ចំនួនពលរដ្ឋចេញទៅបោះឆ្នោតឃុំសង្កាត់ក្នុងឆ្នាំនេះ មានជាង ៨០ភាគរយ
បន្ទាប់ពីការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២២ ត្រូវបានរៀបចំធ្វើឡើងរួចរាល់កាលពីថ្ងៃអាទិត្យកន្លងមកនេះនោះ ការអះអាងមួយនៅលើបណ្ដាញសង្គម បានលើកឡើងថា ចំនួនពលរដ្ឋចេញទៅបោះឆ្នោត មានចំនួនប្រហែល ៥០ភាគរយនៃចំនួនពលរដ្ឋនៅក្នុងបញ្ជីឈ្មោះបោះឆ្នោត។ ការលើកឡើងបែបនេះ ត្រូវបានប្រតិកម្ម និងចែកចាយដោយអ្នកប្រើប្រាស់ហ្វេសប៊ុកនិយាយភាសាខ្មែរផងដែរ។ ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិតរបស់ Fact Crescendo Cambodia បានរកឃើញថា ការអះអាងនេះ មិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្តាញសង្គម កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២កន្លងទៅថ្មីៗនេះ អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ បានអះអាងថា ពលរដ្ឋប្រហែល ៥០ភាគរយ មិនបានបោះឆ្នោតនោះឡើយដោយសារកត្តាផ្សេងៗ។ អ្នកប្រើប្រាស់បណ្ដាញសង្គមដដែលនេះ បានបង្ហោះការអះអាងបែបនេះជាមួយនឹងរូបថតមួយសន្លឹកដែលបង្ហាញឱ្យឃើញលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយារបស់លោក ទម្លាក់សន្លឹកឆ្នោតក្នុងប្រអប់ដែកនៅឯមណ្ឌលបោះឆ្នោតមួយកន្លែង។ ការអះអាងបែបនេះ ត្រូវបានចែករំលែកជាច្រើនពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុក ខណៈអ្នកប្រើប្រាស់ហ្វេសប៊ុកជាច្រើនទៀត បានបញ្ចេញមតិ និងប្រតិកម្មចម្រុះផងដែរ។ ខាងក្រោមនេះ គឺជារូបភាពផ្តាមចេញពីប៉ុស្ដិ៍របស់អ្នកប្រើប្រាស់ខាងលើ បានសរសេររៀបរាប់ថា «ពលរដ្ឋប្រមាណ៥០% មិនបានបោះឆ្នោត មួយចំនួនមិនទៅបោះ មួយចំនួនពុំមានសិទ្ធិបោះឆ្នោត មិនមានឈ្មោះក្នុងបញ្ជី មួយចំនួននៅក្នុងគុក មួយចំនួននៅក្រៅស្រុក និងមួយចំនួនទៀតកំពុងជាប់ចំណាប់ខ្មាំង ហ៊ុន សែន ដូចជាក្រុម លោក កឹម សុខា […]
Continue Reading