Saturday, April 26, 2025

Fact Checks

ការអះអាង​មិន​ត្រឹម​ត្រូវ​ថា ជន​ជាតិ​ថៃ​រត់​ចែក​ជើង​គ្នា​ដោយសារ​រញ្ជួយ​ដី​ថ្មី​កើត​ចំ​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី

វីដេអូ​ឃ្លីប​មួយ​ដែល​បង្ហាញ​ប្រជាជន​ថៃ​រត់​ទាំង​ភ័យ​ខ្លាច​នៅ​តាម​ដង​ផ្លូវ​នោះ ត្រូវ​បាន​គេ​បង្ហោះ​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះអាង​ថា ប្រជាជន​ថៃ​រត់​ចែក​ជើង​គ្នា​ដោយសារ​តែ​រញ្ជួយ​ដី​វាយ​ប្រហារ​ប្រទេស​ថៃ​សារ​ជា​ថ្មី​ចំ​ថ្ងៃ​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី។ វីដេអូ​ឃ្លីប​នេះ ត្រូវ​បាន​ចែក​ចាយ​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់ Fact Crescendo រក​ឃើញ​ថា ការអះអាង​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

Political

ព័ត៌មាន​ក្លែងក្លាយ​​ថា រដ្ឋបាល​ Trump បន្ថយ​ពន្ធ​គយ​សម្រាប់​កម្ពុជា​មក​ត្រឹម​​១០ភាគរយ

ព័ត៌មាន​មួយ​ត្រូវ​បាន​បង្ហោះ​ឡើង​ និង​អះអាង​ថា​រដ្ឋបាល​លោក​ Trump សម្រេច​បន្ថយ​ពន្ធ​គយ​សម្រាប់​កម្ពុជា​មក​ត្រឹម​ ១០​% វិញ​។​ សំណេរ​ជាមួយ​ការ​អះអាង​បែប​នេះ​ ត្រូវ​បាន​ចែក​ចាយ​យ៉ាង​ផុស​ផុល​នៅ​លើ​បណ្ដាញ​សង្គម​ ​ដែល​នាំ​ឱ្យ​មាន​ការ​​​ចោទ​សួរ​ពី​ភាព​ត្រឹម​ត្រូវ​នៃព័ត៌មាន​​ទាំង​នេះ​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ផ្ទៀង​ផ្ទាត់​របស់​យើង​ រក​ឃើញ​ថា​ ការអះអាង​នេះ​ មិន​ត្រឹម​ត្រូវនោះ​ឡើយ​។​

ព័ត៌មាន​អំពី​លោក​ ស​ ខេង​ ជា​មេដឹក​នាំ​ «ចលនា​ជាតិ​តស៊ូ​»​ គឺ​ជា​ព័ត៌មាន​ក្លែង​ក្លាយ​​

ថ្មី​ៗ​នេះ​ មាន​ការ​ផ្សព្វផ្សាយ​ព្រោង​ព្រាត​នៅលើ​បណ្ដាញ​សង្គម​ថា​ លោក​ ស​ ខេង​ អនុ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា គឺ​ជា​មេដឹក​នាំ​ «ចលនា​ជាតិ​តស៊ូ​» នៅ​កម្ពុជា​ ដោយ​មាន​លោក​ សាយ​ ឈុំ​ ជា​អនុប្រធាន​ និង​លោក​ កែ គឹមយ៉ាន​ ជា​ប្រធាន​ក្រុម​ជំនួយ​ការ​។​ ព័ត៌មាន​នេះ ទទួល​បាន​ការ​ចាប់​អារម្មណ៌​ និង​ប្រតិកម្ម​យ៉ាង​ផុស​ផុល​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​ Fact Crescendo រក​ឃើញ​ថា ព័ត៌មាន​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

International

វីដេអូ AI បង្ហាញ​លោក Zelenskyy លុត​ជង្គង់​ក្នុង​ពិធី​ប្រគល់​គ្រឿង​ឥស្សរិយ​យស​​ជូន​ទាហាន

កាល​ពី​ដើម​ខែ​មេសា​នេះ ប្រធានាធិបតី​អ៊ុយក្រែន លោក Volodymyr Zelenskyy បាន​ប្រគល់​គ្រឿង​ឥស្សរិយ​យស​ដល់​ទាហាន និង​គ្រួសារ​ទាហាន​ដែល​បាន​ពលី​នៅ​លើ​សមរភូមិ។ ជាង​មួយ​សប្ដាហ៍​ក្រោយ​មក វីដេអូ​ឃ្លីប​មួយ​ដែល​បង្ហាញ​មេដឹកនាំ​អ៊ុយក្រែន​រូប​នេះ​លុត​ជង្គង់​នៅ​ចំពោះ​មុខ​ទាហាន​កាន់​ឈើ​ច្រត់​ក្នុង​ពិធី​ប្រគល់​គ្រឿង​ឥស្សរិយ​យស​នោះ ត្រូវ​បាន​បង្ហោះ និង​ចែក​ចាយ​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម។ អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម បាន​កោត​សរសើរ​ទង្វើ​របស់​លោក Zelenskyy ក្រោ​យពី​បាន​ឃើញ​វីដេអូ​ឃ្លីប​នេះ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា វីដេអូ​នេះ ត្រូវ​បាន​កាត់​ត។ ការអះអាង​លើ​បណ្ដាញ​សង្គម វីដេអូ​ឃ្លីប​មួយ​ដែល​បង្ហាញ​ទាហាន​ពិការ​មួយ​រូប​លុត​ជង្គង់​នៅ​ចំពោះ​មុខ​ប្រធានាធិបតី​អ៊ុយក្រែន លោក Volodymyr Zelenskyy នោះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះអាង​ថា មេដឹកនាំ​អ៊ុយក្រែន​រូប​នេះ បាន​លុត​ជង្គង់​ចុះ​នៅ​ចំពោះ​មុខ​ទាហាន​ដែល​បាន​ពលី​ជីវិត និង​បាត់​បង់​កាយ​សម្បទា ដើម្បី​ការពារ​ទឹក​ដី។ វីដេអូ​ឃ្លីប​ជាមួយ​សំណេរ​បែប​នេះ ត្រូវ​បាន​ចែក​ចាយ​បន្ត​រហូត​ដល់​ជាង ១,៥០០​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​ដែល​ជឿ​ថា វីដេអូ​នេះ​គឺ​ជា​ការពិត។ ខាង​ក្រោម​នេះ គឺ​ជា​វីដេអូ​ឃ្លីប​ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មេសា ឆ្នាំ​២០២៥ ជាមួយ​សំណេរ​រៀបរាប់​ថា “រំជួល​ចិត្ត​ណាស់៖ មេដឹកនាំ​ល្អ ​មាន​គុណធម៌ គួរ​ឱ្យ​គោរព លុត​ជង្គង់​ចំពោះ​មុខ​មហាជន ជាតិ​សាសន៍​ខ្លួន​ឯង គោរព​ទាហ៊ាន​ពលី​ជីវិត បាត់បង់​កាយ​សម្បទា ដើម្បី​ជាតិ​ទឹកដី!”។ Facebook Post | Archived Link វីដេអូ​ឃ្លីប​នេះ […]

វីដេអូ​ទឹក​ជំនន់​កាល​ពី​ខែ​មុន​នៅ​ក្រុង​ Bekasi ប្រទេស​ឥណ្ឌូនេស៊ី​ ត្រូវ​បាន​ចែក​ចាយ​ថា​ជា​ហេតុការណ៍​ថ្មី​ៗ​

រូបភាព​ និង​វីដេអូ​ឃ្លីបជា​ច្រើន​​ ​ទាក់​ទង​ទៅ​នឹង​គ្រោះ​ធម្មជាតិ​រញ្ជួយ​ដី​ គ្រោះ​ទឹក​ជំនន់​ ត្រូវ​បាន​បង្ហោះ​ និង​ចែក​ចាយ​ឡើង​យ៉ាង​ផុស​ផុល​នៅ​លើ​បណ្ដាញ​សង្គម​។​ ក្នុង​នោះ​ វីដេអូ​ឃ្លីប​មួយ​ បង្ហាញ​ទិដ្ឋភាព​ទឹក​ជំនន់​ហូរ​ចូល​ទៅ​ក្នុង​អគារ​មួយ​ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​អះអាង​ជា​ភាសា​ខ្មែរ​ថា​ នោះ​គឺ​ជា​ទិដ្ឋភាព​ទឹក​ជំនន់​បាន​កើត​ឡើង​នៅ​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​ កាល​ពី​ថ្ងៃ​ទី​១៧​ ខែ​មេសា​ ឆ្នាំ​២០២៥​​។​ វីដេអូ​ជាមួយ​ការ​អះអាង​បែប​នេះ​ ត្រូវ​បាន​ចែក​ចាយ​ជា​ច្រើន​ដង​នៅ​លើ​បណ្ដាញ​សង្គម​កម្ពុជា​​​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ផ្ទៀង​ផ្ទាត់​របស់​យើង​ រក​ឃើញ​ថា​ ការអះអាង​នេះ​ មិន​ត្រឹម​ត្រូវនោះ​ឡើយ​។​ ការ​អះអាង​លើ​បណ្ដាញ​សង្គម​ វីដេអូ​ឃ្លីប​ប្រមាណ​៥១​វិនាទី​ ដែល​បង្ហាញ​ទឹក​​ជំនន់​ហូរ​ចូល​ក្នុង​អគារ​មួយ​កន្លែង​ ត្រូវ​បាន​គេ​បង្ហោះ​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​សំណេរ​រៀបរាប់​ថា​ វា​ជា​ទិដ្ឋភាព​នៅ​ក្នុង​ប្រទេស​​ឥណ្ឌូនេស៊ី​ ដែល​បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​ទី​១៧​ ខែ​មេសា​ ឆ្នាំ​២០២៥​។​ វីដេអូ​ជាមួយ​សំណេរ​បែប​នេះ​ ត្រូវ​បាន​ចែក​ចាយ​យ៉ាង​ផុស​ផុល​នៅ​លើ​បណ្ដាញ​សង្គម​ ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​ជា​ច្រើន​។​ ខាង​ក្រោម​ គឺ​ជា​វីដេអូ​ឃ្លីប​ ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ កាល​ពីម្សិល​មិញ​ ជាមួយ​សំណេរ​រៀប​រាប់​ថា​ «Update ព័ត៌មាន​ថ្ងៃនេះ​ នៅ​ប្រទេស​ឥណ្ឌូនេសុី​ ទឹក​ហូរ​ចូល​ហាង​ មិន​ដឹង​មក​ពី​ណា​ទេ​ គួរ​អោយ​ខ្លាច​ណាស់​បង​ប្អូន​»។​ Facebook Post | Archived Link ការ​ត្រួត​ពិនិត្យ​ការ​ពិត​ Fact Crescendo បាន​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះ​អាង​ខាង​លើ​ តាម​រយៈ​ការ​ដំណើរ​ការ​ Google […]

ការអះអាង​មិន​ត្រឹម​ត្រូវ​ថា ជន​ជាតិ​ថៃ​រត់​ចែក​ជើង​គ្នា​ដោយសារ​រញ្ជួយ​ដី​ថ្មី​កើត​ចំ​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី

វីដេអូ​ឃ្លីប​មួយ​ដែល​បង្ហាញ​ប្រជាជន​ថៃ​រត់​ទាំង​ភ័យ​ខ្លាច​នៅ​តាម​ដង​ផ្លូវ​នោះ ត្រូវ​បាន​គេ​បង្ហោះ​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះអាង​ថា ប្រជាជន​ថៃ​រត់​ចែក​ជើង​គ្នា​ដោយសារ​តែ​រញ្ជួយ​ដី​វាយ​ប្រហារ​ប្រទេស​ថៃ​សារ​ជា​ថ្មី​ចំ​ថ្ងៃ​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី។ វីដេអូ​ឃ្លីប​នេះ ត្រូវ​បាន​ចែក​ចាយ​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់ Fact Crescendo រក​ឃើញ​ថា ការអះអាង​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

វីដេអូ AI បង្ហាញ​លោក Zelenskyy លុត​ជង្គង់​ក្នុង​ពិធី​ប្រគល់​គ្រឿង​ឥស្សរិយ​យស​​ជូន​ទាហាន

វីដេអូ​ទឹក​ជំនន់​កាល​ពី​ខែ​មុន​នៅ​ក្រុង​ Bekasi ប្រទេស​ឥណ្ឌូនេស៊ី​ ត្រូវ​បាន​ចែក​ចាយ​ថា​ជា​ហេតុការណ៍​ថ្មី​ៗ​

ការអះអាង​មិន​ត្រឹម​ត្រូវ​ថា ជន​ជាតិ​ថៃ​រត់​ចែក​ជើង​គ្នា​ដោយសារ​រញ្ជួយ​ដី​ថ្មី​កើត​ចំ​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី

រូបថត​សណ្ឋាគារ​ Aung Ban ​នៅ​ភូមា​ ត្រូវ​បាន​កាត់​ត​ថា ​ជា​ឃ្លាំង​ស្ដុក​ទឹក​អប់​​ DIOR នៅ​ថៃ

វីដេអូ​ឃ្លីប​មួយ​ត្រូវ​បាន​កាត់​ត​ឱ្យ​ឃើញ​បុរស​ម្នាក់​ឡើង​ទះ​ក្បាល Trump នៅ​លើ​ឆាក

Recent Posts

Follow Us