តើកីឡាករថៃមួយរូបត្រូវបានហាមឃាត់ចូលរួមប្រកួតស៊ីហ្គេមមួយជីវិតឬ?
បន្ទាប់ពីការប្រកួតបាល់ទាត់វគ្គផ្ដាច់ព័ត្ររវាងក្រុមជម្រើសជាតិថៃ និងក្រុមជម្រើសជាតិឥណ្ឌូណេស៊ីដែលបញ្ចប់ទៅដោយចម្រូងចម្រាស់នោះ ការអះអាងដ៏ផុសផុលមួយនៅលើបណ្ដាញសង្គម បានលើកឡើងថា កីឡាករខ្សែការពារថៃ Jonathan Khemdee ត្រូវបានគណៈកម្មាធិការស៊ីហ្គេមសម្រេចហាមឃាត់ការប្រកួតនៅស៊ីហ្គេមអស់មួយជីវិត។ ការអះអាងនេះ ត្រូវបានចែករំលែកបន្ត និងបញ្ចេញមិតយោបល់យ៉ាងផុសផុលលើបណ្ដាញសង្គម។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់របស់យើង រកឃើញថា ការអះអាងនេះ មិនត្រឹមត្រូវនោះឡើយ។ SOCIAL MEDIAL CLAIM ការអះអាងកំពុងផ្ទុះនៅលើបណ្ដាញសង្គម បានលើកឡើងថា កីឡាករខ្សែការពារថៃ Jonathan Khemdee ត្រូវបានគណៈកម្មាធិការកីឡាស៊ីហ្គេមហាមឃាត់ចូលរួមក្នុងការប្រកួតអស់មួយជីវិត។ ការអះអាងនេះ បានកើតឡើងមួយថ្ងៃក្រោយពីការប្រកួតបាល់ទាត់ដ៏ចម្រូងចម្រាស់រវាងក្រុមបាល់ទាត់ជម្រើសជាតិថៃ និងក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌូណេស៊ីនៅក្នុងវគ្គផ្ដាច់ព័ត្រ ដែលក្រុមកីឡាករឥណ្ឌូណេស៊ីយកឈ្នះក្រុមកីឡាករថៃជាមួយលទ្ធផល ៥ ទល់នឹង ២។ ការអះអាងនេះ ត្រូវបានចែករំលែកយ៉ាងផុសផុលនៅលើបណ្ដាញសង្គមហ្វេសប៊ុក ហើយអ្នកប្រើប្រាស់ហ្វេសប៊ុកជាច្រើន បានបញ្ចេញមតិចម្រុះបែប និងប្រតិកម្មផ្សេងៗ។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការអះអាងកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ ដែលរៀបរាប់ថា «គណៈកម្មាធិការ SEA Games សម្រេចបណ្ដេញចេញពីគ្រប់ការប្រកួតអស់មួយជីវិត! ពូជលួចប្លន់ជាចរឹតរបស់វា»។ Facebook Post | Archived Link ការអះអាងដដែលនេះ ក៏ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមដទៃទៀតយកទៅបង្ហោះបន្តផងដែរ ហើយក៏ទទួលបានការចែករំលែក […]
Continue Reading