រូបថត​មេ​ក្រុមហ៊ុន​ហុងដា​ ត្រូវ​បាន​គេ​អះអាង​ថា​ជា​រដ្ឋ​មន្ត្រី​ថាមពល​ជប៉ុន​ឱន​សុំ​ទោស​​ប្រជាជន

ខណៈ​ដែល​ប្រជា​ជន​ជប៉ុន ត្រូវ​បាន​គេ​ស្គាល់​​ថា​​មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់​នោះ រូប​ថត​មួយ​សន្លឹក​ ត្រូវ​ទំព័រ​ហ្វេសប៊ុក​មួយ​ អះអាង​ថា​ គឺ​ជា​រដ្ឋ​មន្ដ្រី​ថាម​ពល​ជប៉ុន​ ឈរ​ឱន​គោរព​សុំ​ទោស​ប្រជាជន​របស់​ខ្លួន​ ក្រោយ​ពី​មាន​ការ​ដាច់​ចរន្ដ​អគ្គិសនី​​នៅ​ក្នុង​ភូមិ​តូច​មួយ​រយៈ​ពេល ​២០​នាទី​។​ ការ​អះ​អាង​នេះ​ ត្រូវ​បាន​ចែក​ចាយ​តៗ​គ្នា​ជា​ច្រើន​ដង​​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​នា​ពេល​ថ្មី​ៗ​នេះ​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ការ​ពិត​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia រក​ឃើញ​ថា​ ​ការ​អះ​អាង​ដោយ​ទំព័រ​ហ្វេស​ប៊ុក​​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​នោះ​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​ […]

Continue Reading