Fact-Check: តើរូបថតនេះបង្ហាញអ្នកស្រី អ៊ុងសាន ស៊ូជី ស្ថិតក្នុងបន្ទប់ឃុំឃាំងមែនឬទេ?
របបយោធាភូមាបានឡើងកាន់អំណាចដោយរដ្ឋប្រហារអស់រយៈពេលជាង ៥ខែមកហើយ បន្ទាប់ពីដណ្ដើមអំណាចដោយកម្លាំងយោធាពីអ្នកស្រី អ៊ុងសាន ស៊ូជី កាលពីដើមខែកុម្ភៈមក។ អ្នកស្រី ស៊ូជី ក៏បានបាត់មុខពីមហាជនផងដែរចាប់តាំងពីពេលនោះមក។ ជាមួយគ្នានេះដែរ រូបថតមួយសន្លឹកត្រូវបានចែកចាយលើបណ្ដាញសង្គមជាមួយការរៀបរាប់ថា អ្នកស្រី ស៊ូជី ត្រូវបានេមដឹកនាំយោធាភូមាចោទប្រកាន់ចំនួន ១០ករណី ហើយអាចប្រឈមមុខជាប់ពន្ធនាគាររហូតដល់ ៧៥ឆ្នាំ។ រូបថតជាមួយនឹងសំណេរបែបនេះ ត្រូវបានចែករំលែកដល់ទៅរាប់ដយដងនៅលើបណ្ដាញសង្គម បើទោះបីជាមានការបញ្ជាក់ថា រូបកាត់តក៏ដោយ។ ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិត រកឃើញថា រូបថតនេះ មិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្ដាញសង្គម កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់បានបង្ហោះរូបថតមួយសន្លឹក ដែលបង្ហាញអ្នកស្រី អ៊ុងសាន ស៊ូជី មេដឹកនាំរដ្ឋាភិបាលជាប់ឆ្នោតភូមា ស្ថិតនៅក្នុងបន្ទប់ឃុំឃាំងមួយមានរនាំងដែក ហើយស្ថិតក្នុងសម្លៀកបំពាក់ពណ៌លឿង និងដៃជាប់ខ្នោះ។ អ្នកប្រើប្រាស់បណ្ដាញសង្គមមួយនេះ បានរៀបរាប់ថា អ្នកស្រី អ៊ុងសាន ស៊ូជី ត្រូវបានរបបសឹកភូមាចោទប្រកាន់ ១០ករណី ដែលអាចឱ្យអ្នកស្រីជាប់ឃុំរហូតដល់ទៅ ៧៥ឆ្នាំ។ បើទោះបីជាអ្នកប្រើប្រាស់បណ្ដាញសង្គមបញ្ជាក់ថា រូបថតនេះគឺជារូបថតកាត់ក៏ដោយ ប៉ុន្តែ រូបថតជាមួយនឹងសំណេរបែបនេះ ត្រូវបានចែករំលែកបន្តដល់ទៅរាប់រយដងពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមផ្សេងទៀត រួមជាមួយការបញ្ចេញប្រតិកម្ម និងមតិចម្រុះផងដែរ។ ខាងក្រោមនេះ … Continue reading Fact-Check: តើរូបថតនេះបង្ហាញអ្នកស្រី អ៊ុងសាន ស៊ូជី ស្ថិតក្នុងបន្ទប់ឃុំឃាំងមែនឬទេ?
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed