ផ្ទាំងប៉ាណូធ្លាក់លើរថយន្តនៅតាមដងផ្លូវមួយជាហេតុការណ៍កើតឡើងនៅបរទេស
ស្របពេលផ្នែកមួយចំនួននៅប្រទេសកម្ពុជា មានភ្លៀងធ្លាក់ និងខ្យល់បក់ខ្លាំងតាមតំបន់នោះ វីដេអូឃ្លីបមួយដែលបង្ហាញ ការបាក់រលំផ្ទាំងប៉ាណូមួយ ត្រូវបានបង្ហោះលើបណ្ដាញសង្គមជាមួយការអះអាងថា ករណីមួយនេះកើតឡើងនៅខេត្តស្វាយរៀង ស្ថិតនៅភាគអាគ្នេយ៍នៃប្រទេសកម្ពុជា។ ការអះអាងភ្ជាប់ដោយវីដេអូខាងលើ ត្រូវបានចែកចាយបន្ដជាច្រើនដង និងមានការបញ្ចេញមតិ និងប្រតិកម្មចម្រុះបែបផងដែរ។ ទោះជាយ៉ាងណា យើងរកឃើញថា វីដេអូនេះត្រូវបានបង្ហោះដោយភ្ជាប់ជាមួយព័ត៌មានមិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្ដាញសង្គម វីដេអូឃ្លីបមួយ ដែលបង្ហាញផ្ទាំងប៉ាណូបាក់ធ្លាក់សង្កត់រថយន្តនៅតាមដងផ្លូវមួយកន្លែង ត្រូវបានគេបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកជាមួយការអះអាងថា ហេតុការណ៍ដ៏គ្រោះថ្នាក់នេះ បានកើតឡើងនៅឯខេត្តស្វាយរៀង ប្រទេសកម្ពុជា។ វីដេអូឃ្លីបដែលមានសំណេរបែបនេះ ត្រូវបានចែករំលែកបន្ដជាច្រើនដង រួមជាមួយការបញ្ចេញមតិយោបល់ និងប្រតិកម្មចម្រុះបែបពីអ្នកប្រើប្រាស់បណ្ដាញសង្គមនិយាយភាសាខ្មែរ។ ខាងក្រោមនេះ គឺជាវីដេអូឃ្លីបទាំងស្រុងត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមជាមួយសំណេររៀបរាប់ថា «ករណីរលំផ្លាកប៉ាណូ នៅខេត្តស្វាយរៀង តើបងប្អូនមានអារម្មណ៍បែបណា ពេលឃើញវីដេអូរន្ធត់បែបនេះ»។ Facebook Post | Archived Link ការអះអាងដដែលនេះ ត្រូវបានបង្ហោះ និងចែករំលែកបន្ដទៅកាន់អ្នកប្រើប្រាស់ដទៃទៀតផងដែរ។ សូមមើលការអះអាងនេះ តាមរយៈតំណភ្ជាប់នៅទីនេះ (archived) ឬតំណភ្ជាប់មួយទៀតនៅទីនេះ (archived) និងតំណភ្ជាប់មួយទៀតមាននៅទីនេះ (archived)។ ការត្រួតពិនិត្យការពិត Fact Crescendo Cambodia បានត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើការអះអាងខាងលើនេះ តាមរយៈការដំណើរការកម្មវិធី Google […]
Continue Reading