Fact Check: រូប​ថត​បង្ហាញ​​ រ៉ាស្មាច់​ សើច​សប្បាយ​ គឺ​ជា​រូប​ថតកាត់​ត​

នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ កាល​ពីជាង​២០​ឆ្នាំ​មុន បណ្ដា​អ្នក​មាន​ និង​ឧកញ៉ា​ជា​ច្រើន មាន​ការ​ភ័យ​ខ្លាច​ចំពោះ​មហាចោរ រ៉ា​ស្មាច់ យ៉ាង​ខ្លាំងដោយសារ​ជំនាញ​ប្លន់ និង​ចាប់​ជំរិត​កក្រើក​ក្រុង ហើយ​មាន​ជន​រង​គ្រោះ​យ៉ាង​ហោច​ណាស់​ក៏​ជិត ២០​នាក់​ដែរ ត្រូវ​ក្រុម​ចោរ​រ៉ាស្មាច់​ធ្វើ​សកម្មភាព​បាន​សម្រេច។  ទន្ទឹម​នឹង​នេះ​ មាន​រូប​ថត​ចាស់​មួយ​សន្លឹក​ដែល​បានបង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​នា​ពេល​ថ្មី​ៗ​នេះ​ ដោយ​បាន​​បង្ហាញ​អំពី​ទិដ្ឋ​ភាព​សើច​ញញឹម​របស់​ជន​ចាប់​ជំរិត​ និង​ប្លន់​ដ៏​ល្បី​ឈ្មោះ​​ម្នាក់​កាល​ពី​អំឡុង​ឆ្នាំ​២០០០​ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​លោក​ រ៉ា​ស្មាច់​។​ រូប​ថត​នេះ​មាន​ការ​ចាប់​អារម្មណ៍​ និង​ចែក​ចាយ​តៗ​គ្នា​ជា​ច្រើន​ដង​។​ ទោះ​ជា​យ៉ាង​ណា​ […]

Continue Reading

Fact Check: រូបថតសម្ដេច​ព្រះ​វរ​រាជ​មាតា នរោត្ដម មុនីនាថ​ លត់​ជង្គង់​មុខ​​រូប​ថត​លោក​ ហូ​ ជី​មិញ​ ​មិនមែន​ជា​ការ​ពិត

ទំនាក់​ទំនង​រវាង​ប្រទេស​កម្ពុជា​ និង​វៀតណាម​ ត្រូវ​បាន​គេ​សង្កេត​ឃើញ​ថា​ មាន​ភាព​មិន​សូវ​ចុះ​សម្រុង​នឹង​គ្នា​នោះ​ឡេីយ​ ជា​ពិសេស​បញ្ហា​ព្រំដែន​​ ដែលវា​បាន​ក្លាយ​ទៅ​ជា​ប្រធាន​បទ​ជជែក​​ដេញ​ដោល​យ៉ាង​ផុស​ផុល​នៅ​លើ​បណ្តាញ​សង្គម​នានា​។​​ ជាក់​ស្តែង​ថ្មី​ៗ​នេះ​ មាន​រូប​ថត​មួយ​សន្លឹក ដែល​បង្ហាញ​​សម្តេច​ព្រះ​វររាជ​មាតា នរោត្តម​ មុនីនាថ ​សីហនុ​ លត់​ជង្គង់​គោរព​រូប​ថត​លោក​ ហូ ជី​មិញ​ ស្ថាបនិក​នៃ​របប​កុម្មុយនីស្ត​វៀតណាមនោះ ត្រូវ​បាន​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម​យ៉ាង​ផុស​ផុល។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact […]

Continue Reading

Fact Check: តើ​កោះ​ទាំង​ពីរ​នេះ​​ត​ជាប់​គ្នា​ដោយ​ថ្ម​មាន​ទម្រង់​ជា​ការ​ចាប់​ដៃ​មែនដែរ​ឬ​ទេ​​?

ការ​រីក​រាល​ដាល​នូវ​​ជំងឺ​ឆ្លង​កូវីដ​១៩​បាន​ធ្វើ​ឲ្យ​មាន​ផល​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​ ជា​ពិសេស​ទៅ​លើ​វិស័យ​ទេស​ចរណ៍​ ដែល​ប្រទេសមួយ​ចំនួន​ កំពុង​តែ​បន្ត​ការ​ហាម​ឃាត់​ការ​ធ្វើ​ដំណើរ​ពល​រដ្ឋ​របស់​ខ្លួន​ផ្លាស់​ទី ឬ​ទៅ​កាន់​រមណីយដ្ឋាន​ទេសចរណ៍​នានា​។ ទន្ទឹម​គ្នា​នេះ​ ​ទិដ្ឋ​ភាព​កោះ​ចំនួន​ពីរ​ត​ភ្ជាប់​គ្នា​ដោយ​ថ្ម​ដែល​មាន​ទម្រង់​ជា​​ការ​ចាប់​ដៃ​នោះ​ ត្រូវ​បាន​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម​យ៉ាង​ផុស​ផុល​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា រូបថត​ដែល​អ្នក​ប្រើ​ប្រាស់​បង្ហោះ​ និង​ចែក​ចាយ​នៅ​លើ​បណ្តាញ​សង្គម​នោះ មិនមែន​ជា​ការ​ពិត​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​០៧​ ខែ​កក្កដា​ […]

Continue Reading

Fact Check: តើ​លោក​ ហ៊ុន​ សែន​ ពិត​ជា​ធ្លាប់កោរ​សក់​មែន​ដែរ​ឬ​ទេ​?

ការ​កាន់​អំណាច​ និង​ដឹក​នាំ​ប្រទេស​ដ៏​យូរ​ឆ្នាំ​របស់​លោក ហ៊ុន សែន​ នាយក​រដ្ឋ​មន្ត្រី​កម្ពុជា​ និង​ជា​ប្រធាន​គណបក្ស​ប្រជា​ជន​កម្ពុជា​ផង​នោះ​ បាន​នឹង​កំពុង​ក្លាយ​ជា​ប្រធាន​បទ​របស់​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​នានា​ លើក​យក​មក​ជជែក​ ដេញ​ដោល​ និង​មាន​ការ​បញ្ចេញ​មតិ​ចម្រុះ​ជា​ច្រើន​។​ ​ថ្មី​ៗ​នេះ​ រូប​ថត​មួយ​សន្លឹក​ ដែល​​បង្ហាញ​​លោក​ ហ៊ុន​ សែន​ ស្ថិត​ក្នុង​សភាព​កោរសក់​ និង​ជក់​បារី ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​កម្ពុជា​។ រូបថត​លោក ហ៊ុន […]

Continue Reading