Fact-Check: ក្រសួង​អប់រំ​នៅ​មិន​ទាន់​អនុញ្ញាត​ឱ្យ​សាលារៀន​​ទូទាំង​ប្រទេស​បើក​ដំណើរការ​ឡើង​វិញ​ទេ

សាលារៀន​​នៅ​ទូទាំង​ប្រទេស ទាំងសាលា​ឯកជន និង​សាលា​រដ្ឋ ត្រូវ​បាន​រដ្ឋាភិបាល​សម្រេច​ឱ្យ​ផ្អាក​ដំណើរ​ការ​ជាច្រើន​ខែ​មក​ហើយ ខណៈ​ដែល​កម្ពុជា​កំពុង​ប្រឈម​មុខ​កាន់​តែ​ខ្លាំង​​ទៅ​នឹង​ការ​ឆ្លង​រីក​រាល​ដាល​​នៃ​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស។ ទន្ទឹម​គ្នា​នេះ ការ​អះអាង​មួយ​លើ​បណ្ដាញ​សង្គម និយាយ​ថា ក្រសួង​អប់រំ យុវជន និង​កីឡា បាន​សម្រេច​ឱ្យ​សាលារៀន​ទូទាំង​ប្រទេស​បើក​ដំណើរការ​ឡើង​វិញ​នៅ​ថ្ងៃ​ទី​១៩ ខែ​កក្កដា។ ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​យ៉ាង​ច្រើន​រួម​ជាមួយ​ការ​បញ្ចេញ​ប្រតិកម្ម និង​មតិ​ផ្សេងៗ។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត រក​ឃើញ​ការ​ថា ការ​អះ​អាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម ទំព័រ​ហ្វេសប៊ុក​​មួយ​ កាល​ពី​ថ្ងៃ​ទី​១៣ ខែ​កក្កដា ឆ្នាំ​២០២១ បាន​អះ​អាង​ថា ក្រសួង​អប់រំ យុវជន និង​កីឡា សម្រេច​អនុញ្ញាត​ឱ្យ​សាលារៀន​នៅ​ទូទាំង​ប្រទេស​បើក​ដំណើរការ​ឡើង​វិញ​នៅ​ថ្ងៃ​ទី​១៩ ខែ​កក្កដា ហើយ​សិស្សានុសិស្ស​ក៏​អាច​វិល​ត្រឡប់​ទៅ​សិក្សា​រៀន​សូត្រ​នៅ​សាលារៀន​ជាថ្មី​ផង​ដែរ។ ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​ដល់​ទៅ​រាប់​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ត្រឹម​តែ​រយៈ​ពេល​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ រួមជាមួយ​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​រាប់​សិប​ដង​ផង​ដែរ។ រូបភាព​ផ្ដាម​នៃ​ការ​អះ​អាង​លើ​បណ្ដាញ​សង្គម​នោះ រៀបរាប់​ថា «សេចក្ដី​ជូន​ដំណឹង ក្រសួង​អប់រំ​ យុវជន និង​កីឡា សម្រេច​បើក​សាលា​នៅ​ថ្ងៃ​ទី​១៩ ខែ​កក្កដា ឆ្នាំ​២០២១​នេះ​ហើយ…! ត្រៀម​ខ្លួន​សម្រាប់​ការ​ចូល​សិក្សា​នៅ​ក្នុង​សាលា​ជា​ថ្មី…»។ Facebook Post | Archived Link ការ​ពិនិត្យ​ការ​ពិត Fact Crescendo […]

Continue Reading