Fact-Check: រូបថតតារាសម្ដែង Michelle Yeoh ក្នុងរឿង «The Lady» ត្រូវបានអះអាងថាជាអ្នកស្រី អ៊ុងសាន ស៊ូជី
ក្រោយពីក្រុមយោធាភូមាបានដណ្ដើមអំណាចតាមរយៈរដ្ឋប្រហារពីរដ្ឋាភិបាលជាប់ឆ្នោតរបស់អ្នកស្រី អ៊ុងសាន ស៊ូជី កាលពីដើមខែកុម្ភៈកន្លងមក ព័ត៌មានពាក់ព័ន្ធនឹងវិបត្តិនយោបាយភូមា ត្រូវបានចែករំលែកយ៉ាងព្រោងព្រាតលើបណ្ដាញសង្គមពីសំណាក់អ្នកប្រើហ្វេសប៊ុកនិយាយភាសាខ្មែរ។ ទន្ទឹមគ្នានេះ រូបថតមួយសន្លឹក ត្រូវបានចែកចាយលើបណ្ដាញសង្គមហ្វេសប៊ុកជាមួយការអះអាងថា ស្ត្រីនៅក្នុងរូបថតនោះ គឺជាអ្នកស្រី អ៊ុងសាន ស៊ូជី ដែលប្រកបទៅដោយភាពក្លាហាន បានឈរនៅចំពោះមុខចុងកាំភ្លើងរបស់ពួកយោធា។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់លើរូបថតនេះ បង្ហាញថា ការអះអាងនេះមិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្ដាញសង្គម កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១ អ្នកប្រើហ្វេសប៊ុកម្នាក់ បានសរសេររៀបរាប់ពីវីរភាពរបស់អ្នកស្រី អ៊ុងសាន ស៊ូជី មេដឹកនាំភូមាដែលកំពុងស្ថិតក្រោមការចាប់ឃុំខ្លួនពីសំណាក់ពួកយោធាភូមាចាប់តាំងពីរដ្ឋប្រហារកាលដើមខែកុម្ភៈកន្លងមកនេះ។ ក្រៅពីសំណេរ អ្នកប្រើហ្វេសប៊ុកដដែលនេះ ក៏បានបង្ហាញផងដែរនូវរូបថតស្ត្រីម្នាក់ឈរនៅមុខកាណុងកាំភ្លើងកាន់កាប់ដោយក្រុមមនុស្សស្ថិតក្នុងសម្លៀកបំពាកយោធា។ រូបថតនោះ ត្រូវបានគេអះអាងថាជាអ្នកស្រី ស៊ូជី។ រូបភាពផ្ដាមចេញពីប៉ុស្តិ៍នេះ បានសរសេរអក្សរលើរូបថត «អូង សាន ស៊ូឃ្យី» និងឈ្មោះជាភាសាឡាតាំង «Aung San Suu Kyi»។ Facebook Post | Archived Link ភាពយន្ត The Lady ការពិនិត្យការពិត Fact Crescendo […]
Continue Reading