Fact-Check: លោក ម៉ៅ អាយុទ្ធ​ បាន​ដឹង​ខ្លួន​ឡើង​វិញ និង​មាន​សុខភាព​ប្រសើរ​ឡើង​វិញ​បន្តិច​ម្ដងៗនៅ​ថ្ងៃ​នេះ

Update (15/04/2021): បច្ចុប្បន្នភាព (ថ្ងៃ​ទី​១៥ ខែ​មេសា ឆ្នាំ​២០២១)៖ រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន លោក ម៉ៅ អាយុទ្ធ អាយុ ៧៧​ឆ្នាំបាន​ទទួល​មរណភាព​ដោយសារ​ជំងឺ​កូវីដ​១៩​នៅ​ល្ងាច​ថ្ងៃ​ទី​១៥ ខែ​មេសា ឆ្នាំ​២០២១។ កាល​ពី​សប្ដាហ៍​មុនមាន​ការ​បង្ហាញ​នូវ​ព័ត៌មាន​មិន​ត្រឹម​ត្រូវ​មួយ​អំពី​មរណភាព​របស់​លោក ម៉ៅ អាយុទ្ធ។ គិត​ត្រឹម​ថ្ងៃ​នេះ មនុស្ស ២៤​នាក់​ហើយ ត្រូវ​បាន​ក្រសួង​សុខាភិបាល​កម្ពុជា​ប្រកាស​​ជា​ផ្លូវការ​ថា បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ​១៩​នៅ​ក្នុងរយៈ​ពេល ២៧​ថ្ងៃ​កន្លង​មក​នេះ​ចាប់​តាំង​ពី​ករណី​ស្លាប់​ដោយសារ​កូវីដ​១៩​ជា​លើក​ដំបូង ត្រូវ​បាន​ប្រកាស​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​កន្លង​មក​នេះ។ ទន្ទឹម​នឹង​ករណី​ស្លាប់​ដោយសារ​មេរោគ​កូវីដ​១៩​ត្រូវ​បាន​ប្រកាស​ជា​បន្ត​បន្ទាប់​មក​នេះ ការ​អះ​អាង​មួយ​នៅ​ក្នុង​ប្រព័ន្ធ​បញ្ជូន​សារ Messenger បាន​អះអាង​ថា រដ្ឋ​លេខាធិការ​ម្នាក់​នៃ​ក្រសួង​ព័ត៌មាន ដែល​ជា​មន្ត្រី​ជាន់​ខ្ពស់​ម្នាក់​របស់​រដ្ឋាភិបាល​កម្ពុជា ​បាន​ស្លាប់​ដោយសារ​មេរោគ​ផ្លូវ​ដង្ហើម​មួយ​នេះ បន្ទាប់​ពី​ត្រូវ​បាន​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ទើប​តែ​បាន ៣​ថ្ងៃ​ប៉ុណ្ណោះ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​ការ​ពិត​ បាន​រក​ឃើញ​ថា ការ​អះអាង​ក្នុង​ប្រព័ន្ធ​បញ្ចូន​សារ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​០៨ ខែ​មេសា​នេះ សារ​មួយ​ដែល​ត្រូវ​បាន​គេ​ផ្ញើ​តៗ​គ្នា​តាម​ប្រព័ន្ធ​បញ្ចូន​សារ Messenger នោះ បាន​អះ​អាង​ថា រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន លោក ម៉ៅ អាយុទ្ធ បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ​១៩​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។ សារ​នេះ​ក៏​ត្រូវ​បាន​គេចែក​ចាយ​តៗ​គ្នា​តាម​ប្រព័ន្ធ​បញ្ជូន​សារ Messenger និង​​តេឡេក្រាម​(Telegram)​ផង​ដែរ។ ការ​អះ​អាង​បែប​នេះ […]

Continue Reading

អភិបាលស្រុកត្រាំកក់ថា ចត្តាឡីស័កសម្រាប់ពលរដ្ឋខ្លះមកពីតំបន់ផ្ទុះកូវីដ១៩ខ្លាំងតែប៉ុណ្ណោះ

ការ​ផ្ទុះ​ឡើង​ និង​ការ​ឆ្លង​រីក​រាល​ដាល​នៃ​វីរុស​កូរ៉ូណា​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​ ដែល​បាន​អូស​បន្លាយ​អស់​រយៈ​ពេល ៤៣​ថ្ងៃ​មក​ហើយ​នោះ បាន​បង្ខំ​ឱ្យ​អាជ្ញាធរ​រាជ​ធានី​ភ្នំពេញ និង​ខេត្ត​នានា រឹត​បន្តឹង​វិធានការ​ការពារ និង​បង្ការ​នានា ទៅ​តាម​សេចក្ដី​ណែនាំ​របស់​រាជ​រដ្ឋាភិបាល និង​ក្រសួង​សុខាភិបាល។ ទន្ទឹម​គ្នា​នេះ ការ​អះ​អាង​មួយ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក បាន​លើក​ឡើង​ថា អាជ្ញាធរ​ស្រុក​ត្រាំកក់​ ​ខេត្ត​តាកែវ តម្រូវ​រក្សា​ខ្លួន​នៅ​ដាច់​ដោយ​ឡែក ឬ​ធ្វើ​ចត្តាឡីស័ក​១៤​ថ្ងៃ​សិន​សម្រាប់​​ប្រជា​ពលរដ្ឋ​ធ្វើ​ដំណើរ​ពី​រាជ​ធានី​ភ្នំពេញ​ ចូល​ទៅ​ភូមិសាស្ត្រ​មួយ​នេះ។ ទោះជាយ៉ាងណា ក្រុម​​ត្រួត​ពិនិត្យ​ការ​ពិត​ រក​ឃើញ​ថា ការ​អះ​អាង​​នេះ មិន​ត្រឹម​ត្រូវ​នោះ​ទេ ដែល​នាំ​ឱ្យ​មាន​ការ​ភ័ន្ត​ច្រឡំ​ពី​សំណាក់​មហាជន។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​០២ ខែ​មេសា​នេះ ប៉ុស្តិ៍​នៃ​ទំព័រ​ហ្វេសប៊ុក​មួយ​បាន​សរសេរ​រៀប​រាប់​ថា អាជ្ញាធរ​ស្រុក​ត្រាំកក់​ ខេត្ត​តាកែវ តម្រូវ​ឱ្យ​ពលរដ្ឋ​ធ្វើ​ដំណើរ​ពី​ភ្នំពេញ​ចូល​ទៅ​ស្រុក​មួយ​នេះ ត្រូវ​ធ្វើ​ចត្តាឡីស័ក ឬ​រក្សា​ខ្លួន​នៅ​ដាច់​ដោយ​ឡែក ១៤​ថ្ងៃ​សិន។ ការ​អះ​អាង​នេះ​ដោយ​ទំព័រ​ហ្វេសប៊ុក​មួយ​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​រហូត​ដល់​ពាន់​ដង និង​មាន​ការ​បញ្ចេញ​មតិ​យោបល់​ចម្រុះ​​​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​ទៅ​លើ​ការ​អះ​អាង​នេះ។ រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​ទំព័រ​ហ្វេសប៊ុក​នោះ សរសេរ​ថា «អភិបាល​ស្រុក​ត្រាំកក់ ខេត្ត​តាកែវ តម្រូវ​ឱ្យ​អ្នក​មក​ពី​ភ្នំពេញ​ចូល​ក្នុង​ភូមិសាស្ត្រ​របស់​ខ្លួន ធ្វើ​ចត្តាឡីស័ក ១៤​ថ្ងៃ​សិន»។ Facebook Post | Archived Link ការ​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ផ្ទៀង​ផ្ទាត់​លើ​ការ​អះ​អាង​នេះ​តាម​រយៈ​ការ​សម្ភាស​ជាមួយ​អាជ្ញាធរ​របស់​ខេត្ត​តាកែវ​ដោយ​ផ្ទាល់ និង​ការ​ពិនិត្យ​មើល​ទៅ​លើ​ខ្លឹមសារ​អត្ថបទ​ព័ត៌មាន​ដែល​ចេញ​ផ្សាយ​សារព័ត៌មាន​ហ្វ្រេសញូវស៍ […]

Continue Reading

គ្រូ​ពេទ្យ​ម្នាក់​បម្រើ​ការងារ​នៅ​មន្ទីរ​ពេទ្យ​កាល់ម៉ែត្រ​ឆ្លង​កូវីដ​១៩​ក្រោយ​រក្សា​ខ្លួន​ដាច់​ដោយ​ឡែក​នៅ​ផ្ទះ

គិត​ត្រឹម​ថ្ងៃ​ទី​៣០ ខែ​មីនា​នេះ ការ​ឆ្លង​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ​១៩​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ បាន​កើត​ឡើង​លើ​មនុស្ស​សរុប​ដល់​ទៅ ១,៨៥១​នាក់​ហើយ នៅ​ក្នុង​ចំណោម​ករណី​ឆ្លង​មេរោគ​កូវីដ​១៩​សរុប ២,៣៧៧​ករណី​នៅ​ទូទាំង​ប្រទេស​កម្ពុជា។ ករណី​ឆ្លង​មេរោគ​កូវីដ​១៩​នា​ពេល​ថ្មីៗ​នេះ ត្រូវ​បាន​រក​ឃើញ​នៅ​តាម​ទីតាំង ភូមិ​ស្រុក និង​ខេត្ត​ជាច្រើន​នៅ​ទូទាំង​ប្រទេស។ ទន្ទឹម​គ្នា​នេះ សារ​ជា​សំឡេង​មួយ ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​នៅ​តាម​ប្រព័ន្ធ​បញ្ចូន​សារ​ ដូចជា កម្មវិធី​ផ្ញើ​សារ​របស់​ហ្វេសប៊ុក (Messenger) និង​តេឡាក្រាម (Telegram) ដោយ​និយាយ​ថា ការ​ឆ្លង​មេរោគ​កូវីដ​១៩​នេះ ត្រូវ​បាន​រក​ឃើញ​ផ្ទុះ​ឡើង​នៅ​ក្នុង​មន្ទីរ​ពេទ្យ​កាល់ម៉ែត្រ ដែល​ជា​មន្ទីរ​ពេទ្យ​ធំ​របស់​កម្ពុជា ហើយ​សារ​ជា​សំឡេង​នោះ បាន​ជំរុញ​ទៅ​ប្រជាជន​កម្ពុជា​ឱ្យ​ប្រុង​ប្រយ័ត្ន​ចំពោះ​អ្នក​ពាក់​ព័ន្ធ​នឹង​មន្ទីរ​ពេទ្យ​មួយ​នេះ។ ទោះជាយ៉ាងណា វា​ត្រូវ​បាន​រក​ឃើញ​ថា ការ​អះ​អាង​នេះ មិន​ត្រឹម​ត្រូវ​ទាំង​ស្រុង​នោះ​ឡើយ ហើយ​នាំ​ឱ្យ​មា​នការ​យល់​ច្រឡំ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ល្ងាច​ថ្ងៃ​ទី​២៨ ខែ​មីនា​នេះ សារ​ជា​សំឡេង​មួយ​ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​លើ​ប្រព័ន្ធ​ផ្ញើ​សារ​មែសសេងជ័រ (Messenger)​របស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដែល​សារ​ជា​សំឡេង​នោះ​រៀបរាប់​ថា ជំងឺ​កូវីដ​១៩​បាន​ផ្ទុះ​នៅ​ក្នុង​មន្ទីរ​ពេទ្យ​កាល់ម៉ែត្រ​ហើយ និង​បាន​រក​ឃើញ​ឆ្លង​ទៅ​លើ​គ្រូ​ពេទ្យ​ម្នាក់​ដែល​បម្រើ​ការ​នៅ​ក្នុង​មន្ទីរ​ពេទ្យ​នេះ បន្ទាប់​ពី​គាត់​បាន​ប៉ះ​ពាល់​ជាមួយ​អ្នក​ជំងឺ​ម្នាក់​ដែល​បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ​១៩។ សំឡេង​ដើម​ទាំង​ស្រុង​នៃ​សារ​នោះ រៀបរាប់​ថា​ «ហ្នឹង​ហើយ ឥឡូវ​សូម​ជម្រាប​បង​ប្អូន​យើង​​អ្នក​នៅ​តាម​មូលដ្ឋាន​ហ្នឹង​ឱ្យ​ដឹង​ថា នៅ​កាល់​ម៉ែត្រ អ្នក​ធ្វើការ​នៅ​កាល់ម៉ែត្រ​ហ្នឹង គឺ​ផ្ទុះ​កូវីដ​ហើយ។ អ៊ីចឹង នៅ​តំបន់​កាល់ម៉ែត្រ​ក៏​ដូចជា​មាន​បង​ប្អូន​ធ្វើ​ការ​នៅ​កាល់ម៉ែត្រ​​កុំ​ឱ្យ​ចូល​មក​ពាក់​ព័ន្ធ ឱ្យ​ធ្វើ​ចត្តាឡីស័ក​ទៅ។ ឥឡូវ តាម​អ្នក​ដឹកនាំ​ហ្នឹង​ កំពុង​ឱ្យ​តាម​រក​អ្នក​ធ្វើការ​នៅ​កាល់ម៉ែត្រ​ក៏ដូចជា​អ្នក​ព្យាបាល​ជំងឺ​នៅ​កាល់ម៉ែត្រ​ទាំង​អស់ គឺ​យក​មក​ធ្វើ​ចត្តាឡីស័ក ព្រោះ​នៅ​កាល់ម៉ែត្រ​ហ្នឹង​ផ្ទុះ​កើត​កូវីដ​ហើយ ពេទ្យ​នៅ​ក្នុង​ហ្នឹង។ […]

Continue Reading

មនុស្ស​៥​នាក់​ស្លាប់​ដោយសារ​កូវីដ​១៩​​ថ្មីៗ​នេះ​មិន​ជាប់​ពាក់​ព័ន្ធ​នឹង​វ៉ាក់សាំង​ចិន​នោះ​ឡើយ

គិត​ត្រឹម​ថ្ងៃ​ទី​២៤ ខែ​មីនា​នេះ យុទ្ធនាការ​ចាក់​វ៉ាក់សាំង​​បង្ការ​មេរោគ​កូវីដ​១៩​នៅ​ទូទាំង​ប្រទេស​កម្ពុជា ​បាន​កើត​ឡើង​អស់​រយៈ​ពេល ៤២​ថ្ងៃ​មក​ហើយ ក្នុង​នោះ​មាន​ទាំង​ចាក់​វ៉ាក់សាំង​ស៊ីណូហ្វាម​ដែល​ជា​ជំនួយ​របស់​ចិន និង​វ៉ាក់សាំង Covishield ដែល​ត្រូវ​បាន​ផលិត​ឡើង​នៅ​ប្រទេស​ឥណ្ឌា​ក្រោម​ការ​អនុញ្ញាត​ពី​ក្រុមហ៊ុន AstraZeneca ហើយ​ដែល​ត្រូវ​បាន​ផ្ដល់​មក​កម្ពុជា​តាម​រយៈ​យន្តការ​នៃ​អង្គការ​សុខភាព​ពិភព​លោក។ ទន្ទឹម​គ្នា​នេះដែរ ករណី​ឆ្លង​មេរោគ​កូវីដ​១៩​នៅ​ក្នុង​ប្រទេស​កម្ពុជា ត្រូវ​បាន​រាយការណ៍​ថា បាន​កើន​ឡើង​ដល់​ចំនួន ១ ៨១៧​ករណី​ហើយ​គិត​ត្រឹម​ថ្ងៃ​ទី​២៤ ខែ​មីនា​នេះ ក្នុង​នោះ​កម្ពុជា​មាន​មនុស្ស ៥​នាក់​បាន​ស្លាប់​ដោយសារ​ជំងឺ​ផ្លូវ​ដង្ហើម​មួយ​នេះ ដែល​ការ​ស្លាប់​នោះ​បាន​កើត​ឡើង​នា​ពេល​ថ្មីៗ​នេះ។ ការ​ស្លាប់​មនុស្ស​ ៥​ករណី​ដោយសារ​តែ​ជំងឺ​កូវីដ​១៩​នេះ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​​មួយ​ចំនួន​អះ​អាង​ថា គឺ​បណ្ដាល​មក​ពី​ការ​ចាក់​វ៉ាក់សាំង​ចិន ព្រោះ​មនុស្ស​ដែល​បាន​ស្លាប់​សុទ្ធ​តែ​បាន​ចាក់​វ៉ាក់សាំង​រួច​ហើយ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​ការ​ធ្វើ​ឡើង​ដោយ​ Fact Crescendo Cambodia រក​ឃើញ​ថា ការ​អះ​អាង​លើ​បណ្ដាញ​សង្គម​នេះ មិន​ត្រឹម​ត្រូវ​នោះ​ទេ។ ការ​អះ​អាង​លើ​បណ្តាញសង្គម កាលពីថ្ងៃទី២២​ ខែមីនា​កន្លងទៅនេះ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​ អះ​អាង​ថា ករណី​ស្លាប់​ដោយសារ​ជំងឺ​កូវីដ​១៩​នា​ពេល​ថ្មីៗ​នេះ បាន​កើត​ឡើង​តែ​លើ​ពលរដ្ឋ​កម្ពុជា ដែល​បាន​ចាក់​វ៉ាក់សាំង​ចិន​រួច​ហើយ។ ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន​ដង និង​លាយ​ឡំ​ទៅ​ដោយ​ការ​បញ្ចេញ​មតិ​ចម្រុះ​បែប​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ។​ រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​នោះ រៀបរាប់​ថា​ «ការស្លាប់របស់អ្នកដែលមានជំងឺកូវីត១៩នៅខ្មែរកន្លងមកនេះ ជាទូទៅកើតមានលើ​អ្នកដែលបានចាក់វ៉ាក់សាំងចិនទាំងអស់»។​ (ខាងក្រោមនេះគឺជាខ្លឹមសារទាំងស្រុងដែលបានបង្ហោះដោយអ្នកប្រើប្រាស់បណ្តាញសង្គម) Facebook Post | Archived Link […]

Continue Reading

ទាហាន​ដែល​ត្រូវ​បាន​អះ​អាង​ថា​ស្លាប់​ក្រោយ​ចាក់​វ៉ាក់សាំង​ចិន​ នៅ​រស់​រាន​មាន​ជីវិត​នៅ​ឡើយ

កម្ពុជា​ចាប់​ផ្ដើម​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ចិន​ស៊ីណូហ្វាម​ទូទាំង​ប្រទេស​កាល​ពី​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ​កន្លង​មក​នេះ​ ហើយ​ការ​ចាក់​វ៉ាក់សាំង​ចិន​ស៊ីណូហ្វាម​នេះ ក៏​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​តាម​បណ្ដា​ខេត្ត​នានា​ចាប់​តាំង​ពី​ថ្ងៃ​ទី​០១ ខែ​មីនា​នេះ។ ថ្មីៗ​នេះ​ទៀត កម្ពុជា​ក៏​ចាប់ផ្ដើម​​ចាក់​វ៉ាក់សាំង​ CoviShield​ សម្រាប់​ពលរដ្ឋ​មាន​អាយុ​ចាប់​ពី ៦០​ឆ្នាំ​ឡើង។ កម្ពុជា​ទទួល​បាន​​វ៉ាក់សាំង Covishield ដែល​ផលិត​ឡើង​នៅ​ប្រទេស​ឥណ្ឌា​ក្រោម​ការ​អនុញ្ញាត​ពី​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង AstraZeneca ​នៅ​ក្រោម​យន្តការ​សម្រប​សម្រួល​របស់​អង្គការ​សុខភាព​ពិភព​លោក។ យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ស៊ីណូហ្វាម​ដែល​ជា​ជំនួយ​របស់​ប្រទេស​ចិន បាន​ជំរុញ​ឱ្យ​មាន​នូវ​ការ​អះអាង​លើ​បណ្ដាញ​សង្គម​ថា មនុស្ស​មួយ​ចំនួន​បាន​ស្លាប់​ក្រោយ​ពី​ចាក់​វ៉ាក់សាំង​នេះ ដែល​នាំ​ឱ្យ​មាន​មន្ទិល​សង្ស័យ​បន្ថែម​ទៀត​ទៅ​លើ​ប្រសិទ្ធភាព​ និង​សុវត្ថិភាព​នៃ​វ៉ាក់សាំង​ចិន​មួយ​ប្រភេទ​នេះ។ ទោះជា​យ៉ាងណា ការ​ផ្ទៀត​ផ្ទាត់​ការ​ពិត​ បាន​បង្ហាញ​ការ ការ​អះ​អាង​បែប​នេះ​នៅ​លើ​បណ្ដាញ​សង្គម មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​៣ ខែ​មីនា​នេះ គណនី​ហ្វេសប៊ុក​មួយ​ បាន​អះ​អាង​ថា មនុស្ស​មួយ​ចំនួន​បាន​ស្លាប់​ជា​បន្ត​បន្ទាប់ បន្ទាប់​ពី​ពួកគេ​ចាក់​វ៉ាក់សាំង​ចិន​ស៊ីណូហ្វាម (Sinopharm)។ គណនី​ហ្វេសប៊ុក​មួយ​នេះ បាន​ក្រើន​រំឭក​ឱ្យ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​ចាក់​វ៉ាក់សាំង​ចិន​នេះ។ គណនី​ហ្វេសប៊ុក​មួយ​នេះ​បាន​បង្ហោះ​សារ​ដោយ​ភ្ជាប់​ជាមួយ​​រូបថត​បុរស ២​នាក់ និង​ប័ណ្ណ​ព័ត៌មាន​ស្ដី​ពី​ការ​ចាក់​វ៉ាក់សាំង​។ ការ​អះ​អាង​បែប​លើ​បណ្ដាញ​សង្គម​នេះ ត្រូវ​បាន​ចែក​រំលែក​ត​ៗ​គ្នា​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ជាច្រើន​។ រូបភាព​ផ្ដាម​ចេញ​ពី​គណនី​ហ្វេសប៊ុក​នេះ រៀបរាប់​ថា «អ្នក​ចាក់​វ៉ាក់សាំង​ចិន​ស្លាប់​បណ្ដើរៗ​ហើយ​បង​ប្អូន។ ជន​រួម​ជាតិ​ខ្មែរ​សូម​ប្រុង​ប្រយ័ត្ន​ឱ្យ​មែន​ទែន​ក្រែង​ចាក់​បះ​វ៉ាក់សាំង​ចិន»។ Facebook Post | Archived Link អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ម្នាក់​ ក៏​បាន​អះ​អាង​​ថា ពិធី​បុណ្យ​សព​មួយ​កំពុង​ត្រូវ​បាន​រៀបចំ​ធ្វើ​ឡើង​សម្រាប់​បុរស​ម្នាក់​ ដែល​បាន​ស្លាប់​បាត់​បង់​ជីវិត បន្ទាប់​ពី​ចាក់​វ៉ាក់សាំង​ចិន​ ដែល​វ៉ាក់សាំង​នេះ​នៅ​មិន​ទាន់​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​អង្គការ​សុខភាព​ពិភព​លោក​នៅ​ឡើយ​ទេ។  […]

Continue Reading

វីដេអូ​ហ្វឹក​សម​​បង្ការ​អគ្គិភ័យ​ក្នុង​រោងចក្រ​ត្រូវ​បាន​អះ​អាង​ថា​ជា​ហេតុការណ៍​ផ្អើល​ឆោឡោ​ព្រោះ​ផ្ទុះ​​កូវីដ​១៩​

គិត​ត្រឹម​ថ្ងៃ​ទី​២២ ខែ​មីនា​នេះ ចំនួន​អ្នក​ឆ្លង​មេរោគ​កូវីដ​១៩​នៅ​កម្ពុជា បាន​កើន​ឡើង​ដល់​ ១ ៧៥៣​ករណី​នៅ​ទូទាំង​ប្រទេស ក្នុង​នោះ​ចំនួន​ឆ្លង​ដល់​​ទៅ ១ ២៣៣​ករណី សុទ្ធ​តែ​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ផ្ទុះ​ឡើង​នៃ​ករណី​ឆ្លង​ក្នុង​សហគមន៍ ២០​កុម្ភៈ​កន្លង​មក​នេះ ហើយ​មនុស្ស ៤​នាក់​ហើយ ត្រូវ​បាន​ប្រកាស​ថា បាន​ស្លាប់​ដោយសារ​តែ​មេរោគ​ផ្លូវ​ដង្ហើម​នេះ។ ទន្ទឹម​នឹង​ស្ថានភាព​បែប​នេះ អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក បាន​អះ​អាងពី​ការ​ផ្ទុះ​ឡើង​នៃ​ករណី​ឆ្លង​មេរោគ​​កូវីដ​១៩​នេះ​នៅ​ក្នុង​ចំណោម​កម្មករ​រោង​ចក្រ​កាត់​ដេរ​មួយ​នៅ​ជាយ​រាជ​ធានី​ភ្នំពេញ ដែល​បង្ក​ឱ្យ​កម្មករ​កម្មការិនី​រាប់​រយ​នាក់​រត់​ចេញ​ពី​រោងចក្រ។ ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​រាប់​ពាន់​ដង​នៅ​ក្នុង​ចំណោម​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​ការ​ពិត បាន​រក​ឃើញ​ថា ការ​អះ​អាង​នោះ​មិន​ត្រឹម​ត្រូវ​ទេ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម ទំព័រ​ហ្វេសប៊ុក​មួយ​បាន​បង្ហោះ​វីដេអូ​​ឃ្លីប​មួយ​ដែល​បង្ហាញ​មនុស្ស​ជាច្រើន​នាក់​កំពុង​រត់​ចេញ​តាម​ច្រក​ទ្វារ​នៃ​អគារ​មួយ។ ទំព័រ​ហ្វេសប៊ុក​ដដែល​នេះ បាន​អះ​អាង​ថា ក្រុម​មនុស្ស​ទាំង​នោះ គឺ​​ជា​កម្មករ​រោងចក្រ​កាត់ដេរ​មួយ​ស្ថិត​នៅ​ជាយ​រាជ​ធានី​ភ្នំពេញ ដែល​បាន​ផ្អើល​រត់​ចេញ​ពី​រោងចក្រ ក្រោយ​ពី​ក្រុម​មន្ត្រី​របស់​ក្រសួង​សុខាភិបាល​ចុះ​យក​សំណាក​ពី​កម្មករ​ម្នាក់។ វីដេអូ​ឃ្លីប​រួម​ជាមួយ​សំណេរ​មួយ​នេះ ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​​រាប់​ពាន់​ដង និង​បញ្ចេញ​ប្រតិកម្មចម្រុះ​បែប​ពី​សំណាក់​​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដល់​ទៅ​រាប់​ពាន់​ដង​នៅ​ក្នុង​រយៈ​ដ៏​ខ្លី​ប៉ុណ្ណោះ។ រូបភាព​ផ្ដាម​ពី​ទំព័រ​ហ្វេសប៊ុក​នោះ រៀបរាប់​ថា «កម្មករ ៤០០​នាក់​ក្នុង​រោងចក្រ​ចេស្ដា ស្ថិត​ក្នុង​ខណ្ឌ​ដង្កោ បាន​នាំ​គ្នា​រត់​ផ្អើល​ឈូរ​ឆរ​ដោយ​មាន​កម្មករ​ម្នាក់​ត្រូវ​បាន​ក្រសួង​ចុះ​យក​សំណាក។ មិន​ទាន់​ដឹង​លទ្ធផល​ផង ក៏​នាំ​គ្នា​ផ្អើល​រត់​ចេញ​ទាំង​អស់​គ្នា​តែ​ម្ដង។ ក្រោយ​ពេល​មាន​ការ​សម្រប​សម្រួល​ពី​រដ្ឋបាល ទើប​កម្មក​រ​ទាំង​អស់​គ្នា​ព្រម​ចូល​ធ្វើ​ការ​វិញ»។ Facebook Post | Archived Link ការ​ត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia […]

Continue Reading

រូបថត​​កញ្ចប់​ថង់​ដង​វាយ​កូន​ហ្គោល​មិន​មែន​ជា​សព​បុរស​កម្ពុជា​ស្លាប់​ដោយសារ​កូវីដ​១៩​ទេ

​កម្ពុជា​ប្រកាស​ថា បុរស​ម្នាក់​អាយុ​៥០​ឆ្នាំ​បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ​១៩ ដែល​ករណី​ស្លាប់​លើក​ដំបូង​នោះ​មក​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា។ ភ្លាមៗ​ក្រោយ​មរណភាព​របស់​បុរស​កម្ពុជា​រូប​នេះ រូបថត​មួយ​ចំនួន​បង្ហាញ​នូវ​ការ​រុំ​ខ្ជប់​អ្វី​មួយ​មាន​លក្ខណៈ​ដូច​ទៅ​នឹង​ការ​រុំ​ខ្ចប់​សព​របស់​មនុស្ស​នោះ ត្រូវ​បាន​ចែក​រំលែក​យ៉ាង​ផុស​ផុល ដោយ​អះ​អាង​ថា នោះ​គឺ​ជា​សព​បុរស​កម្ពុជា​ដែល​បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ​១៩ ត្រូវ​បាន​គេ​រុំ​ខ្ជប់​សម្រាប់​ដឹក​ជញ្ជូន​ចេញ​ពី​មន្ទីរ​ពេទ្យ។ ប៉ុន្តែ ការ​ផ្ទៀង​ផ្ទាត់​ព័ត៌មាន​បង្ហាញ​ថា ការ​អះ​អាង​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្តាញសង្គម អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់ បាន​សរសេរ​រៀបរាប់​​នៅ​លើ​ហ្វេសប៊ុក​របស់​ខ្លួន​អំពី​ករណី​ស្លាប់​ដោយសារ​ជំងឺ​កូវីដ​១៩​លើក​ដំបូង ដោយ​ភ្ជាប់​មក​ជាមួយ​រូបភាព​ ៣​សន្លឹក ក្នុង​នោះ​រូបថត​មួយ​សន្លឹក​បង្ហាញ​នូវការ​រុំ​ខ្ជប់​អ្វី​ម្យ៉ាង​ដែល​មើល​ទៅ​ដូច​ការ​រុំ​ខ្ជប់​សព​មនុស្ស។ ការ​បង្ហោះ​សារ​​ភ្ជាប់​ជាមួយ​រូបភាព​នេះ ត្រូវ​បាន​ចែក​រំលែក​ជាច្រើន​ដង​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ។ រូបភាព​ផ្ដាម​ចេញ​ពី​ហ្វេសប៊ុក​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​​បង្ហាញ​ឱ្យ​ឃើញ​ដូច​ខាង​ក្រោម​នេះ Facebook Post | Archived  រូបថត​នេះ​ក៏​ត្រូវ​បាន​បង្ហោះ​ដោយ​អ្នកសារព័ត៌មាន​ម្នាក់​ និង​ជា​ទីប្រឹក្សា​ម្នាក់​របស់​ក្រសួង​ព័ត៌មាន​ផង​ដែរ មុន​នឹង​គាត់​បាន​ដក​រូបថត​នោះ​ចេញ​ពី​ហ្វេសប៊ុក​របស់​គាត់​វិញ។ រូបភាព​ផ្ដាម​ពី​​ហ្វេសប៊ុក​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់ ដែល​ជា​អ្នកសារព័ត៌មាន និង​ជា​ទីប្រឹក្សា​ក្រសួង​ព័ត៌មាន Facebook Post | Archived Link ការ​ត្រួត​ពិនិត្យ​ការ​ពិត យើងបានចាប់ផ្តើមផ្ទៀង​ផ្ទាត់​ទៅ​លើ​រូបថត​ដែល​ត្រូវ​បាន​បង្ហោះភ្ជាប់​ជាមួយ​ការ​អះ​អាង​ថា​ជា​​សព​របស់​បុរស​កម្ពុជា​ដែល​បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ​១៩​តាម​រយៈ​ពិនិត្យ​មើល​ការ​បក​ស្រាយ​ដោយ​ក្រសួង​សុខាភិបាល និង​តាម​រយៈ​ឧបករណ៍​ផ្ទៀត​ផ្ទាត់​រូបថត​បស់ Google។ តាម​រយៈ Google Reverse Image យើង​បាន​រក​ឃើញ​រូបថតស្រដៀង​គ្នា​ជាច្រើន​នៅ​លើ​ប្រព័ន្ធ​អ៊ិនធឹណិត។ គណនី​ Twitter មួយ​បាន​បង្ហោះ​រូបថត ៤​សន្លឹក ហើយ​សរសេរ​រៀបរាប់​ថា «មនុស្ស​ម្នា​តក់​ស្លុត​ពេល​ឃើញ​បែប​នេះ ប៉ុន្តែ វា​បែរ​ទៅ​ជា​ថង់​វាយ​កូនហ្គោល​​ទៅ​វិញ»។ អ្នក​ប្រើ​ប្រាស់ […]

Continue Reading

នាយករដ្ឋ​មន្ត្រី ហ៊ុន សែន មិន​បាន​បញ្ជា​ឱ្យ​ហាម​ឃាត់​ការ​ធ្វើ​ដំណើរ​ឆ្លង​ខេត្ត​នៅ​ខែ​មីនា​ទេ

គិត​ត្រឹម​​​ថ្ងៃ​ទី​១២ ខែ​មីនា​ ឆ្នាំ​២០២១ កម្ពុជា​បាន​រក​ឃើញ​មនុស្ស​ដល់​ទៅ ១,២២៥​នាក់​ហើយ បាន​ឆ្លង​វីរុស​កូរ៉ូណា​ ក្នុង​នោះ​មនុស្សដល់​ទៅ ៧១២​នាក់ បាន​ឆ្លង​វីរុស​កូរ៉ូណា បន្ទាប់​ពី​ពួកគេ​ពាក់​ព័ន្ធ​​នឹង​ការ​ឆ្លង​សហគមន៍ ​ដែល​រដ្ឋាភិបាល​ហៅ​ថា «ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ»។ ទន្ទឹម​គ្នា​នេះ ក្រុម​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​កម្ពុជា បាន​ចែក​រំលែក​តៗ​គ្នា​នូវ​សំឡេង​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ដែល​បាន​ណែនាំ​ឱ្យ​បិទ​ការ​ធ្វើ​ដំណើរ​របស់​ប្រជា​ពលរដ្ឋ​ឆ្លង​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ និង​ពី​ស្រុក​មួយ​ទៅ​ស្រុក​មួយ។ ប៉ុន្តែ ការ​ផ្ទៀង​ផ្ទាត់​ការ​ពិត បង្ហាញ​ថា សារ​ជា​សំឡេង​នេះ មិន​ត្រឹម​ត្រូវ​នឹង​បរិបថ​នោះ​ឡើយ។ ការ​អះអាងលើ​បណ្ដាញ​សង្គម សារ​ជា​សំឡេង​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ត្រូវ​បាន​ចែក​រំលែក​ចូល​ទៅ​ក្នុង​ក្រុម​នៃ​បណ្ដាញ​សង្គម​តេឡេក្រាម​កាល​ពី​យប់​ថ្ងៃ​ទី១១ ខែ​មីនា ឆ្នាំ​២០២១ ហើយ​ក៏​បាន​រំលែក​បន្ត​ទៀត​ចូល​ទៅ​ប្រព័ន្ធ​ផ្ញើ​សារ Messenger ផង​ដែរ។ សមាជិក​មួយ​ចំនួន​នៅ​ក្នុង​ក្រុម​តេឡេក្រាម​ដទៃ​ទៀត បាន​ចែក​រំលែក​សារ​ជា​សំឡេង​នេះ​ ជាមួយការ​​ចោទ​សួរ​ថា តើ​សំឡេង​នោះ​ថ្មីៗ ឬ​ក៏​ចាស់ ហើយ​សមាជិក​មួយ​ចំនួន​បាន​ឆ្លើយ​តប​ថា ជា​សំឡេង​ចាស់​កាល​ពី​មួយ​ឆ្នាំ​មុន។ ក្នុង​សារ​ជា​សំឡេង​រយៈ​ពេល ២​នាទី ១១​វិនាទី លោក​ ហ៊ុន សែន ថ្លែង​ថា​៖ «ខ្ញុំ​សូម​ស្នើ​ឱ្យ​មាន​ការ​ប្រជុំ​បន្ទាន់​ដោយ​ដឹកនាំ​ដោយ​​សម្ដេច​ក្រឡា​ហោម ខាង​ពាក់​ព័ន្ធ​ និង​រឿង​សំខាន់​ គិត​ថា ដោយសារ​តែ​មាន​បង​ប្អូន​កម្មករ​មួយ​ចំនួន […]

Continue Reading

រដ្ឋាភិបាល​នៅ​តែ​តម្រូវ​ឱ្យ​ពលករ​​រក្សា​ខ្លួន​ដាច់​ដោយ​ឡែក​ក្នុង​មណ្ឌល​ចត្តាឡីស័ក

ថ្មីៗ​នេះ លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ចេញ​បញ្ជា​ឱ្យ​រឹត​បន្តឹង​ការ​ត្រួត​ពិនិត្យ​ច្រក​ព្រំដែន​កម្ពុជា​ជាប់​ជាមួយ​ប្រទេស​ជិត​ខាង ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ​១៩​ក្នុង​ចំណោម​ពលករ​កម្ពុជា​ដែល​បាន​វិល​ត្រឡប់​ចូល​មក​ប្រទេស​កំណើត​វិញ។ បទ​បញ្ជា​របស់​ប្រមុខ​រដ្ឋាភិបាល​រូប​នេះ ត្រូវ​បាន​ចុះ​ផ្សាយ​ថា រដ្ឋាភិបាល​លើក​លែង​ការ​ធ្វើ​ចត្តាឡីស័ក ឬ​រក្សា​ខ្លួន​ដាច់​ដោយ​ឡែក​​រយៈ​ពេល ១៤​ថ្ងៃ​សម្រាប់​ពលករ​ចំណាក​ស្រុក​ ដែល​ពុំ​មាន​អការៈ​សង្ស័យ​ថា មាន​ផ្ទុក​វីរុស​កូរ៉ូណា។ ប៉ុន្តែ ការ​ចុះ​ផ្សាយ​បែប​នេះ ត្រូវ​បាន​រក​ឃើញ​ថា បាន​​ប្រាស​ចាក​ខ្លឹមសារ​ដើម ដែល​នាំ​ឱ្យ​មាន​ការ​យល់​ច្រឡំ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ដែល​និយាយ​ភាសា​ខ្មែរ។ ការ​អះ​អាង​លើបណ្តាញសង្គម កាល​ពី​សប្ដាហ៍​ទី​១​នៃ​ខែ​មីនា​នេះ សារព័ត៌មាន​អនឡាញ Business Cambodia បាន​ដក​ស្រង់​សម្ដី​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ចុះ​ផ្សាយ​ថា រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​លើក​លែង​ការ​ធ្វើ​ចត្តាឡីស័ក​សម្រាប់​ពលករ​កម្ពុជា​ដែល​គ្មាន​អាការ​សង្ស័យ​ថា​ផ្ទុក​វីរុស​កូរ៉ូណា ឬ​កូវីដ​១៩។ អត្ថបទ​នេះ ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​លើ​គេហទំព័រ​របស់​សារព័ត៌មាន​នេះ​ដោយ​ផ្ទាល់ និង​ចែក​រំលែក​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ផង​ដែរ មុន​នឹង​ត្រូវ​បាន​ចែក​រំលែក​បន្ត​ដោយ​​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​កម្ពុជា។  អត្ថបទ​ដែល​ចុះ​ផ្សាយ​ដោយ​​សារព័ត៌មាន Business Cambodia «ពលករត្រឡប់មកពីថៃដែលគ្មានអាការសង្ស័យកូវីត១៩ ត្រូវបានលើកលែងការធ្វើចត្តាឡីស័ក» ហើយ​ទំព័រ​ហ្វេសប៊ុក​របស់​សរព័ត៌មាន​នេះ បង្ហោះ​សំណេរ​ថា «គ្មាន​អាការ​សង្ស័យ​កូវីដ​១៩ មិន​បាច់​ធ្វើ​ចត្តាឡីស័ក​ទេ»។ Archived Link ការ​ពិនិត្យការ​ពិត យើងបានចាប់ផ្តើមពិនិត្យ​មើល​​ការ​ពិត​នៅ​ក្នុង​សំណេរ​អត្ថបទ​នេះ​តាម​រយៈ​ការ​ផ្ទៀង​ផ្ទាល់​ខ្លឹមសារ​សំណេរ និង​សារ​ជា​សំឡេង​ដើម​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន និង​​ការ​បញ្ជាក់​ពី​ភាគី​ពាក់​ព័ន្ធ។ បើ​តាម​ទំព័រ​ហ្វេសប៊ុក​ក្រសួង​ព័ត៌មាន លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ចេញ​បញ្ជា​ផ្ទាល់​មាត់​មួយ​នៅ​ថ្ងៃ​ទី​៧ […]

Continue Reading