Fact-Check: បុរស​ឥណ្ឌូនេស៊ី​ម្នាក់​​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ប៉ោយប៉ែត មាន​សុខភាព​ល្អ​ធម្មតា

កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មេសា​កន្លង​មក​នេះ ក្រសួង​សុខាភិបាល​កម្ពុជា​បាន​ប្រកាស​ពី​ការ​រក​ឃើញ​មនុស្ស​ដល់​ទៅ ៥១១​នាក់ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​កម្ពុជា ក្នុងនោះ ៤​ករណី​ត្រូវ​បាន​រក​ឃើញ​នៅ​​ឯ​ក្រុង​ប៉ោយប៉ែត​ ស្ថិត​នៅ​ជាប់​ព្រំដែន​កម្ពុជា-ថៃ។ បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល ករណី​ឆ្លង​ថ្មី​ទាំង ៤​ករណី​នៅ​ក្រុង​ប៉ោយប៉ែត​នោះ ត្រូវ​បាន​រក​ឃើញ​​បុរស​ជន​ជាតិ​ឥណ្ឌូនេស៊ី ២​នាក់ និង​ស្ត្រី​ជន​ជាតិ​ឥណ្ឌូនេស៊ី ២​នាក់ ដែល​ត្រូវ​បាន​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​បង្អែក។ មួយ​ថ្ងៃ​បន្ទាប់​មក អ្នក​ប្រើ​ហ្វេសប៊ុក​ម្នាក់​ បាន​ចាត់​ទុក​ក្រុម​ជន​ជាតិ​ឥណ្ឌូនេស៊ី​ទាំងនោះ​ថា ជា​ប្រភព​ចម្លង​មេរោគ​កូវីដ-១៩​នៅ​ទីក្រុង​ជាប់​ព្រំដែន​មួយ​នេះ […]

Continue Reading