន​ខាង​លើ ទំព័រ​បណ្ដាញ​សង្គម​មួយក៏​បាន​បង្ហោះ​រូបថត​នៃ​រោងចក្រ​ស្បូន​សិប្ប​និម្មិត​នេះ​ផង​ដែរ​ជាមួយ​ការ​រៀបរាប់​ថា «មិន​បាច់​យក​ប្រពន្ធ​ក៏​មាន​កូន​បាន​ដែរ​ឥឡូវ ស្បួនសិប្បនិមិត្ត ម៉េចដែរស្រីៗ គ្មាន​នរណា​យក​ទេ​ស្រីៗ»។ Facebook Post | Archived Link ការ​ត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo […]

Continue Reading

តើ​ផែនដី​នឹង​រលាយ​ត្រឹម​រយៈ​ពេល​ខ្លី​ដូច​ការ​អះ​អាង​មួយ​ចំនួន​មែន​ឬទេ?

ខណៈ​ដែល​ក្រុម​មនុស្ស​ជាច្រើន​បន្ត​ស្នាក់​នៅ​ឯ​ចម្ការ​របស់​លោក​នៅ​ឯ​ខេត្ត​សៀមរាប​នោះ មេដឹកនាំ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ លោក ខឹម វាសនា បាន​អះ​អាង​នៅ​លើ​បណ្ដាញ​សង្គម​នៅ​ដើម​ខែ​នេះ​ថា ផែនដី​នឹង​មាន​មហន្តរាយ​នៅ​ក្នុង​រយៈ​ពេល​មិន​លើស​ពី​មួយ​សប្ដាហ៍​នោះ​ឡើយ។ ការ​អះ​អាង​របស់​លោក ទទួល​បាន​ការ​ចែក​រំលែក​យ៉ាង​ផុស​ផុល​នៅ​លើ​បណ្ដាញ​សង្គម​ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្ដាហ៍​មក​នេះ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា ការ​អះ​អាង​របស់​មេដឹកនាំ​នយោបាយ​រូប​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម មេដឹកនាំ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ (LDP) លោក ខឹម វាសនា បាន​អះ​អាង​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​នៅ​ដើម​ខែ​នេះ​ថា ផែនដី​នឹង​ទទួល​រង​មហន្តរាយ​នៅ​ក្នុង​រយៈ​ពេល​យ៉ាង​យូរ​ត្រឹម​មួយ​សប្ដាហ៍​ដើម​ខែ​នេះ​ប៉ុណ្ណោះ។ ការ​អះ​អាង​នេះ ទទួល​បាន​ការ​ចែក​រំលែក​យ៉ាង​ផុស​ផុល​នៅ​លើ​បណ្ដាញ​សង្គម ខណៈ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ជាច្រៀន ក៏​បាន​បញ្ចេញ​មតិ​ចម្រុះ​បែប​តប​ទៅ​នឹង​ការ​អះ​អាង​របស់​មេដឹកនាំ​គណបក្ស​នយោបាយ​នេះ​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះ​អាង​របស់​លោក ខឹម វាសនា នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី​០៥ ខែ​ធ្នូ ដែល​រៀបរាប់​ថា៖  «ពូ​គ្រាន់​តែ​អោយ[ឱ្យ]​ជា​ព័ត៌មាន​តាម​ការ​យល់​របស់​ពូ​ទេ ពួក​ក្មួយ​គិត​ហើយ​សំរេច​[សម្រេច]​ដោយ​ខ្លួន​ឯង​ទៅ​ចុះ។ រឿង​ពូ​ជា​អ្នក​មាន​បុណ្យ​មក​បំភ្លឺ​ធម៌​ឡើង​វិញ គឺ​ប្រាកដ​ណាស់។ រឿង​ពូ​នឹង​សំរេច[សម្រេច]​ឈានគឺ​ប្រាកដ​ណាស់។ រឿង​ផែនដី​មាន​មហន្តរាយ​គឺ​ប្រាកដ​ណាស់។ រឿង​មហន្តរាយ​ដល់​លោក​ហ្នឹង ពូ​គិត​ថា​នឹង​កើត​មាន​មិន​លើស​ពី​ក្នុង​មួយ​អាទិត្យ​ទៀត​យ៉ាង​យូរ ក្មួយៗ​គិត​ហើយ​សំរេច​[សម្រេច]ធ្វើ​យ៉ាង​ណា​គឺ​សំរេច[សម្រេច]​លើ​ក្មួយ​ៗ​ទេ»។ Facebook Post | Archived Link ការ​ត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះអាង​នេះ​តាម​រយៈ​ការ​ពិនិត្យ​មើល​ព័ត៌មាន​ស្ដី​ពី​មហន្តរាយ​កើត​ឡើង​នៅ​លើ​ពិភព​លោក ដែល​ត្រូវ​បាន​ចុះ​ផ្សាយ​ដោយ​សារព័ត៌មាន​អន្តរជាតិ​ធំៗ និង​ការ​ពិនិត្យ​មើល​ការ​សិក្សា​វាយ​តម្លៃ​ពី​អាយុ​កាល​របស់​ផែនដីដែល​ត្រូវ​បាន​សិក្សា​ដោយ​ក្រុម​អ្នក​វិទ្យាសាស្ត្រ​អន្តរជាតិ […]

Continue Reading

ក្រុមហ៊ុន​​ Sastra Film ច្រាន​ចោល​ព័ត៌មាន​លើ​បណ្ដាញ​សង្គម​ជុំ​វិញ​ការ​ផលិត​រឿង​១៨​បូក

បន្ទាប់​ពី​ឈុត​ឆាត​សម្ដែង​ភាពយន្ត​បែប​ស្រើបស្រាល​របស់​ក្រុមហ៊ុន Sastra Film ត្រូវ​បាន​ចែក​ចាយ​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម​មក ទំព័រហ្វេសប៊ុក​មួយ បាន​បង្ហោះ​ការ​អះ​អាង​មួយ​ថា នាយិកា​ក្រុមហ៊ុន​ផលិត​ភាពយន្ត​មួយ​នេះ និយាយ​ថា អ្នកស្រី​ចង់​ឃើញ​ភាពយន្ត​ស្រើប​ស្រាល​រីក​លូត​លាស់​ប្រកួត​ប្រជែង​ជាមួយ​ភាពយន្ត​បរទេស។ ការ​បង្ហោះ​ខ្លឹមសារ​នេះ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ​ចែក​រំលែក​បន្ត​ព្រោង​ព្រោត ហើយ​ក៏​ទទួល​បាន​មតិ​រិះគន់​យ៉ាង​ច្រើន​ផង​ដែរ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា ខ្លឹមសារ​ដែល​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​នោះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម ការ​អះ​អាង​ដ៏​ផុស​ផុល​មួយ​នៅ​លើ​បណ្ដាញ​សង្គម បាន​លើក​ឡើង​ថា ថ្នាក់​ដឹកនាំ​ក្រុមហ៊ុន​ផលិត​ភាព​យន្ត​ក្នុង​ស្រុក​មួយ ចង់​ឃើញ​ឧស្សាហកម្ម​ភាពយន្ត​ស្រើប​ស្រាល ឬ​ភាពយន្ត ១៨​បូក អាច​ឈរ​ជើង​ប្រកួត​ប្រជែង​នឹង​ភាពយន្ត​អន្តរជាតិ និង​ស្នើ​មហាជន​កម្ពុជា ឱ្យ​លើក​ស្ទួយ​ឧស្សាហកម្ម​ភាពយន្ត​មួយ​ប្រភេទ​នេះ។ ការ​បង្ហោះ​នូវ​ការ​នេះ​បែប​នេះ ទទួល​បាន​ការ​ចែក​រំលែក​យ៉ាង​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ខណៈ​ដែល​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ​ជាច្រើន បាន​បញ្ចេញ​មតិ​យោបល់​ចម្រុះ​បែប និង​ប្រតិកម្ម​ផ្សេងៗ​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះ​អាង​នៅ​លើ​បណ្ដាញ​សង្គម ដែល​រៀបរាប់​ថា «អ្នកនាង ប៊ុន ចាន់និមល ម្ចាស់​ផលិតកម្ម Sastra Film មាន​ក្ដី​ស្រម៉ៃ​ចង់​ឱ្យ​វិស័យ​ភាពយន្ត 18+ខ្មែរ ប្រកួត​ប្រជែងជាមួយ​ភាពយន្ត​បរទេស​លើ​ឆាក​អន្តរជាតិ។ ហើយ​ជាពិសេស​អ្នក​នាង​បាន​សំណូម​ពរ​ឱ្យ​មហាជន​ខ្មែរ កុំ​ជាន់​ពន្លិច​ភាពយន្ត​ខ្មែរ​ខ្លួន​ឯង ហើយ​ទៅ​គាំ​ទ្រ​ភាពយន្ត​ជប៉ុន»។ Facebook Post | Archived Link ការ​ត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo […]

Continue Reading

សារព័ត៌មាន​មួយ​ចុះ​ផ្សាយ​មិន​ត្រឹម​ត្រូវ​អំពី​«Zombie Virus»​នាំ​ឱ្យ​សាធារណជន​យល់​ច្រឡំ

បន្ទាប់​ពីសារព័ត៌មាន​អន្តរជាតិ​ចុះ​ផ្សាយ​ថា អ្នក​វិទ្យាសាស្ត្រ​បាន​រក​ឃើញ​មេរោគ Zombie ហើយ​នោះ សារព័ត៌មាន​មួយ​នៅ​កម្ពុជា បាន​រាយការណ៍​បន្ត​ថា គេ​បាន​រក​ឃើញ​មេរោគ​ខ្មោច​ឆៅ។ សារព័ត៌មាន​កម្ពុជា ក៏​បាន​បង្ហោះ​ព័ត៌មាន​បែប​នេះ​នៅ​លើ​ទំព័រហ្វេសប៊ុក​របស់​ខ្លួន​ផង​ដែរ ដែល​ទទួល​បាន​ការ​ចែក​រំលែក​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា សារព័ត៌មាន​មួយ​របស់​កម្ពុជា បាន​បក​ស្រាយ​ខុស​អំពី​​«Zombie Virus»។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ចុង​ខែ​វិច្ឆិកា​កន្លង​មក​នេះ សារព័ត៌មាន​ក្នុង​ស្រុក​មួយ បាន​បង្ហោះ​ព័ត៌មាន​នៅ​លើ​បណ្ដាញ​សង្គម​ថា ក្រុម​អ្នក​វិទ្យាសាស្ត្រ​បាន​រក​ឃើញ​មេរោគ Zombie ឬ​អាច​ហៅ​តាម​ភាសា​ខ្មែរ​ថា «មេរោគ​ខ្មោច​ឆៅ» ដែល​កប់​នៅ​ក្រោម​ផ្ទាំង​ទឹកកក​តាំង​ពី​រាប់​ម៉ឺន​ឆ្នាំ​មុន​មក​ម៉្លេះ។ ការ​បង្ហោះ​ព័ត៌មាន​ដូច្នេះ​នៅ​លើ​បណ្ដាញ​សង្គម ទទួល​បាន​ការ​ចែក​រំលែក​យ៉ាង​ផុល​ផុស​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ រួម​ទាំង​ការ​បញ្ចេញ​ប្រតិកម្ម និង​មតិ​ចម្រុះ​បែប​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​ព័ត៌មាន​​របស់​សារព័ត៌មាន​ស៊ីស៊ីថាមស៍​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា រៀបរាប់​ថា «អ្នក​វិទ្យាសាស្ត្រ​រក​ឃើញ​មេរោគ​ Zombie ដែល​កប់​ក្នុង​ផ្ទាំង​ទឹក​កកកាល​ពី ៤៨,៥០០​ឆ្នាំ​មុន។ ការ​រក​ឃើញ​នេះ កំពុង​ស្ថិត​ក្នុង​ការ​ស្រាវ​ជ្រាវ​បន្ថែម​»។ Facebook Post | Archived Link Facebook Post | Archived Link សារព័ត៌មាន​ស៊ីស៊ីថាមស៍ ក៏​បាន​ចុះ​ផ្សាយ​ព័ត៌មាន​នេះ​នៅ​លើ​គេហទំព័រ​របស់​ខ្លួន​ផង​ដែរ ដោយ​ចុះ​ផ្សាយ​ជាមួយ​​រូបថត​ខ្មោច​ឆៅ ដែល​ត្រូវ​បាន​ប្រឌិត​ឡើង​នៅ​ក្នុង​ខ្សែ​ភាពយន្ត។ ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​មួយ​នេះ មាន​ន័យ​ថា […]

Continue Reading

តើ​ការ​ឃាត់​ខ្លួន​បុរស​ម្នាក់​នេះ​ពាក់ព័ន្ធ​នឹង​ករណី​ជិះ​ម៉ូតូ​បុក​មាន់​មែន​ឬទេ?

ការអះអាង​ដ៏​ផុលផុស​មួយ​នៅ​លើ​បណ្ដាញ​សង្គម បាន​លើក​ឡើង​ថា បុរស​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ស្រុក​ចំការលើ ឃាត់​ខ្លួន​កាល​ពី​ចុង​ខែ​វិច្ឆិកា​កន្លង​មក​នេះ បន្ទាប់​ពី​ជិះ​ម៉ូតូ​បុក​មាន់​មួយ​ក្បាល​បណ្ដាល​ឱ្យ​ងាប់។ ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​យ៉ាង​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក ព្រម​ទាំង​មាន​ការ​បញ្ចេញ​មតិ​ជាច្រើន​ផង​ដែរ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង​រក​ឃើញ​ថា បុរស​ម្នាក់​នោះ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​ពាក់​ព័ន្ធ​នឹង​ករណី​បង្ក្រាប​សង្វៀន​ជល់​មាន់​ភ្នាល់​ដាក់​លុយ​ខុស​ច្បាប់។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម ការអះ​អាង​ដ៏​ផុស​ផុល​មួយ​នៅ​លើ​បណ្ដាញ​សង្គម បាន​លើក​ឡើង​ថា បុរស​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ស្រុក​ចំការលើ ខេត្ត​កំពង់ចាម ឃាត់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា​កន្លង​មក​នេះ បន្ទាប់​ពី​ការ​បាន​បើក​បរ​ម៉ូតូ​បុក​មាន់​មួយ​ក្បាល​បណ្ដាល​ឱ្យ​ស្លាប់​នៅ​ឯ​ឃុំ​ស្ពឺ។ ការ​អះ​អាង​នេះ ក៏​បាន​ភ្ជាប់​មក​ជាមួយ​នូវ​រូបថត​បុរស​ម្នាក់​ឈរ​នៅ​មុខ​កន្លែង​វាស់​កម្ពស់​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​ចំការលើ​ និង​រូបថត​មាន់​មួយ​ក្បាល​ស្ថិត​នៅ​មុខ​ម៉ូតូ​មួយ​គ្រឿង​ផង​ដែរ។ ការ​អះ​អាង​នេះ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរចែក​រំលែក​បន្ត​ដល់​ទៅ​រាប់​ពាន់​ដង ហើយ​ក៏​មាន​ការ​បញ្ចេញ​មតិយ៉ាង​ច្រើន និង​ប្រតិកម្ម​ចម្រុះ​បែប​​ទៅ​លើ​ការ​អះ​អាង​នេះ​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះ​អាង​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី​០១ ខែ​ធ្នូ ដែល​រៀបរាប់​ថា «គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០២២ វេលា​ម៉ោង​១៣:១០​នាទី កម្លាំង​ជំនាញ​ព្រហ្ម​ទណ្ឌ សហការ​[ជាមួយ]កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ស្ពឺ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ចំការលើ បាន​ចុះ​ចាប់​អ្នក​ជិះ​ម៉ូតូ​បង្ករ​[បង្ក]​បុក​មាន់​ងាប់​(មាន់​រង​គ្រោះ​បាក់​ក​ងាប់)​នៅ​ចំណុច​លើ​ផ្លូវ​លំ​ក្នុង​ភូមិ​ពែងមាសត្បូង ឃុំ​ស្ពឺ ស្រុក​ចំការលើ រួម​ទាំង​វត្ថុតាង​មួយ​ចំនួន។ បច្ចុប្បន្ន ជន​សង្ស័យ​ត្រូវ​បាន​ឃាត់​ខ្លួន​ជា​បណ្ដោះ​អាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ចំការលើ ដើម្បី​កសាង​សំណុំ​រឿង​តាម​នីតិវិធី»។ Facebook Post | Archived Link ការ​អះ​អាង​ដដែល​នេះ ក៏​ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ដទៃ​ទៀត​យក​ទៅ​បង្ហោះ​បន្ត និង​ប្រៀប​ធៀប​នឹង​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​នៅ​លើ​ស្ពាន​ជ្រោយចង្វា​កាល​ពី​រាត្រី​ថ្ងៃ​ចន្ទ​ដើម​សប្ដាហ៍​នេះ។ ការ​ចែក​រំលែក​នូវការ​អះ​អាង​ខាង​លើ​នេះ ទទួល​បាន​ការ​ចែក​រំលែក​បន្ត​ដល់​ទៅ​រាប់​រយ​ដង​ថែម​ទៀត ហើយ​ក៏​ទទួល​បាន​ការ​បញ្ចេញ​មតិ […]

Continue Reading

ស្ថានភាព​កីឡាករ​អារ៉ាប៊ីសាអ៊ូឌីត​​​មិន​ធ្ងន់​ធ្ងរ​រហូត​ប្រេះ​ឆ្អឹង​មុខ​ជា​ពីរ​ដូច​ការ​អះ​អាង​ឡើយ

ខណៈ​ដែល​ព្រឹត្តិការណ៍​ប្រកួត​កីឡា​បាល់​ទាត់​ពិភព​លោក​ឆ្នាំ​២០២២ (World Cup 2022) កំពុង​បន្ត​ប្រព្រឹត្ត​ទៅ​នៅ​ប្រទេស​កាតា​នោះ ការ​អះ​អាង​មួយ​ដ៏​កក្រើក​លើ​បណ្ដាញ​សង្គម បាន​និយាយ​ថា មុខ​កីឡាករ​ខ្សែ​ការពារ​អារ៉ាប៊ីសាអ៊ូឌីត Yasser Al-Shahrani បាន​រង​របួស​ប្រេះ​បែក​ជា​ពីរ បន្ទាប់​ពី​ប៉ះ​ទង្គិច​ជាមួយ​មិត្ត​រួម​ក្រុម​នៅ​ក្នុង​ការ​ប្រកួត​ជាមួយ​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​កាល​ពី​សប្ដាហ៍​មុន។ ការ​អះ​អាង​នេះ ត្រូវ​បាន​ផ្សព្វផ្សាយ ឬ​ចែក​រំលែក​បន្ត​យ៉ាង​ផុល​ផុស​ចាប់​តាំង​ពី​សប្ដាហ៍​មុន​មក។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​របស់​យើង បង្ហាញ​ថា ការ​អះ​អាង​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម រូបថត​គ្រោង​ឆ្អឹង​មុខ​ប្រេះ​ស្រាំដែល​ថត​ដោយ​ម៉ាស៊ីន​កាំរស្មី X-Ray នោះ​ ​ត្រូវ​បាន​ទំព័រ​ហ្វេសប៊ុក​នៃ​ទូរទស្សន៍​ក្នុង​ស្រុក​មួយ​ចុះ​ផ្សាយ​ថា ​ជា​គ្រោង​ឆ្អឹង​មុខរបស់​កីឡាករ​ខ្សែ​ការពារ​​អារ៉ាប៊ីសាអ៊ូឌីត Yasir Al-Shahrani ដែល​បាន​ប្រេះ​បែក​ជា​ពីរ បន្ទាប់​ពី​ការ​ប៉ះ​ទង្គិច​នៅ​ក្នុង​ការ​ប្រកួត​ជាមួយ​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​កាល​ពី​រាត្រី​ថ្ងៃ​អង្គារ​កន្លង​មក​នេះ។ រូបថត​ដែល​ត្រូវ​បាន​ចុះ​ផ្សាយ​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​នោះ ត្រូវ​បាន​ចែក​រំលែក​បន្ត​រាប់​រយ​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ រួម​ជាមួយ​ការ​បញ្ចេញ​មតិ​យ៉ាង​ច្រើន​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​ចុះ​ផ្សាយ​ដោយទូរទស្សន៍ PNN នៅ​លើ​ទំព័រហ្វេសប៊ុក​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា ដែល​សរសេរ​រៀបរាប់​ថា «ខ្សែ​បម្រើ​ជម្រើស​ជាតិ​អារ៉ាប៊ីសាអ៊ូឌីត កីឡាករ Yasir Al-Shahrani ត្រូវ​បាន​បែក​ឆ្អឹង​មុខ និង​ត្រូវ​វះកាត់​ជា​បន្ទាន់ ពេល​នេះ​ដែល​សហព័ន្ធ​អារ៉ាប៊ីសាអ៊ូឌីត​បាន​ស្នើ​សុំ​ជើង​ហោះ​ហើរ​ពិសេស​មួយ​ដើម្បី​បញ្ជូន​រូប​គេ​ទៅ​កាន់​ប្រទេស​អាល្លឺម៉ង់​ដើម្បី​ព្យាបាល»។ Facebook Post | Archived Link ការ​អះ​អាង​ដដែល​នេះ រឹត​តែ​ផុស​ផុល​ថែម​ទៀត បន្ទាប់​ពី​ការ​ផ្សព្វផ្សាយ​បន្តដោយ​​ទំព័រ​ហ្វេសប៊ុក​មួយ​ឈ្មោះថា «ព្រឹត្តិការណ៍ FIFA […]

Continue Reading

តើ​ព្រះ​សង្ឃ​ខ្មែរ​ក្រោម ថាច់ ណាស៊ី សុគត​ដោយសារ​មូលហេតុ​អ្វី?

ខណៈ​ដែល​វៀតណាម​នៅ​តែ​ជា​ប្រធាន​បទ​ក្ដៅ​សម្រាប់​ការ​ជជែក​នោះ ការ​អះ​អាង​ដ៏​ផុស​ផុល​មួយ​កាល​ពី​ដើម​ខែ​នេះ បាន​និយាយ​ថា ព្រះ​សង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​មួយ​អង្គ បាន​សុគត​ដោយសារ​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ពី​សំណាក់​អាជ្ញាធរ​វៀតណាម។ ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​យ៉ាង​ផុស​ផុល ហើយ​ទទួល​បាន​ការ​ប្រតិកម្ម​ពី​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ​ផង​ដែរ។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​របស់​យើង បាន​រក​ឃើញ​ថា ការ​អះ​អាង​នេះ មិន​ត្រឹមត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ដើម​ខែ​វិច្ឆិកា​នេះ គណនី​ហ្វេសប៊ុក​មួយ​បាន​បង្ហោះ​រូបថត​ព្រះ​សង្ឃ​មួយ​អង្គ​ស្ថិត​ក្នុង​ស្ថានភាព​អាការៈ​មាន​ទុក្ខ ឬ​ជំងឺ ហើយ​អះ​អាង​ថា ព្រះ​សង្ឃ​ខ្មែរ​កម្ពុជា​អង្គ​នេះ​បាន​សុគត​ដោយសារ​តែ​វៀតណាម​បាន​វាយ​ធ្វើ​បាន ឬ​ដាក់​ថ្នាំ​បំពុល​ក្នុង​ម្ហូប​អាហារ។ ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​​រំលែក​បន្ត​យ៉ាង​ផុស​ផុល​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក ហើយ​ក៏​មាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ជាច្រើន​ទៀត បាន​បញ្ចេញ​ប្រតិកម្ម និង​មតិ​ចម្រុះ​បែប​ផង​ដែរ​ទៅ​នឹង​ការ​អះ​អាង​មួយ​នេះ។ ខាង​ក្រោម​នេះ​គឺជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះ​អាង​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី​០១ ខែ​វិច្ឆិកា ឆ្នាំ​២០២២ ដែល​រៀបរាប់​ថា «ព្រះ​សង្ឃ​ស្នេហា​ជាតិ​ខ្មែរ​ក្រោម​សុគត ដោយសារ​ចោរ​យួន​វាយ​ធ្វើ​បាប? ឬ​ដាក់​ថ្នាំ​ពុល​ក្នុង​ទឹក​-​អាហារ សូម​ប្រយ័ត្ន​(ចោរ​យួន)»។ ក្រោយ​មក អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ដែល​បង្ហោះ​ការ​អះអាង​ខាង​លើ​នេះ បាន​កែ​ប្រែ​សំណេរ​របស់​ខ្លួន ដោយ​លុប​ចោល​ពាក្យ​«យួន»​ចេញ​ទៅ​វិញ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះអាង​ខាង​លើ​ បន្ទាប់​ពី​ត្រូវ​បាន​កែ​ប្រែ​សំណេរ​ដែល​រៀបរាប់​ថា «ព្រះ​សង្ឃ​ស្នេហារ​ជាតិ​ខ្មែរ​ក្រោម​សុគត ដោយសារ​តែ​ចោរ​វាយ​ធ្វើ​បាប ឬ​ដាក់​ថ្នាំ​ពុល​ក្នុង​ទឹក-អាហារ សូម​ប្រយ័ត្ន»។ Facebook Post | Archived Link ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ទំព័រហ្វេបស៊ុក​មួយ​ទៀត ដែល​បាន​បង្ហោះ​ការអះអាងដដែល​នេះ​កាល​ពី​ថ្ងៃ​ទី​០២ ខែ​វិច្ឆិកា ឆ្នាំ​២០២២​កន្លង​មក​នេះ។ Facebook […]

Continue Reading

រូបថត​កាត់​ត​ព្រះ​មហាក្សត្រ​ធាក់​ស៊ីក្លូ​ដឹក​នាយករដ្ឋ​មន្ត្រី​ត្រូវ​បាន​ចែក​រំលែក​លើ​បណ្ដាញ​សង្គម

ខណៈ​ដែល​ព្រះមហាក្សត្រ នរោត្ដម សីហមុនី រង​ការ​រិះគន់​ជារឿយៗ​នោះ រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​ព្រះអង្គ​ធាក់​ស៊ីក្លូ​ដឹក​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ចុង​សប្ដាហ៍​កន្លង​មក​នេះ។ រូបភាព​នេះ ត្រូវ​បាន​ចែក​រំលែក​ជាច្រើន​ដង​ និង​មាន​ការ​បញ្ចេញ​មតិ​ចម្រុះ​បែប​ផង​ដែរ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង​តាម​រយៈ Google Reverse Image Search បង្ហាញ​ថា រូបភាព​នេះ ត្រូវ​បាន​កាត់​ត។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​ឱ្យ​ឃើញ​​ព្រះ​មហាក្សត្រ នរោត្ដម សីហមុនី ធាក់​ស៊ីក្លូ​ដឹក​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ចុង​សប្ដាហ៍​កន្លង​មក​នេះ។ រូបថត​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​យ៉ាង​ច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម ព្រម​ជាមួយ​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ជាច្រើន​ផង​ដែរ។ រូបថត​នេះ​ក៏​ត្រូវ​បាន​ចែក​រំលែក​ទៅ​កាន់​ក្រុម​បណ្ដាញ​សង្គម​ដែល​មាន​គណនី​ហ្វេសប៊ុក​ជាច្រើន​ជា​សមាជិក​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​រូបថត​ដែល​ត្រូវបាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា ជាមួយ​ការ​រៀបរាប់​ថា «ហ៊ុន សែន ហ៊ាន​ក្បត់​ជាតិ បាន​យ៉ាង​រលូន​បែប​នេះ គឺ​ដោយសារ​តែ​ស្ដេច​អង្គ​នេះ​ដែរ»។ Facebook Post | Archived Link ការ​ត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​រូបភាព​នេះ​តាម​រយៈ​ការ​ដំណើរការ​ Google Reverse […]

Continue Reading

មេ​សហជីព និង​សកម្មជន​ច្រាន​ចោល​ការ​អះអាង​ថា ពួកគេ​ទទួល​បាន​លុយ​ជា​ថ្នូរ​នឹង​កូដកម្ម

អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​មួយ បាន​អះ​អាង​ថា អតីត​បុគ្គលិក​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គា ទទួល​បាន​លុយ​ចំនួន ២០​ដុល្លារ​សម្រាប់​ការ​ដេក​ធ្វើ​កូដកម្ម​ប្រឆាំង​នឹង​ក្រុមហ៊ុន​មួយ​នេះ ហើយ​ថា ក្រុម​សកម្មជន​ទទួល​បាន​ថវិកា​ចំនួន ៥០​ដុល្លារ​ក្នុង​មួយ​ថ្ងៃ​សម្រាប់​កូដកម្ម​បង្អត់​អាហារ​ខ្លួន​ឯង។ ការ​អះ​អាង​មួយ​នេះ ត្រូវ​បាន​ចែក​រំលែក​ទៅ​កាន់​ក្រុម​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដែល​នាំ​ឱ្យ​មាន​ការ​បញ្ចេញ​មតិ​ផ្សេងៗ និង​ទទួល​បាន​ប្រតិកម្ម​ចម្រុះ​បែប​ផង​ដែរ។ ការ​អះ​អាង​នៅ​លើ​បណ្ដាញ​សង្គម​បែប​នេះ ត្រូវ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​ក្រុម​យុវជន​ខ្មែរ​ថាវរៈ បាន​ធ្វើ​កូដកម្ម​បង្អត់​អាហារ​ខ្លួន​ឯង ដើម្បី​ទាមទារ​ឱ្យ​ដោះ​លែង​សកម្មជន​សិទ្ធិ​មនុស្ស អ្នក​នាង សេង ធារី ដែល​ត្រូវ​បាន​ដាក់​ឱ្យ​ស្ថិត​ក្រោម​ការ​​ឃុំ​ខ្លួន​នៅ​ឯ​ពន្ធនាគារ​ខេត្ត​ព្រះវិហារ។ ការ​អះអាង​ដដែល​នេះ ក៏​ត្រូវ​បាន​ធ្វើ​ឡើង​ចំពេល​ក្រុម​​បុគ្គលិក​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គាវើលដ៍​បន្ត​ធ្វើ​កូដកម្ម​ប្រឆាំង​នឹង​ក្រុមហ៊ុន​មួយ​នេះ​ផង​ដែរ​ជុំវិញ​វិវាទ​ការងារ​របស់​ពួកគេ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ពី​ការ​អះ​អាងលើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា ឆ្នាំ​២០២២ ដែល​មាន​សំណេរ​លើ​រូបថត​ថា «ដេក​បាតុកម្ម​នៅ Naga 1ថ្ងៃ/20​$» និង​សំណេរ​លើ​រូបថត​មួយ​សន្លឹក​​ទៀត​ថា «សម្ដែង​ធ្វើ​ជា​អត់​ស៊ីបាយ 1ថ្ងៃ/50$»។ Facebook Post | Archived Link ថ្មីៗ​នេះ Fact Crescendo Cambodia បាន​សម្ភាស​ជាមួយ​​តំណាង​អតីត​បុគ្គលិក​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គា និង​តំណាង​ក្រុម​យុវជន​ខ្មែរ​ថាវរៈ ដើម្បី​បក​ស្រាយ​តប​នឹង​ការ​អះ​អាង​នេះ។ កញ្ញា ឈឹម ស៊ីថរ ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​​បុគ្គលិក​កម្មករ​ខ្មែរ នៃ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ បាន​ច្រាន​ចោល​ការ​អះអាង​នេះ ដោយ​និយាយ​ថា ក្រុម​កូដករ​ទាំង​នោះ​ពុំ​ទទួល​បាន​លុយ​កាក់​ពី​ខាង​ណា​នោះ​ឡើយ។ មេដឹកនាំ​សហជីព​រូប​នេះ […]

Continue Reading

ឧកញ៉ា ម៉ុង ឫទ្ធី បញ្ជាក់​ថា លោក​គ្មាន​ផ្ទះ​នៅ​រដ្ឋ​តិចសាស​នោះ​ឡើយ

កាល​ពី​ខែ​តុលា​កន្លង​មក​នេះ ឧកញ៉ា ម៉ុង ឫទ្ធី ដែល​ជាអ្នក​ជំនួញ​ដ៏​ល្បី​ឈ្មោះ និង​ជា​​សមាជិក​ព្រឹទ្ធ​សភា​កម្ពុជា បាន​ធ្វើ​ដំណើរ​ទៅ​ទស្សនកិច្ច​នៅ​សហរដ្ឋ​អាមេរិក ហើយ​បាន​បង្ហោះ​រូបថត​មួយ​ចំនួន​នៅ​លើ​បណ្ដាញ​សង្គម។ ទន្ទឹម​គ្នានោះ រូបថត​លំនៅឋាន​មួយ ត្រូវ​បាន​គេ​បង្ហោះ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះ​អាង​ថា ជា​ផ្ទះ​របស់​ឧកញ៉ា​រូប​នេះ។ ការ​អះអាង​នេះ ទទួល​បាន​ការ​ចែក​រំលែក​បន្ត​ដល់​ទៅ​រាប់​រយ​ដង។ ទោះជាយ៉ាងណា ឧកញ៉ា ម៉ុង ឫទ្ធី បញ្ជាក់​ថា លោក​គ្មាន​ផ្ទះ​នៅ​ឯ​ក្រៅ​ប្រទេស​ទេ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម ទំព័រ​ហ្វេសប៊ុក​មួយ បាន​បង្ហោះ​រូបថត​លំនៅឋាន​ដ៏​ធំ​មួយ​នៅ​លើ​បណ្ដាញ​សង្គម ហើយ​អះ​អាង​ថា គេហដ្ឋាន​មួយ​នេះ គឺ​ជា​ផ្ទះ​ឧកញ៉ា ម៉ុង ឫទ្ធី ស្ថិត​ក្នុង​រដ្ឋ​តិចសាស សហរដ្ឋ​អាមេរិក។ លោក ម៉ុង ឫទ្ធី គឺ​ជា​អ្នក​ជំនួញ​ល្បី​ឈ្មោះ​នៅ​កម្ពុជា និង​ជាសមាជិក​ព្រឹទ្ធ​សភា​គណបក្ស​ប្រជាជន​កម្ពុជា​ផង​ដែរ។ ការ​អះអាង​នេះ ទទួល​បាន​ការ​ចែក​រំលែក​បន្ត​ជាច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក ព្រម​ទាំង​មាន​ការ​បញ្ចេញ​មតិ​ជាច្រើន និង​ប្រតិកម្ម​ចម្រុះ​បែប​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះអាង​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពីថ្ងៃ​ទី​២២ ខែតុលា​កន្លង​មក​នេះ ដែល​រៀបរាប់​ថា «អរគុណ​សន្តិភាព ផ្ទះ​ឧកញ៉ា​សន្តិភាព ម៉ុង រិទ្ធី នៅ​រដ្ឋ​តិចសាស សហរដ្ឋ​អាមេរិក»។ Facebook Post | Archived Link ការ​ត្រួត​ពិនិត្យ​ការ​ពិត […]

Continue Reading

ផ្ទាំង​បដា​ផ្សព្វផ្សាយ​បរិស្ថាន​ទីក្រុង​ត្រូវ​បាន​កាត់​ត​ដាក់​សម្ដី​តារា​ចម្រៀង ខេមរៈ សិរីមន្ត

បន្ទាប់​ពី​តារា​ចម្រៀង​ល្បី​ឈ្មោះ លោក ខេមរៈ សិរីមន្ត បាន​ទទួល​ងារ​ជា​ឧកញ៉ា​​កាល​ពី​ខែ​ឧសភា​កន្លង​មក រឿង​រ៉ាវ​ពាក់​ព័ន្ធ​នឹង​តារា​ចម្រៀង​រូប​នេះ ត្រូវ​បាន​នាំ​មក​ជជែក និង​ចែក​រំលែក​យ៉ាង​ច្រើន​នៅ​លើ​បណ្ដាញ​សង្គម។ ក្នុង​នោះ រូបភាព​មួយ​សន្លឹក​ដែល​បង្ហាញ​បុរស​ពីរ​នាក់​ចង​ផ្ទាំង​បដា​មាន​សម្រង់​សម្ដី​លោក ខេមរៈ សិរីមន្ត ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម ដែល​នាំ​ឱ្យ​មាន​ការ​ចែក​រំលែក​បន្ត និង​ការ​បញ្ចេញ​មតិ ឬ​ប្រតិកម្ម​ចម្រុះ​បែប។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់ Fact Crescendo Cambodia រក​ឃើញ​ថា រូបភាព​ផ្ទាំង​បដា​មួយ​ផ្ទាំង​នេះ ត្រូវ​បាន​កាត់​ត។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម រូបភាព​មួយ​សន្លឹក​ដែល​បង្ហាញ​បុរស​ពីរ​នាក់​ចង​ផ្ទាំង​ផ្សព្វផ្សាយ​មួយ​មាន​សំណេរ​​ថា «យុវជន​សម័យ​ថ្មី បើ​គ្មាន​ដី មិន​ស្ទាវ​ទេ» ត្រូវ​បាន​​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី ២​ថ្ងៃ​មុន។ អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ដែល​បាន​បង្ហោះ​រូបថត​នេះ បាន​សរសេរ​រៀបរាប់​ក្នុង​ថា ផ្ទាំង​ផ្សព្វផ្សាយ​នេះ គឺ​ជា​សម្រង់​សម្ដី​របស់​តារា​ចម្រៀង​ដ៏​ល្បី​ឈ្មោះ លោក ខេមរៈ សិរីមន្ត។ រូបភាព​មួយ​ផ្ទាំង​នេះ ទទួល​បានការ​ចែក​រំលែក​បន្ត ការ​បញ្ចេញ​មតិ​ចម្រុះ និង​ប្រតិកម្ម​ជាច្រើន​ផង​ដែរ បន្ទាប់​ពី​វា​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ពី​ការ​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ថ្ងៃ​ទី​០៨ ខែ​វិច្ឆិកា ឆ្នាំ​២០២២ ដែល​មាន​សំណេរ​រៀបរាប់​ថា «ពាក្យ​ស្លោក​ខេមរៈ សិរីមន្ត រំឮក​ឡើង​វិញ​បន្តិច​អំពី​ពាក្យ​ស្លោក​ក្រុម​ឧកញ៉ា​ចំរៀង ចុះ​បើ​អ្នក​មាន​ដី​ហើយ​ត្រូវ​គេ​ប្លន់​យក ទទួល​ងារ​អី​ដែរ​ហ្នុង…»។ Facebook Post […]

Continue Reading

ក្រដាស​ប្រាក់​រៀល​មួយ​ប្រភេទ​​ត្រូវ​បាន​កាត់​ត​​ដាក់​រូបថត​លោក ហ៊ុន សែន និង​កម្លាំង​ប្រដាប់​អាវុធ

ក្រដាស​ប្រាក់ ៣០០០០​រៀល ត្រូវ​បាន​បោះពុម្ព​ជាផ្លូវការ​ដើម្បី​អបអរ​សាទរ​ខួប ៣០​ឆ្នាំ​នៃ​សន្ធិ​សញ្ញា​ទីក្រុង​ប៉ារីស​កាល​ពី​ឆ្នាំ​មុន។ ទន្ទឹម​គ្នា​នោះ រូបថត​ក្រដាស​ប្រាក់​ប្រភេទ​នេះ ត្រូវ​បាន​បោះ​ពុម្ព​មក​ជាមួយ​រូបថត​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន និង​រូបថត​នៃ​ការ​បង្ក្រាប​របស់​កង​កម្លាំង​ប្រដាប់​អាវុធ​ទៅ​លើ​ក្រុម​អ្នក​តវ៉ា ត្រូវ​បាន​ផ្សព្វផ្សាយ និង​ចែក​រំលែក​យ៉ាង​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម។ ១​ឆ្នាំ​ក្រោយ​មក រូបថត​ដដែល​នេះ ក៏​ត្រូវ​បាន​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គមឡើង​វិញ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់ Fact Crescendo Cambodia រក​ឃើញ​ថា រូបថត​នេះ ត្រូវ​បាន​កាត់​ត។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម រូបថត​ក្រដាស​ប្រាក់​ ៣០០០០​រៀល​មួយ​សន្លឹក ដែល​មាន​បោះ​ពុម្ព​មក​ជាមួយ​រូបថត​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន និង​ទាហាន​ប្រដាប់​ដោយ​អាវុធ​បង្ក្រាប​ទៅ​លើ​ក្រុម​​ប្រជាជន ត្រូវ​បាន​ចែក​រំលែក​ឡើង​វិញ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី​២៣ ខែ​តុលា​កន្លងម​ក​នេះ។ រូបថត​ក្រដាស​ប្រាក់​មួយ​ប្រភេទ​នេះ ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​តាំង​ពី​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០២១​កន្លង​មក​ម៉្លេះ នៅ​ចំ​ទិវា​សន្ធិ​សញ្ញា​សន្តិភាព​ទីក្រុង​ប៉ារីស ប៉ុន្តែ វា​ត្រូវ​បាន​ចែក​រំលែក​ឡើង​វិញ​ ១​ឆ្នាំ​ក្រោយ​មក។ រូបថត​ក្រដាស​ប្រាក់​នេះ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​បន្ត​យ៉ាង​ផុស​ផុល​ រួម​ជាមួយ​ការ​បញ្ចេញ​មតិ​ចម្រុះ​បែប និង​ការ​បញ្ចេញ​ប្រតិកម្ម​ផ្សេងៗ​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ដែល​បង្ហាញ​រូបថត​ក្រដាស​ប្រាក់ ៣០០០០​រៀល​មាន​រូបថត​លោក ហ៊ុន សែន និង​កម្លាំង​ប្រដាប់​អាវុធ​បង្ក្រាប​ទៅ​លើ​ក្រុម​អ្នក​តវ៉ា។ Facebook Post | Archived Link […]

Continue Reading

សំណង់​ផ្ទះ​នៅ​​ភូមិ​កំណើត​លោក ហេង សំរិន មិន​មែន​ផ្ដល់​ឱ្យ​ជន​ជាតិ​វៀតណាម​ទេ

ចាប់​តាំង​ពី​កម្ពុជា​បាន​សម្រេច​ប្រគល់​ដី​ទំហំ ៤០​ហិកតា​ឱ្យ​ជន​ជាតិ​វៀតណាម​ដើម្បី​ផ្លាស់​ចេញ​ពី​ការ​រស់​នៅ​លើ​ផ្ទៃ​ទឹក​បឹង​ទន្លេសាប​នៅ​ខេត្ត​កំពង់ឆ្នាំង​មក រូបថត​ជាច្រើន ត្រូវ​បាន​គេ​អះ​អាង​ថា​ជា​សំណង់​ផ្ទះ​ទើប​សាង​សង់​ឱ្យ​ពួកគេ។ ក្នុង​នោះ រូបថត​ពីរ​សន្លឹកដែល​បង្ហាញ​សំណង់​ផ្ទះ​ដូចៗ​គ្នា ក៏​ត្រូវ​បាន​គេ​អះ​អាង​ថា​ជា​ផ្ទះ​សម្រាប់​ជន​ជាតិ​វៀតណាម​ផង​ដែរ។ រូបថត​នេះ ត្រូវបាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ ចែក​រំលែក​បន្ត​រហូត​ដល់​រាប់​ពាន់​ដង ព្រម​ទាំង​មាន​ការ​បញ្ចេញ​មតិ​ចម្រុះ​ផង​ដែរ។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​របស់​យើង រក​ឃើញ​ថា ការ​អះអាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម រូបថត ២​សន្លឹក​ដែល​បង្ហាញ​ពី​សំណង់​ផ្ទះ​មាន​រចនាបថ​ដូចៗ​គ្នា ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះ​អាង​ថា ​ជា​ផ្ទះ​របស់​ជន​ជាតិ​វៀតណាម​ដែល​ទើប​ត្រូវ​បាន​សាង​សង់​ឡើង​ថ្មីៗ។ រូបថត​​ជាមួយ​ការ​អះ​អាង​បែប​នេះ ទទួល​បាន​ការ​ចែក​រំលែក​បន្ត​យ៉ាង​ច្រើន​រហូត​ដល់​ជិត ២​ពាន់​ដង ព្រម​ទាំង​មាន​ការ​បញ្ចេញ​មតិ​ និង​ប្រតិកម្ម​យ៉ាង​ចម្រុះ​បែប​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះ​អាង​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី​២១ ខែ​តុលា ឆ្នាំ​២០២២ ដែល​រៀបរាប់​ថា «ខប់ៗ​សង់​ផ្ទះ​ថ្មី​ឱ្យ​យួន​ស្អាតៗ»។ Facebook Post | Archived Link ការ​អះ​អាង​ទៅ​លើ​រូបថត​ទាំងពីរ​សន្លឹក​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ចូល​ទៅ​ក្រុម​បណ្ដាញ​សង្គម​ដែល​មាន​គណនី​ហ្វេសប៊ុក​ជាច្រើន​ជា​សមាជិក​ ហើយ​ក៏​ទទួល​បាន​ការ​បញ្ចេញ​មតិ​ជាច្រើន​ផង​ដែរ។ Facebook Post | Archived Link ការ​ត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះ​អាង​ខាង​លើ​នេះ​តាម​រយៈ​ការ​ដំណើរការ Google Reverse Image Search […]

Continue Reading

សំណង់​ផ្ទះ​ផ្ដល់​ឱ្យ​អតីត​យោធិន​កម្ពុជា​ត្រូវ​បាន​អះ​អាង​ថា​ជា​ផ្ទះ​សម្រាប់​ជន​ជាតិ​វៀតណាម

បន្ទាប់​ពី​កម្ពុជា​បាន​ប្រកាស​ប្រគល់​ដី​ទំហំ ៤០​ហិកតា​នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំង​ដល់​ជន​អន្តោ​ប្រវេសន៍​វៀតណាម​​រួច​មក ការ​អះអាង​ជាច្រើន ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម។ ក្នុង​នោះ រូបភាព​ផ្គុំ​មួយ​សន្លឹក ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​សំណេរ​ថា «ផ្ទះ​យួន​ស្អាតៗ»។ រូបភាព​មួយ​ផ្ទាំង​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​រាប់​ពាន់​ដង និង​ទទួល​បាន​ការ​បញ្ចេញ​មតិ​យ៉ាង​ច្រើន​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​របស់ Fact Crescendo Cambodia រក​ឃើញ​ថា ការ​អះ​អាង​ទៅ​លើ​រូបថត​មួយ​សន្លឹក​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម រូបភាព​មួយ​ផ្ទាំង​ដែល​កើត​ចេញ​ពី​ការ​ផ្គុំ​ចូល​គ្នា​នៃ​រូបថត​២​សន្លឹក ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​សប្ដាហ៍​មុន។ រូបភាព​មួយ​ផ្ទាំង​នេះ ត្រូវ​បាន​ផ្គុំ​ទៅ​ដោយ​រូបថត​មួយ​ដែល​បង្ហាញ​ឱ្យ​ឃើញ​ផ្ទះ​ដែល​ត្រូវ​បាន​សាង​សង់​ឡើង​ពី​ថ្ម និង​រូបថត​មួយ​ទៀត ដែល​បង្ហាញ​ឱ្យ​សំណល់​បាក់​ផ្ទះ​បាក់​បែក​រាប​នៅ​លើ​ដី។ រូបភាព​មួយ​ផ្ទាំង​នេះ បាន​ភ្ជាប់​មក​ជាមួយ​សំណេរ​ថា «ផ្ទះ​យួន​ស្អាតៗ» ដែល​ចង់​សំដៅ​ដល់​ផ្ទះ​ថ្ម​ដែល​ត្រូវ​បាន​រាជ​រដ្ឋាភិបាល​កម្ពុជា​សាង​សង់​សម្រាប់​ជន​ជាតិ​វៀតណាម​ដែល​ត្រូវ​បាន​ជម្លៀស​ឱ្យ​ចាកចេញ​ពី​ផ្ទៃ​បឹង​ទន្លេ​សាប និង​សំណេរ​មួយ​ទៀត​ថា «ផ្ទះ​ខ្មែរ​ក៏​អស់​ស្អាតៗ​ដែរ»។ រូបភាព​មួយ​ផ្ទាំង​នេះ ទទួល​បាន​ការ​ចែក​រំលែក​បន្ត​ដល់​ទៅ​រាប់​ពាន់​ដង រួម​ជាមួយ​ការ​បញ្ចេញ​មតិ​យ៉ាង​ច្រើន និង​ប្រតិកម្ម​ចម្រុះ​បែប​ផង​ដែរ បន្ទាប់​ពី​វា​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​បែប​នេះ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​ទំព័រ​ហ្វេសប៊ុក Politically of Cambodia កាល​ពី​ថ្ងៃ​ទី​១១ ខែ​តុលា ដោយ​មាន​សំណេរ​លើ​រូបថត​ផងដែរ។ Facebook Post | Archived Link ការ​ត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ […]

Continue Reading

វីដេអូ​ខួប​កំណើត​លោក ហ៊ុន សែន ត្រូវ​បាន​កាត់​ត​បញ្ចូល​សំឡេង​ជា​ភាសា​វៀតណាម

កាល​ពី​ខែ​សីហា​កន្លង​មក​នេះ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​អនុញ្ញាត​ឱ្យ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ បើក​ថ្នាក់បង្រៀន​ភាសា​វៀតណាម​នៅ​ថ្នាក់​ឧត្ដម​សិក្សា ដែល​នាំ​ឱ្យ​ផ្ទុះ​នូវ​ការ​រិះគន់​ពី​សំណាក់​អ្នក​តាម​ដាន​សង្គម​ផង​ដែរ។ ប្រហែល ២​ខែ​ក្រោយ​មក វីដេអូ​មួយ​ដែល​បង្ហាញ​ក្រុម​គ្រួសារ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ច្រៀង​ចម្រៀង​ខួប​កំណើត​ជា​ភាសា​វៀតណាម ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម។ វីដេអូ​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា វីដេអូ​នេះ ត្រូវបាន​កាត់​ត​បញ្ចូល​សំឡេង​ជា​ភាសា​វៀតណាម។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម វីដេអូ​ឃ្លីប​មួយ​ដែល​បង្ហាញ​ឱ្យ​ក្រុម​គ្រួសារ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន រៀបចំ​ពិធី​ខួប​កំណើត​ឱ្យ​រូប​លោក​នោះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​សប្ដាហ៍​មុន។ វីដេអូ​ដដែល​នេះ បង្ហាញ​ទៀត​ថា សមាជិក​ក្រុម​គ្រួសារ​របស់​លោក ហ៊ុន សែន បាន​ច្រៀង​ចម្រៀង​អបអរ​សាទរ​ខួប​កំណើត​របស់​លោក​ជា​ភាសា​វៀតណាម។ វីដេអូ​ឃ្លីប​មាន​រយៈ​ពេល​ជាង ២​នាទី​កន្លះ​នេះ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ​ចែក​រំលែក​បន្ត​ជាច្រើន​ដង ខណៈ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​មួយ​ចំនួន ក៏​បាន​បញ្ចេញ​មតិ​ទៅ​លើ​វីដេអូ​នេះ​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​វីដេអូ​ដែល​ត្រូវ​បាន​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី​១២ ខែ​តុលា ជាមួយ​សំណេរ​រៀបរាប់​ថា «រៀន​ច្រៀង​ឱ្យ​ហើយ​ទៅ​ក្រែង​ដល់​ថ្ងៃ​ហ្នុង​អត់​ចេះ​ភាសា​ហ្នឹង»។ Facebook Post | Archived Link ការ​ត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia បាន​ត្រួតពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​វីដេអូ​មួយ​នេះ​តាម​រយៈ​ការ​ដំណើរការ Google […]

Continue Reading

តើ​ព្រះ​តេជ​គុណ ប៊ុត ប៊ុនតិញ ធ្លាក់​ខ្លួន​ជា​អ្នក​ដឹក​ខ្សែ​លក់​តាម​ភូមិ​មែន​ឬទេ?

ខណៈ​ដែល​ព្រះ​សង្ឃ​ព្រះនាម ប៊ុត ប៊ុនតិញ គង់​នៅ​វត្ត​ភ្នំ​សេរី​នៅ​ឯ​ប្រទេស​ស្វីស​នោះ រូបថត​មួយ​សន្លឹក​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ក្នុង​ន័យ​ថា ព្រះ​សង្ឃ​អង្គ​នេះ​បាន​ធ្លាក់​ខ្លួន​ជា​អ្នក​លក់​ខ្សែ​នីឡុង​តាម​ដង​ផ្លូវ។ រូបថត​នេះ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​បន្ត​ជាច្រើន​ដង រួម​ជាមួយ​ការ​បញ្ចេញ​មតិ​ចម្រុះ​បែប​ផង​ដែរ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់ Fact Crescendo Cambodia រក​ឃើញ​ថា រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​កាត់​ត។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​សកម្មជន​គាំ​ទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ព្រះ​តេជ​គុណ ប៊ុត ប៊ុនតិញ បណ្ដើរ​កង់​ដឹក​សម្ភារៈ​ផ្សេងៗ​លក់​នៅ​តាម​ដង​ផ្លូវ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ដើម​សប្ដាហ៍​នេះ។ រូបថត​នេះ បង្ហាញ​ថា ព្រះ​តេជ​គុណ ប៊ុត ប៊ុនតិញ បាន​ធ្លាក់​ខ្លួន​ទៅ​ជា​អ្នក​លក់​ខ្សែ​តាម​កង់​នៅ​តាម​ភូមិ​នានា។ រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​បន្ត​ជាច្រើន​ដង រួម​ជាមួយ​ការ​បញ្ចេញ​មតិ​ផ្សេងៗ និង​ប្រតិកម្ម​ចម្រុះ​បែប​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញពី​ការ​បង្ហោះ​រូបថត​នៅ​លើ​បណ្ដាញ​សង្គម ដែល​មាន​សំណេរ​ថា «ទំនិញ​នាំ​ចូល​ពី​ Cambodia 100%»។ Facebook Post | Archived Link រូបថត​ដដែល​នេះ ក៏​ត្រូវ​បាន​គេ​ចែក​រំលែក​ទៅ​កាន់​ក្រុម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ដែល​មាន​គណនី​ហ្វេសប៊ុក​រាប់​សែន​ជា​សមាជិក​នៅ​ក្នុង​ក្រុម​ផង​ដែរ។ Facebook Post | Archived Link Fact Check […]

Continue Reading

តើ​រូបថត​នេះ​ជា​ទិដ្ឋភាព​កក​ស្ទះ​ចរាចរណ៍​លើ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-ក្រុង​ព្រះសីហនុ​មែន​ឬទេ?

បន្ទាប់​ពី​កម្ពុជា​បាន​បើក​ឱ្យ​ដំណើរការ​សាក​ល្បង​នូវ​ផ្លូវ​ល្បឿន​លឿន​ដំបូង​គេ​របស់​ខ្លួន​កាល​ពី​ដើម​ខែ​តុលា​នេះ ព័ត៌មាន​ជាច្រើន​បាន​ចុះ​ផ្សាយ​អំពី​ផ្លូវ​ល្បឿន​លឿន​មួយ​ខ្សែ​នេះ។ ទន្ទឹម​គ្នា​នេះ មាន​រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​ទិដ្ឋភាព​កក​ស្ទះ​ចរាចរណ៍​នៅ​លើ​ផ្លូវ​ល្បឿន​លឿន​មួយ​កន្លែង ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​សំណេរ​រៀបរាប់​ថា «ផ្លូង​ល្បឿន​លឿន»។ រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​ជាច្រើន​ដង ហើយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ចំនួន បាន​បញ្ចេញ​មតិ​ដោយ​ជឿ​ជាក់​ថា វា​ជា​ទិដ្ឋភាព​កក​ស្ទះ​ចរាចរណ៍​នៅ​លើ​ផ្លូវ​ល្បឿន​លឿន​នៅ​កម្ពុជា។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់ Fact Crescendo Cambodia រក​ឃើញ​ថា រូបថត​នេះ ត្រូវ​បាន​បង្ហោះ​ជាមួយ​សំណេរ​មិន​ត្រឹម​ត្រូវ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​យាន​យន្ត​ជាច្រើន​គ្រឿង​ស្ថិត​លើ​ផ្លូវ​ដ៏​ធំ​មួយ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នា​ពេល​ថ្មីៗ​នេះ ដោយ​មាន​សំណេរ​រៀបរាប់​ថា «ផ្លូវ​ល្បឿន​លឿន»។ រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​បន្ត​ជាច្រើន​ដង រួម​ជាមួយ​ការ​បញ្ចេញ​មតិ​ជាច្រើន និង​ប្រតិកម្ម​ចម្រុះ​បែប​ផង​ដែរ។ Facebook Post | Archived Link ទន្ទឹម​គ្នា​នេះអ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​មួយ​ចំនួន បាន​ចោទ​សួរ​ថា តើ​រូបថត​មួយ​សន្លឹក​នេះ គឺ​ជា​ទិដ្ឋភាព​នៃ​ចរាចរណ៍​នៅ​លើ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​ទៅ​កាន់​ខេត្ត​ព្រះសីហនុ​មែន​ឬយ៉ាងណា។ ការ​ត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ផ្ទៀង​ផ្ទាត់​ទៅ​លើ​រូបថត​មួយ​សន្លឹក​នេះ​តាម​រយៈ​ការ​ដំណើរការ Google Reverse Image Search ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​នេះ។ រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​អត្ថបទ​សារព័ត៌មាន Independent របស់​អង់គ្លេស និង​សារព័ត៌មាន​​អាមេរិក Bloomberg កាល​ពី​ឆ្នាំ​២០១៥​កន្លង​មក​នេះ។ ​សេចក្ដី​រាយការណ៍​របស់សារព័ត៌មាន […]

Continue Reading

រូបថត​ភរិយា​លោក ហ៊ុន សែន ត្រូវ​បាន​កាត់​ត​ជាមួយ​មេដឹកនាំ​វៀតណាម ឡេ ឌឹកថូ

ក្រោយ​ពី​លោក ហ៊ុន ម៉ាណែត ត្រូវ​បាន​គណបក្ស​ប្រជាជន​កម្ពុជា​ជ្រើស​រើស​ជា​អនាគត​នាយករដ្ឋ​មន្ត្រី​កាល​ពី​ចុង​ឆ្នាំ​មុន ដើម្បី​បន្ត​វេន​ពី​ឪពុក​របស់​លោក​​រួច​មក មេ​ញ្ជាការ​កង​ទ័ព​ជើង​គោក​រូប​នេះ ក្លាយ​ជា​ផ្ទាំង​ស៊ីប​នៃ​ការ​រិះគន់ និង​ការ​អះអាង​នានា។ ក្នុង​នោះ រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​ម្ដាយ​លោក ហ៊ុន ម៉ាណែត ឈរ​ដាក់​ដៃ​លើ​ស្មា​របស់​បុរស​ម្នាក់ ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះ​អាង​ថា ជា​រូបថត​ជាមួយ​មេដឹកនាំ​វៀតណាម។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​ Fact Crescendo Cambodia រក​ឃើញ​ថា រូបភាព​មួយ​សន្លឹក​នេះ ត្រូវ​បាន​កាត់​ត។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម រូបភាព​ស​ខ្មៅ​មួយ​សន្លឹក​ដែល​បង្ហាញ​ឱ្យ​ឃើញ​ភរិយា​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ឈរ​ដាក់​ដៃ​លើ​ស្មា​របស់​អតីត​មេដឹកនាំ​វៀតណាម លោក ឡេ ដឹកថូ ហើយ​មាន​រូប​លោក ហ៊ុន ម៉ាណែត ផង​ដែរនោះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ខែ​មេសា​កន្លង​មក​នេះ។ រូបភាព​នេះ ត្រូវ​បាន​បង្ហោះ​ភ្ជាប់ជាមួយ​សំណេរ​ថា «អញ្ចឹង​បាន​ដូច​គ្នា» ក្នុង​ន័យ​ថា លោក ហ៊ុន ម៉ាណែត ជា​កូន​ប្រុស​របស់​លោកស្រី ប៊ុន រ៉ានី ជាមួយលោក ឡេ ដឹកថូ។ រូបភាព​ជាមួយ​សំណេរ​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាង ៤០០​ដង​ពីសំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ រួម​ជាមួយ​ការ​បញ្ចេញ​មតិ​ចម្រុះ​បែប​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ដែល​សរសេរ​រៀបរាប់​ថា […]

Continue Reading

តើ​នេះ​ជា​សំណង់​ផ្ទះ​​នៅ​លើ​ដី​ទំហំ​៤០​ហិកតា​​ផ្ដល់​ឱ្យ​ជន​អន្តោ​ប្រវេសន៍​វៀតណាម​មែន​ឬទេ?

បន្ទាប់​ពី​កម្ពុជា​បាន​សម្រេច​ផ្ដល់​ដី​ទំហំ ៤០​ហិកតា​ស្ថិត​នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំង ជា​ថ្នូរ​នឹង​ការ​បំលាស់​ទី​សហគមន៍​រស់​នៅ​លើផ្ទះ​បណ្ដែត​ទឹក ដែល​ភាគច្រើន​លើស​លប់​ជា​ជន​អន្តោ​ប្រវេសន៍​វៀតណាម​​នោះ​មក ការអះអាង​ជាច្រើន ត្រូវ​បាន​ភ្ជាប់​នឹង​បញ្ហា​នេះ​ជា​រឿយៗ។ ថ្មីៗ​នេះ វីដេអូ​ឃ្លីប​មួយ​ដែល​បង្ហាញ​រូបថត​សំណង់​ផ្ទះ​ដូចៗ​គ្នា​មួយ​ជួរ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះ​អាង​ក្នុង​ន័យ​ថា វា​ជា​សំណង់​ផ្ទះ​នៅ​លើ​ដី​ទំហំ ៤០​ហិកតា​ដែល​ត្រូវ​បាន​ផ្ដល់​ទៅ​ជន​អន្តោ​ប្រវេសន៍​វៀតណាម។ វីដេអូ​នេះ ត្រូវ​បាន​ចែក​រំលែក​ត​គ្នា​រាប់​សិប​រយ​ដង​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​មក​នេះ។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់​របស់​យើង រក​ឃើញ​ថា ការ​អះ​អាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម ទំព័រហ្វេសប៊ុក​មួយ​បាន​បង្ហោះ​វីដេអូ​ឃ្លីប​មាន​រយៈ​ពេល​ ៤២​វិនាទី​កាល​ពី​ថ្ងៃ​អង្គារ​កន្លង​មក​នេះ ដែល​បង្ហាញ​ឱ្យ​ឃើញ​សំណង់​ផ្ទះ​ថ្ម​ជា​ច្រើន​ស្ថិត​នៅ​ជាជួរ​នៅ​តាម​បណ្ដោយ​ប្រឡាយ​ទឹក​មួយ​ខ្សែ។ សំណេរ​របស់​ទំព័រហ្វេសប៊ុក​នេះ ហាក់​អះ​អាង​ថា រូបថត​នៅ​ក្នុង​វីដេអូ​នេះ​ជា​សំណង់​ផ្ទះ​ដែល​ត្រូវ​បាន​សាង​សង់​នៅ​លើ​ដី​ទំហំ ៤០​ហិកតា ដែល​ត្រូវ​បាន​រដ្ឋាភិបាល​ផ្ដល់​ទៅ​ជន​អន្តោ​ប្រវេសន៍​វៀតណាម​ ជា​ថ្នូរ​នឹង​ការ​​ចាក​ចេញ​ពី​ការ​រស់​នៅ​លើ​ផ្ទៃ​បឹង​ទន្លេ​សាប​នៅ​ខេត្ត​កំពង់ឆ្នាំង។ វីដេអូ​នេះ​ក៏បាន​បង្ហាញ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន និង​កូន​ប្រុស​របស់​លោក ដែល​បាន​ថ្លែង​ក្នុង​ន័យ​ដូច​គ្នា​ថា លោក​ធានា​ការពារ​បូរណភាព​ទឹក​កម្ពុជា។ វីដេអូ​ឃ្លីប​មួយ​នេះ ទទួល​បានការ​ចែក​រំលែក​រហូត​ដល់​ទៅ​ជាង ២,២០០​ដង និង​ការ​បញ្ចេញ​មតិ​យោបល់​ចម្រុះ​បែប​យ៉ាង​ច្រើន​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នៅ​ក្នុង​រយៈ​ពេល​ត្រឹម​តែ​ពីរ​បី​ថ្ងៃ​ចុង​ក្រោយ​នេះ​ប៉ុណ្ណោះ។ Facebook Post | Archived Link ការ​ត្រួត​ពិនិត្យ​ការ​ពិត រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​ផ្សព្វផ្សាយ​ជាច្រើន​នៅ​លើ​បណ្ដាញ​អ៊ិនធឹណិត ដោយ​បញ្ជាក់​ថា ជា​ផ្ទះ​ដែល​ត្រូវ​បាន​សាង​សង់​ឡើង​នៅ​ភូមិ​ថ្លុកត្រាច និង​ភូមិ​អន្លង់ជ្រៃ ស្ថិត​ក្នុង​ឃុំ​កក់ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ។ ខាង​ក្រោម​នេះ ជា​រូបភាព​ផ្ដាម​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក​មួយ​ដែល​បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​នេះ​ជាមួយ​រូបថត ២​សន្លឹក​ផ្សេង​ទៀត […]

Continue Reading