តើលោក សម រង្ស៊ី ត្រូវបានគេចាប់ខ្លួនមែនដែរឬទេ?
អតីតប្រធានគណបក្សប្រឆាំងដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា លោក សម រង្ស៊ី ដែលបានទទួលបានសម្លេងគាំទ្រ ៥៥អាសនៈនៅក្នុងចំណោមអាសនៈសរុបទាំង ១២៣នោះ បច្ចុប្បន្ន កំពុងរស់នៅនិរទេសខ្លួនចាប់តាំងពីឆ្នាំ២០១៥មក និងត្រូវបានគេរិះគន់ និងប្រតិកម្មជារឿយៗពីសំណាក់អ្នកគាំទ្រ និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា។ ក្នុងចំណោមនោះ រូបថតមួយសន្លឹកបង្ហាញទិដ្ឋភាពលោក សម រង្ស៊ី ត្រូវបានចាប់ខ្លួនត្រូវបានបង្ហោះឡើងដោយអ្នកប្រើប្រាស់បណ្តាញហ្វេសប៊ុកម្នាក់។ រូបថតនេះ អាចនឹងត្រូវបានគិតថាគឺជា រូបថតពិត ដោយមានអ្នកប្រើប្រាស់ហ្វេសប៊ុកចែកចាយ និងមានការបញ្ចេញមតិចម្រុះផងដែរ។ ទោះជាយ៉ាងណា ការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ការពិតរបស់ក្រុមការងារ Fact Crescendo Cambodia បានរកឃើញថា រូបថតដែលអ្នកប្រើប្រាស់បានបង្ហោះនៅលើបណ្តាញសង្គមនោះ គឺជារូបថតកែច្នៃ។ ការអះអាងលើបណ្តាញសង្គម កាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១កន្លងទៅថ្មីៗនេះ អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ បង្ហោះរូបថតមួយសន្លឹក ដែលបានបង្ហាញនូវទិដ្ឋភាពលោក សម រង្ស៊ី មេដឹកនាំគណបក្សសង្គ្រោះជាតិ ត្រូវបានចាប់ខ្លូន និងនាំដំណើរដោយសមត្ថកិច្ចនគរបាលមួយរូប។ អ្នកប្រើប្រាស់ដដែលនេះ ពុំបានបញ្ជាក់លំអិតអំពីទីតាំង និងការចាប់ខ្លួននេះឡើយ។ រូបថតនេះ ក៏ត្រូវបានចែកចាយ និងប្រតិកម្មដោយអ្នកប្រើប្រាស់ ហ្វេសប៊ុកនិយាយភាសាខ្មែរជាច្រើនដងផងដែរ។ រូបភាពផ្ដាមចេញពីប៉ុស្តិ៍របស់អ្នកប្រើហ្វេសប៊ុកបានសរសេររៀបរាប់ថា «ក្រោមមេឃតែមួយ វាសនាខុសគ្នា»។ Facebook Post […]
Continue Reading