Fact Check: បុរសបរទេសម្នាក់កាន់ផ្ទាំងក្រដាសជាភាសាខ្មែរជារូបថតកាត់ត
សេចក្តីសម្រេចការហាមឃាត់ និងបិទការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយកាលពីអំឡុងខែមេសាមុននេះ បានក្លាយជាប្រធានបទជជែកដេញដោលយ៉ាងផុសផុលពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គមនានា។ ក្នុងចំណោមនោះ រូបថតមួយសន្លឹកបង្ហាញអំពីទិដ្ឋភាពជនបរទេសម្នាក់កំពុងឈរក្បែរបង្អួច កាន់ផ្ទាំងក្រដាសសរសេរជាអក្សរខ្មែរថា «បើមិនបើកផ្លូវ សុំអង្ករមួយការុង» ត្រូវបានបង្ហោះ និងចែកចាយនៅលើបណ្តាញសង្គមហ្វេសប៊ុកកម្ពុជា។ ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិតរបស់ Fact Crescendo Cambodia បានរកឃើញថា រូបថតដែលអ្នកប្រើប្រាស់បង្ហោះ និងចែកចាយនៅលើបណ្តាញសង្គមនោះ មិនមែនជាការពិតនោះឡើយ។ ការអះអាងលើបណ្តាញសង្គម កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ថ្មីៗកន្លងទៅនេះ អ្នកប្រើហ្វេសប៊ុកម្នាក់បានបង្ហោះរូបថតមួយសន្លឹក ដោយបង្ហាញរូបរបស់បុរសជនបរទេសម្នាក់កំពុងឈរកាន់ផ្ទាំងក្រដាសមួយក្បែរនឹងមាត់បង្អួច។ រូបថតមួយសន្លឹកដដែរនេះ ក៏បានបង្ហាញផ្ទាំងក្រដាសមួយសន្លឹកជាមួយសំណេរថា «ថ្ងៃ២៨ បើមិនបើកផ្លូវ សុំអង្ករមួយការុងផង»។ អ្នកប្រើប្រាស់ដដែលខាងលើនេះពុំបានបញ្ជាក់អំពីទីតាំង និងព័ត៌មានលម្អិតជាក់លាក់អំពីទិដ្ឋភាពនៃរូបថតនោះទេ។ រូបថតនេះត្រូវបានប្រតិកម្មបញ្ចេញមតិចម្រុះ និងចែករំលែកតៗគ្នាជាច្រើនដងពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុកនិយាយភាសាខ្មែរ។ រូបភាពផ្ដាមចេញពីប៉ុស្តិ៍របស់អ្នកប្រើហ្វេសប៊ុកក៏បានសរសេររៀបរាប់នៅក្នុងសំណេរថា «ដំណឹង»។ Facebook Post | Archived Link ការត្រួតពិនិត្យការពិត Fact Crescendo Cambodia បានចាប់ផ្ដើមត្រួតពិនិត្យ និងផ្ទៀងផ្ទាល់លើរូបភាពនេះតាមរយៈការដំណើរការកម្មវិធីស្វែងរករូបថតរបស់ក្រុមហ៊ុន Google ដែលនាំឱ្យយើងជួបប្រទះនូវប្រភព និងខ្លឹមសាររូបថតនៃច្បាប់ដើមមួយចំនួន។ រូបថតដើមនេះ ត្រូវបានរកឃើញនៅក្នុងគណនី Instagram របស់លោក Seth […]
Continue Reading