Fact-Check: រូបថត​ឈូស​ឆាយ​ព្រៃ​ឈើ​​សម្រាប់​ចម្ការ​ដូង​ប្រេង​នៅ​ម៉ាឡេស៊ី​ ត្រូវ​បាន​ភ្ជាប់​មិន​ត្រឹម​ត្រូវ​នឹង​​វិនាសកម្ម​ព្រៃឈើ​នៅ​ព្រៃឡង់

កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មិថុនា ឆ្នាំ​២០២១ ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​ទីក្រុង​ភ្នំពេញ បាន​ប្រកាស​ឱ្យ​ដឹង​ពី​ការ​សម្រេច​កាត់​ផ្ដាច់​ជំនួយ​ដែល​ខ្លួន​ធ្លាប់​បាន​ផ្ដល់​ទៅ​រដ្ឋាភិបាល​កម្ពុជា​សម្រាប់​ជួយ​គាំពារ​ដល់​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ការពារ​ព្រៃឈើ​នៅ​តំបន់​ព្រៃឡង់។ បន្ទាប់​ពី​ស្ថានទូត​អាមេរិក​បាន​ប្រកាស​ឱ្យ​ដឹង​ពី​ការ​សម្រេច​បែប​នេះ ព័ត៌មាន​ រូបថត និង​រូបភាព​ជាច្រើន ដែល​និយាយ​អំពី​ព្រៃឡង់ ត្រូវ​បាន​បង្ហោះ និង​ចែក​រំលែក​លើ​បណ្ដាញ​សង្គម។ ក្នុង​ចំណោម​នោះ រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​ពី​ការ​ឈូស​ឆាយ​ព្រៃ​ឈើ​​ដ៏​ធំ​ល្វឹង​ល្វើយ ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​​សង្គម​ជាមួយ​សំណេរ​ថា «ព្រៃឡង់​ពី​មុន» និង «ព្រៃឡង់​ពេល​នេះ»។ រូបថត​ជាមួយ​នឹង​សំណេរ​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​ដល់​ទៅ​រាប់​រយ​ដង​​រួមជាមួយ​ការ​បញ្ចេញ​ប្រតិកម្ម និង​មតិ​ចម្រុះ​បែប​ពី​សំណាក់​អ្នក​ប្រើ​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់ Fact Crescendo Cambodia រក​ឃើញ​ថា ​រូបថត​ដែល​ត្រូវ​បាន​បង្ហោះ​ជាមួយ​សំណេរ​បែប​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មិថុនា ឆ្នាំ​២០២១ ទំព័រ​ហ្វេសប៊ុក​មួយ បាន​​បង្ហោះ​សារ​មួយ​ដែល​លើក​ឡើង​ពី​មូល​ហេតុ​នៃ​ការ​ផ្ដាច់​ជំនួយ​របស់​អាមេរិក​សម្រាប់​គាំ​ទ្រ​ដល់​កិច្ច​ខិត​ខំ​ការពារ​ព្រៃឡង់ ដែល​ជា​តំបន់​ការពារ​គម្រប់​ព្រៃឈើ​ដ៏​ធំ​មួយ​របស់​កម្ពុជា។ ភ្ជាប់​ជាមួយ​សារ​នេះ ទំព័រ​ហ្វេសប៊ុក​ដដែល​នេះ ក៏​បាន​បង្ហោះ​រូបថត​មួយ​ផ្ទាំង​មាន​ពីរ​ផ្នែក​ជាប់​គ្នា​ផង​ដែរ ដែល​ផ្នែក​ខាង​លើ​បង្ហាញ​ទិដ្ឋភាព​គម្រប់​ព្រៃឈើ​បៃតង ហើយ​ផ្នែក​ខាង​ក្រោម​បង្ហាញ​នូវ​វាល​ល្វឹង​ល្វើយ​ត្រូវ​បាន​​ឈូស​ឆាយ​។ រូបថត​ជាមួយ​នឹង​ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ដល់​ទៅ​រាប់​រយ​ដង​ពី​ និង​មាន​ការ​បញ្ចេញ​ប្រតិម្ម និង​មតិ​យ៉ាង​ច្រើន​ពី​សំណាក់​អ្នក​ប្រើ​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ។ រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​ទំព័រ​ហ្វេសប៊ុក​នេះ សរសេរ​រៀបរាប់​ថា «ហេតុ​ផល​ទាំង​នេះ​ហើយ​ដែល​សហរដ្ឋ​អាមេរិក​ដក​ជំនួយ​ពី​កម្ពុជា ដែល​ជួយ​ផ្នែក​ការពារ​ព្រៃឡង់។ ជំនួយ​ដែល​សហរដ្ឋ​អាមេរិក​ជួយ​រាល់​ឆ្នាំ​ក៏​អស់ ព្រៃឈើ​ក៏​រលាយ ដូច្នេះ​ទើប​គេ​ដក​ជំនួយ ឈប់​ជួយ​ត​ទៅ​ទៀត»។ ចំណែក​រូបថត​វិញ បាន​ភ្ជាប់​ជាមួយ​សំនេរ​​នៅ​លើ​រូបថត​ដែល​​សរសេរ​ថា […]

Continue Reading

Fact-Check: រូបថត​វិនាសកម្ម​ព្រៃ​ឈើ​ភូមា​ត្រូវ​បាន​ភ្ជាប់​ដោយ​​មិន​ត្រឹម​ត្រូវ​នឹង​វិនាសកម្ម​ព្រៃ​ឈើ​តំបន់​ព្រៃឡង់​កម្ពុជា

ថ្មីៗ​នេះ ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​បាន​សម្រេចផ​្ដាច់​ជំនួយ​សម្រាប់​ជួយ​គាំ​ទ្រ​ដល់​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​អភិរក្ស​តំបន់​ការពារ​ព្រៃ​ឈើ​«ព្រៃឡង់» បន្ទាប់​ពី​មើល​ឃើញ​ថា ព្រៃឈើ​នៅ​តំបន់​ការពារ​មួយ​នេះ បន្ត​រង​ការ​កាប់​បំផ្លាញ ហើយ​សកម្មជន​ការពារ​ព្រៃឈើ ត្រូវ​បាន​បង្ក្រាប។ បន្ទាប់​ពី​ស្ថានអាមេរិក​សម្រេច​បែប​នេះ ព័ត៌មាន រូបថត និង​វីដេអូ​អំពី​វិនាស​កម្ម​ព្រៃ​ឈើ​​នៅ​តំបន់​ព្រៃឡង់ ត្រូវ​បាន​ចែក​ចាយ​នៅ​លើ​បណ្ដាញ​សង្គម។ ក្នុង​នោះ ថ្នាក់​ដឹកនាំ​បក្ស​ប្រឆាំង​មួយ​រូប បាន​ចែក​រំលែក​ព័ត៌មាន​នេះ​ជាមួយ​នឹង​រូបថត​បង្ហាញ​ពី​ការ​បាត់​បង់​គម្រប់​ព្រៃឈើ​បៃតង។ រូបថត​ជាមួយ​នឹង​ព័ត៌មាន​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ដល់​ទៅ​រាប់​ពាន់​ដង​រួម​ជាមួយ​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​រាប់​ពាន់​ដង​ផង​ដែរ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់ Fact Crescendo Cambodia បាន​រក​ឃើញ​ថា រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​ភ្ជាប់​ដោយ​មិន​ត្រឹម​ត្រូវ​ទៅ​នឹង​វិនាសកម្ម​ព្រៃឈើ​នៅ​តំបន់​ព្រៃ​ឡង់​របស់​កម្ពុជា។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មិថុនា ឆ្នាំ​២០២១ ទំព័រ​ហ្វេសប៊ុក​លោក​ អេង ឆៃអ៊ាង ​បាន​​រៀបរាប់​ថា សហរដ្ឋ​អាមេរិក​បាន​កាត់​ផ្ដាច់​ជំនួយ​សម្រាប់​គម្រោង​ថែរក្សា​ព្រៃ​ឡង់​របស់​ប្រទេស​កម្ពុជា​ហើយ បន្ទាប់​ពី​គម្រប់​ព្រៃ​ឈើ​បៃតង​មួយ​នេះ នៅ​តែ​រង​ការកាប់​ឈើ​ដដែល ហើយ​អាជ្ញាធរ​ប្រទេស​នេះ បាន​បន្ត​ធ្វើ​ទុក្ខ​បុកម្នេញ​ទៅ​លើ​សកម្មជន​ការពារ​ព្រៃឈើ។ ភ្ជាប់​ជាមួយ​សំណេរ​ខាង​លើ​នេះ ទំព័រ​ហ្វេសប៊ុក​របស់​ថ្នាក់​ដឹកនាំ​បក្ស​ប្រឆាំង​មួយ​នេះ ក៏​បាន​បង្ហោះ​រូបថត ៨​សន្លឹក​ផង​ដែរ ដែល​រូបថត​មួយ​ក្នុង​ចំណោម​នោះ បាន​បង្ហាញ​នូវ​គម្រប់​ព្រៃឈើ ត្រូវ​បាន​កាប់​ឆ្ការ។ រូបថត​ជាមួយ​នឹង​ការ​អះ​អាង​ភ្ជាប់​ទៅ​នឹង​ការ​កាប់​ឈើ​នៅ​តំបន់​ការពារ​ព្រៃឡង់​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ដល់​ទៅ​រាប់​ពាន់​ដង និង​ការ​បញ្ចេញ​ប្រតិកម្ម​រាប់​ពាន់ និង​មតិ​​ដល់​ទៅ​រាប់​រយ​ពី​សំណាក់​អ្នក​ប្រើ​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ។ រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​ទំព័រ​ហ្វេសប៊ុក​លោក អេង ឆៃអ៊ាង រៀបរាប់​ដូច​ខាង​ក្រោម៖ «ថ្ងៃ​ទី​១៨ […]

Continue Reading