Fact-Check: តើ​ប្រធានាធិបតី​ស៊ីរី បាហ្សារ អាល់ អាសាដ ត្រូវ​បាន​​អាមេរិក​ទម្លាក់​ពី​អំណាច​ហើយ​មែន​ទេ?

ប្រទេស​ស៊ីរី​បាន​ធ្លាក់​ទៅ​ក្នុង​សង្គ្រាម​ស៊ីវិល​អស់​រយៈ​ពេល​ជាង ១០​ឆ្នាំ​ហើយ ហើយ​រូបភាព​វិនាស​កម្ម​ដោយសារ​សង្គ្រាម​នៅ​ប្រទេស​មួយ​នេះ ត្រូវ​បាន​ចែក​រំលែក​លើ​បណ្ដាញ​សង្គម ដោយ​បាន​ប្រៀប​ធៀប​ស្ថានភាព​មុន និង​ក្រោយ​សង្គ្រាម​នៅ​ក្នុង​ប្រទេស​មួយ​នេះ។ ទន្ទឹម​គ្នា​នេះ ទំព័រ​ហ្វេសប៊ុក​មួយ​បាន​អះ​អាង​ថា ប្រធានាធិបតី​ស៊ីរី លោក បាហ្សា អាល់ អាសាដ ត្រូវ​បាន​កង​ទ័ព​អាមេរិក​ទម្លាក់​ចេញ​ពី​អំណាច ដែល​នាំ​ឱ្យ​ប្រទេស​មួយ​នេះ ធ្លាក់​ទៅ​ក្នុង​សភាព​ខ្ទេច​ខ្ទាំ​បែប​នេះ។ ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​ជាច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ រួម​ជាមួយ​ប្រតិកម្ម និង​មតិ​ចម្រុះ​បែប​ផង​ដែរ។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត រក​ឃើញ​ថា ការ​អះ​អាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​១៤ ខែ​សីហា ឆ្នាំ​២០២១ ទំព័រ​ហ្វេសប៊ុក​មួយ​បាន​បង្ហោះ​រូបថត​ជាច្រើន​សន្លឹក​ដែល​បង្ហាញ​ការ​ប្រៀប​ធៀប​ស្ថានភាព​ប្រទេស​ស៊ីរី​នៅ​មុន និង​ក្រោយ​សង្គ្រាមផ្ទុះ​ឡើង។ នៅ​ក្នុង​សំណេរ​របស់​ខ្លួន ទំព័រ​ហ្វេសប៊ុក​ដដែល​នេះ បាន​អះ​អាង​ថា  ប្រធានាធិបតី​ស៊ីរី លោក បាហ្សា អាល់ អាសាដ (Bashar al-Assad) ត្រូវ​បាន​កង​ទ័ព​អាមេរិក​ទម្លាក់​ចេញ​ពី​អំំណាច ដែល​នាំ​ឱ្យ​ប្រទេស​ស៊ីរី​ធ្លាក់​ទៅ​ក្នុង​ស្ថានភាព​ខ្ទេច​ខ្ទាំង​ដោយសារ​សង្គ្រាម។ ទំព័រ​ហ្វេសប៊ុក​ដដែល​នេះ អះ​អាង​ទៀត​ថា នៅមុន​សង្គ្រាម​ផ្ទុះ​ឡើង ប្រទេស​ស៊ីរី​មាន​ទំហំ​សេដ្ឋកិច្ច​រហូត​ដល់​ទៅ​ជាង ៧៤​ពាន់​លាន​ដុល្លារ ហើយ​ប្រជាជន​ប្រទេស​មួយ​នេះ មាន​ចំណូល​ជា​មធ្យម​​ជិត ៤,០០០​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។ ទំព័រ​ហ្វេសប៊ុក​​នេះ អះ​អាង​បន្ត​ថា ក្រោយពី​​ប្រធានាធិបតី​ស៊ីរី លោក […]

Continue Reading