រូបថតមើមឆៃថាវមានរូបរាងដូចជើងមនុស្ស ត្រូវបានបង្ហោះលើបណ្ដាញសង្គមព្រោងព្រាតកាលពីសប្ដាហ៍មុន ដែលនាំឱ្យអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើនយល់ច្រឡំថា មើមឆៃថាវនោះពិតជាដំណាំពិតៗដែលដាំដុះដោយជនជាតិជប៉ុន។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់របស់យើង បានរកឃើញថា រូបថតមើមឆៃថាវនោះ គ្រាន់តែជាស្នាដៃសិល្បៈស្មូនរូបតែប៉ុណ្ណោះ។ ការអះអាងលើបណ្ដាញសង្គម រូបថតពីរសន្លឹកដែលបង្ហាញឱ្យឃើញឆៃថាវមានរូបរាងដូចជើងមុនស្ស ត្រូវបានទំព័រហ្វេសប៊ុកសារព័ត៌មានឌីជីថលមួយចែករំលែកនៅលើបណ្ដាញសង្គមកាលពីសប្ដាហ៍មុន។ រូបថតនេះទទួលបានការចាប់អារម្មណ៍យ៉ាងច្រើនពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក ដោយមានការចែករំលែករហូតដល់ជាង ៦០០ដង និងមានការបញ្ចេញមតិចម្រុះបែបពីអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកនិយាយភាសាខ្មែរ។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីទំព័រហ្វេសប៊ុក TNAOT ដែលបង្ហោះសាររៀបរាប់កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុនថា «ឆៃថាវចម្លែករាងដូចជើងមនុស្ស»។ Facebook Post | Archived Link រូបថតឆៃថាវរូបរាងដូចជើងមនុស្សនេះ ត្រូវបានចែករំលែកយ៉ាងព្រោងព្រាតនៅលើបណ្ដាញសង្គមហ្វេសប៊ុក និងបណ្ដាញសង្គមដទៃទៀត។ សូមមើលខ្លឹមសារតាមរយៈតំណភ្ជាប់នៃបណ្ដាញសង្គម Srok Kh, Davin Sapphire – ចៃកាមេរ៉ា, សង្ហារ លក់ដុំនិងរាយខោលីអូបុរសនារី។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការបង្ហោះរូបថតឆៃថាវចម្លែកដោយទំព័រហ្វេសប៊ុក Sandra Shop Cambodia កាលពីសប្ដាហ៍មុន ដែលទទួលបានការចែករំលែកបន្តរហូតដល់ជាង ២ពាន់ដង។ Facebook Post | Archived Link តាមរយៈការពិនិត្យមើលមតិរបស់អ្នកប្រើប្រាស់បណ្ដាញសង្គម យើងមើលឃើញថា អ្នកប្រើប្រាស់បណ្ដាញសង្គមនិយាយភាសាខ្មែរជាច្រើន ហាក់ជឿជាក់ថា […]
Continue Reading