បុរសចំណាស់ជនជាតិកេនយ៉ាម្នាក់ត្រូវបានភ្ជាប់មិនត្រឹមត្រូវថាជាអតីតប្រធានាធិបតី​​អាហ្វ្រិកខាងកើត

False International

ស្រប​ពេល​ស៊ូដង់​គឺ​ជា​ប្រទេសអាហ្វ្រិកខាងកើត​មួយ​ ដែល​ក្រីក្របំផុត​ និង​បាន​ឆ្ល​ងកា​ត់​របប​ផ្តាច់កា​រ​លោក​ ​Omar el Béchir អស់​​ប្រមាណ​​៣០ឆ្នាំ​មក​ហើយ​ រូប​ថត​មួយ​សន្លឹក​បង្ហាញ​ទិដ្ឋភាព​បុរស​ចំណាស់​ម្នាក់​ ត្រូវ​បាន​បង្ហោះ​ឡើង​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​ ដែល​បាន​អះ​អាង​ថា​ជាអតីត​មេដឹក​នាំ​នៃ​ប្រទេស​អាហ្វ្រិក​ខាង​កើត​ នៅ​ពេល​លោក​អស់​អំណាច​។​ ការបង្ហោះ​ និង​អះ​អាង​បែប​នេះ​ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ជា​ច្រើន​ បាន​ចែក​ចាយ​ និង​បញ្ជេញ​មតិ​ប្រតិកម្ម​យ៉ាង​ផុសផុល​។​

ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ ការ​អះ​អាង​ដែល​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​បង្ហោះ​​នៅ​លើ​បណ្តាញ​សង្គម​នោះ​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​​។​

ការអះអាងលើបណ្តាញសង្គម

កាល​ពី​ថ្ងៃ​ទី​២១​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២២​ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថតផ្ដាម​​មួយ​សន្លឹក​ បង្ហាញ​ទិដ្ឋភាព​បុរស​ចំណាស់​ម្នាក់​ ក្នុង​សភាព​ស្គម​ស្គាំង​។​ អ្នក​ប្រើ​ប្រាស់​ដដែល​ខាង​លើ​នេះ​ បាន​ភ្ជាប់​ និង​អះ​អាង​បុរស​ចំណាស់​ម្នាក់​នោះ​ ថា​គឺ​ជា​ទិដ្ឋភាព​អតីត​ប្រធានាធិបតី​អាហ្វ្រិក​ខាង​កើត​ នៅ​ពេល​លោក​អស់​តំណែង​កាល​ពី​ឆ្នាំ​២០១៨​។​ ​រូប​ថត​បង្ហោះដោយ​ភ្ជាប់​ទៅ​នឹង​ការ​អះ​អាង​​ខាង​លើ​នេះ ត្រូវបាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​ជាច្រើន​ដង រួម​ជាមួយ​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​បែប​ផងដែរ។

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​​ខាង​លើ​​ ដែល​បាន​សរសេរ​រៀប​រាប់​ថា​ «​​​វាសនាម​នុស្ស​ មើល​មិន​ឃើញ​ ស្មា​នមិ​នត្រូ​វ»​។​

Facebook Post | Archived Link

ការត្រួតពិនិត្យការពិត

Fact Crescendo Cambodia ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​​ទៅ​លើ​រូបថត​ និង​ការ​អះ​អាង​​​ខាង​លើ​នេះ​ តាម​រយៈ​ Google Reverse Image Search ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការពិត​ដូច​ខាង​ក្រោម​នេះ។

រូប​ថត​ដែល​មាន​ទម្រង់​ និង​សណ្ឋាន​ដូច​គ្នា​ទាំង​ស្រុង​នេះ​ ត្រូវ​បាន​រក​ឃើញ​ និង​បង្ហោះ​ដោយ​គណនី​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ Twitter ម្នាក់​ ដែល​មាន​ឈ្មោះ​ថា​ «Roncliffe Odit» កាល​ពី​ថ្ងៃ​ទី​១៩​ ខែ​មីនា​ ឆ្នាំ​២០១៩​កន្លង​ទៅ​។​ លោក​ Roncliffe Odit ​ត្រូវ​បាន​គេ​ស្គាល់​ជា​ទូ​ទៅ​ថា​ គឺ​ជា​អ្នក​រាយ​ការណ៍​ និង​យក​ព័ត៌មាន​ម្នាក់​ ​នៅ​ក្នុង​ស្ថាប័ន​សារព័ត៌មាន​ BBC។​ លោក​បាន​បញ្ជាក់​ និង​សរសេរ​នៅ​ក្នុង​អត្ថប​ទ​របស់​លោក​​ជា​ភាសា​អង់​គ្លេស​ថា​ «Turkana Drought, Kenya Drought»​ ឬ​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​មាន​ន័យ​ថា​ «ទិដ្ឋភាព​គ្រោះ​រាំង​ស្ងួត​នៅ​ Turkana ប្រទេស​កេន​យ៉ា​»។​

Twitter Post | Archived Link

ដូច​គ្នា​នេះ​ តាម​រយៈ​គេហទំព័រ​ The Observer​ ចុះ​ផ្សព្វ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​០៦​ ខែ​ឧសភា​ ឆ្នាំ​២០១៩​កន្លង​ទៅ​ផង​ដែរ​ ដែល​បាន​សរសេរ​ជា​ភាសា​អង់​គ្លេស​ ឬ​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​មាន​ន័យ​ថា​ «របាយការណ៍​ក្លែង​ក្លា​យ​អំ​ពី​បុរស​ម្នា​ក់​ដែ​ល​ត្រូ​វ​បា​ន​បណ្តេ​ញ​ចេ​ញ​​ពី​ប្រទេ​ស​ស៊ូដង់​​លោក​ al-Bashir ផ្សព្វផ្សាយ​នៅ​តាម​បណ្ដាញ​សង្គម​»។

The Observer Link | Archived Link

ការ​អះ​អាង​ខាង​លើ​ ក៏​ត្រូវ​បាន​ផ្ទៀង​ផ្ទាត់​ និង​ត្រួត​ពិនិត្យ​ផង​ដែរ​ ដោយទី​ភ្នាក់​ងារ​ព័ត៌មាន​​ AFP កាល​ពី​ថ្ងៃ​ទី​០៧​ ខែ​ឧសភា​ ឆ្នាំ​២០១៩​កន្លង​ទៅ​នេះ​ ដោយ​បាន​បញ្ជាក់​នៅ​ក្នុង​អត្ថបទ​របស់​ខ្លួន​ថា​ ទិដ្ឋភាព​បុរស​ចំណាស់​ ដែល​មាន​សណ្ឋាន​ស្គម​ស្គាំង​ មិនមែន​ជា​ ទិដ្ឋភាព​អតីត​មេដឹកនាំ​នៃ​ប្រទេស​អាហ្វ្រិក​នោះ​ឡើយ​។​ បុរស​ចំណាស់​ម្នាក់​នោះ​ ការ​ពិត​គឺ​ជា​ប្រជាជន​កេនយ៉ា​ ​រង​គ្រោះ​ និង​ប៉ះ​ពាល់​ដោយ​គ្រោះ​រាំង​ស្ងួត​ នៅ​ក្នុង​តំបន់​ Turkana ដែល​អ្នក​រាយការណ៍​សារព័ត៌មាន​ BBC លោក​ Roncliffe Odit បាន​ថត​ និង​បង្ហោះ​នៅ​ក្នុងបណ្ដាញ​សង្គម​ Twitter កន្លង​ទៅ​។​

AFP Link | Archived Link

ដើម្បីស្វែងរកព័ត៌មានពិតសូមតាមដានការផ្សាយរបស់យើងតាមរយៈប្រព័ន្ធដូចខាងក្រោម

Facebook Twitter Telegram Google News     TikTok

សន្និដ្ឋាន

Fact Crescendo Cambodia រក​ឃើញ​ថា​រូប​ថត​ និង​ការ​លើក​ឡើង​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ខាង​លើ​នោះ​ គឺ​ពិត​ជា​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​ ការ​ពិត​រូប​ថត​នេះ​ គឺ​ជាទិដ្ឋភាព​បុរស​ចំណាស់ស្គម​ស្គាំង​​ ជន​ជាតិ​កេន​យ៉ា​ម្នាក់​ ដែល​បាន​រង​គ្រោះ​ដោយ​គ្រោះ​រាំង​ស្ងួត​ នៅ​ក្នុង​តំបន់​ Turkana ប្រទេស​កេនយ៉ា​ និង​​ត្រូវ​បាន​ថត​ដោយ​លោក​ Roncliffe Odit កាល​ពី​ឆ្នាំ​២០១៩​កន្លង​ទៅ​។​

Avatar

Title:បុរស​ចំណាស់​ជន​ជាតិ​កេនយ៉ា​ម្នាក់​ ត្រូវ​បាន​ភ្ជាប់​មិន​ត្រឹម​ត្រូវ​ ថា​ជា​អតីត​ប្រធានាធិបតី​​អាហ្វ្រិក​ខាង​កើត​

Fact Check By: Kakada Sim 

Result: False

Leave a Reply

Your email address will not be published. Required fields are marked *