វីដេអូ​​បង្ហាញ​ការ​បោះ​ពុម្ព​ប្រាក់​ដុល្លារ​ការពារ​ដោយ​កម្លាំង​ប្រដាប់​អាវុធ គឺ​ជា​វីដេអូ​បង្កើត​ដោយ AI

វីដេអូ​ឃ្លីប​មួយ​ដែល​បង្ហាញ​ការ​បោះ​ពុម្ព​រូបិយ​ប័ណ្ណ​ប្រាក់​ដុល្លារ​មួយ​កន្លែង​​ការ​ពារ​ដោយ​សន្ដិសុខ​​ប្រដាប់​ដោយ​អាវុធ​នោះ ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះអាង​ថា​ វា​ជាកន្លែង​​បោះពុម្ព​ក្រដាស​​ប្រាក់​ដុល្លារ​អាមេរិក​។​ អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ជា​ច្រើន​ បាន​ចែក​ចាយ​ការ​អះអាង​នេះ​ ជាមួយ​ការ​បញ្ចេញ​មតិ​យ៉ាង​ផុសផុល​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ផ្ទៀង​ផ្ទាត់​របស់​យើង​ រក​ឃើញ​ថា​ វីដេអូ​នេះ​ ត្រូវ​បាន​កាត់​ត​។​ ការ​អះអាង​លើ​បណ្ដាញ​សង្គម​ វីដេអូ​ឃ្លីប​មាន​រយៈ​ពេល​ ២០​វិនាទី​ បង្ហាញ​កន្លែង​បោះ​ពុម្ព​​រូបិយ​ប័ណ្ណ​ប្រាក់​ដុល្លារ​មួយ​ ដែល​មាន​ការ​ការ​ពារ​យ៉ាង​តឹង​រឹង​ដោយ​ក្រុម​ប៉ូលីស​នោះ​ ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ ជាមួយ​ការ​អះអាង​ថា​ វា​ជា​ទិដ្ឋភាព​នៅ​កន្លែង​ផលិត​លុយ​សហរដ្ឋអាមេរិក​ ដែល​មាន​ការ​យាម​កាម​ដោយ​ក្រុម​សន្ដិសុខ​ប៉ូលីស​។​ វីដេអូ​ជាមួយ​សំណេរ​បែប​នេះ​ ត្រូវ​បាន​ចែក​ចាយ​យ៉ាង​ផុស​ផុល​នៅ​លើ​បណ្ដាញ​សង្គម​ ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​ជា​ច្រើន​។​ ខាង​ក្រោម​ គឺ​ជា​វីដេអូ​ឃ្លីប​ ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ កាល​ពី​ថ្ងៃ​ទី​០១​ ខែ​ឧសភា​ ឆ្នាំ​២០២៥​ ជាមួយ​សំណេរ​រៀប​រាប់​ថា​ «​​នេះ​គឺ​ជា​កន្លែង​ផលិត​លុយ​នៅ​សហរដ្ឋ​អាមេរិក​ ដាក់​សន្ដិសុខ​ប៉ូលីស​ប៉េអឹម​យាម​កាម​ ម៉ត់​ចត់​ណាស់​មិន​ឱ្យ​បាត់​លុយ​មួយ​សន្លឹក​ណា​សោះ​ឡើយ​»។​ ខាង​ក្រោម​នេះ​ គឺ​ជា​ការ​បញ្ចេញ​មតិ​របស់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​ ដែល​ត្រូវ​បាន​ចែក​ចាយ​បន្ត​រហូត​ជាង​ ៧​ពាន់​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​កម្ពុជា​គិត​ត្រឹម​ថ្ងៃ​នេះ​។​ Facebook Post | Archived Link វីដេអូ​ឃ្លីប​នេះ ក៏​ត្រូវ​បាន​បង្ហោះ និង​ចែក​ចាយ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ដោយ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ដទៃ​ទៀត​ផង​ដែរ​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ។ ខាង​ក្រោម​នេះ គឺ​ជា​វីដេអូ​ដូច​គ្នា​ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ទៀត​កាល​ពី​ថ្ងៃ​ទី​០២​ ខែ​ឧសភា​ ឆ្នាំ​២០២៥ ដែល​ត្រូវ​បាន​ចែក​ចាយ​បន្ត​រហូត​ដល់​ជិត ៤០០​ដង។ Facebook Post | Archived […]

Continue Reading

ផ្ទាំង​ថ្ម​មួយ​នៅ​ក្នុង​រដ្ឋ​អាឡាស្កា​ ត្រូវ​បាន​កាត់​ត​​ដោយ​មាន​សំណង់​អគារ​នៅ​ពី​លើ​

រូបថត​ និង​វីដេអូ​ទេសភាព​ធម្មជាតិ​ជា​ច្រើន​ ត្រូវ​បាន​បង្ហោះ​ ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម​ ក្នុង​នោះ​មាន​ទាំង​រូប​ថត​ និង​វីដេអូ​កាត់​ត​ មិន​ពិត​ផង​ដែរ​។ ក្នុង​នោះ​ រូប​ថត​មួយ​សន្លឹក​បង្ហាញ​អំពី​ទិដ្ឋ​ភាព​ផ្ទាំង​ថ្ម​មួយ​ ដែល​មាន​សំណង់​អគារ​សាង់​សង់​ពី​លើ​កំពូល​ត្រូវ​បាន​បង្ហោះ​ដោយ​ទំព័រ​ហ្វេស​ប៊ុក​។​ ការ​បង្ហោះ​នេះ​ បាន​ប្រតិកម្ម​ និង​ចែក​ចាយ​តៗ​គ្នា​ជា​ច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា រូបថត​ដែល​ទំព័រ​ហ្វេស​ប៊ុក​បាន​បង្ហោះ​​នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​នោះ គឺ​ជា​រូប​ថត​កាត់​ត​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​១៩​ ខែ​មេសា​ ឆ្នាំ​២០២២​កន្លង​ទៅ​ថ្មី​ៗ​នេះ​ ទំព័រ​ហ្វេស​ប៊ុក​មួយ​ មាន​ឈ្មោះ​ថា​ Magical Nature បាន​បង្ហោះ​រូប​ថត​ចំនួន​មួយ​សន្លឹក​ បង្ហាញ​អំពី​ទិដ្ឋ​ភាព​ផ្ទាំង​ថ្ម​មួយ​ ដែល​មាន​សំណង់​អគារ​នៅ​ពី​លើ​។​ ទំព័រ​ហ្វេសប៊ុក​ខាង​លើ​នេះ​ ពុំ​បញ្ជាក់​អំពី​ទីតាំង​ និង​ព័ត៌មាន​លំអិត​ទាក់​ទង​ទៅ​នឹង​រូប​ថត​នោះ​ឡើយ​។​ រូប​ថត​មួយ​សន្លឹក​នេះ​ត្រូវ​បាន​ចែក​រំលែក​ត​ៗ​គ្នា​ជាច្រើន​ដង​ រួម​ជាមួយ​នឹង​ការ​បញ្ចេញ​មតិ​ចម្រុះ​ ពី​​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ផង​ដែរ​។​ ការ​បង្ហោះ​​នេះ​អាច​នឹង​ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ចំនួន​ជឿ​ថា​ ជា​រូប​ថត​ពិត​ប្រាកដ​ ដោយ​មាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ជា​ច្រើន​បាន​បញ្ចេញ​មតិ​ និង​ចែក​រំលែក​បន្ត​។​ ខាង​ក្រោម​នេះ​ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក​ខាង​លើ​ បង្ហាញ​ទិដ្ឋ​ភាព​ផ្ទាំង​ថ្ម​មួយ​ ជាមួយ​នឹង​សំណង់​អគារ​នៅ​ពី​លើ​។​ Facebook Post | Archived Link ការត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia […]

Continue Reading