តើ​លោក​ ពូ​ទីន​ អង្គុយ​​លេង​ទោង​ជាមួយ​ប្រធានាធិបតី​បារាំង​លោក​ ម៉ាក្រុង​ មែន​ដែរ​ឬ​ទេ​?

Altered International

ចាប់​តាំង​ពី​រុស្ស៊ី​បើក​ការ​វាយ​ប្រហារ​ទ្រង់​ទ្រាយ​ធំ​ទៅ​លើ​ប្រទេស​អ៊ុយក្រែន​កាល​ពី​ខែ​កុម្ភៈ​មក ការ​អះ​អាង​ជាច្រើន​ ត្រូវ​បាន​បង្ហោះ និង​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម​​ពី​ សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​កម្ពុជា។ ក្នុង​ចំណោម​នោះ​ វីដេអូ​ឃ្លីប​មួយ​បង្ហាញ​អំពី​ទិដ្ឋភាព​លោក​ ពូ​ទីន​ និង​លោក​ ម៉ាក្រុង​ អង្គុយ​លេង​ទោង​យោង​គ្នា​ទៅ​វិញ​ទៅ​មក​ ត្រូវ​បាន​បង្ហោះ​ដោយ​អ្នក​ប្រើ​ប្រាស់​ម្នាក់។​ វីដេអូ​មួយ​នេះ​ ត្រូវ​បាន​ចែក​ចាយ​ និង​បញ្ចេញ​មតិ​ចម្រុះ​ជា​ច្រើន​។​

ទោះ​​ជា​យ៉ាង​ណា​ ការ​ផ្ទៀង​ផ្ទាត់​ការ​ពិត​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia រក​ឃើញ​ថា​ វីដេអូ​ឃ្លីប​បង្ហោះ​ខាង​លើ​នោះ​ គឺ​ត្រូវ​បាន​កាត់​ត​។​

ការ​អះ​អាង​លើ​បណ្តាញសង្គម

កាល​ពី​ថ្ងៃ​ទី​០៣​ ខែ​ឧសភា​ ឆ្នាំ​២០២២​កន្លង​ទៅ​ថ្មី​ៗ​នេះ​ អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​ ចែក​ចាយ​វីដេអូ​ឃ្លីប​មួយ​ដែល​មាន​រយៈ​ពេល​ប្រមាណ​ ១៤​វិនាទី​ ទៅ​ក្នុង​ក្រុម​មួយ​ ឈ្មោះ​ថា​ “Dara Sorn”។​ វីដេអូ​ឃ្លីប​មួយ​នេះ​ ត្រូវ​បាន​ចែក​ចាយ​ និង​បញ្ចេញ​មតិ​ចម្រុះ​ជា​ច្រើន​ដង​ពី​ សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក​។​

ខាង​ក្រោម​នេះ គឺ​ជា​វីដេអូ​ទាំង​ស្រុង​ដែល​ត្រូវ​បាន​ផ្ដាម​ចេញពី​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ពេល​ថ្មី​ៗ​នេះ​។

Facebook Post | Archived Link

ការត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia ចាប់​ផ្ដើម​ផ្ទៀង​ផ្ទាត់​ទៅ​លើ​វីដេអូ​ឃ្លីប​ដែល​ត្រូវ​បាន​ចែក​ចាយ​ខាង​លើ​នេះ​ តាម​រយៈ​ Google Reverse Image Search នាំ​ឱ្យ​យើង​រក​ឃើញ​ការពិត​ដូច​ខាង​ក្រោម​នេះ។

តាម​រយៈ​គេហ​ទំព័រ​សារព័ត៌មាន​អន្ដរ​ជាតិ​ CNN ផ្សព្វ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១១​ ខែ​កុម្ភៈ​ ឆ្នាំ​២០២២​កន្លង​ទៅ​ ពុំ​បាន​បង្ហាញ​ទិដ្ឋភាព​លោក​ទាំង​ពីរ​ បាន​អង្គុយ​លេង​ទោង​នោះ​ឡើយ​។​

គេហ​ទំព័រ​ខាង​លើ​ បាន​សរសេរ​រៀប​រាប់​ជា​ភាសា​អង់​គ្លេស​ដែល​មាន​ន័យ​ថា​ «ប្រធានាធិបតី​បារាំង​ លោក​ ម៉ាក្រុង​ (ស្តាំ​) បាន​ជួប​ពិភាក្សា​ជាមួយ​នឹង​ប្រធានាធិបតីរុ​ស្ស៊ី​ លោក​ ពូទីន​ (ឆ្វេង​) ដោយ​ចំណាយ​ពេល​ជាង​ ៥​ម៉ោង​អំពី​របៀប​ចៀស​វាង​ជម្លោះ​ដែល​អាច​កើត​មាន​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​»។​

CNN Link | Archived Link

កិច្ច​ប្រជុំ​រវាង​ប្រធានាធិបតី​រុស្ស៊ី​លោក​ ពូ​ទីន​ និង​ប្រធានាធិបធី​បារាំង​ លោក​ ម៉ាក្រុង​ កាល​ពី​ថ្ងៃ​ទី​០៧​ ខែ​កុម្ភៈ​ ឆ្នាំ​២០២២​កន្លង​ទៅ​ នៅ​ក្នុង​ទីក្រុង​ម៉ូស្កូ​ ក៏​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​ និង​រាយការណ៍​​ជា​វីដេអូផង​ដែរ​ តាម​រយៈ​សារព័ត៌មាន​អន្តរ​ជាតិ​ BBC

YouTube Link | Archived Link

ដើម្បី​ស្វែង​រក​ព័ត៌​មាន​ពិត​ សូម​តាម​ដាន​ការ​ផ្សាយ​របស់​យើង​តាម​រយៈ​ប្រព័ន្ធ​ដូច​ខាង​ក្រោម​៖

Facebook Twitter  Telegram Google News

សន្និដ្ឋាន

Fact Crescendo Cambodia រក​ឃើញ​ថា​ វីដេអូ​ដែល​ចែក​ចាយ​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ខាង​លើ​នោះ​ គឺ​មិន​ត្រឹម​ត្រូវ​ទេ​។​ វីដេអូ​ដើម​នៃ​កិច្ច​ប្រជុំ​រវាង​ប្រធានាធិបតី​រុស្ស៊ី​លោក​ ពូ​ទីន​ និង​ប្រធានាធិបធី​បារាំង​លោក​ ម៉ាក្រុង​ កាល​ពី​ថ្ងៃ​ទី​០៧​ ខែ​កុម្ភៈ​ ឆ្នាំ​២០២២​កន្លង​ទៅ​ នៅ​ក្នុង​ទីក្រុង​ម៉ូស្កូ​ ពុំ​បាន​បង្ហាញ​ទិដ្ឋភាព​លោក​ទាំង​ពីរ​ អង្គុយ​លេង​ទោង​យោង​គ្នា​នោះ​ឡើយ​។​

Avatar

Title:តើ​លោក​ ពូ​ទីន​ អង្គុយ​​លេង​ទោង​ជាមួយ​ប្រធានាធិបតី​បារាំង​លោក​ ម៉ាក្រុង​ មែន​ដែរ​ឬ​ទេ​? ​

Fact Check By: Kakada Sim 

Result: Altered

Leave a Reply

Your email address will not be published.