តើ​កូន​កម្លោះ​ក្នុង​រូបថត​នេះ​ជា​បុរស​ចាស់​វ័យ​រៀបការ​ជាមួយ​នារី​វ័យ​ក្មេង​មែន​ទេ?

រូបថត​ជាច្រើន ត្រូវ​បាន​គេ​បង្ហោះ និង​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម ដោយ​រូបថត​ខ្លះ​ ត្រូវ​បាន​អះ​អាង​ដោយ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ក្នុង​ចំណោម​នោះ រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​កូន​កម្លោះ​វ័យ​ចំណាស់​រៀបការ​ជាមួយ​នារី​វ័យ​ក្មេង​ស្រស់​ស្អាត​មួយ​រូប ត្រូវ​បាន​គេ​បង្ហោះ និង​ចែក​រំលែក​យ៉ាង​ច្រើន ដែល​នាំ​ឱ្យ​មាន​មតិ​រិះ​គន់​ទៅ​លើ​គូ​ស្វាមី​ភរិយា​រៀបការ​ថ្មី​ថ្មោង​មួយ​គូ​នេះ។ ទោះជាយ៉ាងណា យើង​រក​ឃើញ​ថា រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​គេ​កែកុន​។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​​កូន​កម្លោះ​កូន​ក្រមុំ​​រៀបការ​ថ្មី​ថ្មោង​មួយ​គូ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម ដោយ​មាន​ការ​អះ​អាង​ថា កូន​កម្លោះ គឺ​ជា​បុរស​ចាស់។ […]

Continue Reading