Fact-Check: តើ​នរណា​ស្ថិត​នៅ​ពី​ក្រោយ​ឃាតកម្ម​បាញ់​សម្លាប់​អ្នក​វិភាគ​នយោបាយ​លោក​បណ្ឌិត កែម ឡី?

ខណៈ​ដែល​​ខួប ៥​ឆ្នាំ​នៃ​ការ​បាញ់​សម្លាញ់​​លោក​បណ្ឌិត​ កែម ឡី កាន់​តែ​ខិត​ជិត​ចូល​មក​ដល់នោះ ប្រធាន​បទ​ជា​ច្រើន​ជុំ​វិញ​ឃាតកម្ម​លើ​អ្នក​វិភាគ​នយោបាយ​ដ៏​ល្បី​ឈ្មោះ​រូប​នេះ ត្រូវ​បាន​លើក​យក​មក​ជជែក និង​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម​។ ក្នុង​ចំណោម​នោះការ​ជជែក​នោះ ទំព័រ​ហ្វេសប៊ុក​មួយ​​បាន​បង្ហោះ​វីដេអូ​​មួយ​​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​មិថុនា​កន្លង​មកនេះ ដោយ​​អះ​អាង​ថា មេដឹកនាំ​បក្ស​ប្រឆាំង​ដ៏​ធំ​របស់​កម្ពុជា លោក សម រង្ស៊ី ជា​អ្នក​សម្លាប់​អ្នក​វិភាគ​នយោបាយ​ដ៏​ល្បី​ឈ្មោះ លោក កែម ឡី។ […]

Continue Reading

Fact Check: ​តើ​​អ្នក​ស្រី មូរ សុខហួរ រិះ​គន់​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី មែន​ទេ?

យុទ្ធនាការ​នៃ​ការ​ដាក់​លក់​ប័ណ្ណ​នាឡិកា​របស់​អតីត​ប្រធាន​គណបក្ស​ប្រឆាំង លោក​ សម រង្ស៊ី ​តម្លៃ​ ៥ដុល្លារ​​ក្នុង​មួយ​ប័ណ្ណ​នោះ​​ បាន​​ក្លាយ​​ទៅ​ជា​ប្រធាន​បទ​មួយ​នៃ​ការ​ជជែក​ដេញ​ដោល និង​ចែក​រំលែក​យ៉ាង​ផុស​ផុលនៅ​លើ​បណ្ដាញ​សង្គម​។ ទន្ទឹម​គ្នា​នេះ មាន​រូប​ថត​មួយ​សន្លឹក​បង្ហាញ​​​រូប​ថត​របស់​អតីត​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ អ្នក​ស្រី​ មូរ​ សុខ​ហួរ​ កំពុង​តែ​កាន់​ស្លាកសរសេរ​ជា​ភាសាខ្មែរ​ចោទ​ទៅ​លើ​លោក​ សម​ រង្ស៊ី​​​ ថា​ កំពុង​តែ​បង្វែរ​ដាន​នោះ​ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​យក​មក​ចែក​ចាយ​ និង​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​កម្ពុជា​។  […]

Continue Reading

Fact-Check: តើ​យុវតី​ម្នាក់​កាន់​ក្រដាស​អំពាវ​នាវ​ឱ្យ​ចូលរួម​ទទួល​ដំណើរ​មាតុ​ភូមិ​និវត្តន៍​លោក សម រង្ស៊ី មែន​ទេ?

កាល​ពី​ចុង​ឆ្នាំ​២០១៩​កន្លង​មក លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រកាស​ពី​គម្រោង​មាតុ​ភូមិ​និវត្តន៍​របស់​លោក​មក​កាន់​ប្រទេស​កម្ពុជា​វិញ​នៅ​ថ្ងៃ​ទី​០៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ ដែល​ចំ​នឹង​ថ្ងៃ​ប្រទេស​កម្ពុជា​ប្រារព្ធ​បុណ្យ​ឯករាជ្យ​ជាតិប៉ុន្តែ គម្រោង​មាតុ​ភូមិ​និវត្តន៍​នេះ មិន​បាន​កើត​ឡើង​នោះ​ឡើយ។ ប៉ុន្មាន​ខែ​មុន​ថ្ងៃ​ទី​០៩ វិច្ឆិកា សារ​ជាច្រើន​ត្រូវ​បាន​ចែក​រំលែក និង​អំពាវ​នាវ​តាម​រយៈ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ទៅ​កាន់​ប្រជា​ពលរដ្ឋ​កម្ពុជា ឱ្យ​ទៅ​ចូល​រួម​ទទួល​ដំណើរ​មាតុ​ភូមិ​និវត្តន៍​របស់​មេបក្ស​ប្រឆាំង​រូប​នេះ។ ក្នុង​ចំណោម​នោះ គណនី​ហ្វេសប៊ុក​មួយ​បាន​បង្ហោះ​រូបថត​យុវតី​ម្នាក់​​ឈរ​កាន់​ផ្ទាំង​ក្រដាស​មួយ​សន្លឹក ដែល​បាន​បង្ហាញ​ពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​នាង​ទៅ​ចូល​រួម​ទទួល​ដំណើរ​មាតុ​ភូមិ​និវត្តន៍​របស់​មេបក្ស​ប្រឆាំង។ ទោះជាយ៉ាងណា […]

Continue Reading