International
Fact-Check: ប្រធានាធិបតី ចូ បៃដិន មិនបានលត់ជង្គង់សុំការលើកលែងទោសពីកូនលោក ចច ផ្លយ ទេ
ក្នុងសង្វៀននយោបាយកម្ពុជា របៀបនៃការដឹកនាំប្រទេសនេះ តែងតែត្រូវបានធ្វើការប្រៀបធៀបគ្នាទៅនឹងរបៀបនៃការដឹកនាំប្រទេសរបស់មេដឹកនាំអាមេរិក ទាំងការគោរពសិទ្ធិមនុស្ស ការគោរពច្បាប់ និងបញ្ហានិទណ្ឌភាពផងដែរ។ ទន្ទឹមគ្នានេះ រូបថតមួយសន្លឹករបស់មេដឹកនាំអាមេរិកដែលបានលត់ជង្គង់នៅចំពោះមុខកុមារាស្បែកខ្មៅម្នាក់ ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកនិយាយភាសាខ្មែរ បង្ហោះលើបណ្ដាញសង្គមមួយនេះជាមួយការរៀបរាប់ដែលឆ្លុះបញ្ចាំងថា មេដឹកនាំអាមេរិក មិនអនុញ្ញាតឱ្យមាននិទណ្ឌភាពក្នុងសង្គមនោះឡើយ។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់ការពិត បានរកឃើញថា រូបថតមួយសន្លឹកនោះ មិនបានឆ្លុះបញ្ចាំងពាក់ព័ន្ធនឹងបញ្ហានិទណ្ឌភាពនោះឡើយ។ ការអះអាងលើបណ្ដាញសង្គម នៅថ្ងៃទី១២ ខែមេសា […]
Fact-Check: ចិនបានចាក់វ៉ាក់សាំងស៊ីណូហ្វាម និងស៊ីណូវ៉ាក់ទៅដល់ប្រជាជនខ្លួនជាច្រើនលានដូសរួចហើយមុនផ្ដល់មកឱ្យកម្ពុជា
កម្ពុជាបានចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងបង្ការមេរោគកូវីដ១៩ចាប់តាំងពីថ្ងៃទី១០ ខែកុម្ភៈជាមួយវ៉ាក់សាំងចិនស៊ីណូហ្វាម(Sinpharm) ហើយបន្ទាប់មកវ៉ាក់សាំងខូវីសែលរបស់ក្រុមហ៊ុន AstraZeneca ដែលផលិតនៅក្នុងប្រទេសឥណ្ឌា និងវ៉ាក់សាំងចិនស៊ីណូវ៉ាក់ (Sinovac)។ បើទោះបីជាកម្ពុជាធ្វើយុទ្ធនាការចាក់វ៉ាក់សាំងចិនស៊ីណូហ្វាម និងស៊ីណូវ៉ាក់នេះ អស់រយៈពេលជិត ២ខែហើយក្ដី ប៉ុន្តែ អ្នកប្រើបណ្ដាញសង្គម បានអះអាងថា ប្រទេសចិនមិនទាន់បានចាក់វ៉ាក់សាំងទាំងពីរប្រភេទសម្រាប់ប្រជាជនខ្លួននៅឡើយទេ។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់របស់ Fact Crescendo Cambodia […]