Fact Check: តើ​តារា​កំប្លែង​អង់​គ្លេស​លោក​ Mr. Bean ពិត​ជា​ស្លាប់​មែន​ឬ​?​

តារា​កំប្លែង​ជន​ជាតិ​អង់​គ្លេស​ដ៏​​មាន​ប្រជា​ប្រិយភាព​ភ្លូក​ទឹក​ភ្លូក​ដី​ និង​ល្បី​សុះ​សាយ​​លោក ​រ៉ូវេន​ អាធិ្ឋសុន​ (Rowan Atkinson)​ ត្រូវ​បាន​ស្គាល់​តាម​រយៈ​កម្មវិធី​កំប្លែង​របស់​ទូរទស្សន៍​ដែល​មាន​ចំណង​ជើង​ថា​ «Mr. Bean»​។ កាល​ពី​ថ្មី​ៗ​នេះ​​ ព័ត៌​មាន​មួយ​ដែល​បាន​អះ​អាង​ថា​តារា​កំប្លែង​លោក​ប៊ីន​ ទទួល​មរណៈ​ភាព​ត្រូវ​បាន​បង្ហោះ​ និង​ផ្សព្វ​ផ្សាយ​នៅ​តាម​បណ្តាញ​សង្គម​យ៉ាង​ផុស​ផុល​។​ ការ​អះ​អាង​មួយ​នេះ​ ត្រូវ​បាន​ប្រតិកម្ម​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ជា​ច្រើន​នៅ​ជុំ​វិញ​សកល​លោក​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ការ​ពិត​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូបថត​ និង​ការ​អះ​អាង​ដែល​អ្នក​ប្រើ​ប្រាស់​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​នោះ​ គឺ​ជា​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​២២​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២១​កន្លង​ទៅ​នេះ​ មាន​អត្ថបទ​សារព័ត៌​​មាន​មួយ​ដែល​មាន​ចំណង​ជើង​ថា​ «ពិត​ជា​គួរ​អោយ​សោក​ស្តាយ​តារា​កំប្លែងលោក​​ប៊ី​ន​​ (Mr. Bean) ដ៏​ល្បី​ម្នាក់​បាន​ស្លាប់​ទាំង​ដែល​…» ត្រូវ​បាន​ចុះ​ផ្សព្វ​ផ្សាយ​ដោយ​គេហ​ទំព័រ​សារ​ព័ត៌​មាន​មួយ​ដែល​មាន​ឈ្មោះ​ថា​ WeShare News។​  ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​ពី​គេហ​ទំព័រ​សារ​ព័ត៌​មាន​ខាង​លើ បង្ហាញ​នូវ​រូប​ថត​របស់​លោក​ប៊ី​ន​ (Mr. Bean) ភ្ជាប់​​នឹង​ពាក្យ​ជា​ភាសា​អង់​គ្លេស​ថា​ «RIP [Rest In Peace]»​​ ឬ​ប្រែ​សម្រួល​ជាភាសា​ខ្មែរ​មាន​ន័យ​ថា​ «សូម​ដួង​វិញ្ញាណ​លោក​បាន​ដល់​ទី​ស្ងប់​សុខ»។​ WeShare News Report | Archived Link […]

Continue Reading