Fact-Check: តើ​រូបថត​នេះ​ជា​ទិដ្ឋភាព​ជន​ភៀស​ខ្លួន​កម្ពុជា​នៅ​ជំរំ​ក្នុង​ប្រទេស​ថៃ​មែន​ឬ?

ខណៈ​ដែល​កកិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​សម្រាប់​ដំណោះ​ស្រាយ​វិបត្តិ​នយោបាយ​នៅ​កម្ពុជា នឹង​ឈាន​ដល់​ខួប ៣០​ឆ្នាំ​នៅ​ក្នុង​ខែ​តុលាខាង​មុខ​នេះ អតីត​ជន​ភៀស​ខ្លួន​កម្ពុជា​មួយ​ចំនួន បាន​ចែក​រំលែក​នូវ​រូបថត​មួយ​ចំនួន​ដែល​បង្ហាញ​ពី​ស្ថានភាព​ជន​ភៀស​ខ្លួន​កម្ពុជា​នៅ​តាម​ជំរំ​នានា​ក្នុង​ប្រទេស​ថៃ។ ក្នុង​ចំណោម​នោះ រូបថត​មួយ​សន្លឹក​ ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​​ជាមួយ​ការ​អះ​អាង​ថា រូបថត​នោះ​ជា​ទិដ្ឋភាព​នៃ​ជន​ភៀស​ខ្លួន​កម្ពុជា​នៅ​ជំរំ​ភៀស​ខ្លួន​នៅ​ក្នុង​ប្រទេស​ថៃ។ ទោះជាយ៉ាងណា ការត្រួត​ពិនិត្យ​ការពិត​រក​ឃើញ​ថា ការ​អះ​អាង​នោះ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​១៩ ខែ​កក្កដា ឆ្នាំ​២០២១ គណនី​ហ្វេសប៊ុក​មួយ​បាន​​ចែក​រំលែក​នូវ​រូបថត​មួយ​សន្លឹក​ជាមួយ​នឹង​ការ​អះ​អាង​ថា រូបថត​នេះ​បង្ហាញ​ទិដ្ឋភាព​នៃ​ជន​ភៀស​ខ្លួន​ខ្មែរ​នៅ​តាម​ជំរំ​ក្នុង​ប្រទេស​ថៃ​កាល​ពី​ជាង ៤០​ឆ្នាំ​មុន។ រូបថត​រួម​ជាមួយ​ការ​អះ​អាង​បែប​នេះ […]

Continue Reading