តើ​អាហ្សង់​ទីន​នឹង​បោះពុម្ព​រូបិយប័ណ្ណ​មាន​រូប​កីឡាករ​​ Messi មែន​ដែរ​ឬ​ទេ​?

បន្ទាប់​ពី​​កីឡាករ​ Lionel Messi បានជួ​យ​ឲ្យ​ក្រុ​មបាល់ទាត់​ជម្រើស​ជាតិ​អាហ្សង់ទីន​ យក​ឈ្នះ​បារាំ​ង​នៅ​ប្រទេស​កាតា​ និង​គ្រ​ងតំណែ​ងជើងឯ​កពិភពលោក​ជា​លើកទីបី​​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​របស់ពួកគេ​នោះ​ រូប​ថត​មួយ​សន្លឹក​ បង្ហាញ​ទិដ្ឋភាព​រូប​ Messi ផ្តិត​នៅ​លើ​ក្រដាស​ប្រាក់​ ១០០០​ ប៉េសូ​ (Peso) ត្រូវ​បាន​បង្ហោះ​ឡើង​ ដោយ​ភ្ជាប់​ជាមួយ​នឹង​ការ​អះ​អាង​ថា​ ប្រទេស​អាហ្សង់ទីន​ ​ត្រៀម​ផលិត​លុយ​ដែល​មាន​រូប​លោក​ Messi។​ ការ​អះ​អាង​បែប​នេះ​ ត្រូវ​បាន​ចែក​ចាយ​ និង​ប្រតិកម្ម​ជា​ច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​យ៉ាង​ផុស​ផុល​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ ការ​អះ​អាង​ដែល​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​បង្ហោះ​​នៅ​លើ​បណ្តាញ​សង្គម​នោះ​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​២២​​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២២​ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​ បង្ហាញ​ទិដ្ឋភាព​កីឡាករ​បាល់ទាត់​ដ៏​ល្បី​ឈ្មោះ​លោក​ Lionel Messi ដោយ​ផ្ដិត​នៅ​លើ​ក្រដាស​ប្រាក់​ ១០០០​ ប៉េសូ។​ អ្នក​ប្រើ​ប្រាស់​ដដែល​ខាង​លើ​នេះ​ បាន​អះ​អាង​នៅ​ក្នុង​សំណេរ​របស់​ខ្លួន​ថា​ ប្រទេស​អាហ្សង់ទីន​ កំពុង​ត្រៀម​​ផលិត​លុយ​ដែល​មាន​រូប​កីឡាករ​ម្នាក់​នេះ​ផង​ដែរ​។​ ​រូប​ថត​បង្ហោះដោយ​ភ្ជាប់​ទៅ​នឹង​ការ​អះ​អាង​​ខាង​លើ​នេះ ត្រូវបាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​ជាច្រើន​ដង រួម​ជាមួយ​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​បែប​។ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​​ខាង​លើ​​ ដែល​បាន​សរសេរ​រៀប​រាប់​ថា​ «​​​ប្រទេស​អាហ្សង់ទី​នកំពុ​ងត្រៀ​មផលិ​តលុយ​ដែល​មាន​រូប​ Messi »​។​ […]

Continue Reading

ការ​អះ​អាង​មិន​ត្រឹម​ត្រូវ​មួយ​ថា FIFA នឹង​រក្សា​ទុក​ជើង​ទាំង​គូ​របស់ Pelé នៅ​សារមន្ទីរ

បន្ទាប់​ពី​អតីត​កីឡាករ​ឆ្នើម​របស់​ប្រេស៊ីល លោក Pelé បាន​ទទួល​មរណភាព​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​ធ្នូ​កន្លង​មក​នេះ ការ​អះ​អាង​ដ៏​ផុស​ផុល​មួយ​នៅ​លើ​បណ្ដាញ​សង្គម បាន​លើក​ឡើង​ថា ជើងទាំង​គូ​របស់​វីរៈ​បុរសបាល់ទាត់​​ប្រេស៊ីល​រូប​នេះ នឹង​ត្រូវ​បាន​ស្ថាប័ន FIFA រក្សា​ទុក​នៅ​សារមន្ទីរ ហើយ​ការ​សម្រេច​បែប​នេះ​ក៏​ទទួល​បាន​ការ​អនុញ្ញាត​ពី​គ្រួសារ​លោក Pelé ផង​ដែរ។ បន្ទាប់​ពី​ការ​ស្រាវ​ជ្រាវ និង​ត្រួត​ពិនិត្យ​ យើង​រក​ឃើញ​ថា ការ​អះ​អាង​ននេះ មិន​ត្រឹម​ត្រូវនោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម ការ​អះ​អាង​ដ៏​ផុស​ផុល​មួយ​នៅ​លើ​បណ្ដាញ​សង្គម បាន​លើក​ឡើង​ថា សហព័ន្ធ​បាល់ទាត់​ពិភព​លោក (FIFA) នឹង​រក្សា​ទុក​ជើង​ទាំង​គូ​របស់​វីរៈ​កីឡាករ​បាល់ទាត់​ប្រេស៊ីល លោក Pelé នៅ​ឯ​សារមន្ទីរ ហើយ​គ្រួសារ​របស់​អតីត​កីឡាករ​ឆ្នើម​រូប​នេះ ក៏​បាន​អនុញ្ញាត​ឱ្យ FIFA ធ្វើ​ដូច្នេះ​ដែរ។ ការ​អះ​អាង​នេះ ត្រូវ​បាន​គេ​ចែក​រំលែក​បន្ត​យ៉ាង​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម ហើយ​ក៏​មាន​ការ​បញ្ចេញ​មតិ​ជាច្រើន​ និង​ប្រតិកម្ម​ចម្រុះ​បែប​ផង​ដែរ បន្ទាប់​ពី​ការ​អះ​អាង​នេះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះអាង​ជា​ភាសា​អង់គ្លេស «BREAKING: FIFA WILL KEEP PELÉ’S FEET IN THE MUSEUM. PELÉ’S FAMILY HAS GIVEN THE PERMISSION» […]

Continue Reading