តើ​ប្រធានាធិបតី​អ៊ុយក្រែន Zelenskyy និង​ភរិយា ​ច្រៀង​​បទ​«Endless Love»​មែន​ទេ?

ខណៈ​ដែល​រុស្ស៊ី​បន្ត​ការ​ឈ្លាន​ពាន​ទៅ​លើ​ប្រទេស​អ៊ុយក្រែន​នោះ វីដេអូ​មួយ​ដែល​បង្ហាញ​បុរស​​ម្នាក់​ច្រៀង​រួម​គ្នា​ជាមួយ​នារី​ម្នាក់ ត្រូវ​បាន​បង្ហោះ​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម។ គូ​ចម្រៀង​នៅ​ក្នុង​វីដេអូ​នេះ ត្រូវ​បាន​គេ​អះ​អាង​ថា ជា​ប្រធានាធិបតី​អ៊ុយក្រែន លោក Volodymir Zelenskyy និង​ភរិយា​របស់​លោក អ្នកស្រី Olena Zelenska។ វីដេអូ​នេះ ត្រូវ​បាន​គេ​បង្ហោះ ចែក​រំលែក និង​ចូល​មើល​ជាច្រើន​ដង។ ទោះជាយ៉ាងណា បន្ទាប់​ពី​ការ​ផ្ទៀង​ផ្ទាត់​របស់​យើង យើង​រក​ឃើញ​ថា ការ​អះ​អាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម វីដេអូ​មួយ​មាន​រយៈ​ពេល ៤ៈ២៨​នាទី​ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ ដែល​បង្ហាញ​បុរស​ម្នាក់​ច្រៀង​រួម​គ្នា​ជាមួយ​នារី​ម្នាក់។ បុរស និង​នារី​ដែល​ច្រៀង​រួម​គ្នា​នៅ​ក្នុង​វីដេអូ​នេះ ត្រូវ​បាន​គេ​អះ​អាង​ថា ជា​ប្រធានាធិបតី​អ៊ុយក្រែន លោក Volodymir Zelenskyy និង​ភរិយា​របស់​លោក។ វីដេអូ​នេះ ត្រូវ​បាន​គេ​ចែក​រំលែក​ជា​បន្ត​បន្ទាប់​នៅ​លើ​បណ្ដាញ​សង្គម រួម​ទាំង​មាន​ការ​បញ្ចេញ​មតិ​ជាច្រើន​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ទៅ​លើ​ដៃ​គូ​ចម្រៀង​មួយ​គូ​នេះ​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​វីដេអូ​ដែល​ត្រូវ​បាន​ផ្ដាម​ចេញ​ពី​ការ​អះ​អាង​ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មីនា ដែល​រៀបរាប់​ «ប្រធានាធិបតី​អ៊ុយក្រែន និង​ភរិយា​សម្ដែង Eternal Love»។ FACEBOOK POST | ARCHIVED LINK ក្រៅ​ពី​ទំព័រ​ហ្វេសប៊ុក​ខាង​លើ វីដេអូ​នេះ ក៏​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដទៃ​ទៀត ដែល​មាន​តំណ​ភ្ជាប់​នៅ​ទីនេះ […]

Continue Reading