រូប​ថត​ចម្លាក់​ទាសភាព​នៅ​អាមេរិក ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​កម្ពុជា​​បក​ស្រាយ​ខុស

រូបថត និង​វីដេអូ​ជារាប់​លាន ត្រូវ​បាន​បង្ហោះ​ និង​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ជាមួយ​រៀង​រាល់​ថ្ងៃ ក្នុង​នោះ​មាន​ទាំង​រូបថត និង​វីដេអូ​ខ្លះ ត្រូវ​បាន​បក​ស្រាយ​ដោយ​មិន​ត្រឹម​ត្រូវ​ទៅ​នឹង​អត្ថន័យ​ដើម​នោះ​ឡើយ។ ជា​ឧទាហរណ៍ រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​ចម្លាក់​ស្ត្រី​ជាប់​ច្រវ៉ាក់​បី​កូន​តូច​នៅ​ក្នុង​ដៃ ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​សំណេរ​ថា ស្ត្រី​នឹង​ក្លាយ​ជា​ទាសករ​អស់​មួយ​ជីវិត ប្រសិន​បើ​នាង​ជ្រើស​រើស​ប្ដី​ខុស។ រូបថត​ជាមួយ​សំណេរ​ដូច​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ដល់​ទៅ​រាប់​ម៉ឺន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា រូបថត​ជាមួយ​សំណេរ​ដូចនេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម […]

Continue Reading