ការអះអាងមិនត្រឹមត្រូវមួយថា កម្ពុជានឹងបិទបណ្ដាញសង្គម Facebook
នៅចុងខែមិថុនាកន្លងមកនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចលុបចោលទំព័រហ្វេសប៊ុកផ្លូវការរបស់លោក បន្ទាប់ពីក្រុមប្រឹក្សាភិបាលត្រួតពិនិត្យខ្លឹមសារព័ត៌មានរបស់ក្រុមហ៊ុនបណ្ដាញសង្គមហ្វេសប៊ុក បានទាមទារឱ្យព្យួរទំព័រហ្វេសប៊ុករបស់មេដឹកនាំកម្ពុជារូបនេះ។ លោក ហ៊ុន សែន ក៏បានគំរាមបិទបណ្ដាញសង្គមនេះផងដែរ។ ទន្ទឹមគ្នានេះ ការអះអាងមួយបានលើកឡើងថា បណ្ដាញសង្គមហ្វេសប៊ុក នឹងត្រូវបិទមិនឱ្យប្រជាជនកម្ពុជាប្រើប្រាស់នោះឡើយ និងបានប្រាប់ឱ្យត្រៀមខ្លួនសម្រាប់ការវិវត្តនេះ។ ការអះអាងនេះ ត្រូវបានចែករំលែកយ៉ាងច្រើន និងមានការបញ្ចេញមតិយោបល់ចម្រុះផងដែរ។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់របស់យើង រកឃើញថា ការអះអាងនេះមិនត្រឹមត្រូវទេ។ ការអះអាងលើបណ្ដាញសង្គម ការអះអាងមួយនៅលើបណ្ដាញសង្គម បានលើកឡើងថា បណ្ដាញសង្គមហ្វេសប៊ុក នឹងត្រូវបិទមិនឱ្យមាននៅក្នុងប្រទេសកម្ពុជានោះឡើយ បន្ទាប់ពីរដ្ឋាភិបាលប្រទេសនេះបណ្ដេញ និងហាមឃាត់បុគ្គលិក ២២នាក់របស់ក្រុមហ៊ុនបណ្ដាញសង្គមមួយនេះ ពីប្រទេសកម្ពុជា។ ការអះអាងនេះ ត្រូវបានចែករំលែកយ៉ាងផុសផុលនៅលើបណ្ដាញសង្គម និងមានការបញ្ចេញមតិយ៉ាងច្រើនផងដែរពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកនិយាយភាសាខ្មែរ។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមពីការអះអាងលើបណ្ដាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣ ដែលរៀបរាប់ថា «សូមត្រៀមចិត្តទៅ Facebook ប្រហែលជានឹងបិទទាំងស្រុង ក្រោយមានការបណ្ដេញបុគ្គលិកទាំង ២២នាក់ចេញ។ អាណិតតែអ្នកលក់ផលិត[ផល]ផ្សេងៗលើ FB និងអ្នក Live បែបស៊ីអារម្មណ៍មិនដឹងមានអីទៀត»។ Facebook Post | Archived Link […]
Continue Reading