ក្រោយ​បរាជ័យ​ក្នុង​ការ​បោះ​ឆ្នោត តើ​លោក ប្រាយុទ្ធ លា​ឈប់​ពី​ឆាក​នយោបាយ​មែនឬ?

បន្ទាប់​ពីការ​បោះ​ឆ្នោត​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​មក ការ​អះ​អាង​ដ៏​ផុស​ផុល​មួយ​នៅ​លើ​បណ្ដាញ​សង្គម បាន​លើក​ឡើង​ថា ​លោក​នាយករដ្ឋ​មន្ត្រី​ថៃ ប្រាយុទ្ធ ច័ន្ទអូឆា ដែល​ចាញ់​ការ​បោះ​ឆ្នោត បាន​សម្រេច​លា​ឈប់​ពី​នយោបាយ។ ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​យ៉ាង​ផុស​ផុល និង​​​មាន​​ការ​បញ្ចេញ​មតិ​យោបល់​ជាច្រើន។ ទោះជាយ៉ាងណា Fact Crescendo Cambodia បាន​រក​ឃើញ​ថា ការ​អះ​អាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះអាង​លើ​បណ្ដាញ​សង្គម ការ​អះអាង​មួយ​ដែល​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ពុធ​កន្លង​មក​នេះ […]

Continue Reading

ព័ត៌មាន​អំពី​ការ​បំផ្ទុះ​រថយន្ត Tesla មួយ​គ្រឿង​នៅ​ហ្វាំងឡង់​ ត្រូវ​បាន​រាយការណ៍​ខុស​ដោយ​អន្លើ

​សារព័ត៌មាន​ក្នុង​ស្រុក​មួយ បាន​ធ្វើ​សេចក្ដី​រាយការណ៍​ព័ត៌មាន​មួយ​កាល​ពី​សប្ដាហ៍​មុន ដែល​និយាយ​អំពី​ការ​បំផ្ទុះ​រថយន្ត Tesla មួយ​គ្រឿង​នៅ​បរទេស ហើយ​ព័ត៌មាន​នេះ ក៏​ត្រូវ​បាន​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម​ផង​ដែរ ដែល​នាំ​ឱ្យ​មាន​ការ​ចែក​រំលែក​បន្ត និង​ទទួល​បាន​មតិ​រិះគន់​ជាច្រើន​ផង​ដែរ។ ទោះជាយ៉ាងណា បន្ទាប់​ពី​ពិនិត្យ​មើល​សេចក្ដី​រាយការណ៍​របស់​សារព័ត៌មាន​អន្តរជាតិ​នានា យើង​រក​ឃើញ​ថា សេចក្ដី​រាយការណ៍​របស់​សារព័ត៌មាន​កម្ពុជា ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ពុំ​ត្រឹម​ត្រូវ​ទាំង​ស្រុង​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម សារព័ត៌មាន​ក្នុង​ស្រុក​មួយ បាន​ធ្វើ​សេចក្ដី​រាយការណ៍​ព័ត៌មាន​ជា​វីដេអូ​មួយ​ដែល​បង្ហាញ​ពី​ការ​បំផ្ទុះ​រថយន្ត​ Tesla មួយ​គ្រឿង​នៅ​ឯ​បរទេស ហើយ​វីដេអូ​នេះ […]

Continue Reading

Fact-Check: តើ​ប្រធានាធិបតី​ស៊ីរី បាហ្សារ អាល់ អាសាដ ត្រូវ​បាន​​អាមេរិក​ទម្លាក់​ពី​អំណាច​ហើយ​មែន​ទេ?

ប្រទេស​ស៊ីរី​បាន​ធ្លាក់​ទៅ​ក្នុង​សង្គ្រាម​ស៊ីវិល​អស់​រយៈ​ពេល​ជាង ១០​ឆ្នាំ​ហើយ ហើយ​រូបភាព​វិនាស​កម្ម​ដោយសារ​សង្គ្រាម​នៅ​ប្រទេស​មួយ​នេះ ត្រូវ​បាន​ចែក​រំលែក​លើ​បណ្ដាញ​សង្គម ដោយ​បាន​ប្រៀប​ធៀប​ស្ថានភាព​មុន និង​ក្រោយ​សង្គ្រាម​នៅ​ក្នុង​ប្រទេស​មួយ​នេះ។ ទន្ទឹម​គ្នា​នេះ ទំព័រ​ហ្វេសប៊ុក​មួយ​បាន​អះ​អាង​ថា ប្រធានាធិបតី​ស៊ីរី លោក បាហ្សា អាល់ អាសាដ ត្រូវ​បាន​កង​ទ័ព​អាមេរិក​ទម្លាក់​ចេញ​ពី​អំណាច ដែល​នាំ​ឱ្យ​ប្រទេស​មួយ​នេះ ធ្លាក់​ទៅ​ក្នុង​សភាព​ខ្ទេច​ខ្ទាំ​បែប​នេះ។ ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​ជាច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ រួម​ជាមួយ​ប្រតិកម្ម និង​មតិ​ចម្រុះ​បែប​ផង​ដែរ។ […]

Continue Reading

គ្រូ​ពេទ្យ​ម្នាក់​បម្រើ​ការងារ​នៅ​មន្ទីរ​ពេទ្យ​កាល់ម៉ែត្រ​ឆ្លង​កូវីដ​១៩​ក្រោយ​រក្សា​ខ្លួន​ដាច់​ដោយ​ឡែក​នៅ​ផ្ទះ

គិត​ត្រឹម​ថ្ងៃ​ទី​៣០ ខែ​មីនា​នេះ ការ​ឆ្លង​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ​១៩​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ បាន​កើត​ឡើង​លើ​មនុស្ស​សរុប​ដល់​ទៅ ១,៨៥១​នាក់​ហើយ នៅ​ក្នុង​ចំណោម​ករណី​ឆ្លង​មេរោគ​កូវីដ​១៩​សរុប ២,៣៧៧​ករណី​នៅ​ទូទាំង​ប្រទេស​កម្ពុជា។ ករណី​ឆ្លង​មេរោគ​កូវីដ​១៩​នា​ពេល​ថ្មីៗ​នេះ ត្រូវ​បាន​រក​ឃើញ​នៅ​តាម​ទីតាំង ភូមិ​ស្រុក និង​ខេត្ត​ជាច្រើន​នៅ​ទូទាំង​ប្រទេស។ ទន្ទឹម​គ្នា​នេះ សារ​ជា​សំឡេង​មួយ ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​នៅ​តាម​ប្រព័ន្ធ​បញ្ចូន​សារ​ ដូចជា កម្មវិធី​ផ្ញើ​សារ​របស់​ហ្វេសប៊ុក (Messenger) និង​តេឡាក្រាម (Telegram) ដោយ​និយាយ​ថា […]

Continue Reading