នាដការី​​គ្រង​ឈុត​អប្សរា​កាន់​ទង់​ជាតិ​ខ្មែរ​ម្នាក់​​ត្រូវ​បាន​កាត់​ត​ដោយ​ដាក់​ទង់​ជាតិ​ថៃ​វិញ​

ខណៈដែល​អ្នកប្រើ​ប្រាស់​បណ្ដាញ​សង្គម​កម្ពុជា និង​ថៃ​ តែង​តែ​មាន​មតិ​មិន​ស្រប​គ្នា​ជុំ​វិញ​ភាព​ប្រហាក់​ប្រហែល​គ្នាខាង​​សិល្បៈ និង​វប្បធម៌​រវាង​ប្រទេស​ទាំង​ពីរនោះ​​ រូប​ថត​ចំនួន ​២​សន្លឹកដែលបង្ហាញ​នាដការី​របាំ​អប្សរា​ម្នាក់​ឈរ​កាន់​ទង់​ជាតិ​ថៃ​ ត្រូវ​បាន​បង្ហោះ​ដោយ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ថៃ​ជា​ច្រើន​នា​ពេល​ថ្មី​ៗ​នេះ​។​ ការ​បង្ហោះ​ខាង​លើ​ ត្រូវ​បាន​ចែក​ចាយ​ និង​បញ្ចេញ​មតិ​ជា​ច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​នា​នា​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ការ​ពិត​របស់​ Fact Crescendo Cambodia រក​ឃើញ​ថា​ រូប​ថត​​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នោះ​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​ ការ​អះអាង​លើ​បណ្ដាញ​សង្គម​ កាល​ពី​ថ្ងៃ​ទី​១២​ […]

Continue Reading