តើកម្ពុជា​លក់​វ៉ាក់សាំង​ចិន​? នេះ​គឺ​ជា​ការ​ពិត…

False Medical

ការក្លែងបន្លំ និងព័ត៌មានមិនពិតផ្សេងទៀត កំពុងត្រូវបាន​ចែកចាយលើបណ្តាញសង្គមរួមទាំង WeChat ដែលប្រជាជនចិននិយមចូលចិត្តប្រើប្រាស់។ ព័ត៌មានក្លែងបន្លំ​មួយនេះកើតឡើង បន្ទាប់ពីប្រទេសកម្ពុជាបានទទួលវ៉ាក់សាំង​កូវីដ១៩​ចំនួន ៦០០,០០០​ដូស ដែលជាផ្ដល់​ឱ្យ​ដោយ​ប្រទេសចិន។

ខណៈដែលកម្ពុជាបានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងដោយផ្តោតទៅលើក្រុមជួរមុខ មាន​មន្រ្តីរដ្ឋាភិបាល គ្រូពេទ្យ គិលានុបដ្ឋាយិកា​ជាដើម​នោះ ក៏ចាប់ផ្តើមមានព័ត៌មានមិនពិត ត្រូវបានបង្កើតឡើងដើម្បីបំភាន់ប្រជាជនចិន​ដែលកំពុងរស់នៅក្នុងកម្ពុជា​អំពីការលក់វ៉ាក់សាំង​កូវីដ១៩។

ទោះយ៉ាងណា, ការស៊ើបអង្កេតរបស់ Fact Crescendo Cambodia បានបង្ហាញថា ការអះអាង​នេះ គឺមិន​ត្រឹម​ត្រូវ​ទេ។

ការ​អះ​អាង​​តាម​បណ្តាញសង្គម៖

ខាងក្រោមនេះ គឺជាការបកប្រែអត្ថបទជាភាសាខ្មែរ ដែលត្រូវបានគេចែកចាយ​យ៉ាងទូលំទូលាយនៅលើវេទិកា WeChat ហើយវាត្រូវបានបញ្ជាក់ដោយអាជ្ញាធរជាផ្លូវការថា វាត្រូវបានបោះពុម្ពផ្សាយដោយលោក Shen Daidong អាយុ ៥១​ឆ្នាំ ដែល​មាន​តួនាទី​ជា​​និពន្ធនាយកសារព័ត៌មាន អង្គរ ធូដេ មាន​មូលដ្ឋាន​នៅក្នុងទីក្រុងសៀមរាប។

ការ​អះ​អាង​ដែល​ត្រូវ​បាន​បក​ប្រែ​ថា «ទោះបីវាត្រូវបានគេរំពឹងថា មិនគិតថ្លៃក៏ដោយ វាតម្រូវឱ្យបង់ថ្លៃសេវាកម្មចំនួន ១២០​ដុល្លារក្នុងមនុស្សម្នាក់ ថ្លៃនេះរាប់បញ្ចូលទាំងការជ្រើសរើសទីតាំង និងការឈប់នៅទីតាំងអាកាសយានដ្ឋាន។ វ៉ាក់សាំងនេះ គឺជាវ៉ាក់សាំងថ្នាំចិនធម្មតា ហើយត្រូវបានកំណត់សម្រាប់តែ ១០០០​នាក់ប៉ុណ្ណោះ»។

Archived Link

ការ​ត្រួត​ពិនិត្យ​ការ​ពិត

យើងបានចាប់ផ្តើមផ្ទៀង​ផ្ទាត់​ការ​អះ​អាង​នេះដោយពិនិត្យមើលរូបថត និងប្រភពដែលអាចជឿទុកចិត្តបាន ដែលមានការធ្វើការឆ្លើយតបទៅនឹងការបង្ហោះក្លែងក្លាយមួយនេះ។

អ្នកនាំពាក្យក្រសួងសុខាភិបាល អ្នកស្រី ឱ វណ្ណឌីន បានច្រានចោលការចុះផ្សាយ​របស់សារព័ត៌មានអនឡាញ អង្គរ ថាមស៍ ដែល​ត្រូវបានចែកចាយដោយកម្មវិធីនិពន្ធ​នាយក​ព័ត៌មានចិន ដែលអះ​អាង​ថា ប្រទេសកម្ពុជាលក់វ៉ាក់សាំង​កូវីដ១៩របស់ចិន។

TVK Facebook Post | Archived Link

កម្ពុជា​បាន​សម្រេច​បណ្ដេញ​ការីនិពន្ធ​ជន​ជាតិ​ចិន​ លោក Shen Kaidong ពី​ប្រទេស​កម្ពុជា និង​ហាម​ឃាត់​រូប​គាត់​មិន​ឱ្យ​វិល​ត្រឡប់​ចូល​មក​កម្ពុជា​ជា​ថ្មី​នោះ​ឡើយ ក្រោយ​ពី​ផ្សព្វផ្សាយ​​នូវ​ព័ត៌មាន​បែប​នេះ។

ហ្វេកបុក | Archived Link

សេចក្តីសន្និដ្ឋាន

Fact Crescendo Cambodia បានរកឃើញថា ការអះអាងថា កម្ពុជា​លក់វ៉ាក់សាំង Covid-19 ដែលជួយដោយប្រទេសចិន គឺជារឿងមិនពិត។ តាមពិត រដ្ឋាភិបាលកម្ពុជាបាន​ប្រកាស​ជា​សាធារណៈ​ថា នឹង​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩​ទៅ​ដល់​ប្រជា​ពលរដ្ឋ​ដោយ​មិន​គិត​ថ្លៃនោះទេ។ រដ្ឋាភិបាល​ក៏​បាន​ប្រកាស​ផង​ដែរ​ថា ការចាក់ថ្នាំវ៉ាក់សាំង​នេះ​ធ្វើឡើងដោយស្ម័គ្រចិត្ត ហើយមិនត្រូវចំណាយប្រាក់អ្វីទាំងអស់។ អ្នកដែលស្ថិតក្នុងក្រុមអាទិភាពដែលកំណត់ដោយរដ្ឋាភិបាល នឹងទទួលការចាក់វ៉ាក់សាំង​មុន​គេ។

Avatar

Title:តើកម្ពុជា​លក់​វ៉ាក់សាំង​ចិន​? នេះ​គឺ​ជា​ការ​ពិត…

Fact Check By: Jay Udom 

Result: False

Leave a Reply

Your email address will not be published.