ផ្កាយ​រណប​ផុត​អាយុ​កាល​មួយ​គ្រឿង​ធ្លាក់​ចូល​សមុទ្រ​ប៊ែរីង​ផុត​ឆ្ងាយ​ពី​ឧប​ទ្វីប​កូរ៉េ

ក្រោយ​ពី​មាន​ការ​ផ្សាយ​ថា ផ្កាយ​រណប​ផុត​អាយុ​កាល​មួយ​របស់​អាមេរិក​នឹង​ធ្លាក់​ចុះ​មក​ផែនដី​នោះ ការ​អះ​អាង​មួយ​បាន​និយាយ​ថា ផ្កាយ​រណប​មួយ​នេះ​នឹង​ធ្លាក់​ទៅ​លើ​ឧបទ្វីប​កូរ៉េ​នៅ​រសៀល​ថ្ងៃ​នេះ។ ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​នៅ​កម្ពុជា​ចែក​រំលែក​ត​គ្នា​ជាច្រើន​ដង។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់យើង រក​ឃើញ​ថា ការ​អះ​អាង​នេះ​មិន​ត្រឹម​ត្រូវ​ទេ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម ការ​អះ​អាង​មួយ​ដែល​កំពុង​តែ​ផុស​ផុល​​នៅ​លើ​បណ្ដាញ​សង្គម បាន​និយាយ​ថា ផ្កាយ​រណប​​ឈប់​ដំណើរការ​មួយ​របស់​ទីភ្នាក់ងារ​អវកាស​ណាសា (NASA)​របស់​សហរដ្ឋ​អាមេរិក នឹង​ធ្លាក់​ចំ​ឧប​ទ្វីប​កូរ៉េ​នៅ​ចន្លោះ​ម៉ោង ១២:២០ ទៅ​ម៉ោង ១:២០​នាទី​រសៀល​ថ្ងៃ​នេះ។ ការ​អះ​អាង​នេះ […]

Continue Reading