តើ​ពូជ​ថ្មី​នៃ​វីរុស​កូវីដ-១៩​អូមីក្រុង​កាច​សហាវ​ដូច​ការ​អះ​អាង​លើ​បណ្ដាញ​សង្គម​មែន​ឬទេ?

ការ​អះ​អាង​ដ៏​ផុស​ផុល​មួយ​នៅ​លើ​បណ្ដាញ​សង្គម បាន​លើក​ឡើង​ថា ពូជ​ថ្មី​នៃ​វីរុស​​អូមីក្រុង​ដែល​បង្ក​ឱ្យ​កើត​កូវីដ-១៩ មាន​លក្ខណៈ​កាច​សហាវ និង​គ្រោះ​ថ្នាក់​ជាង​វីរុស​បំប្លែង​ខ្លួន​ Delta ទៅ​ទៀត ហើយ​មិន​បង្ហាញ​រោគ​សញ្ញា​ដូច​ពូជ​វីរុស​កូវីដ-១៩​មុន​ៗនោះ​ឡើយ។ ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​យ៉ាង​ផុស​ផុល​នៅ​លើ​បណ្ដាញ​សង្គម​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ។ ទោះជាយ៉ាងណា ផ្អែក​តាម​ឯកសារ​ព័ត៌មាន​គួរ​ឱ្យ​ជឿ​ជាក់​នានា យើង​រក​ឃើញ​ថា ការ​អះ​អាង​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម ការ​អះ​អាង​ដ៏​ផុស​ផុល​មួយ​នៅ​លើ​បណ្ដាញ​សង្គម បាន​និយាយ​រៀបរាប់​ថា ពូជ​ថ្មី​នៃ​វីរូស​កូវីដ-១៩​ប្រភេទអូមីក្រុង ឬ Omicron XBB ត្រូវ​បាន​រក​ឃើញ​ថា​ បង្ក​ឱ្យ​មនុស្ស​ប្រឈម​នឹង​អត្រា​ស្លាប់​ខ្ពស់​ជាង​ប្រភេទ​អូមីក្រុង ដោយ​ពុំ​មាន​បង្ហាញ​រោគ​សញ្ញា​ក្អក និង​គ្រុន​ក្ដៅ​នោះ​ឡើយ ប៉ុន្តែ បង្ហាញ​ត្រឹម​រោគ​សញ្ញា​ឈឺ​សន្លាក់ ឈឺ​ក្បាល ឈឺ​ក ឈឺ​ខ្នង​ផ្នែក​ខាង​លើ បាត់​បង់​ចំណង់​អាហារ​ទូទៅ និង​ជា​ពិសេស​បង្ក​ឱ្យ​រលាក​សួត​យ៉ាង​ស្រួច​ស្រាល់។ ការ​អះ​អាង​ខាង​លើ​នេះ បន្ត​រៀបរាប់​ថា វីរុស​កូវីដ-១៩​ពូជ​ថ្មី​របស់​ប្រភេទ​អូមីក្រុង​ថ្មី​នេះ មិន​អាច​ឱ្យ​គេ​ដឹង​តាម​រយៈ​ការ​ធ្វើ​តេស្ត​ច្រមុះ​នោះ​ឡើយ ហើយ​វា​ឆ្លង​រីក​រាល​ដាល​លឿន​ចូល​ទៅ​ក្នុង​សហគមន៍។ ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន​ដង ហើយ​ក៏​មាន​ការ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​យ៉ាង​ព្រោង​ព្រាត​នៅ​ក្នុង​រយៈ​ ២​សប្ដាហ៍​ចុង​ក្រោយ​នៃ​ដើម​ឆ្នាំ​២០២៣​នេះ។ ខាង​ក្រោម​នេះ គឺ​ជា​ការ​អះ​អាង​អំពី​ពូជ​អូមីក្រុង​នៃ​កូវីដ-១៩ ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​​ហ្វេសប៊ុក​មួយ​កាល​ពី​សប្ដាហ៍​មុន។ Facebook Post | Archived Link ខាង​ក្រោម​នេះ គឺ​ជា​ការ​បង្ហោះ និង​ចែក​ចាយ​ការ​អះ​អាង​ដដែល​នេះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុ​កពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​កម្ពុជា។ Facebook Post | […]

Continue Reading

Fact-Check: តើ​ជំងឺ​កូវីដ-១៩​​អាច​បង្ក​ផល​ប៉ះ​ពាល់​ដល់​ភ្នែក​របស់​អ្នក​ជំងឺ​ដែរ​ឬទេ?

កាល​ពី​ថ្ងៃ​ទី​១១ ខែ​សីហា ឆ្នាំ​២០២១ ទំព័រ​ហ្វេសប៊ុក​មួយ​បាន​ចែក​រំលែក​នូវ​ព័ត៌មាន​របស់​ខ្លួន ដែល​ចុះ​ផ្សាយ​ថា ភ្នែក​ទាំង​គូ​របស់​នារី​ជន​ជាតិ​ថៃ​ម្នាក់ បាន​ប្រែ​ក្លាយ​ជា​ឡើង​ក្រហម​ស្ទើរ​តែ​មើល​អ្វី​មិន​ឃើញ ក្រោយ​ពី​បាន​ឆ្លង​ជំងឺ​កូវីដ-១៩។ ព័ត៌មាន​របស់​ទំព័រ​ហ្វេសប៊ុក​នេះ ត្រូវ​បាន​ចែក​រំលែក​ដល់​ទៅ​រាប់​រយ​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក រួម​ជាមួយ​ការ​បញ្ចេញ​ប្រតិកម្ម និង​មតិ​យោបល់​​ផ្សេងៗ​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក​នោះ ដែល​ចែក​រំលែក​នូវ​ព័ត៌មាន​មួយ​ដែល​មាន​ចំណង​ជើង​ថា «អ្នក​ជំងឺ​កូវីដ-១៩​នៅ​ថៃ បង្ហាញ​អាការ​ភ្នែក​ឡើង​ក្រហម​មើល​អ្វី​មិន​ចង់​ឃើញ»។ Facebook Post | Archived បន្ទាប់​ពី​មាន​ការ​ចុះ​ផ្សាយ​នូវ​អត្ថបទ​បែប​នេះ វា​នាំ​ឱ្យ​មាន​ការ​ចោទ​សួរ​ថា តើ​វីរុស​កូវីដ-១៩ ឬ​កូរ៉ូណា អាច​បង្ក​ឱ្យ​ភ្នែក​របស់​អ្នក​ជំងឺ​ប្រែ​ក្លាយ​ទៅ​ជា​ក្រហម ដែល​ប៉ះ​ពាល់​ដល់​គ្រាប់​ភ្នែក​របស់​អ្នក​ជំងឺ​ឬ​យ៉ាងណា។ Fact Crescendo Cambodia បាន​ពិនិត្យ​មើល​ព័ត៌មាន​ច្បាប់​ដើម ដែល​ចេញ​ដោយ​ប្រព័ន្ធ​​ផ្សព្វផ្សាយ​នៅ​ក្នុង​ប្រទេស​ថៃ ដើម្បី​ស្វែង​យល់​ថា តើ​ភ្នែក​របស់​អ្នក​ជំងឺ​កូវីដ-១៩​ជន​ជាតិ​ម្នាក់​នេះ​ពិត​ជា​ប្រែ​ក្រហម ដោយសារ​ជំងឺ​កូវីដ-១៩ ឬ​យ៉ាង​ណា។ ព័ត៌មាន​នេះ ត្រូវ​បាន​ចុះ​ផ្សាយ​ព្រោង​ព្រាត​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​នៅ​ក្នុង​ប្រទេស​ថៃ បន្ទាប់​ពី​នារី​ជន​ជាតិ​ម្នាក់ បាន​បង្ហោះ​ឃ្លីប​វីដេអូ​ ដែល​បង្ហាញ​ភ្នែក​ទាំង​គូ​របស់​នាង​ប្រែ​ជា​ក្រហម​យ៉ាង​ខ្លាំង បន្ទាប់​ពី​នាង​ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩ ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​សម្រាកព្យាបាល​នៅ​មន្ទីរ​ពេទ្យ។ ក្នុង​សេចក្ដីរាយការណ៍​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១០ ខែ​សីហា ទូរទស្សន៍​ថៃរ៉ាត់​របស់​ថៃ បាន​ឱ្យ​ដឹង​ថា នារី​ជន​ជាតិ​ថៃ​ម្នាក់​បាន​បង្ហោះ​វីដេអូ​ឃ្លីប​នៅ​លើ​បណ្ដាញ​សង្គម TikTok ដែល​បង្ហាញ​ភ្នែក​ទាំង​គូ​របស់​នាង​ មាន​សភាប​ក្រហម​ទាំង​សង​ខាង។ នារី​ជន​ជាតិ​ថៃ​រូប​នេះ រៀបរាប់​ថា អាការៈ​ភ្នែក​របស់​នាង បាន​ប្រែ​ប្រួល​ទៅ​ជា​បែប​នេះ […]

Continue Reading

Fact-Check: តើ​រូបថត​នេះ​គឺ​ជា​សោកនាកម្ម​ដោយសារ​កូវីដ-១៩​នៅ​ប្រទស​ថៃ​មែន​ឬទេ?

ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ-១៩​នៅ​ក្នុង​ប្រទេស​ថៃ ត្រូវ​បាន​ចែក​រំលែក​ជារឿយ​ៗ​នៅ​លើ​បណ្ដាញ​សង្គម​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ។ ក្នុង​នោះ រូបថត​មួយ​សន្លឹក ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះ​អាង​ថា រូបថត​នោះ គឺ​ជា​ទិដ្ឋភាពនៃ​សោកនាដកម្ម​បណ្ដាល​មក​ពី​កូវីដ-១៩​នៅ​ប្រទេស​ថៃ។ រូបថត​ជាមួយ​នឹង​ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​គ្នា​ជាច្រើន​ដង។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការ​ពិត​រក​ឃើញ​ថា ការ​អះ​អាង​លើ​រូបថត​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​០១ ខែ​សីហា ឆ្នាំ​២០២១ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់ បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​នៅ​ក្នុង​ក្រុម​បណ្ដាញ​សង្គម​មួយ​ ​ដែល​បង្ហាញ​ក្រុម​និស្សិត​គោរព​សព​ ដែល​ត្រូវ​បាន​វេប​ខ្ចប់​នៅ​ក្នុង​ថង់​កៅស៊ូ។ អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ដដែល​នេះ អះអាង​ថា រូបថត​នេះ បង្ហាញ​ពី​សោកនាដកម្ម​នៃ​ស្ថានភាព​កូវីដ-១៩​នៅ​ក្នុង​ប្រទេស​ថៃ។ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដដែល​នេះ ថែម​ទាំង​អះអាង​ផង​ដែរ​ថា ប្រទេស​ថៃ​រក​ឃើញ​ករណី​ឆ្លង​ថ្មី​ជិត ២​ម៉ឺន​នាក់ និង​ស្លាប់ ២០០​នាក់​ក្នុង​មួយ​ថ្ងៃ។ រូបថត​ព្រម​ជាមួយ​ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​បន្តជាច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក រួម​ជាមួយ​ការ​បញ្ចេញ​ប្រតិកម្ម​កើត​ទុក្ខ​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដែល​រៀបរាប់​ថា «ស្ថានភាព​នៅ​ថៃ មិន​ទាន់​ហួស​ពេល​ទេ​ខ្មែរ​យើង​ទ្រាំ​នៅ​ផ្ទះ​សិន​ទៅ បើ​គ្មាន​ការ​ចាំ​បាច់ មើល​ថៃ​ជា​គំរូ​ទៅ ឆ្លង ១​ថ្ងៃ​ជិត ២០០០០​នាក់ ស្លាប់​មួយ​ថ្ងៃ ២០០​នាក់ សោក​នាដកម្ម ការពារ​ខ្លួន​អ្នក​ស្មើ​នឹង​ការពារ​ក្រុម​គ្រួសារ​អ្នក សូម​កុំ​ជួប​ជុំ​គ្នា​ផឹក​ស៊ី​អី ប្រយ័ត្ន​ស្ដាយ​ក្រោយ ស៊ែរ​តៗ​គ្នា​ផង រូបភាព​ថ្មី​ពី​ថៃ»។ Facebook Post | Archived […]

Continue Reading

Fact-Check: តើ​វីដេអូ​នេះ​គឺ​ជា​ទិដ្ឋភាព​បញ្ចុះ​សព​អ្នក​ស្លាប់​ដោយសារ​កូវីដ-១៩​នៅ​វៀតណាម​មែន​ទេ?

​ប្រទេស​វៀតណាម​បាន​រកឃើញ​ ​មនុស្ស​ដល់​ទៅ​ជាង ៤,៣៣៥​នាក់​បន្ថែម​ទៀត បាន​ឆ្លង​ជំងឺ​ផ្លូវ​ដង្ហើម​នេះ​នៅ​ថ្ងៃ​ទី​២០ ខែ​កក្កដា ដែល​នាំ​ករណី​ឆ្លង​សរុប​ឡើង​លើស ៦​ម៉ឺន​នាក់​ហើយ ក្នុង​នោះ​​មនុស្ស ២៥៤​នាក់​បានស្លាប់​ដោយសារ​ជំងឺ​នេះ។ កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ រដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជូន​ជំនួយ​ជា​សម្ភារៈ​វេជ្ជសាស្ត្រទៅ​កាន់​ប្រទេស​វៀតណាម ខណៈ​ដែល​ប្រទេស​ជិត​ខាង​កម្ពុជា​មួយ​នេះ កំពុង​ប្រឈម​មុខ​នឹង​ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ-១៩​កាន់​តែ​ខ្លាំង។ ខណៈ​ដែល​វៀតណាម​កំពុង​ប្រឈម​នឹង​ការ​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ-១៩​នោះ ព័ត៌មាន​ជាច្រើន​បាន​ចែក​ចាយ​លើ​បណ្ដាញ​សង្គម ដែល​និយាយ​អំពី​ស្ថានភាព​កូវីដ-១៩​នៅ​វៀតណាម។ ក្នុង​ចំណោម​នោះ វីដេអូ​ខ្លី​មួយ ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ជាមួយ​ការ​អះ​អាង​ថា វា​បង្ហាញ​ទិដ្ឋភាព​នៃ​ការ​បញ្ចុះ​សព​អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩​នៅ​វៀតណាម។ វីដេអូ​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន​រយ​ដង រួម​ជាមួយ​ការ​បញ្ចេញ​មតិ​ជាច្រើន​ផង​ដែរ។ ទោះជាយ៉ាងណា ក្រោយ​ផ្ទៀង​ផ្ទាត់​រួច យើង​រក​ឃើញ​ថា វីដេអូ​ជាមួយ​ការ​អះ​អាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម នៅ​ថ្ងៃ​ទី​២០ ខែ​កក្កដា ឆ្នាំ​២០២១ ទំព័រ​ហ្វេសប៊ុក​មួយ​បាន​បង្ហោះ​វីដេអូ​ខ្លីមួយ​ដែល​បង្ហាញ​ក្រុម​មន្ត្រី​សុខាភិបាល​ជាមួយ​សម្លៀក​បំពាក់​ការពារ​សុវត្ថិភាព​​នោះ រៀបចំ​បញ្ចុះ​សព​នៅ​ឯ​ទីកន្លែង​បញ្ចុះ​សព​មួយ​កន្លែង។ ទំព័រ​ហ្វេសប៊ុក​ដដែល​នេះ អះ​អាង​ថា វីដេអូ​នោះ គឺ​ជា​ទិដ្ឋភាព​មួយ​ជ្រុង​នៃ​ស្ថានភាព​កូវីដ-១៩​នៅ​ក្នុង​ប្រទេស​វៀតណាម។ វីដេអូ​ជាមួយ​នឹង​ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន​ដង​ពី​សំណាក់​​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក រួម​ជាមួយ​ការ​បញ្ចេញ​ប្រតិកម្ម និង​មតិ​ជាច្រើន​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​ទំព័រ​ហ្វេសប៊ុក​នោះ ដែល​មាន​ការ​រៀបរាប់​ថា «វៀតណាម​មាន​អ្នក​ស្លាប់​ដោយសារ​កូវីដ​ច្រើន​ណាស់ បង​ប្អូន​ខ្មែរ​យើង​ថែ​រក្សា​សុខភាព​ទាំង​អស់​គ្នា»។ Facebook Post | Archived Link ការ​ពិនិត្យ​ការ​ពិត Fact Crescendo […]

Continue Reading

Fact-Check: តើ​សព​​ទាំង​នេះ​ជា​អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩​នៅ​កម្ពុជា​មែន​ឬទេ?

នៅ​ក្នុង​សប្ដាហ៍​នេះ មន្ត្រី​សុខាភិបាល​កម្ពុជា បាន​ថ្លែងក្នុង​សន្និសីទ​សារព័ត៌មាន​ថា សព​អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩​ជាច្រើន​ទៀត ត្រូវ​បាន​រក្សា​ទុក​​នៅ​កន្លែង​តម្កល់​សព និង​រង់ចាំ​ការ​បូជា។ បន្ទាប់​មក អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​ ដែល​បង្ហាញ​សព​ត្រូវ​បាន​វេច​ខ្ចប់​ទុក​ក្នុង​អគារ​មួយ​កន្លែង។ ដោយ​គ្មាន​ព័ត៌មាន​ជាក់​លាក់ រូបថត​នេះ ត្រូវ​បាន​ចែក​រំលែក​ដល់​ទៅ​រាប់​ពាន់​ដង​ពី​សំណាក់​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​រក​ឃើញ​ថា រូបថត​នៃ​សព​ទាំង​នេះ មិន​មែន​ស្ថិត​នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​១៦ ខែ​កក្កដា ឆ្នាំ​២០២១ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់ បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​សព​ត្រូវ​បាន​វេច​ខ្ចប់​ស្ថិត​នៅ​ក្នុង​ទីតាំងនៃ​អគារ​មួយ។ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដដែល​នេះ បាន​រៀបរាប់​ថា «សង្វេគ​ដល់​មនុស្ស​ណាស់» ហើយ​ពុំ​បាន​ផ្ដល់​ព័ត៌មាន​លម្អិត​បន្ថែម​ទៀត​នោះ​ឡើយ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​នោះ ដែល​រៀប​រាប់​ថា «សង្វេគ​ដល់​មនុស្ស​ណាស់»។ Facebook Post | Archived Link រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បង្ហោះ​ចូល​ក្នុង​គ្រុប​ហ្វេសប៊ុក​មួយ ហើយ​ត្រូវ​បាន​ចែក​រំលែក​បន្ត​រហូត​ដល់​ជាង ១​ពាន់​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដទៃ​ទៀត។ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ផ្សេង​ទៀត បាន​ចូល​ទៅ​បញ្ចេញ​យោបល់ និង​សាក​សួរ​រក​ទីតាំង​ជាក់​លាក់​នៃ​សព​ដែល​ត្រូវ​បាន​វេច​ខ្ចប់​នោះ។ Facebook Post | Archived Link ការ​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​ទៅ​លើ​រូបថត​មួយ​សន្លឹក​នេះ​តាម​រយៈ​ការ​ដំណើរការ​កម្មវិធី​ស្វែង​រក​រូបថត​របស់ Google ដែល​នាំ​ឱ្យ​យើង​បាន​ជួប​ប្រទះ​នឹង​រូបថត​នេះ […]

Continue Reading

Fact Check: តើ​ជំងឺ​កូវីដ-១៩​បង្ក​ឡើង​ដោយ​បាក់តេរី​មែន​ដែរ​ឬ​ទេ​​?

គិត​ត្រឹម​ថ្ងៃ​ទី​១៤​ ខែ​មិថុនា​នេះ​ ប្រទេស​សិង្ហបុរីបាន​កត់​ត្រា​ចំនួន​អ្នក​ស្លាប់​សរុប​ដោយ​សារ​តែ​ជំងឺ​កូវីដ​-១៩ត្រឹម​តែ​ ៣៦​នាក់​ប៉ុណ្ណោះ​ ស្រប​ពេល​ដែល​ចំនួន​អ្នក​ឆ្លង​សរុប​មាន​រហូត​ទៅ​ដល់ ​៦២ ៧៤៤​នាក់ ដែល​បាន​ធ្វើ​ឲ្យ​មាន​ការ​ជជែក​​ដេញ​ដោល​​យ៉ាង​ផុស​ផុល​នៅ​លើ​បណ្តាញ​សង្គម​នានា​​ អំពី​វិធី​សាស្ត្រ​ក្នុង​ការ​ទប់​ស្កាត់​ព្យាបាល​ ក៏​ដូច​ជា​មូល​ហេតុ​នៃ​ការ​បង្ក​ជំងឺ​នេះ​ឡើង​​។​ ទន្ទឹម​គ្នា​នេះ មាន​សំណេរ​មួយ​បានលើក​ឡើង​​ថា​ ប្រទេស​សិង្ហបុរី​ជា​ប្រទេស​ទី​មួយ​បាន​ធ្វើ​កោសល្យ​វិច័យ​លើ​អ្នក​ជំងឺ​កូវីដ​-១៩ និង​រក​ឃើញ​ថា ​ជំងឺ​មួយ​នេះ​បង្ក​ឡើង​ដោយ​បាក់តេរី​ មិន​មែន​បង្ក​ឡើង​ដោយ​វីរុស​នោះ​ទេ​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា ការ​អះ​អាង​នេះ​​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​១៣​ ខែ​កក្កដា​ ឆ្នាំ​២០២១​ថ្មី​ៗ​នេះ​ មាន​ទំព័រ​ហ្វេស​ប៊ុក​មួយ​ដែល​មាន​ឈ្មោះ​ថា​ Malinchan បាន​បង្ហោះ​រូប​ថត​ចំនួន​មួយ​សន្លឹក​ដោយភ្ជាប់​សំណេរ​​ទាក់​ទង​ និង​អះ​អាង​ថា​ប្រទេស​សិង្ហបុរី​ ដែល​ជា​ប្រទេស​តូច​ និង​អភិវឌ្ឍន៍​មួយ​​នៅ​អាស៊ី​អាគ្នេយ៍​ ​គឺ​ជា​ប្រទេស​ដំបូង​បង្អស់​ក្នុង​ការ​ធ្វើ​កោសល្យ​វិច័យ​ទៅ​លើ​សាក​សព​អ្នកដែល​កើត​ជំងឺ​កូវីដ​-១៩​។​ ទំព័រ​ហ្វេស​ប៊ុក​ដដែល​នេះ​ ក៏​បាន​អះ​អាង​ថា​​ជំងឺ​កូវីដ​-១៩នេះ​ គឺ​មិន​មែន​បង្ក​ឡើង​ដោយ​វីរុស​នោះ​ឡើយ​ តែ​បង្ក​ដោយ​​បាក់​តេ​រី​។​ រូប​ថត​ជាមួយ​សំណេរ​នេះ ​ត្រូវ​បាន​ចែក​រំលែក​ត​ៗ​គ្នា​ជាច្រើន​ដង​ រួម​ជាមួយ​នឹង​ប្រតិកម្ម​ និង​ការ​បញ្ចេញ​មតិ​ចម្រុះ​ពី​​សំណាក់​អ្នក​ប្រើ​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​។​ រូបភាព​ផ្ដាម​ចេញ​ពី​ទំព័រ​ហ្វេស​ប៊ុក​របស់​ Malinchan ដែល​បាន​រៀប​រាប់​ថា​​​ «…វា​ត្រូវ​បាន​គេ​រក​ឃើញ​ថា​ Covid-19​ មិន​មែន​ជា​វីរុស​ទេ​ ប៉ុន្តែ​ជា​បាក់​តេរី​ដែល​ត្រូវ​បាន​ប៉ះ​ពាល់​នឹង​វិទ្យុ​សកម្ម​ និង​បញ្ចូល​ឈាម​បណ្តាល​ឱ្យ​ស្លាប់​មនុស្ស…»​។​ Facebook Post | Archived […]

Continue Reading

Fact-Check: ក្រសួង​អប់រំ​នៅ​មិន​ទាន់​អនុញ្ញាត​ឱ្យ​សាលារៀន​​ទូទាំង​ប្រទេស​បើក​ដំណើរការ​ឡើង​វិញ​ទេ

សាលារៀន​​នៅ​ទូទាំង​ប្រទេស ទាំងសាលា​ឯកជន និង​សាលា​រដ្ឋ ត្រូវ​បាន​រដ្ឋាភិបាល​សម្រេច​ឱ្យ​ផ្អាក​ដំណើរ​ការ​ជាច្រើន​ខែ​មក​ហើយ ខណៈ​ដែល​កម្ពុជា​កំពុង​ប្រឈម​មុខ​កាន់​តែ​ខ្លាំង​​ទៅ​នឹង​ការ​ឆ្លង​រីក​រាល​ដាល​​នៃ​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស។ ទន្ទឹម​គ្នា​នេះ ការ​អះអាង​មួយ​លើ​បណ្ដាញ​សង្គម និយាយ​ថា ក្រសួង​អប់រំ យុវជន និង​កីឡា បាន​សម្រេច​ឱ្យ​សាលារៀន​ទូទាំង​ប្រទេស​បើក​ដំណើរការ​ឡើង​វិញ​នៅ​ថ្ងៃ​ទី​១៩ ខែ​កក្កដា។ ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​យ៉ាង​ច្រើន​រួម​ជាមួយ​ការ​បញ្ចេញ​ប្រតិកម្ម និង​មតិ​ផ្សេងៗ។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត រក​ឃើញ​ការ​ថា ការ​អះ​អាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម ទំព័រ​ហ្វេសប៊ុក​​មួយ​ កាល​ពី​ថ្ងៃ​ទី​១៣ ខែ​កក្កដា ឆ្នាំ​២០២១ បាន​អះ​អាង​ថា ក្រសួង​អប់រំ យុវជន និង​កីឡា សម្រេច​អនុញ្ញាត​ឱ្យ​សាលារៀន​នៅ​ទូទាំង​ប្រទេស​បើក​ដំណើរការ​ឡើង​វិញ​នៅ​ថ្ងៃ​ទី​១៩ ខែ​កក្កដា ហើយ​សិស្សានុសិស្ស​ក៏​អាច​វិល​ត្រឡប់​ទៅ​សិក្សា​រៀន​សូត្រ​នៅ​សាលារៀន​ជាថ្មី​ផង​ដែរ។ ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​ដល់​ទៅ​រាប់​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ត្រឹម​តែ​រយៈ​ពេល​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ រួមជាមួយ​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​រាប់​សិប​ដង​ផង​ដែរ។ រូបភាព​ផ្ដាម​នៃ​ការ​អះ​អាង​លើ​បណ្ដាញ​សង្គម​នោះ រៀបរាប់​ថា «សេចក្ដី​ជូន​ដំណឹង ក្រសួង​អប់រំ​ យុវជន និង​កីឡា សម្រេច​បើក​សាលា​នៅ​ថ្ងៃ​ទី​១៩ ខែ​កក្កដា ឆ្នាំ​២០២១​នេះ​ហើយ…! ត្រៀម​ខ្លួន​សម្រាប់​ការ​ចូល​សិក្សា​នៅ​ក្នុង​សាលា​ជា​ថ្មី…»។ Facebook Post | Archived Link ការ​ពិនិត្យ​ការ​ពិត Fact Crescendo […]

Continue Reading

Fact-Check: តើ​មេរោគ​កូវីដ-១៩​កើត​ឡើង​លើ​ពលរដ្ឋ​ចិន និង​វៀតណាម​ដែរ​ឬទេ?

កម្ពុជា​បាន​រក​ឃើញ​មនុស្ស​ដល់​ទៅ ៦២,៧០០​នាក់​ហើយ​បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​គិត​ត្រឹម​ថ្ងៃ​ទី​១៣ ខែ​កក្កដា​នេះ ក្នុង​នោះ​មនុស្ស​ដល់​ទៅ ៩៥៣​នាក់​ហើយ បាន​ស្លាប់​បាត់​បង់​ជីវិត​​ក្រោយ​ឆ្លង​មេរោគ​ផ្លូវ​ដង្ហើម​ប្រភេទ​នេះ។ ខណៈ​ដែល​កម្ពុជា​កំពុង​ប្រឈម​មុខ​នឹង​កំណើន​នៃ​ការ​ឆ្លង​រីក​រាល​នៃ​មេរោគ​កូវីដ-១៩​នេះ អ្នក​ប្រើ​ប្រាស់​បណ្ដាញ​បាន​ចោទ​សួរ​ថា ហេតុអ្វី​បាន​ជា​មេរោគ​កូវីដ-១៩​ឆ្លង​ និង​សម្លាប់​តែ​ពលរដ្ឋ​ខ្មែរ ប៉ុន្តែ បែរ​ជា​ពលរដ្ឋ​ចិន និង​វៀតណាម មិន​កើត​អ្វី​ទៅ​វិញ។ ចម្ងល់​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា និង​មាន​ការ​បញ្ចេញ​មតិ​ជាច្រើន​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​កម្ពុជា។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការ​ពិត រក​ឃើញ​ថា ចម្ងល់​បែប​នេះ គឺ​ជា​ការ​យល់​ច្រឡំ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​០៤ ខែ​កក្កដា ឆ្នាំ​២០២១​ គណនី​ហ្វេសប៊ុក​មួយ​ បាន​ចោទ​សួរ​នៅ​លើ​បណ្ដាញ​សង្គម​ថា ហេតុអ្វី​បាន​ករណី​ឆ្លង​កូវីដ-១៩ និង​ស្លាប់​ដោយសារ​ជំងឺ​នេះ កើត​មាន​តែ​នៅ​ក្នុង​ប្រទេស​កម្ពុជា ខណៈ​ដែល​វៀតណាម​ជា​ប្រទេស​ជិត​ខាង​កម្ពុជា និង​ប្រទេស​ចិន បែរ​ជា​មិនមាន​ករណី​ឆ្លង និង​ស្លាប់​កើត​ឡើង​ទៅ​វិញ។ ការ​ចោទ​សួរ​បែប​នេះ​នៅ​លើ​បណ្ដាញ​សង្គម ត្រូវ​បាន​ចែក​រំលែក​ជាច្រើន​ដង​ និង​ការ​បញ្ចេញ​មតិ​ជាច្រើន​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​​និយាយ​ភាសា​ខ្មែរ។ រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​នោះ រៀបរាប់​ថា​ «ហេតុអី​កូវីដឆ្លង​ស្លាប់​តែ​ពលរដ្ឋ​ខ្មែរ? ចុះ​យួន និង​ចិន ហេតុ​អី​មិន​ឆ្លង​មិន​ងាប់?»។ Facebook Post | Archived Link ការ​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​ទៅ​លើ​ប៉ុស្តិ៍​នេះ​តាម​រយៈ​ការ​ស្វែង​រក​តួលេខ​ឆ្លង​កូវីដ-១៩ និង​តួលេខ​អ្នក​ស្លាប់​ដោយសារ​ជំងឺ​ផ្លូវ​ដង្ហើម​មួយ​នេះ​នៅ​ក្នុង​ប្រទេស​វៀតណាម […]

Continue Reading

Fact-Check: តើ​សាលា​រាជ​ធានី​ភ្នំពេញ​សម្រេច​បិទ​ខ្ទប់​ទីក្រុង​ភ្នំពេញ​ឡើង​វិញ​មែន​​ឬ​ទេ?

កម្ពុជា​នៅ​តែ​បន្ត​រក​ឃើញ​ករណី​ឆ្លង​កូវីដ-១៩​ក្នុង​ចំនួន​ច្រើន​ជារៀង​រាល់​ថ្ងៃ​គិត​ចាប់​តាំង​ពី​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០២១​នេះ នៅ​ពេល​កម្ពុជា​ប្រកាស​ពី​ការ​ឆ្លង​រីក​រាល​ដាល​ក្នុង​សហគមន៍​នៃ​មេរោគ​កូវីដ-១៩។ ក្នុង​រយៈ​ពេល​ ៦​ខែ​កន្លង​មក​នេះ អាជ្ញាធរ​កម្ពុជា​បាន​ចាត់​វិធានការ​នានា ដូចជា ការ​បិទ​ខ្ទប់ ការ​ហាម​ឃាត់​ការ​ធ្វើ​ដំណើរ ការ​បិទ​ទីតាំង​មួយ​ចំនួន​ជា​ដើម។ ប៉ុន្តែ ក្រោយ​មក វិធានការ​បិទ​ខ្ទប់​នៅ​រាជធានី​ភ្នំពេញ ត្រូវ​បាន​ដក​ចេញ​វិញ។ ប៉ុន្តែ ថ្មីៗ​នេះ ក្រុម​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម បាន​ចែក​រំលែក​នូវ​ព័ត៌មាន​មួយ​ដែល​និយាយ​ថា អាជ្ញាធរ​រាជ​ធានី​ភ្នំពេញ បាន​សម្រេច​បិទ​ទីក្រុង​នេះ​ឡើង​វិញ​រយៈ​ពេល ១៤​ថ្ងៃ​ទៀត។ ព័ត៌មាន​នេះ ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​នៅ​ក្នុង​ក្រុម​បណ្ដាញ​សង្គម​ ដែល​មាន​គណនី​រាប់​សែន​នាក់​ជា​សមាជិក។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការ​ពិត បាន​រក​ឃើញ​ថា ព័ត៌មាន​ដែល​ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​០៩ ខែ​កក្កដា ឆ្នាំ​២០២១ គណនី​ហ្វេសប៊ុក​មួយ​បាន​ចែក​រំលែក​ព័ត៌មាន​មួយ​នៅ​ក្នុង​ក្រុម​បណ្ដាញ​សង្គម ដែល​ព័ត៌មាន​នោះ​និយាយ​ថា អាជ្ញាធរ​រាជ​ធានី​ភ្នំពេញ​បាន​សម្រេច​បិទ​ក្រុង​ភ្នំពេញ​ជា​ថ្មី​រយៈ​ពេល​ពីរ​សប្ដាហ៍​ទៀត។ បន្ទាប់​ពី​ចែក​រំលែក​ព័ត៌មាន​បែប​នេះ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដល់​ទៅ​ជាង ១០០​នាក់​បាន​ចុច​«ចូល​ចិត្ត» ហើយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​ បាន​បញ្ចេញ​មតិ​ថា «បិទ​ទៅ​បិទ​ឱ្យ​រហូត​ទៅ​បាច់​រក​ស៊ីទេ»។ ខាង​ក្រោម​នេះគឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពីប៉ុស្តិ៍​ចែក​រំលែក​ព័ត៌មាន​នោះ ដែល​មាន​ចំណង​ជើង​ថា «ក្ដៅៗ​សម្រេច​បិទ​ក្រុប[ក្រុង]​រយៈ​ពេល ១៤​ថ្ងៃ​ទៀតហើយ»។ Facebook Post | Archived Link ព័ត៌មាន​នេះ ក៏​ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដទៃ​ទៀត​ចែក​រំលែក​ទៅ​កាន់​ក្រុម​បណ្ដាញ​សង្គម​នានា​ផង​ដែរ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។ Facebook […]

Continue Reading

Fact-Check: តើ​ឥណ្ឌា​រក​ឃើញ​វីរុស​កូរ៉ូណា​នៅ​មាន​ជីវិត​​ក្នុង​ទឹក​ទន្លេ​មែន​ឬទេ?

កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មិថុនា ឆ្នាំ​២០២១ សារព័ត៌មាន​កម្ពុជា​ថ្មី បាន​ចុះ​ផ្សាយ​នូវ​សេចក្ដី​រាយការណ៍​បន្ត​មួយ​ ដែល​និយាយ​ថា វីរុស​កូរ៉ូណា ឬ​កូវីដ-១៩ ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ទឹក​ទន្លេ និង​ដៃ​ទន្លេ​នានា​នៅ​ក្នុង​ប្រទេស​ឥណ្ឌា។ សារព័ត៌មាន​នេះ បាន​ចុះ​ផ្សាយ​សេចក្ដី​រាយការណ៍​បែប​នេះ​ដោយ​ផ្អែក​តាម​សេចក្ដី​រាយការណ៍​នៃ​សារព័ត៌មាន​ឥណ្ឌា​ថ្ងៃ​នេះ (India Today)។ សេចក្ដី​រាយការណ៍​នេះ ត្រូវ​បាន​ចែក​រំលែក​ទៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​សារព័ត៌មាន​មួយ​នេះ ហើយ​ក៏​ត្រូវ​បាន​ចែក​រំលែក​បន្ត​ដល់​ទៅ​ជាង ២០០​ដង​ពី​សំណាក់​អ្នក​ប្រើ​បណ្ដាញ​សង្គម រួមជាមួយ​ការ​បញ្ចេញ​ប្រតិកម្ម​ដល់​ជាង ៣០០​ដង និង​មតិ​មួយ​ចំនួន​ផង​ដែរ។ រូបភាព​ផ្ដាម​ចេញ​ពី​​សេចក្ដី​រាយការណ៍​របស់​សារព័ត៌មាន​កម្ពុជា​ថ្មី ដែល​ត្រូវ​បាន​ចែក​រំលែក​លើ​ទំព័រហ្វេសប៊ុក​ «ពេល​នេះ​ ឥណ្ឌា​រក​ឃើញ​វីរុស​កូវីដ-១៩​ក្នុង​ទឹក​ទន្លេ»។ Kampuchea Thmey’s report | Archived Link ក្រៅ​ពី​ចុះ​ផ្សាយ​អត្ថបទ​សារព័ត៌មាន​ហើយ​នោះ សារព័ត៌មាន​កម្ពុជា​មួយ​នេះ ក៏​បាន​ផលិត​សេចក្ដី​រាយការណ៍​នេះ​ជា​វីដេអូ​ផង​ដែរ ហើយ​ចែក​រំលែក​ទៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ខ្លួន​ផង​ដែរ​នៅ​ថ្ងៃ​នោះ។ វីដេអូ​នេះ ត្រូវ​បាន​អ្នក​ប្រើ​បណ្ដាញ​សង្គម​ចូល​មើល​ដល់​ទៅ​ជិត ៨​ម៉ឺន​ដង ព្រម​ទាំង​ការ​បញ្ចេញ​ប្រតិម្ម​ពី​សំណាក​អ្នក​ប្រើ​បណ្ដាញ​សង្គម​រាប់​ពាន់​នាក់ និង​មតិ​ជាច្រើន​ផង​ដែរ។ Kampuchea Thmey’s video report | Archived Link ក្រោយ​ពី​ការ​ចុះ​ផ្សាយ​នៃ​សេចក្ដី​រាយការណ៍​បែប​នេះ Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​ការពិត​តាម​រយៈ​ការ​កិច្ច​សហការ​ជាមួយ​ក្រុម​ការងារ​របស់ Fact Crescendo នៅ​ក្នុង​ប្រទេស​ឥណ្ឌា […]

Continue Reading

Fact-Check: សាសនិក​ហិណ្ឌូ​មិន​បាន​គ្រវែង​ចោល​ទេវ​រូប​ព្រោះ​តែ​មិន​អាច​ការពារ​ពួក​គេ​ពី​កូវីដ-១៩​ទេ

ថ្មីៗ​នេះ កម្ពុជា​បាន​សម្រេច​ហាម​ឃាត់​អ្នក​ដំណើរ​ទាំង​អស់​មក​ពី​ប្រទេស​ឥណ្ឌា ឬ​ឆ្លង​កាត់​ប្រទេស​ឥណ្ឌា មិន​ឱ្យ​ធ្វើ​ដំណើរ​ចូល​មក​កម្ពុជា​នោះ​ឡើយ ក៏​ព្រោះ​តែ​ឥណ្ឌា​កំពុង​ប្រឈម​មុខ​នឹង​ការ​ផ្ទុះ​ឡើង​យ៉ាង​ធ្ងន់​ធ្ងរ​នៃ​ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ-១៩​ទម្រង់​ថ្មី។ បន្ទាប់​មក ការ​ជជែក និង​ការ​ចែក​រំលែក​ជាច្រើន​នៅ​លើ​បណ្ដាញ​សង្គម បាន​ផ្ដោត​ទៅ​លើ​បញ្ហា​កំពុង​កើត​ឡើង​នៅ​ក្នុង​ប្រទេស​ឥណ្ឌា ដែល​កំពុង​ប្រយុទ្ធ​នឹង​ការ​រាត​ត្បាត​នៃ​មេរោគ​កូវីដ-១៩។ ក្នុង​ចំណោម​នោះ ការ​អះ​អាង​មួយ​បាន​លើក​ឡើង​ថា ក្រុម​អ្នក​គោរព​ប្រតិបត្តិ​តាម​ជំនឿ​ហិណ្ឌូ​សាសនា បាន​សម្រេច​ចិត្ត​បោះ​ចោល​ទេវ​រូប​​ នៅ​តាម​ផ្លូវ​សាធារណៈ និង​តាម​ទឹក​ជា​ដើម បន្ទាប់​ពី​ពួកគេ​យល់​ថា ទេវ​ដែល​ពួកគេគោរព​នោះ មិន​បាន​ជួយ​ការពារ​ពួកគេ​ពី​ការ​ឆ្លង​មេរោគ​កូវីដ-១៩​នោះ​ឡើយ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​ការ​ពិត​បាន​រក​ឃើញ​ថា ការ​ពិត​មិន​ដូច​ទៅ​នឹង​ការ​អះ​អាង​នេះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​១៨ ខែ​ឧសភា ឆ្នាំ​២០២១ ទំព័រ​ហ្វេសប៊ុក​មួយ​​បាន​បង្ហោះ​រូបថត ៤​សន្លឹក ដែល​បង្ហាញ​ចម្លាក់​ព្រះ​គណេស និង​ទេវ​​រូប​ដទៃ​ទៀត​នៅ​ក្នុង​ជំនឿ​ហិណ្ឌូ​សាសនា បាន​ស្ថិត​នៅ​រ៉ាត់​រាយ​នៅ​លើ​ផ្លូវ​ថ្នល់ និង​អណ្ដែត​នៅ​លើ​ទឹក​ជា​ដើម។ ទំព័រ​ហ្វេសប៊ុក​ដដែល​នេះ បាន​អះអាង​ថា ​​ទេវ​រូបទាំង​នេះ ត្រូវ​បាន​សាសនិក​ហិណ្ឌូ​បោះ​ចោល​នៅ​តាម​ដង​ផ្លូវ និង​ក្នុង​ទឹក បន្ទាប់ពី​ពួកគេ​អស់​ជំនឿ​លើចម្លាក់​ទាំង​នោះ ដែល​ពុំ​អាច​ជួយ​ពួកគេ​ឱ្យ​គេច​ផុត​ពី​ការ​ឆ្លង​មេរោគ​កូវីដ-១៩។ រូបថត​ជាមួយ​នឹង​ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​ពី​សំណាក់​អ្នក​ប្រើ​ហ្វេសប៊ុក​រហូត​ដល់​ទៅ​រាប់​ពាន់​ដង​ឯណោះ រួម​ជាមួយ​ប្រតិកម្ម និង​ការ​បញ្ចេញ​មតិ​ចម្រុះ​បែប​ជាច្រើន​ផង​ដែរ។ រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​ទំព័រ​ហ្វេសប៊ុក​នោះ រៀបរាប់​ថា «ក្រុម​អ្នក​កាន់​សាសនា​ Hindu បាន​ចោល​ព្រះ​ដែល​ខ្លួន​គោរព​ ពេញ​ដង​ផ្លូវ និង​ដង​ស្ទឹង»។ Facebook Post | Archived Link […]

Continue Reading

Fact-Check: រូបថត​បង្ហាញ​សាក​សព​ជាច្រើន​ត្រូវ​បាន​ភ្ជាប់​ដោយ​មិន​ត្រឹម​ត្រូវ​ទៅ​នឹង​វិបត្តិ​កូវីដ-១៩​នៅ​ឥណ្ឌា

ការ​ផ្ទុះ​ឡើង​ចំនួន​ឆ្លង និង​ករណី​ស្លាប់​ដ៏​ច្រើន​ជារៀង​រាល់​ថ្ងៃ​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​ដោយសារ​តែ​មេរោគ​កូវីដ-១៩​ទម្រង់​ថ្មី​នោះ បាន​បង្ខំ​ឱ្យ​កម្ពុជា​បិទ​ជើង​ហោះ​ហើរ និង​ការ​ធ្វើ​ដំណើរ​ទាំង​អស់​មក​ពី​ប្រទេស​យក្ស​អាស៊ី​ខាង​ត្បូង​មួយ​នេះ។ ខណៈ​ដែល​ឥណ្ឌា​កំពុង​ប្រឈម​មុខ​នឹង​វិបត្តិ​​កូវីដ-១៩​នេះ រូបថត រូបភាព វីដេអូ និង​ព័ត៌មាន​ជាច្រើន​អំពី​វិបត្តិ​នៅ​ប្រទេស​ឥណ្ឌា ត្រូវ​បាន​ផ្សព្វផ្សាយ និង​ចែក​ចាយ​យ៉ាង​ច្រើន​លើ​បណ្ដា​សង្គម។ ក្នុង​ចំណោម​នោះ រូបថត​មួយ​សន្លឹក​បង្ហាញ​ពី​​សាក​សព​ជាច្រើនដែល​ត្រូវ​បាន​វេច​ខ្ចប់​រក្សា​ទុក​នៅ​ទីតាំង​មួយ​ ត្រូវ​បាន​បង្ហោះ​ចូល​បណ្ដាញ​សង្គម​ផង​ដែរជាមួយ​នឹង​ការ​អះ​អាង​ថា វា​ជា​ទិដ្ឋភាព​នៃ​សោកនាដកម្ម​ដោយសារ​មេរោគ​កូវីដ-១៩ ដែល​បាន​កើត​ឡើង​នៅ​ប្រទេស​ឥណ្ឌា។ ទោះជាយ៉ាងណា ​ការ​ផ្ទៀង​ផ្ទាត់​ទៅ​លើ​រូបថត​នេះ រក​ឃើញ​ថា ការ​ភ្ជាប់​រូបថត​នេះ​ទៅ​នឹង​សោកនាដកម្ម​នៅ​ក្នុង​ប្រទេស​ឥណ្ឌា មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​០២ ខែ​ឧសភា​នេះ រូបថត​មួយ​សន្លឹក​ក្នុង​ចំណោម​រូបថត ៣​សន្លឹក​ផ្សេង​ទៀត ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​អ្នក​ប្រើ​ហ្វេសប៊ុក​ម្នាក់ ដែល​ភ្ជាប់​ជាមួយ​ការ​អះ​អាង​ថា រូបថត​នោះ គឺ​សព​ដ៏​ច្រើន​ដោយសារ​តែ​វិបត្តិ​កូវីដ-១៩​នៅ​ក្នុង​ប្រទេស​ឥណ្ឌា។ រូបថត​ជាមួយ​សំណេរ​នេះ ត្រូវ​បាន​ចែក​ចាយ​តៗ​គ្នា​រហូត​ដល់​ទៅ​រាប់​ពាន់​ដង​ពី​សំណាក់​អ្នក​ប្រើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ និង​មាន​ការ​បញ្ចេញ​ប្រតិកម្ម និង​យោបល់​ចម្រុះ​បែប។ ប៉ុស្តិ៍​ជាមួយ​រូបថត​នេះ ក៏​ត្រូវ​បាន​ចែក​ចាយ​ទៅ​កាន់​គ្រុប​ផ្សេងៗ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ផង​ដែរ។ រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ហ្វេសប៊ុក​ សរសេរ​រៀបរាប់ថា «#ឋាន​នរក​នៃ​ប្រទេស​ឥណ្ឌា។ ប្រទេស​ឥណ្ឌា​ពេល​នេះ​បាន​ប្រែ​ក្លាយ​ទៅ​ជា​សោកនាដកម្ម​ដ៏​រន្ធត់​មួយ ដោយសារ​តែ​ជំងឺ​ឆ្លង​កូវីដ​១៩ នេះ​ក៏​ព្រោះ​តែ​ប្រជាពលរដ្ឋ​ឥណ្ឌា​មិន​ស្ដាប់​តាម​ការ​ណែនាំ​អំពាវ​នាវ​របស់​ក្រសួង​សុខាភិបាល​របស់​ពួក​គេ គឺ​ជំនឿរ​លើ​សាសនា​ពួកគេ​ច្រើន​ពេក ទើប​ធ្វើ​ឲ្យ​មាន​ការ​បាត់​បង់​ជីវិត​ប្រជាជន​ច្រើន​បែប​នេះ រក​តែ​កន្លែង​ដាក់​សាក​សព​បូជា ស្ទើរ​តែ​មិន​បាន​ កន្លែង​ដុត​សាក​សព ដូចជា​កន្លែង​ដុត​សម្រាម ។ «សូម​ចូល​រួម​អនុវត្តន៍​ការពារ​តាម​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល ឲ្យ​បាន​ម៉ឺង​ម៉ាត់ និង​ខ្ជាប់​ខ្ជួន ៣​ការពារ ៣កុំ »។ […]

Continue Reading

Fact-Check: រូបថត​ស្នងការ​នគរបាល​ខេត្ត​ព្រះវិហារ លោក សួស សុខដារ៉ា ត្រូវ​បាន​ប្រើ​ប្រាស់​មិន​​ត្រូវ​នឹង​​​អត្ថបទ​ព័ត៌មាន

កាល​ពី​ថ្ងៃ​ម្សិលមិញ​នេះ ស្នងការ​នគរបាល​ខេត្ត​ព្រះវិហារ បាន​ផ្ញើ​របាយការណ៍​មួយ​ទៅ​អគ្គស្នងការ​នគរបាល​ជាតិ ដែល​បាន​បញ្ជាក់​ថា ស្នងការ​រង​នគរបាល​មួយ​រូប​នៃ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ព្រះវិហារ បាន​ទទួល​មរណភាព​ដោយសារ​ជំងឺ​កូវីដ-១៩។ ដំណឹង​មរណភាព​របស់​ស្នងការ​រង​នគរបាល​រូប​នេះ ត្រូវ​បាន​ផ្សព្វផ្សាយ​ដោយសារ​រព័ត៌មានានា​នៅ​ក្នុង​ស្រុក ក្នុង​នោះ​ក៏​មាន​សារព័ត៌មាន​ The Cambodia Times ផង​ដែរ។ សារព័ត៌មាន​នេះ បាន​ផ្សាយ​ព័ត៌មាន​អំពី​មរណភាព​នៃ​ស្នងការ​រង​រូប​នេះ​ដោយ​ភ្ជាប់​ជាមួយ​រូបថត​​មន្ត្រី​នគរបាល​មួយ​រូប។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​ការ​ពិត​ រក​ឃើញ​ថា រូបថត​នោះ​មិន​មែន​ជា​រូបថត​មន្ត្រី​នគរបាល​ខេត្ត​ព្រះវិហារ ដែល​បាន​ទទួល​មរណភាព​ដោយសារ​ជំងឺ​កូវីដ-១៩​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម នៅ​ថ្ងៃ​ទី​០៥ ខែ​ឧសភា ឆ្នាំ​២០២១ គេហទំព័រ​សារព័ត៌មាន The Cambodia Times បានចុះ​ផ្សាយ​អត្ថបទ​មួយ​​ក្រោម​ចំណង​ជើង​ «ស្លុត​ចិត្ត សូម្បី​ស្នងការ​រង​ខេត្ត​ព្រះវិហារ​ ក៏​ត្រូវ​ស្លាប់​ដោយសារ​ឆ្លង​កូវីដ​ដែរ»។ គេហ​ទំព័រ​សារព័ត៌មាន​នេះ បាន​រៀប​រាប់​ថា វរសេនីយ៍​ឯក ចៅ ស៊ីផល ស្នងការ​រង​នគរបាល​ខេត្ត​ព្រះវិហារ បាន​ទទួល​មរណភាព​កាល​ពី​ថ្ងៃ​ទី​០៤ ខែ​ឧសភា ឆ្នាំ​២០២១ ហើយ​លទ្ធផល​នៃ​ការ​តេស្ត​លើ​សំណាក បង្ហាញ​ថា គាត់​បាន​ឆ្លង​មេរោគ​កូវីដ-១៩ បន្ថែម​ទៅ​លើ​ជំងឺ​ប្រចាំ​កាយ​របស់​គាត់​ផង​ដែរ។ គេហ​ទំព័រ​សារព័ត៌មាន​ដដែល​នេះ បាន​ដាក់​រូបថត​មន្ត្រី​នគរបាល​ផ្កាយ​២​មួយ​រូប​ភ្ជាប់​នៅ​ក្នុង​អត្ថបទ​នោះ​ជាមួយ​អក្សរ​ R.I.P. ជា​អក្សរ​កាត់​មក​ពី​ពាក្យ​ពេញ​ថា Rest in Peace ដែល​មាន​ន័យ​ជា​ភាសា​ខ្មែរ​ថា «សូម​ទៅ​កាន់​សុគតិភព»។ វា​ជា​ពាក្យ​ដែល​ត្រូវ​បាន​គេ​ប្រើ​សម្រាប់​បួង​សួង​ដល់​វិញ្ញាណក្ខន្ធ​អ្នក​ស្លាប់​ឱ្យ​បាន​ឈាន​ទៅ​ដល់​ទីស្ងប់​ […]

Continue Reading

Fact-Check: ឱសថ​បុរាណ​ចិន​លានហួ ឈីងវ៉េន មិន​មែន​ជា​ឱសថ​សម្រាប់​ព្យាបាល​ជំងឺ​កូវីដ-១៩​ទេ

ឱសថ​បុរាណ​ចិន ​លៀនហួ ឈីងវ៉េន (Lianhua Qingwen)​ចំនួន ៨៨,០០០​ប្រអប់ ត្រូវ​បាន​ប្រគល់​ទៅ​ឱ្យ​ក្រសួង​សុខាភិបាល​កម្ពុជា​នៅ​ថ្ងៃ​នេះ ដែល​ពិធី​ប្រគល់ និង​ទទួល​ឱសថ​បុរាណ​នេះ ត្រូវ​បាន​រៀបចំ​ឡើង​ឡើ​នៅ​ទីស្ដីការ​ក្រសួង​សុខាភិបាល​រវាង​រដ្ឋមន្ត្រី​សុខាភិបាល លោក ម៉ម ប៊ុនហេង និង​អគ្គរដ្ឋ​ទូត​ចិន​ប្រចាំ​កម្ពុជា លោក វ៉ាង វិនធាន (Wang Wentian)។ ឱសថ​បុរាណ​ចិន​នេះ ត្រូវ​បាន​ផ្ដល់​ដោយ​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា និង​សភា​ពាណិជ្ជកម្ម​ចិន​ប្រចាំ​កម្ពុជា ក្រោម​ទម្រង់​ជា​ជំនួយ​សម្រាប់​ចូល​រួម​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ-១៩ ចំ​ពេល​ដែល​កម្ពុជា​កំពុង​តែ​ប្រយុទ្ធ​នឹង​ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ-១៩​នោះ។ ត្រឹម​តែ​ប៉ុន្មាន​ម៉ោង​ក្រោយ​ពី​សារព័ត៌មាន​ក្នុង​ស្រុក​បាន​ផ្សព្វផ្សាយ​អំពី​ពិធី​ប្រគល់ និង​ទទួល​ឱសថ​បុរាណ​នេះ មាន​ការ​ផ្សព្វផ្សាយ​លើ​បណ្ដាញ​សង្គម​ថា វា​គឺ​ជា​ឱសថ​ដែល​ប្រើ​សម្រាប់​ព្យាបាល​ជំងឺ​កូវីដ-១៩។ ការ​អះ​អាង​បែប​នេះ​នៅ​លើ​បណ្ដាញ​សង្គម ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​រាប់​រយ​ដង​យ៉ាង​ឆាប់​រហ័ស និង​មាន​ការ​បញ្ចេញ​មតិ​យោបល់​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ហ្វេសប៊ុក​ផង​ដែរ។ ទោះជាយ៉ាងណា ការ​អះ​អាង​បែប​នេះ​នៅ​លើ​បណ្ដាញ​សង្គម មិន​ត្រឹម​ត្រូវ​នោះ​ឡើយ ហើយ​នាំ​ឱ្យ​មាន​ការ​យល់​ច្រឡំ​ផង​ដែរ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែ​មេសា​នេះ ការ​អះ​អាង​លើ​ទំព័រ​ហ្វេសប៊ុក​​មួយ បាន​និយាយ​ថា ឱសថ​បុរាណ​ចិន លានហួ ឈីងវ៉េន (Lianhua Qingwen ឬ LHQW) គឺ​ជា​គ្រាប់​ឱសថ​សម្រាប់​ព្យាបាល​ជំងឺ​កូវីដ-១៩។ ទំព័រ​ហ្វេសប៊ុក​ដដែល​នេះ បាន​បង្ហោះ​ភ្ជាប់​មក​ជាមួយ​នូវ​រូបថត​ ៤​សន្លឹក ក្នុង​នោះ​រូបថត ២​សន្លឹក បង្ហាញ​ពី​គ្រាប់ និង​ប្រអប់​ឱសថ​នោះ​ដោយ​មាន​ការ​សរសេរ​ថា […]

Continue Reading