ជនបង្កគ្រោះថ្នាក់ចរាចរណ៍ម្នាក់ ត្រូវបានកាត់តអោយមានទឹកមុខសើចសប្បាយ
បន្ទាប់ពីយុវជនម្នាក់បានបើកបររថយន្តបុកអ្នកដំណើរតាមម៉ូតូមួយគ្រឿងដែលបណ្ដាលឱ្យមនុស្ស ៣នាក់រងរបួសនៅលើស្ពានជ្រោយចង្វារួចមក រូបថតមួយសន្លឹកដែលបង្ហាញយុវជនបង្កគ្រោះថ្នាក់ចរាចរណ៍ឈរសើចញញឹមនោះ ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក។ រូបថតមួយសន្លឹកនេះ ទទួលបានការចែកចាយ និងការបញ្ចេញមតិប្រតិកម្មយ៉ាងផុសផុលពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមកម្ពុជា។ ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិតរបស់ Fact Crescendo Cambodia បានរកឃើញថា រូបថតបង្ហោះដោយអ្នកប្រើប្រាស់ហ្វេសប៊ុកខាងលើ គឺមិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្តាញសង្គម កាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣ថ្មីៗនេះ អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ បានបង្ហោះរូបថតមួយសន្លឹក បង្ហាញទិដ្ឋភាពយុវជនម្នាក់ ដែលបានបើកបរ បង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ ស្លាប់ទារកម្នាក់ និងរបួសមនុស្ស ២នាក់ កាលពីចុងឆ្នាំ២០២២កន្លងទៅ ដោយរូបថតនោះ ក៏បានបង្ហាញទិដ្ឋភាពយុវជនជាមួយការសើចញញឹមផងដែរ។ រូបថតបង្ហោះខាងលើមួយនេះ ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមចែករំលែកជាច្រើនដង រួមជាមួយការបញ្ចេញមតិ និងប្រតិកម្មចម្រុះបែប។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីប៉ុស្តិ៍របស់អ្នកប្រើប្រាស់ខាងលើ ដែលបានសរសេររៀបរាប់ថា «ផ្ញើរឿងឆ្នាំចាស់២០២២ មួយនេះ ក្រែងភ្លេច»។ Facebook Post | Archived Link ការត្រួតពិនិត្យការពិត Fact Crescendo Cambodia ចាប់ផ្ដើមត្រួតពិនិត្យទៅលើរូបភាពផ្ដាម និងការអះអាងខាងលើនេះ តាមរយៈ Google Reverse Image […]
Continue Reading