Fact-Check: តើ​ក្រុមហ៊ុន​កូកា​កូឡា​នៅ​កម្ពុជា​​ផ្ដល់​រង្វាន់​ជា​ថ្នូរ​នឹង​ការ​ចូល​រួម​ស្រង់​មតិ​​តាម​អនឡាញ​​មែន​ទេ?

ខណៈ​ដែល​កម្ពុជា​កំពុង​ប្រយុទ្ធ​នឹង​ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ-១៩​នោះ ក្រុមហ៊ុន​ឯកជន​នានា​បាន​បរិច្ចាគ​ថវិកា​សម្រាប់​ចូលរួម​ក្នុង​​បុព្វ​ហេតុ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រាត​ត្បាត​នៃ​មេរោគ​កូវីដ-១៩​នោះ។ ទន្ទឹម​គ្នា​នេះ​ដែរ តំណ​ភ្ជាប់​មួយ ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះ​អាង​ថា ក្រុមហ៊ុន​ភេសជ្ជ​ៈ​កម្ពុជា​កូកាកូឡា បាន​បង្កើត​មូលនិធិ​សុខមាលភាព និង​បាន​ផ្ដល់​រង្វាន់​តប​ស្នង​ដល់​អ្នក​បាន​ចូលរួម​ដំណើរការ​ស្រង់​មតិ​តាម​អនឡាញ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​ការ​ពិត រក​ឃើញ​ថា ការ​អះ​អាង​នេះ មិន​មែន​ជា​ការ​ពិត​ទេ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​០២ ខែ​មិថុនា ឆ្នាំ​២០២១ គណនី​ហ្វេសប៊ុក Sky Bot […]

Continue Reading