Fact Check: រូបថតបង្ហាញ រ៉ាស្មាច់ សើចសប្បាយ គឺជារូបថតកាត់ត
នៅក្នុងទីក្រុងភ្នំពេញ កាលពីជាង២០ឆ្នាំមុន បណ្ដាអ្នកមាន និងឧកញ៉ាជាច្រើន មានការភ័យខ្លាចចំពោះមហាចោរ រ៉ាស្មាច់ យ៉ាងខ្លាំងដោយសារជំនាញប្លន់ និងចាប់ជំរិតកក្រើកក្រុង ហើយមានជនរងគ្រោះយ៉ាងហោចណាស់ក៏ជិត ២០នាក់ដែរ ត្រូវក្រុមចោររ៉ាស្មាច់ធ្វើសកម្មភាពបានសម្រេច។ ទន្ទឹមនឹងនេះ មានរូបថតចាស់មួយសន្លឹកដែលបានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកនាពេលថ្មីៗនេះ ដោយបានបង្ហាញអំពីទិដ្ឋភាពសើចញញឹមរបស់ជនចាប់ជំរិត និងប្លន់ដ៏ល្បីឈ្មោះម្នាក់កាលពីអំឡុងឆ្នាំ២០០០ ដែលត្រូវបានគេស្គាល់ថាជាលោក រ៉ាស្មាច់។ រូបថតនេះមានការចាប់អារម្មណ៍ និងចែកចាយតៗគ្នាជាច្រើនដង។ ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិត និងផ្ទៀងផ្ទាត់របស់ក្រុមការងារ Fact Crescendo Cambodia បានរកឃើញថា រូបថតដែលអ្នកប្រើប្រាស់បានបង្ហោះនៅលើបណ្តាញសង្គមនោះ គឺជារូបថតកែច្នៃ។ ការអះអាងលើបណ្តាញសង្គម កាលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១កន្លងទៅថ្មីៗនេះ អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកម្នាក់ បានបង្ហោះនូវរូបថតដែលមានទម្រង់ចាស់មួយសន្លឹក បង្ហាញអំពីការសើចសប្បាយរបស់លោក រ៉ាស្មាច់ ដែលត្រូវបានគេស្គាល់ថាជាជនចាប់ជំរិត និងប្លន់ដ៏ល្បីឈ្មោះម្នាក់កាលពីអំឡុងឆ្នាំ២០០០។ រូបថតខាងលើនេះ អាចនឹងត្រូវបានអ្នកប្រើប្រាស់ហ្វេសប៊ុកមួយចំនួនជឿថា ជារូបថតពិតប្រាកដ ដោយមានអ្នកប្រើប្រាស់ហ្វេសប៊ុកជាច្រើនបានបញ្ចេញមតិ និងចែករំលែកបន្ត។ ខាងក្រោមនេះ គឺជារូបភាពផ្តាមចេញពីប៉ុស្តិ៍របស់អ្នកប្រើប្រាស់ដែលបានបង្ហាញអំពីរូបថតរបស់ រ៉ាស្មាច់ កំពុងតែសើចញញឹម។ Facebook Post | Archived Link ការត្រួតពិនិត្យការពិត Fact Crescendo […]
Continue Reading