Fact Check: តើគ្រូ​បង្រៀន​ថៃ​ម្នាក់​បាន​ស្លាប់​បន្ទាប់​ពី​ចាក់​វ៉ាក់​សាំង​របស់​អាមេរិក​​​មែន​ដែរ​ឬ​ទេ​?

គិត​ត្រឹម​ថ្ងៃ​ទី​២៩​ ខែ​កក្កដា​ ឆ្នាំ​២០២១​នេះ​ ប្រទេស​ថៃ​មាន​អត្រា​អ្នក​ចាក់​វ៉ាក់​សាំង​កូវីដ​-១៩​សរុប​មានចំនួន​ ១៦​.៥៩​​%​ ដែល​ធៀប​ជាមួយ​​នឹង​ប្រជា​ជន​គោល​ដៅ​ចំនួន​ ៥០​លាន​នាក់​ ដោយ​បាន​ប្រើ​ប្រាស់​វ៉ាក់សាំងដូច​ជា​ CoviShield ដែល​ផលិត​ឡើង​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​ក្រោម​អាជ្ញា​ប័ណ្ណ​របស់​អាស្ត្រា​ហ្សេនីកា​, និងវ៉ាក់​សាំង​ស៊ីណូវ៉ាក់របស់​ប្រទេស​ចិន​។​​ យុទ្ធ​នា​ការ​នៃ​ការ​ចាក់​វ៉ាក់​សាំង​នេះ​ បាន​ធ្វើ​ឲ្យ​មាន​ការ​ជជែក​ដេញ​ដោល​ យ៉ាង​ខ្លាំង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គមថៃ​​យ៉ាង​ផុស​ផុល​ អំពីប្រសិទ្ធភាព​ និង​ផល​ប៉ះ​ពាល់​នៃ​​ប្រភេទ​វ៉ាក់​សាំង​ដែល​ខ្លួន​​ទទួលបាន​​។​ ក្នុង​ចំណោម​នេះ​មាន​ទំព័រ​​ហ្វេសប៊ុក​ព័ត៌​មាន​មួយ​ ​បង្ហោះ​វីដេអូ​ឃ្លីប​ដោយ​បាន​រាយ​ការណ៍​​ថាមាន​អ្នក​គ្រូ​បង្រៀន​ជន​ជាតិ​ថៃ​ម្នាក់​ត្រូវ​បាន​បាត់​បង់​ជីវិត​ ក្រោយ​ពី​ទទួល​បាន​ការ​ចាក់​វ៉ាក់​សាំង​របស់​សហ​រដ្ឋ​អាមេរិក។​ ទោះជាយ៉ាងណា […]

Continue Reading

Fact Check: ​តើ​គ្រូ​បង្រៀន​ជន​ជាតិ​ចិនម្នាក់​គូស​ផែនទី​ប្រទេស​កម្ពុជា​មែន​ឬទេ?​​

បញ្ហា​ព្រំដែន​កម្ពុជា-វៀតណាម តែង​តែ​ជា​ប្រធាន​បទ​នៃ​ការ​ជជែក​ពិភាក្សា និង​ការ​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម​ជាច្រើន​ឆ្នាំ​មក​ហើយ ក្នុង​នោះ​ក៏​មាន​ផង​ដែរ​នូវ​ការ​អះ​អាង​មួយ​ចំនួន​ដែល​ពុំ​មាន​ការ​ផ្ទៀង​ផ្ទាត់​ត្រឹម​ត្រូវ។ ថ្មីៗនេះ​ ​អ្នក​ប្រើ​​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​មួយ​ដែល​បាន​បង្ហាញអំពី​គំនូរ​ផែន​ទី​របស់​​ប្រទេស​កម្ពុជា​នៅ​លើ​ក្តារ​ខៀន​ ថែម​ទាំង​មានពាក្យ​សរសេរ​​​ថា «​កោះ​ត្រល់​ជា​របស់​ខ្មែរ​»។​ ការ​ពិនិត្យ​ និង​ផ្ទៀង​​ផ្ទាត់​របស់ Fact Crescendo Cambodia បង្ហាញ​ថា ការ​អះអាង​​នេះ ​​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​២៦​ ខែ​ឧសភា​ […]

Continue Reading

បុរស​កម្ពុជា​ម្នាក់​រង​អំពើហិង្សា​​ពេល​ចុះ​មើល​ព្រំដែន​ជាមួយ​កូន​សិស្ស​​កាល​ពី​៥​ឆ្នាំ​មុន​ត្រូវ​បាន​ចែក​រំលែក​ឡើង​វិញ

បញ្ហា​ព្រំដែន​កម្ពុជា-វៀតណាម ​ជាប្រធាន​បទ​នៃ​ការ​ជជែក​ជាច្រើន​ឆ្នាំ​មក​ហើយ និង​ជា​​​បញ្ហា​រសើប និង​​ចម្រូង​ចម្រាស់​រវាង​រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​កាន់​អំណាច និង​គណបក្ស​សង្គ្រោះ​ជាតិ បក្ស​ប្រឆាំង​ដ៏​ធំ​ជាង​គេនៅ​កម្ពុជា ដែល​ត្រូវ​បាន​រំលាយ​ចោល​នៅ​ចុង​ឆ្នាំ​២០១៧​កន្លង​មក។ ទន្ទឹម​គ្នា​នេះ ប្រធាន​បទ​ពាក់​ព័ន្ធ​នឹង​បញ្ហា​ព្រំដែន​កម្ពុជា-វៀតណាម​នេះ ត្រូវ​បាន​លើក​ឡើង​ជា​ថ្មី​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះ​អាង​ថា គ្រូ​បង្រៀន​ជន​ជាតិ​ខ្មែរ​ម្នាក់ ត្រូវ​បាន​​ជន​ជាតិ​វៀតណាម​វាយ​ដំ​អំឡុង​ពេល​គាត់​នាំ​កូន​សិស្ស​ខ្មែរ​ទៅ​មើល​​បង្គោល​ព្រំដែន​នៅ​ខេត្ត​ស្វាយរៀង។ ទោះជា​យ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់ Fact Crescendo Cambodia បានបង្ហាញថា ការអះអាង​លើ​បណ្ដាញ​សង្គម​នេះ មិន​ត្រឹមត្រូវ […]

Continue Reading

គ្រូ​បង្រៀន​ម្នាក់​វ័យ​២១​ឆ្នាំ​​មិន​មែន​ស្លាប់់​ដោយសារ​វ៉ាក់សាំង​ចិន​ស៊ីណូហ្វាម​ទេ

កម្ពុជា​បាន​ចាប់​ផ្ដើម​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ដល់​ប្រជាជន​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ តែ​ ៣​ថ្ងៃ​ប៉ុណ្ណោះ​​បន្ទាប់​ពី​វ៉ាក់សាំង​​ស៊ីណូហ្វាម (Sinopharm)​លើក​ដំបូង ត្រូវ​បាន​ដឹក​ជញ្ជូន​មក​ដល់​កម្ពុជា​នៅ​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ។ ការ​មក​ដល់​នៃ​វ៉ាក់សាំង​ដែល​ជា​ជំនួយ​ផ្ដល់​ឱ្យ​ដោយ​ប្រទេស​ចិន​នេះ បាន​ជំរុញ​ឱ្យ​មាន​ការ​ជជែក និង​ពាក្យ​ចចាម​អារ៉ាម​ជាច្រើន​នៅ​កម្ពុជា​រយៈ​ពេល​ប៉ុន្មាន​សប្ដាហ៍​មក​នេះ។ ការ​ចាប់​ផ្ដើម​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ចិន​នេះ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​អះ​អាង​ថា បាន​បណ្ដាល​ឱ្យ​គ្រូ​បង្រៀន​ម្នាក់​នៅ​ឯ​ខេត្ត​ក្រចេះ ស្លាប់​បាត់​បង់​ជីវិត។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​ការ​ពិត បាន​រក​ឃើញ​ថា ការ​អះ​អាង​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​១៧ […]

Continue Reading