Fact-Check: ភូមិកំណើតប្រធានរដ្ឋសភា លោក ហេង សំរិន នៅតែជាទឹកដីកម្ពុជាដដែល
ការគូសវាស និងកំណត់បង្គោលព្រំដែនរវាងកម្ពុជា និងប្រទេសជិតខាង តែងតែស្ថិតក្នុងមន្ទិលសង្ស័យ ហើយជាប្រធានបទនៃការជជែកវែកញែកនៅលើបណ្ដាញសង្គមផងដែរ ជាពិសេសការគូសខ្សែបន្ទាត់ព្រំដែន និងការបោះបង្គោលព្រំដែនកម្ពុជា-វៀតណាម។ ថ្មីៗនេះ បញ្ហានេះបានលេចឡើងលើបណ្ដាញសង្គមជាថ្មី ដោយអ្នកប្រើហ្វេសប៊ុកបានអះអាងថា ទឹកដីកម្ពុជានៅត្រង់ចំណុចភូមិកំណើតរបស់លោក ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា ត្រូវបានកាត់បញ្ចូលទៅខាងប្រទេសវៀតណាម។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់ការពិត រកឃើញថា ការអះអាងនេះមិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្ដាញសង្គម កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ គណនីហ្វេសប៊ុកមួយឈ្មោះថា គណបក្សមហាសាមគ្គីជាតិខ្មែរ រាជធានីភ្នំពេញ បានបង្ហោះរូបថតពីរសន្លឹក ដែលរូបថតមួយសន្លឹកបង្ហាញផ្ទះដូចៗគ្នាស្ថិតនៅជាជួរត្រង់អមទៅដោយប្រឡាយទឹកដ៏វែង ហើយរូបថតមួយសន្លឹកទៀត បង្ហាញផ្ទាំងថ្មសរសេរថា «ភូមិអភិវឌ្ឍន៍សម្ដេចចក្រី ហេង សំរិន អន្លង់ជ្រៃ»។ គណនីហ្វេសប៊ុកនេះ អះអាងថា តំបន់អភិវឌ្ឍន៍ស្ថិតនៅឯភូមិកំណើតរបស់លោក ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជានាពេលបច្ចុប្បន្ននេះ ត្រូវបានកាត់បញ្ចូលទៅប្រទេសវៀតណាមហើយ។ ការអះអាងនេះ ត្រូវបានចែករំលែកតៗគ្នាជាច្រើនដង និងមានការបញ្ចេញមតិចម្រុះផងដែរពីសំណាក់អ្នកប្រើហ្វេសប៊ុកនិយាយភាសាខ្មែរ។ រូបភាពផ្ដាមចេញពីប៉ុស្តិ៍របស់គណនីហ្វេសប៊ុកគណបក្សមហាសាមគ្គីជាតិខ្មែរ រាជធានីភ្នំពេញ សរសេរនៅលើរូបថតថា «លាហើយកម្ពុជាអើយ!» និង«លាទៅខាងកើត!»។ Facebook Post | Archived Link ការពិនិត្យការពិត […]
Continue Reading