Fact-Check: តើ​រូបថត​នេះ​ពិត​ជា​បង្ហាញ​រូប​ឧកញ៉ា ទ្រី ភាព មួយ​កំណាត់​ខ្លួន​មែន​ឬទេ?

ការ​បាត់​បង់​ព្រៃឈើ និងគម្រប់​ព្រៃ​ឈើ​បៃតង​នៅ​កម្ពុជា តែង​តែ​ជា​ប្រធាន​បទ​នៃ​ការ​ជជែក និង​ចែក​រំលែក​ជារឿយៗ​នៅ​លើ​បណ្ដាញ​សង្គម។ ក្នុង​ចំណោម​នោះ រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​រូប​ឧកញ៉ា ទ្រី ភាព ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ជាមួយ​សំណេរ​​ជំរុញ​ការ​ថែ​រក្សា​ព្រៃ​ឈើ។ រូបថត​នេះ ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​ដល់​ទៅ​រាប់​រយ​ដង​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​មក​នេះ។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការ​ពិត រក​ឃើញ​ថា រូបថត​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ទេ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​០៨ ខែ​កញ្ញា ឆ្នាំ​២០២១ […]

Continue Reading

Fact-Check: រូបថត​វិនាសកម្ម​ព្រៃ​ឈើ​ភូមា​ត្រូវ​បាន​ភ្ជាប់​ដោយ​​មិន​ត្រឹម​ត្រូវ​នឹង​វិនាសកម្ម​ព្រៃ​ឈើ​តំបន់​ព្រៃឡង់​កម្ពុជា

ថ្មីៗ​នេះ ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​បាន​សម្រេចផ​្ដាច់​ជំនួយ​សម្រាប់​ជួយ​គាំ​ទ្រ​ដល់​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​អភិរក្ស​តំបន់​ការពារ​ព្រៃ​ឈើ​«ព្រៃឡង់» បន្ទាប់​ពី​មើល​ឃើញ​ថា ព្រៃឈើ​នៅ​តំបន់​ការពារ​មួយ​នេះ បន្ត​រង​ការ​កាប់​បំផ្លាញ ហើយ​សកម្មជន​ការពារ​ព្រៃឈើ ត្រូវ​បាន​បង្ក្រាប។ បន្ទាប់​ពី​ស្ថានអាមេរិក​សម្រេច​បែប​នេះ ព័ត៌មាន រូបថត និង​វីដេអូ​អំពី​វិនាស​កម្ម​ព្រៃ​ឈើ​​នៅ​តំបន់​ព្រៃឡង់ ត្រូវ​បាន​ចែក​ចាយ​នៅ​លើ​បណ្ដាញ​សង្គម។ ក្នុង​នោះ ថ្នាក់​ដឹកនាំ​បក្ស​ប្រឆាំង​មួយ​រូប បាន​ចែក​រំលែក​ព័ត៌មាន​នេះ​ជាមួយ​នឹង​រូបថត​បង្ហាញ​ពី​ការ​បាត់​បង់​គម្រប់​ព្រៃឈើ​បៃតង។ រូបថត​ជាមួយ​នឹង​ព័ត៌មាន​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ដល់​ទៅ​រាប់​ពាន់​ដង​រួម​ជាមួយ​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​រាប់​ពាន់​ដង​ផង​ដែរ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់ […]

Continue Reading

Fact-Check: ទេសភាព​បៃតង​នៅ​ឥណ្ឌា​ត្រូវ​បាន​អះ​អាង​ថាជា​គម្រប់​ព្រៃឈើ​បៃតង​ខេត្ត​រតនគិរី​ជាង​២០​ឆ្នាំ​មុន

ការ​បាត់​បង់​គម្រប់​ព្រៃឈើ​នៅ​ក្នុង​ប្រទេស​កម្ពុជា ត្រូវ​បាន​បន្ទោស​ទៅ​លើ​ការ​គ្រប់​គ្រង​ដោយ​មិន​ត្រឹម​ត្រូវ​របស់​រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ហើយ​បញ្ហា​នេះ ត្រូវ​បាន​យក​មក​ជជែក និង​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម​ថែម​ទៀត។ ថ្មីៗ​នេះ រូបថត​នៃ​គម្រប់​ព្រៃឈើ​បៃតង​មួយ​កន្លែង​ដែល​មាន​ផ្លូវ​លូន​កាត់​ព្រៃឈើ​នៅ​តំបន់​ភ្នំ​នោះ ត្រូវ​បាន​គេ​អះ​អាង​ថា ជា​ទេសភាព​គម្រប់​ព្រៃឈើ​ខេត្ត​រតនគិរី​នៅ​ក្នុង​ឆ្នាំ​១៩៩៦។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការ​ពិត​រក​ឃើញ​ថា ការ​អះ​អាង​នោះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​០៦ ខែ​មិថុនា ឆ្នាំ​២០២១ អ្នក​ប្រើ​ហ្វេសប៊ុក​ម្នាក់​បាន​បង្ហោះ​រូបថត​ដល់​ទៅ […]

Continue Reading