សំណង់​ដូច​ចេតិយ​នៅ​ក្បាល​ដំបូង​នៃ​វីដេអូ​នេះ​មិន​មែន​ជា​ផ្នែក​មួយ​នៃ​ប្រាសាទ​អង្គរវត្ត

អង្គរ​វត្ត​​ដែល​ជា​សំណង់​ប្រាសាទ​បុរាណ​ដ៏​ធំ​អស្ចារ្យ​របស់​កម្ពុជា តែង​តែ​ត្រូវ​បាន​បង្ហោះ​ជារឿយៗ​នៅ​លើ​បណ្ដាញ​សង្គម ក្នុង​នោះមាន​ទាំង​ព័ត៌មាន​មិន​ច្បាស់​លាស់​ផង​ដែរ។ ថ្មីៗ វីដេអូ​ឃ្លីប​មួយ​​ដែល​បង្ហាញ​សំណង់​បុរាណ​នានា​ ត្រូវ​បាន​ភ្ជាប់​ថា ​ជា​ ប្រាសាទ​អង្គរ​វត្ត​​របស់​កម្ពុជា​។​ ការ​បង្ហោះ​បែប​នេះ​ ត្រូវ​បាន​ចែក​ចាយ​ និង​ប្រតិកម្ម​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​យ៉ាង​ផុស​ផុល​។​ ទោះ​យ៉ាង​ណា​ ការ​ផ្ទៀង​​ផ្ទាត់​របស់ Fact Crescendo Cambodia បាន​បង្ហាញ​ថា ការ​ភ្ជាប់​មួយ​នេះ​ គឺ​មិន​ត្រឹម​ត្រូវ​ទាំង​អស់​នោះ​ឡើយ។ ការ​អះអាង​លើ​បណ្ដាញ​សង្គម​ កាល​ពី​ថ្ងៃ​ទី​២៤​ ខែ​មករា​ ឆ្នាំ​២០២៤​កន្លង​ទៅ​ថ្មី​ៗ​នេះ​ ទំព័រ​ហ្វេសប៊ុក​មួយ​ បាន​បង្ហោះ​វីដេអូ​ឃ្លីប​​​មាន​រយៈ​ពេល​ប្រមាណ​​ជាង​ ៣​នាទី​ រៀប​រាប់​អំពី​ប្រវតិ្តសាស្ត្រ​ និង​អាថ៌កំបាំងនៃ​​ប្រាសាទ​អង្គរវត្ត​របស់​​កម្ពុជា​។​ ក្នុង​នោះ​ ទិដ្ឋភាព​ប្រាសាទ​បុរាណ​ មាន​សណ្ឋាន​កំពូល​ស្រួច​ ក៏​ត្រូវ​បាន​ភ្ជាប់​ និង​អះអាង​ថា​ ជា​ប្រាសាទ​អង្គរ​វត្ត​ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ខេត្ត​សៀម​រាប​​ផង​ដែរ​។​ ការ​បង្ហោះ​វីដេអូ​ឃ្លីប​ភ្ជាប់​ទៅ​នឹង​ការ​អះអាង​ខាង​លើ​នេះ​ ត្រូវ​បាន​ចែក​រំលែក​បន្ដ​ជា​ច្រើន​ដង​ រួម​ជាមួយ​ការ​បញ្ចេញ​មតិយោបល់​ និង​ប្រតិកម្ម​ចម្រុះ​បែប​ពី​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​​។​ ​វីដេអូ​ឃ្លីប​ទាំង​ស្រុង​ ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​​ទំព័រ​​ហ្វេស​ប៊ុក​ដែល​បាន​រៀប​រាប់ជា​ភាសា​អង់គ្លេស​​​ថា​​ «​​The Secrets and Mysteries of Angkor Wat» ឬ​ប្រែ​ជា​ភាសា​ខ្មែរ​មាន​ន័យ​ថា​ «​​អាថ៌កំបាំងនៃ​​ប្រាសាទ​អង្គរវត្ត​»។ Facebook Post | Archived Link […]

Continue Reading

វីដេអូ​​ចាស់​​អតីត​ប្រធានាធិបតី អូបាម៉ា ត្រូវ​បាន​កាត់​ត​ភ្ជាប់​នឹង​ប្រាសាទ​អង្គរវត្ត​របស់​កម្ពុជា

ក្រោយ​ពី​មាន​ព័ត៌មាន​ផ្សព្វផ្សាយថា ​ប្រាសាទ​អង្គរ​វត្ត​​របស់​​កម្ពុជា​ បាន​ជាប់​ជា​​សំណង់​អច្ឆរិយៈ​​ទី​៨​​របស់​ពិភព​លោក​​នោះ​ វីដេអូ​ឃ្លីប​មួយ​​ដែល​បង្ហាញ​​អតីត​ប្រធានាធិបតី​អាមេរិក​ លោក​ បារ៉ាក់ អូបាម៉ា​ ​ឈរ​បើក​បង្ហាញ​​ផ្ទាំង​រូប​ថត​ដែល​មាន​ប្រាសាទ​អង្គរ​វត្ត​​នោះ ត្រូវ​បាន​បង្ហោះ​ដោយ​ទំព័រ​ហ្វេសប៊ុក​ជា​ច្រើន​យ៉ាង​ផុស​ផុល​។​ ការ​អះអាង​ភ្ជាប់​ដោយ​វីដេអូ​ខាង​លើ​ ត្រូវ​បាន​ចែក​ចាយ​បន្ដ​ជា​ច្រើន​ដង​ និង​មាន​ការ​បញ្ចេញ​មតិ​ និង​ប្រតិកម្ម​ចម្រុះ​បែប​ផង​ដែរ​។​ ទោះ​ជា​យ៉ាង​ណា​ យើង​រក​ឃើញ​ថា​ វីដេអូ​នេះ​ត្រូវ​បាន​ភ្ជាប់​ជាមួយ​ព័ត៌មាន​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។

Continue Reading

Fact-Check: តើ​រូបថត​នេះ​ជា​ទិដ្ឋភាព​ប្រាសាទ​អង្គរ​វត្ត​ក្រោម​ពន្លឺ​ផ្កាយ​នា​ពេល​រាត្រី​មែន​ឬទេ?

កាល​ពី​សប្ដាហ៍​មុន សំណង់​ប្រាសាទ​នៅ​ក្នុង​ប្រទេស​ថៃ​ដែល​ចម្លង​តាម​ស្ថាបត្យ​កម្ម​ប្រាសាទ​អង្គរវត្ត​របស់​ប្រទេស​កម្ពុជា បាន​ក្លាយ​ជា​ប្រធាន​បទ​នៃ​ការ​ជជែក និង​ការ​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម​យ៉ាង​ផុស​ផុល។ ទន្ទឹម​គ្នា​នេះ រូបថត​មួយ​សន្លឹក​ក៏​ត្រូវ​បាន​បង្ហោះ​ និង​ចែក​ចាយ​លើ​បណ្ដាញ​សង្គម​ផង​ដែរ ដែល​រូបថត​នោះ​បង្ហាញ​ទិដ្ឋភាព​ប្រាសាទ​អង្គរ​វត្ត​នៅ​ក្រោម​ពន្លឺ​ផ្កាយ​ពេល​រាត្រី។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត រក​ឃើញ​ថា រូបថត​នោះ​ត្រូវ​បាន​កាត់​ត​ពី​រូបថត​ច្បាប់​ដើម មុន​នឹង​បង្ហោះ​លើ​បណ្ដាញ​សង្គម។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០២១ ទំព័រ​ហ្វេសប៊ុក Royal du Cambodge បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​ ដែល​បង្ហាញ​ទិដ្ឋភាព​ប្រាសាទ​អង្គរ​វត្ត​ក្រោម​ពន្លឺ​ស្បៃ​រាត្រី​មាន​ផ្កាយ​ព្រោង​ព្រាត រួមជាមួយ​នឹង​សំណេរ​ថា «ជយោ! ព្រះ​រាជាណាចក្រ​កម្ពុជា»។ រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ចែក​រំលែក​ដល់​ទៅ​រាប់​សិប​ពាន់​ដង រួម​ជាមួយ​ការ​បញ្ចេញ​មតិ​ចម្រុះ​បែប​ផង​ដែរ។ Facebook Post | Archived Link បើទោះបី​ទំព័រ​ហ្វេសប៊ុក​នេះ បាន​បញ្ជាក​់​ពី​ប្រភព​រូបថត​នេះ ដែល​ត្រូវ​បាន​ផលិត​ឡើង​ដោយ​អ្នកថត​រូប​បរទេស​ម្នាក់​ឈ្មោះ Sell Snick ប៉ុន្តែ អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ជាច្រើន បែរ​ជា​យល់​ច្រឡំ​ចំពោះ​រូបថត​មួយ​សន្លឹក​នេះ​ថា ជា​ទិដ្ឋភាព​ពិត​ប្រាកដ​នៃ​ប្រាសាទ​អង្គរវត្ត​នា​ពេល​រាត្រី។ ការ​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​ទៅ​លើ​រូបថត​នេះ​តាម​រយៈ​ការ​ដំណើរការ​កម្មវិធី​ស្វែង​រក​រូបថត​នៅ​លើ Google និង​ការ​​ពិនិត្យ​មើល​​ម្ចាស់​រូបថត​ ដែល​ត្រូវ​បាន​លើក​ឡើង​ដោយ​ទំព័រ​ហ្វេសប៊ុក​រួច​ហើយ​នោះ។ នៅ​ពី​ក្រោម​ប៉ុស្តិ៍​នៃ​រូបថត​នេះ អ្នក​ថតរូប លោក Nick […]

Continue Reading